Translate

៧​យ៉ាង​ដែល​មនុស្ស​ស្រី​ធុញទ្រាន់​នៅលើ​គ្រែ​

៧​យ៉ាង​ដែល​មនុស្ស​ស្រី​ធុញទ្រាន់​នៅលើ​គ្រែ​


​មនុស្ស​ប្រុស​មិន​ដែល​ចង់​រួមភេទ​ដើម្បី​សង​កាលពី​ថ្ងៃ​មុន​នោះ​ទេ​។ ដើម្បី​ចៀសវាង​បញ្ហា​មួយ​នេះ​បាន យើង​បាន​រកឃើញ​នូវ​រឿង​រាវ​ទាំង ៧​ដែល​មនុស្ស​មាន​ភាព​ធុញទ្រាន់​នៅពេល​រួមភេទ​។​

១, សុំ​ការអនុញ្ញាត​
​ប្រសិនបើ​អ្នក​រស់នៅ​ជាមួយ​មនុស្ស​ស្រី​ម្នាក់​យូរ​គ្រប់គ្រាន់​នឹង​យល់ដឹង​ពី​ភាសា​កាយវិកា និង​ចលនា​របស់​នាង​ហើយ មិន​ត្រូវ​ធ្វើអោយ​ប៉ះពាល់​អារម្មណ៍​របស់​នាង​ដោយ​ការស្នើរ​សុំ​អ្វី​ឡើយ​។ គូរ​ស្នេហ៍​ដ៏​ល្អ​ម្នាក់​គួរតែ​ដឹង​ពី​របៀប​បញ្ចូល​អារម្មណ៍ និង​ដាស់​អារម្មណ៍​របស់​នាង​ដោយ​មិន​បាច់​មាន​ការសុំ​អនុញ្ញាត​អ្វី​ឡើយ​។ រឿង​ធម្មតាៗ​ដូច​ជា​ការ​សម្លឹកមើល​ខ្លាំងក្លា ឬ​ការ​ស្ទាប់អង្អែល​គឺ​ល្អ​គ្រប់គ្រាន់​សម្រាប់​ដា​ស់អារ​ម្មណ៍​ភេទ​ហើយ​។​

២, ការ​ទស្សន៍ទាយ​ទុកជាមុន​
​ប្រសិនបើ​រស់នៅ​ជាមួយគ្នា​អស់​មួយរយៈ​ហើយ វា​ពិត​ជា​បញ្ហា​មួយ​ហើយ​។ មូលហេតុ​នោះ​គឺថា រឿងរ៉ាវ​រន្ធត់ៗ​ដែល​អ្នក​ទាំង​ពីរ​រស់​នៅ​ជាមួយគ្នា​ជា​លើក​ដំបូង​នោះ​មិន​អាច​ទាយ​ទុក​បាន​មុន​ទេ​។ ប្រសិនបើ​អ្នក​ចង់​រក្សា​នូវ​កម្រិត​ស្រើបស្រាល​អោយ​ដូចដើម​រយៈពេល​យូរ អ្នក​គួរតែ​ទុក​អោយ​មាន​ភាព​ស្រស់ស្រាយ​រហូត​។​

​មិនត្រូវ​មាន​ភាពភ័យខ្លាច​ក្នុង​ការសាកល្បង​អ្វី​ថ្មីៗ​ដែល​អ្នក​ទាំង​ពីរ​ពេញចិត្ត​ហើយក៏​មិន​ត្រូវ​ឈប់​ប្រើ​ក្បាច់​ណា​ដែល​នាង​តែងតែ​ចូលចិត្ត​អោយ​អ្នក​ធ្វើ​ដែរ​។ ឧទាហរណ៍ ប្រសិនបើ​អ្នក​តែងតែ​ចំនាយ​ពេល ៥​នាទី​ដើម្បី​ធ្វើកា​របរ​បោស​អង្អែល​មុនពេល​រួមភេទ ដល់​ពេល​លើក​ក្រោយ ចូរ​ចំនាយ​ពេល​រហូតដល់ ១៥​នាទី និង​បម្រើ​អារម្មណ៍​ផ្សេងៗ​ទៀត​ដល់​នាង​ដោយ​ការពេញចិត្ត​។​

ចំនុច​ខ្លះៗ​ក្នុង​ការគ្រប់គ្រង G-spot របស់​នាង​



អស់​រយៈពេល​ច្រើន​ឆ្នាំ​ទៅ​ហើយ ដែល​សេរ (Clitoris) ត្រូវបាន​គេ​ស្គាល់​ថា​ជា​មូលហេតុ​តែមួយគត់​ក្នុង​ការឈាន​ដល់​ចំនុច​កំពូល​របស់​មនុស្ស​ស្រី​។ ទោះ​បី​ជា​មនុស្ស​ប្រុស​ជាច្រើន​អ្នកដឹង​ពី​ការភ្ញោ​ច​លើ​សេរ​ដើម្បី​ដាស់​អារម្មណ៍​ដល់​នាង​ក៏​ដោយ ក៏​មាន​រឿង​ជាច្រើន​ដែល​វា​មិន​អាច​ងាយស្រួល​ដូច​កាលពី​ឆ្នាំ ១៩៥០​ដែល​គ្រូពេទ្យ អឺ​ស ហ្គ្រា​ហ្វេន​បឺក (Dr. Ernst Grafenberg) បាន​រកឃើញ​នូវ​កន្លែង​ដ៏​អាថ៌កំបាំង​ជាច្រើន​ក្នុង​ទ្វារមាស​នោះទេ​។​

G-sport ជា​កន្លែង​មួយ​ត្រូវបាន​អ្នកជំនាញ​ខាង​រួមភេទ​មាន​ការពេញនិយម​នៅ​ឆ្នាំ ១៩៨០​។ ការភ្ញោ​ច​ទៅលើ G-spot បង្កើតបាន​ជា​ថាមពល​នៃ​ការឈាន​ដល់​ចំនុចកំពូល​ដល់​មួយ​ស្រី​ដ៏​ខ្លាំងក្លា​មួយ ហើយ​ស្ត្រី​មួយចំនួន​បែរជា​អាច​បាញ់​ទឹករំអិល​បាន​ទៀត​ផង​។​

តើ G-sport គឺជា​អ្វី​ពិតប្រាកដ​ទៅ​?
​វា​មាន​រូបរាង​ដូច​ជា​សណ្តែក ជា​ជាលិកា​ស្ពោត​របស់​ក្រពេញ​ក្រពេញ​នៅ​ជុំវិញ​បង្ហួរនោម​ដែល​វា​ដូច​គ្នា​នឹង​ក្រពេញប្រូ​ស្តាតម​នុស្ស​ប្រុស​ដែរ​។ កន្លែង​នោះ​ពេល​ប៉ះ​ទៅ​មាន​អារម្មណ៍​ថា​គ្រើមៗ​។ ដោយសារតែ G-spot ផ្ទុក​ទៅដោយ​ជាលិការ​ឡើង​រឹង ហើយ​វា​ទៅ​ជា​រីក​ធំ​នៅ​ពេល​មាន​លំហូរ​ឈាម​ទៅ​ចូល ជាពិសេស​នៅពេល​អ្នកដឹង​ពី​របៀប​គ្រប់គ្រង G-spot របស់​នាង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​
​ចំពោះ​ទីតាំង​របស់​វា​ប្រហែលជា​មាន​ប្រវែង ២,៥ ទៅ​៥​សង់ទីម៉ែត្រ​ពី​ច្រក​ខាង​ក្រៅ​របស់​ទ្វា​មាសទៅ​ខាងក្នុង ហើយ​នៅ​ជញ្ជាំង​ខាងមុខ​នៃ​ពោះ​។​

​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ស្វែងរក G-spot
​ជាដំបូង យើង​ដឹង​ហើយ​ថា G-spot ជា​កន្លែង​មួយ​ងាយ​នឹង​រកឃើញ​ជាង​គេ​នៅ​ពេល​ស្ត្រី​មាន​សម្រើប​ផ្លូវភេទ ដូច្នេះ​មិន​ត្រូវ​តក់ក្រហល់រ​កវា​ពេក​ទេ​ក្នុង​ពេល​បរ​បោស​អង្អែល​ជា​លើកដំបូង​។​

​ដើម្បី​រក​ឃើញ និង​គ្រប់គ្រង G-spot របស់​ស្ត្រី ចូរ​មើល​មុខ​របស់​នាង​ខណៈ​ពេល​ដែល​នាង​កំពុងតែ​ដេក​ផ្ងា ហើយ​សូក​ចង្អុលដៃ ឬ​ម្រាម​កណ្តាល​ក្នុង​ទ្វារមាស​អោយបាន​ជ្រៅ​តាម​តែ​អាច​ធ្វើបាន​។ បន្ទាប់មក ច្បត់​ចុង​ម្រាមដៃ​មើក​ខាងលើ​រហូត​ដល់​អ្នក​អាច​រកឃើញ​កន្លែង​ណាមួយ​ដែល​គ្រើមៗ​នៅ​ជញ្ជាំង​ទ្វារមាស​។ (​ចូរ​ប្រាកដថា ម្រាមដៃ​របស់​អ្នក​នោះ​បាន​កាត់​ក្រចក​ស្អាត និង​មិន​មាន​ប្រឡាក់​អ្វី​សោះ​នៅ​ក្នុង​ក្រចក​)​។ កន្លែង​ដែល​គ្រើមៗ​នោះ​គឺជា G-spot ហើយ​វា​ច្រើន​តែ​ធ្វើ​អោយ​មនុស្ស​ស្រី​ម្នាក់​មាន​ភាព​ភ្ញាក់ផ្អើល ឬ​សប្បាយចិត្ត​។​

​ប្រសិនបើ​អ្នក​មិន​បាន​ទទួល​នូវ​ប្រតិកម្ម​អ្វី​ទេ ចូរ​សួរ​នាង​ដោយ​កុំ​មាន​ការអៀនខ្មាស់​អំពី​អារម្មណ៍​របស់​នាង​ទៅ​។ អ្នក​ប្រហែលជា​ត្រូវការ​ប្រើ​កម្លាំង​បន្តិច​ដើម្បី​ស្វែងរក G-spot ព្រោះ​វា​ស្ថិត​នៅ​ខាងក្នុង​ជញ្ជាំង​ទ្វារមាស​ឯណោះ​។​

​ពេល​ខ្លះ​វា​ត្រូវការ​អោយ​អ្នក​ប្រើ​ដៃ​ម្ខាង​ទៀត​ដើម្បី​ទប់​នឹង​ថ្ងាស់​ខាងក្រោម​របស់​នាង ដើម្បី​អោយ​កម្លាំង​នៃ​ការច្បត់​ម្រាមដៃ​ក្នុង​ទ្វារមាស​របស់​នាង​កាន់​តែ​មាន​ប្រសិទ្ធភាព​។ ខណៈពេល​ដែល​ស្ត្រី​មួយចំនួន​អាច​ទទួលបាន​ចំនុចកំពូល​ច្រើនដង​ជាមួយនឹង​ការភ្ញោ​ចច្រើន​ដង​លើ G-spot តែ​បែរជា​មាន​អ្នកខ្លះ​មិន​ស្រួលខ្លួន និង​មិន​មាន​អារម្មណ៍​អ្វី​ទាំងអស់​នៅពេល​ភ្ញោ​ច​លើ G-spot ដូច្នេះ​ចូរ​កុំអោយ​មាន​ការ​អាក់អន់​ចិត្ត​អី​។​

​កុំ​បារម្ភ​អី មនុស្ស​ស្រី​គ្រប់​គ្នា​នឹង​អាចមាន​អ្វី​ផ្សេង​ធ្វើអោយ​នាង​មាន​អារម្មណ៍​ផ្លូវភេទ​កាន់តែ​ខ្លាំង​បាន​ក្រោយ​ពី​កន្លែង G-spot នេះ​ទៅទៀត​។​

​ប្រើ​វា​ដើម្បី​បង្កើត​អារម្មណ៍​ស្នេហា​
​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ភ្ញោ​ច​លើ G-spot គឺ​ប្រើ​ចលនា​ភ្ញោ​ចវា​ជាមួយនឹង​ការច្បត់​ម្រាមដៃ​នៅ​ខាងក្នុង​ទ្វា​រមាស​។ បុរស​មួយចំនួន​ងាយ​នឹង​ភ្ញោ​ច​លើ G-spot ណាស់​ជាមួយ​នឹង​តុក្តតា​សម្រាប់​រួមភេទ​។​

​ទោះបីជា​ស្ត្រី​ដែល​មិន​ចូលចិត្ត​អោយ​មាន​ការភ្ញោ​ចដោ​យ​ដៃ​ទៅលើ G-spot ក៏ដោយ​ក៏​ពួកគេ​ប្រហែលជា​ចូលចិត្ត​នូវ​ការភ្ញោ​ច​លើ​លិង្គ​មនុស្ស​ប្រុស​ក្នុងពេល​រួមភេទ​ដែរ​។ ដូច្នេះ​ប្រសិនបើ​លិង្គ​របស់​អ្នក​រឹង​ស្រាប់ អ្នក​គួរតែ​ធ្វើ​បែប​នេះ​ទៅ​។​

​មធ្យោបាយ​តែ​មួយគត់​ដើម្បី​ភ្ញោ​ច​ទៅលើ G-spot គឺ​ប្រើ​ក្បាច់​មនុស្ស​ប្រុស​រួមភេទ​ដោយ​ដេក​ផ្កាប់​ពី​លើ​មនុស្ស​ស្រី​ដែល​កំពុង​ដេក​ផ្ងារហើយ​ដើម្បី​ស្រួល​អាចយក​ខ្នើយមួយ​មក​កល់​ពី​លើ​ត្រគៀក​របស់​នាង​ក៏​បាន​ដែរ​។ ស្ត្រី​ក៏​អាច​រកបាន​នូវ​ការឈាន​ដល់​ចំនុច​កំពូល​របស់​ពួកគេ​ពី​ការសិក្សា​របៀប​កន្ត្រាក់​សាច់​ដុំ​អាង​ត្រគៀក​របស់​ពួកគេ​ដែរ​។​

​អាយុ និង​ការ​រួមភេទ​
​មាន​អំណះអំណាង​មួយចំនួន​ដែល​ភាព​ខ្លាំងក្លា​នៃ​ការឈាន​ដល់​ចំនុចកំពូល G-spot របស់​ស្ត្រី​គឺ​កើតឡើង​ដោយសារ​អ័រម៉ូន Estrogen​។ ស្ត្រី​វ័យក្មេង​ក្មេង​អាយុ​ក្រោម ៣០​ឆ្នាំ​ភាគច្រើន​អាច​ទទួលបាន​ចំនុច​កំពូល​ពី​ការភ្ញោ​ច​លើ​សេរ​ខ្លាំង​ជាង ដោយសារ​តែ​កម្រិត​អ័រម៉ូន Estrogen ឡើង​ខ្ពស់ កម្រាល​ទ្វា​មាស​របស់​ពួកគេ​ឡើង​ក្រាស​ដែល​អាច​មាន​ការភ្ញោ​ចបាន​ដោយ​ផ្ទាល់​ទៅលើ​សរសៃប្រសាទ G-spot​។​
​កាល​ដែល​កម្រិត​អ័រម៉ូន Estrogen ធ្លាក់ចុះ​នៅ​ពេល​ស្ត្រី​អាយុ​ដល់ ៣០​ឆ្នាំ​ហើយ​នោះ កម្រាល​របស់​ទ្វារមាស​នឹង​ទៅ​ជា​ស្តើង ហើយ​កាន់តែ​ងាយស្រួល​រកឃើញ G-spot​ទៀត​។ នេះ​គឺជា​ហេតុផល​ដែល​ស្ត្រី​ភាគច្រើន​មាន​អារម្មណ៍​ថា​ពួកគេ​ចាប់ផ្តើម​ទទួលបាន​ចំនុចកំពូល​នៅពេល​អាយុ​បាន ៣០​ឆ្នាំ​។

ហាត់ប្រាណ ការពារ​ឈឺក្បាល​ប្រកាំង​


ការហាត់​ប្រាណ ក្រៅពី​ជួយ​ឲ្យ​សុខ​ភាពល្អ​ហើយ ថែមទាំង​ជួយ​កាត់បន្ថយ​ការឈឺ​ក្បាល​មួយ​ចំហៀង (​ប្រកាំង​) បាន​ផងដែរ​។​
​យោងតាម​ការស្រាវជ្រាវ​ដែល​ចុះផ្សាយ​ក្នុង​ព្រឹត្តិបត្រ Cephalagia បាន​បញ្ជាក់ថា ការហាត់​ប្រាណ​បែប​អេ​រ៉ូ​ប៊ិក ជាប្រចាំ​អាចជួយ​ការពារ​ឈឺក្បាល​ប្រកាំង (Migraine) បានល្អ ប្រហាក់ប្រហែល​នឹង​ការប្រើ​ថ្នាំ​ដែរ​។​
​អ្នកជំនាញ និង​ក្រុម​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ ហ្គ​ត​ថិ​ន​ប៊ិក​(University of Gotheburg) បាន​បញ្ជាក់ថា ការប្រើ​ថ្នាំ​ការពារ​ក​ន្ទ្រា​ក់ ការ​បន្ធូរ​ភាព​តានតឹង និង​ការហាត់​ប្រាណ សុទ្ធ​តែមាន​ផល​ប្រហាក់ប្រហែលគ្នា ក្នុងការ​កាត់បន្ថយ​ការឈឺចាប់​ដែល​កើត​ពី​ការឈឺ​ក្បាល​ប្រកាំង ហើយ​ទោះបីជា​ការប្រើ​ថ្នាំ​ល្អ​ជាង ក្នុងការ​កាត់បន្ថយ​ការឈឺចាប់ ប៉ុន្តែ​ក្រុម​អ្នកស្ម័គ្រចិត្ត​ដែល​ប្រើ​ថ្នាំ ៣៣% កើត​ផលប៉ះពាល់​ដូចជា វិលមុខ ទល់លាមក ល្ហិតល្ហៃ ឬ​កើត​ជំងឺ​សោកសៅ និង​រកឃើញថា ការហាត់​ប្រាណ​មាន​ផល​ល្អ​ខ្លាំង ចំពោះ​អ្នកជំងឺ​ឈឺក្បាល​ប្រកាំង ដែល​តែងតែ​រក​មធ្យោបាយ មិន​ប្រើ​ថ្នាំ​ក្នុងការ​ព្យាបាល​៕

ស្ត្រី​ដេក​មួយ​យប់​៧​ម៉ោង គឺ​ល្អ​បំផុត​



​យោងតាម​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​មួយ​ថ្មីៗ​នេះ ដើម្បីឱ្យ​ខួរក្បាល បាន ភ្លឺស្វាង មនុស្ស​ត្រូវការ​គេង​៧​ម៉ោង​ក្នុង​មួយ​យប់ គឺ​មិនត្រូវ​គេង​ច្រើន ឬ​តិចជាង នេះ​។​

​ក្នុងការ​ស្រាវជ្រាវ Nurses' Health របស់​បណ្ឌិត​វិទ្យាសាស្ត្រ Elizabeth Devore នៅ​មន្ទីរពេទ្យ Biigham នៅ​បូ​ស្តុ​ន (​អាមេរិក​) ប្រើប្រាស់​ទិន្នន័យ​របស់ ស្ត្រី​១៥.០០០​នាក់ ដែល​ដេក​ក្នុង​មួយ​យប់​៥​ម៉ោង និង​តិចជាង​នេះ បានបង្ហាញ ឱ្យឃើញ​តួលេខ​ភ្លឺស្វាង​ទាប​ជាង​កម្រិតស្តង់ដារ បើ​ប្រៀប​នឹង​អ្នក ដេក​៧​ម៉ោង​ក្នុង​មួយ​យប់​។​

​ស្ត្រី​ដែល​ដេក​៩​ម៉ោង ឬ​ច្រើនជាង​នេះ ក៏​បង្ហាញឱ្យឃើញ​តួលេខ​ភ្លឺស្វាង​ទាប​ជាង បើ​ប្រៀប​នឹង​អ្នក​ដេក ៧​ម៉ោង​។​

​ផ្តើម​ពី​នោះ បណ្ឌិត Elizabeth Devore បានធ្វើការ​សន្និដ្ឋាន​អំពី​ទំនាក់ទំនង​រវាង​ពេលវេលា​ទទួលទានដំណេក និង​ភាពឈ្លាសវៃ​នៅ​អាយុ​មជ្ឈិមវ័យ និង​វ័យ​ចំណាស់​។ ការ​ទទួលទានដំណេក តិចជាង​៧​ម៉ោង​ក្នុង​មួយ​យប់ ធ្វើឱ្យ​កើន​គ្រោះថ្នាក់​ជំងឺ​សរសៃឈាម​បេះដូង និង​ទឹកនោមផ្អែម​។​
នៅក្នុង​កិច្ច​ពិគ្រោះ​ពិភាក្សា​ថ្មីៗ​នេះ​អំពី​ដំណេក​នៅ​បូ​ស្តុ​ន ពួក​អ្នកស្រាវជ្រាវ​នៃ​មហាវិទ្យាល័យ​កាលីហ្វ័រ​ញ៉ា Berkeley ក៏បាន​ឱ្យដឹង​ដែរ​ថា ការអនុវត្ត Scan MRI ចំពោះ​អ្នកចូលរួម​ពិសោធន៍ បង្ហាញថា ស្ថានភាព​ដេក​មិន​លក់​ធ្វើឱ្យ មនុស្ស​បាត់​ភាពឈ្លាសវៃ ទទួលទាន​មិនបាន​៕

ស្ត្រី​មានគភ៌ មិនត្រូវ​ទទួលទាន​ល្ហុង​ខ្ចី​

ល្ហុង​ជា​ប្រភេទ​ផ្លែឈើ​ដ៏​ល្អ​សម្រាប់​សុខភាព​ប៉ុន្តែ​ពុំមាន​ប្រយោជន៍​សម្រាប់​ស្ត្រី​ដែល​ចង់​មានកូន​។ ពិសេស​ស្ត្រី​កំពុង​មានគភ៌ ត្រូវ​ទទួលទាន​តែ​ល្ហុង​ទុំ​។​

​បើតាម​ការស្រាវជ្រាវ​មួយ​របស់​មហាវិទ្យាល័យ​ស៊ូ​សិច​របស់​អង់គ្លេស​(Sussex) បានបញ្ជាក់​ពី​ឥទ្ធិពល​គ្មាន​ប្រយោជន៍​របស់​ល្ហុង ចំពោះ​ស្ត្រី​ដែល​កំពុង​ចង់​មានកូន​។ អាហារ​នេះ​មាន​ឥទ្ធិពល​រារាំង​អ័រម៉ូន Progesterrone ធ្វើឱ្យ​រាំងស្ទះ​ដំណើរ​ការបង្ក​កំណើត​។ អាស្រ័យហេតុនេះ ការទទួល​ទាន​ផ្លែ​ល្ហុង​ជាប្រចាំ ធ្វើឱ្យ​ស្ត្រី​ពិបាក​មានគភ៌​។ ក្រៅពីនេះ សារជាតិ papain ក្នុង​ល្ហុង​ខ្ចី បំផ្លាញ​ស្រោម​កោសិកា​អំប្រ៊ីយ៉ុង អាច​នាំ​ដល់​ការ​រលូត​គភ៌​។ ដូច្នេះ​ស្ត្រី​មានគភ៌ គួរ​ចៀសវាង​ទទួលទាន​ល្ហុង​ខ្ចី ។​

​លើកលែង​ស្ត្រី​ដែល​កំពុង​ចង់បាន​កូន ល្ហុង​ផ្តល់​សារប្រយោជន៍​ដ៏​ច្រើន​ចំពោះ​សុខភាព ដូចជា​អាច​បង្ការ​ជំងឺមហារីក ប្រឆាំង​អុកស៊ីតកម្ម និង​ជំងឺ​សរសៃឈាម​បេះដូង​។ ក្រៅពីនេះ ទឹក​ល្ហុង​នៅ​អាច​ព្យាបាល​ជំងឺ​ច្របូកច្របល់​រំលាយ​អាហារ ដូចជា រាគរូស រលាក​ពោះវៀន​។​
​វេជ្ជសាស្ត្រ​បុរាណ នៅ​ប្រទេស​មួយចំនួន​លើ​ពិភពលោក បាន​វាយតម្លៃ​ខ្ពស់​ពី​ប្រសិទ្ធភាព​របស់​ផ្លែ​ល្ហុង ការរួមចំណែក​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម ហឺត ៕​

ទីតាំង​បែកញើស​បញ្ជាក់​ពី​ជំងឺ​លើ​សរីរាង្គ​

ការចេញ​ញើស​ច្រើន​នៅ​ផ្នែក​ណាមួយ​នៃ​សរីរាង្គ អាចជា​សញ្ញា​កំពុងមាន​ជំងឺ​។ ឧទាហរណ៍ៈ ចូរ​គិតដល់​ជំងឺ​ក្រពះ ប្រសិន​បែកញើស​នៅ​ដើមទ្រូង​។​

ញើស​នៅ​ថ្ងាស ៖ ថ្លើម​ក្តៅ​
ប្រសិន​ថ្ងាស​បែកញើស​យ៉ាងច្រើន​ជាប្រចាំ វេជ្ជសាស្ត្រ​ចិន​ចាត់ទុកថា នោះ​គឺ​ដោយសារ​ថ្លើម​ក្តៅ​។ វេជ្ជបណ្ឌិត​ទូន្មាន គួរ​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ​អ័រម៉ូន ក្រ​ពេញទី​រ៉ូ​អ៊ី​ដ ថា​តើ​ធម្មតា​ឬ​អត់ ព្រោះ​សភាព​បែកញើស​ថ្ងាស​ក៏​អាច​លេចឡើង​ដោយសារ​ការបញ្ចេញ​អ័រម៉ូន​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ​ហួស​កម្រិត​។​
​ដំបូន្មានៈ រក្សា​សភាព​ចិត្តគំនិត​និង​ដង្ហើម​ធម្មតា បន្ថយ​ការខឹង​សម្បា មិនត្រូវ​ផឹកស្រា ស្រា​បៀរ​។​

​ញើស​នៅ​ច្រមុះ ៖ ជំងឺ​សួត​
​ការ​បែកញើស​នៅ​ច្រមុះ​ច្រើនដង បង្ហាញថា សួត​របស់​អ្នកធ្វើ​សកម្មភាព​មិនល្អ វា​ត្រូវ​ការបង្កើន​ការសម្រួល​ខ្យល់​។ ទ្រឹស្តី​វេជ្ជសាស្ត្រ​លោកខាងលិច គឺ​នោះ​ដោយសារ​ប្រព័ន្ធ​អង្គ​បដិបក្ខ​របស់​អ្នកខ្សោយ​។​
ដំបូន្មានៈ អនុវត្ត​លំ​ហាត់​ជើង​ស្តាំ​និង​ជើងឆ្វេង គួបផ្សំ​ការដកដង្ហើម ដើម្បី​រំញោច​ការសម្រួល​ខ្យល់​របស់​សួត​។​

​ញើស​នៅ​ក ៖ អ័រម៉ូន​មិន​ប្រក្រតី​
​តាម​លក្ខណៈពិសេស​រចនា​សម្ព័ន្ធ​របស់​សរីរាង្គ ធម្មតា ក ជា​ផ្នែក​មិនសូវ​បែកញើស​។ ប្រសិន​ក​របស់​អ្នក​តែងតែ​បែកញើស ប្រាកដ​ណាស់​ថា​នោះ​ជា​សញ្ញា​របស់​ភាពមិនប្រក្រតី​នៃ​អ័រម៉ូន​។​
​ដំបូន្មានៈ គួរ​ទៅ​មន្ទីរពេទ្យ​ពិនិត្យ​អ័រម៉ូន​

ញើស​នៅ​ដើមទ្រូង ៖ ក្រពះ​រំលាយ​អាហារ​ខ្សោយ​
​ទ្រូង​និង​ចុងដង្ហើម​បែកញើស មានន័យថា ក្រពះ​ធ្វើ​សកម្មភាព​ខ្សោយ​។ ពួក​វេជ្ជបណ្ឌិត​ចាត់ទុកថា ករណីនេះ ការ​ចរាចរណ៍​ឈាម​របស់​សរីរាង្គ សឹងតែ​ទាំងអស់ គឺ​យឺត បរិមាណ​អុកស៊ីហ្សែន​ដឹកជញ្ជូន​មិន​ស្មើ​។​
ដំបូន្មាន​៖ មិនត្រូវ​ខ្វាយខ្វល់​ហួស មិន​មើល​ភាពយន្ត​រំជួល​អារម្មណ៍​។ ទទួលទាន​ខ្លាញ់​ប្រេង​និង​ចំណី​ត្រជាក់​តិចតួច​។​

ញើស​នៅ​ក្លៀក ៖ របប​ទទួលទាន​ពុំទាន់​វិទ្យាសាស្ត្រ​
​របប​ទទួលទាន​រប​ស់​អ្នក​ពុំទាន់​វិទ្យាសាស្ត្រ ជាក់ស្តែង​ដូចជា ទទួលទាន​ខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមបារាំង ច្រើនពេក និង​ពពួក​អាហារ​ផ្សេងៗ បង្ក​ក្លិន​ញើស ធ្ងន់​និង​ចេញ​ច្រើន​នៅ​ក្លៀក​។​
ដំបូន្មានៈ អ្នក​អាច​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​តាម​វិធីសាស្ត្រ​ឡា​ហ្ស៊ែ​រ សាមញ្ញ តែ​ប្រសិទ្ធភាព​។ គួរ​ទទួលទាន​សាប ទទួលទាន​ផ្លែឈើ និង​បន្លែ​ច្រើន​។​

ញើស​នៅ​ខ្នង ៖ សរីរាង្គ​ទ្រុឌទ្រោម​
​ដំបូន្មានៈ ធានា​ដំណេក​គ្រប់គ្រាន់ របប​ទទួលទាន​សម្បូ​រ​ជីវជាតិ គួរ​បំពេញបន្ថែម​គ្រឿង​សមុទ្រ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ គួរ​អង្គុយ​សមាធិ​១៥​នាទី​នៅពេល​ព្រឹក​និង​ពេលយប់​រាល់ថ្ងៃ​។​
​ញើស​នៅ​ប្រដាប់បន្តពូជ ៖ ក្រលៀន​ខ្សោយ​
​វេជ្ជសាស្ត្រ​ចិន​ចាត់ទុកថា ការចេញ​ញើស​នៅ​ប្រដាប់ភេទ បញ្ជាក់ថា ក្រលៀន​ខ្សោយ​។ ពេល​បាក់តេរី​នៅ​ប្រដាប់ភេទ​កើន វា​នឹង​ធ្វើឱ្យ​កើន​លទ្ធភាព​រលាក​ឆ្លង​និង​ធ្វើឱ្យមាន​ក្លិន​មិនល្អ​។​
ដំបូន្មាន ៖ គួរ​យកចិត្តទុកដាក់​របប​ទទួលទាន​រាល់ថ្ងៃ មិនត្រូវ​ទទួលទានរ​បស់​ត្រជាក់​។ លាង​សម្អាត​ប្រដាប់ភេទ​ដោយ​ទឹកអំបិល​ក្ដៅ​ឧ​ណ្ឌៗ​។ ទៅ​មន្ទីរពេទ្យ​ដើម្បី​ធ្វើ​វិភាគ​វេជ្ជសាស្ត្រ ៕

ផឹកទឹក​ការពារ​រោគ​ទឹកនោមផ្អែម​

​ប្រធាន​ផ្នែក​មុខវិជ្ជា​រោគ​តម្រងនោម មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ខន់​កេ​ន បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ថៃ​ភាគ​ឥសាន បាន​កើតរោគ​តម្រងនោម​ច្រើនជាង​ភាគ​ផ្សេងៗ​។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​កើតរោគ​តម្រងនោម​ច្រើន​នោះ គឺ​ដោយសារតែ​ការ​ទៅ​ទិញ​ថ្នាំ​មក​ទទួលទាន​ដោយ​ខ្លួនឯង ទើប​ជាហេតុ​បង្ក​ផលប៉ះពាល់​ដល់​តម្រងនោម​។ ក្រៅពីនេះ ការទទួល​ទាន​អាហារ​មាន​រសជាតិ​ប្រៃ​ខ្លាំង ក៏​ជា​បច្ច័យ​មួយ នាំទៅរក​រោគ​ខាងលើ​ដែរ​។​

​ការពន្យល់​ប្រជាពលរដ្ឋ ឲ្យ​យល់ដឹង​អំពី​គ្រោះថ្នាក់​នៃ​រោគ​តម្រងនោម រាប់​ថា​ជា​រឿង​ពិបាក​។ ជាងនេះទៅទៀត ការព្យាបាល​រោគ​នេះ​ឲ្យ​ជា​ដាច់ ក៏​ជា​រឿង​ពិបាក​ផងដែរ​។
​ដូច្នេះហើយ​ជា​ជម្រើស​ដ៏​ល្អ​បំផុត គឺ​ជំរុញ​អ្នកជំងឺ និង​ប្រជាជន​ទូទៅ ឲ្យ​ធ្វើការ​ផ្លាស់ប្តូរ​ផ្នត់គំនិត របៀប​រស់នៅ ហាត់ប្រាណ ទទួលទាន​អាហារ​ឲ្យ​គ្រប់ ៥​ក្រុម ថែទាំ​ខ្លួន និង​អ្នកជំងឺ​។
​កត្តា​សំខាន់​មួយទៀត​នោះ គឺ​ត្រូវ​ផឹកទឹក​ស្អាត​ឲ្យ​បាន​គ្រប់គ្រាន់ តាម​តម្រូវការ​រាងកាយ ឬ​យ៉ាងតិច ៨​កែវ ក្នុង​មួយថ្ងៃ ដើម្បី​ជួយ​ការពារ​រោគ​តម្រងនោម​បាន​មួយផ្នែក​ទៀត​៕

កីឡា និង​លំ​ហាត់ប្រាណ បែបណា​ដើម្បី​ឲ្យ​អាច្រមក់​ខ្លាំង​?

ធ្លាប់មាន​ការស្រាវជ្រាវ​ដោយ​ការបញ្ចូល​គ្នា​រវាង​កម្រិត​កំពូល​នៃ​ការ​រួមភេទ​ជាមួយ​ប្រភេទ​កីឡា និង​លំ​ហាត់ប្រាណ អាច​ទទួលបាន​អត្រា​នៃ​ការ​ឈានទៅ ដល់​កម្រិត​កំពូល​ដូច​លទ្ធផល​ខាងក្រោម​។​
​ចំពោះ​អ្នក​ហាត់ប្រាណ​តាមរបៀប (​មានការ​ពន្យល់​នៅ​ខាងក្រោម​អត្ថបទ​) គឺ​សុទ្ធតែ​ទទួលបាន​នូវ​ផល​សម្រេច កម្រិត​កំពូល​នៃ​ការ​រួមភេទ ក្នុង​អត្រា ១០០ ភាគរយ​។​



-​កីឡា​វាយ​ហ្គោល មាន​អត្រា ៧៧​ភាគរយ
-​កីឡា​រំអិល​ដោយ​ពាក់​ស្បែ​ជើង​ស្គី មាន​អត្រា ៦៧​ភាគរយ
-​កីឡា​រត់ប្រណាំង​ល្បឿន​លឿន មាន​អត្រា ៥៨​ភាគរយ
-​កីឡា​រត់​យឺតៗ និង ហែល​ទឹក មាន​អត្រា ៥៥​ភាគរយ​
-​កីឡា​លើក​ទម្ងន់ និង​ដើរ​លម្ហែរ​កាយ មាន​អត្រា ៥១​ភាគរយ
-​កីឡា​វូ​ស៊ូ មាន​អត្រា ៥០​ភាគរយ
-​លំ​ហាត់ប្រាណ​យោ​ហ្គា មាន​អត្រា ៤៤​ភាគរយ
-​ក្បាច់​តៃ​ជិ មាន​អត្រា ៣០​ភាគរយ
-​លោតអន្ទាក់ មាន​អត្រា ២២​ភាគរយ​។​

វិធី​៦​យ៉ាង​សម្រាប់​ព្យាបាល​ជំងឺ​ផ្តាសាយ​ពុំ​ចាំបាច់​ប្រើ​ឱសថ​

តាម​ធម្មតា មនុស្សពេញវ័យ​ម្នាក់ៗ ក្នុង​មួយឆ្នាំ ជា​មធ្យម​អាច​ទទួលរង​ជំងឺ ផ្តាសា​យមក​បៀតបៀន​ពី ២ ទៅ ៥ ដង ហើយ​ការប្រើប្រាស់​ឱសថ​សម្រាប់​ព្យាបាល​ញឹកញាប់​ពេក ក៏​ជាការ​ប្រការ​មិនសូវ​ល្អ​ដែរ​។​
​កាលពីពេល​ថ្មីៗ​នេះ តាមរយៈ​ការ​សែត “​ឯករាជ្យ​” របស់​អង់គ្លេស បាន​ណែនាំ​វិធី ៦​យ៉ាង សម្រាប់​ព្យាបាល​ជំងឺ​ផ្តាសាយ​ដោយ​ពុំ​ចាំបាច់​ប្រើ​ឱសថ​។​

១-​ស្រូប​ចំហាយ​ក្តៅៈ
​ចំពោះ​ជំងឺ​ផ្តាសាយ​ធម្មតា គឺ​ច្រើន​តែមាន​អាកា​រៈ​កណ្តាស់ តឹង​ច្រមុះ និង​ហៀរ​សំបោរ​។ ដូចនេះ វិធី​ដ៏​ល្អ​ក្នុងការ​សម្រាល​នោះ​គឺ ត្រូវ​រក្សា​រន្ធ​ច្រមុះ​ឲ្យ​បាន​ស្អាត ហើយ​ការ​ស្រូបយក​ចំហាយ​ក្តៅ ក៏មាន​ប្រសិទ្ធភាព​ខ្ពស់​ដែរ​។ ដំបូង ត្រូវយក​កន្សែងពោះគោ​ដាក់​ត្រាំ​ក្នុង​ទឹក​ក្តៅ រួចហើយ​ស្រង់​យកមក​ដាក់​ក្បែរ​រន្ធ​ច្រមុះ និង​ស្រូបយក​ចំហាយ​ក្តៅ​។ ម្យ៉ាងទៀត​បើ​បាន​បន្តក់​ប្រេង​រុក្ខជាតិ ដូចជា​ប្រេង​ដើម​ប្រេងខ្យល់ (Eucalytus) ពី ៣ ទៅ ៤ តំណក់ គឺអាច​កាត់បន្ថយ​អាកា​រៈ ជំងឺ​ផ្តាសាយ​បាន​ធូរស្រាល​ច្រើន​។ ក្រៅពីនោះ គេ​អាច​ងូតទឹក​ក្តៅ​ឧណ្ហៗ ឬ​អង្គុយ​ងូតទឹក​ក្នុង​បន្ទប់​ដែលមាន​ចំហាយ​ក្តៅ​ក៏បាន​ដែរ ហើយ​វិធី​នេះ​មាន​ប្រសិទ្ធភាព ជាពិសេស​សម្រាប់​កុមារ​ដែលមាន​ជំងឺ​ផ្តាសាយ​។​

២-​ផឹក​ភេសជ្ជៈ​ក្តៅៈ​
​ការស្រាវជ្រាវ​បាន​រកឃើញថា ការ​ផឹកទឹក​ផ្លែឈើ​ក្តៅ អាចជួយ​សម្រាល​ដល់​អាកា​រៈ​ផ្តាសាយ​ធម្មតា និង​ផ្តាសាយធំ​បាន ជាពិសេស​ទឹក​ផ្លែឈើ​ក្តៅ និង​មាន​ជាតិ​ល្វីង​រឹតតែ​ប្រសើរ​។ ម្យ៉ាងទៀត​ក៏មាន​គ្រូពេទ្យ​ជាច្រើន​បាន​ណែនាំ​ថា ការផឹក​ទឹក​ក្តៅ​ដែលមាន​លាយ​ទឹកឃ្មុំ ខ្ញី និង​ក្រូចឆ្មារ​ស្រស់ ក៏មាន​ប្រសិទ្ធភាព​ខ្ពស់​ដែរ​។​

៣-​សម្រាក​ឲ្យ​បាន​ច្រើនៈ​
​ពេល​មាន​ជំងឺ​ផ្តាសា​យមក​បៀតបៀន​ហើយ ការឈប់​សម្រាក​ជាច្រើន​ថ្ងៃ គឺជា​វិធី​ព្យាបាល​ដ៏​ល្អប្រសើរ ពីព្រោះ​មានការ​ឈប់សម្រាក និង​សម្ងំ​ដេក​ឲ្យ​បាន​ច្រើន​ប៉ុណ្ណោះ ទើប​អាចធ្វើ​ឲ្យ​រាងកាយ​មាន​កម្លាំង​ឡើងវិញ​។ ម្យ៉ាងទៀត​ឲ្យ​តែមាន​មេរោគ​គ្រុនផ្តាសាយ​ស្ថិតក្នុង​រាងកាយ​ហើយ ទោះបីជា​បាន​បញ្ចេញ​សកម្មភាព​ប្រសើរ​ក្តី ក៏​នាំ​ឲ្យ​មាន​អន្តរាយ​ដែរ ជាពិសេស​សម្រាប់​មនុស្ស​វ័យ​ចំណាស់​តែម្តង​។​

៤-​បន្ថែម​ជីវជាតិៈ​
​មាន​ជីវជាតិ​ខ្លះ​អាចជួយ​បង្កើន​កម្លាំង​នៃ​ការ​ស៊ាំ​នឹង​ជំងឺ ដូចជា ជីវជាតិ​A (​ស៊ុតមាន់​និង​ទឹកដោះគោ​) ជីវជាតិ​E (​ផ្លែឈើ​ក្រៀម និង​គ្រាប់​ធញ្ញជាតិ​) និង​ជាតិ​សេ​លេ​នី​ញ៉ូ​ម (​ផ្លែឈើ​ក្រៀម អាហារ​សមុទ្រ និង​សាច់ជ្រូក​)​។ ម្យ៉ាងទៀត​ត្រូវ​ទទួលទាន​ខ្ទឹមស​ឲ្យ​បាន​ច្រើន ពីព្រោះ​ខ្ទឹម​សមាន​សារធាតុ​ម្យ៉ាង​អាច​ប្រឆាំងនឹង​អតិសុខុមប្រាណ​។​

៥-​ខ្ពុរមាត់ៈ​
​ការ​ខ្ពុរមាត់​គឺអាច​សម្រាល​ដល់​ការឈឺ​បំពង់ក ជា​បណ្តោះអាសន្ន​។ ចំពោះ​វិធី​ធ្វើ​គឺ​ត្រូវ​បង់អំបិល​មួយ​ចឹប ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ (​ប្រៃ​ឡ​មៗ​) ដោយ​ក្នុង​មួយថ្ងៃ​ត្រូវ​ខ្ពុរមាត់​ឲ្យ​បាន ៤ ដង​។ 

៦-​កើយ​ខ្នើយ​ខ្ពស់ៈ​
​ពេលដេក កើយ​ខ្នើយ​ខ្ពស់​ខុសពី​ធម្មតា គឺអាច​ធ្វើ​ឲ្យ​ជាតិ​សំបោរ​ខាប់​ហៀរ​ចេញមកក្រៅ​បាន​យ៉ាង​ងាយ​៕

ជ្រើសរើស​របៀប​ទទួល​ទាន​ដំណេក​ឈ្លាសវៃ​

តាម​ការស្រាវជ្រាវ​កាលពីពេល​ថ្មីៗ​នេះ ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​អះអាងថា ការ​ទទួលទានដំណេក​ច្រើន បង្ក​ជា​ឥទ្ធិពល​អសកម្ម​មិនតិច​តួច​ឡើយ​ចំពោះ​សុខភាព​។ មិនតែប៉ុណ្ណោះ ការស្រាវជ្រាវ​ទាំងនេះ នៅ​ចាត់ទុកថា អ្នក​ដេក​លើសពី​ប្រាំបី​ម៉ោង​ក្នុង​មួយថ្ងៃ ប្រឈម​នឹង​ការ​ថយ​អាយុ​។​
​បរិមាណ​សមស្រប ប្រាំពីរ​ម៉ោង​ក្នុង​មួយថ្ងៃៈ​

​អ្នកប្រាជ្ញ​ពីររូប គឺ Thomas Edison និង Nikola Tesla បាន​អះអាង​ដោយ​ម៉ឺងម៉ាត់​ថា អ្នក​ដេក​លើសពី​ប្រាំបី​ម៉ោង​ក្នុង​មួយថ្ងៃ ជា​អ្នកមាន​ជំងឺ និង​ពុំមាន​ខួរក្បាល​ច្នៃប្រឌិត​។ ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​ថ្មីៗ​នេះ បានបញ្ជាក់​ភាពត្រឹមត្រូវ​របស់​អំណះអំណាង​ខាងលើ​។​

​សាស្ត្រាចារ្យ Daniel Kripke នៅ​មហាវិទ្យាល័យ​កាលីហ្វ័រ​ញ៉ា សាន់​ឌី​យេ​ហ្គោ​(​អាមេរិក​) ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​ឈានមុខ​គេ ក្នុង​ដំណើរការ​ស្រាវជ្រាវ​អំពី​ផលវិបាក​របស់​ការ​ដេក​ច្រើន​។ លោក​បាន​ចំណាយ​កម្លាំង​យ៉ាង ច្រើន ដើម្បី​ដំណើរការ​ស្រាវជ្រាវ​មនុស្ស ១.១០០.០០០​នាក់ មាន​អាយុ​ពី​៣០-១២០​ឆ្នាំ សំដៅ​ស្វែងរក​ទំនាក់ទំនង ហេតុ​និង​ផល រវាង​ពេលវេលា​ទទួលទានដំណេក និង​អាយុ​របស់​មនុស្ស ។ លទ្ធផល​ស្រាវជ្រាវ បង្ហាញថា​៖ មួយថ្ងៃ​ត្រូវការ​ដេក​តែ ៦,៥ ម៉ោង គឺ​គ្រប់គ្រាន់ ដើម្បី​រក្សា​ឱ្យ​សរីរាង្គ​មាន​សុខភាព​មួយ​ល្អ​។ បរិមាណ​សមស្រប​បំផុត សម្រាប់​អ្នក​ចង់​អាយុ​វែង គឺ​ប្រាំពីរ​ម៉ោង​ក្នុង​មួយថ្ងៃ​។​ហើយ​អ្នក​ដែល​ដេក​"​លើស​កម្រិត​"​ប្រាំបី​ម៉ោង​ក្នុង​មួយថ្ងៃ ប្រែជា​មានការ​ប្រឈម​បាត់​បង់ជីវិត​ខ្ពស់ជាង ១២​ដង ធៀប​នឹង​អ្នក​ដេក "​គ្រប់​កម្រិត​" ប្រាំពីរ​ម៉ោង​ក្នុង​មួយថ្ងៃ​។​

អាហារ ៧ មុខ​សម្រាប់​អ្នក​បំពេញការងារ​ធ្ងន់ៗ​

នៅពេលដែល​យើង​រៀនសូត្រ​ច្រើន ឬ​មាន​ការងារ​ត្រូវបំពេញ រហូត​ទាល់តែ​មានការ​ហត់នឿយ គ្មាន​ពេល​សម្រាក​នោះ រាងកាយ​របស់​យើង នឹង​ថមថយ​កម្លាំង ហើយ​ថាមពល​រាងកាយ ក៏​ចុះខ្សោយ​ទៅតាម​នោះដែរ​។ ចង់​ដោះស្រាយ​បញ្ហា​នេះ លោកអ្នក​អាចអនុវត្ត​របបហូបចុក​ដូចខាងក្រោម​៖

១-​បរិភោគ​អាហារ​ដែលមាន​រសជាតិ​ធន់​កណ្តាល ឬ​សាប​សម្រាប់​អាហារ​ពេលព្រឹក ពីព្រោះថា​ពោះវៀន​ទើបតែ​ក្រោក​ពី​សម្រាក​ថ្មីៗ ហេតុនេះ​បើ​យើង​ចាប់ផ្តើម​ដោយ​អាហារ​មាន​រសជាតិ​ហឹរ​ខ្លាំង ឬ​រឹង​ខ្លាំង ប្រយ័ត្ន​ឆ្អល់ពោះ ហើយ​ការបំពេញ​ការងារ​កាន់​តែ​ជួប​ការលំបាក​។​

២-​ក្រោយពី​បរិភោគ​អាហារ​ថ្ងៃត្រង់​ហើយ កុំ​ភ្លេចរ​កម្នាស់ ឬ​ស្វាយ​ជូរ​មក​បរិភោគ​ដើម្បី​ឲ្យ​រាងកាយ​ស្រស់ស្រាយ​បាន​កាន់តែ​យូរ ព្រោះថា​រសជាតិ​ជូរ​មានគុណ​សម្បត្តិ​ជួយ​ដាស់​រាងកាយ ឲ្យ​រហ័សរហួន មិន​ស្ពឹក​ស្រពន់​ជាង​ធម្មតា​។​

៣-​ផឹក​កាហ្វេ​ពេល​ល្ងាច​អាច​បង្ក​ឲ្យ​ប្រសាទ​កម្រើក​រហូត ហើយ​នៅពេល​ចូល​ដំណេក គឺ​ដេក​មិន​លក់​ស៊ប់​ឡើយ​។ បើ​ការ​ដេក​មិន​លក់​នាំ​ឲ្យ​ភ្ញាក់​ឡើងមក​មុខ​ឡើង​ស្លេកស្លាំង​បាត់​ភាពស្រស់​ស្រាយ​​
៤-​ក្នុង​ជីវិត​នៃ​ការបរិភោគ​អាហារ​របស់​អ្នក​អ្វីៗ​អាច​ខ្វះ​បាន តែ​ការខ្វះ​បន្លែ និង​ផ្លែឈើ​នោះ ពិតជា​មិនអាច​បានឡើយ ព្រោះ​វីតាមីន អំបិល​រ៉ែ កាក​សរសៃ​អាហារ​មាន​ក្នុង​ចំណីអាហារ​ទាំងនេះ​ជា​របស់​ដែល​រាងកាយ​ត្រូវការ​។ ក្រៅពីនេះ វា​ថែមទាំង​ជួយ​រំងាប់​ភាព​តានតឹង​អារម្មណ៍​ដែល​ជួយ​ឲ្យ​រាងកាយ​ស្រស់ស្រាយ​។​

៥-​ស្ត្រី​យើង​ពេលខ្លះ​មានការ​ងារ​ច្រើន​ហូរហៀរ មិនមាន​ពេល​ហាត់ប្រាណ​រហូត​សារជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ូ​ល​ត្រូវ​ផ្ទុក​ច្រើន​ក្នុង​សរសៃឈាម​។ ការជួប​បញ្ហា​បែបនេះ​មិនយូរ​មិនឆាប់ បញ្ហា​បេះដូង និង​រោគ​សន្លាក់​និង​យាយី​ហើយ​។ បើ​ចង់​គេចផុត​បញ្ហា​ដ៏​អាក្រក់​នេះ អ្នក​ត្រូវ​បរិភោគ​ត្រី ដែលមាន​អូ​មេ​ហ្គា​-៣ ឲ្យ​បាន​ជាប់​ជាប្រចាំ ពីព្រោះថា សារជាតិ​អូ​មេ​ហ្គា​-៣ ជួយ​រំលាយ​ខ្លាញ់​ក្នុង​ឈាម និង​ពិសេស​ថែមទាំង នៅ​ជួយ​កាត់បន្ថយ​អា​ការៈឈឺ​ចុកចាប់ ពី​ការធ្លាក់​រដូវ​ខែ​ដែល​តែង​បង្ក​ឲ្យ​យើង​តប់ប្រមល់ និង​ខ្វាយខ្វល់​ច្រើន​ទៀតផង​។​

៦-​ពេលដែល​ធ្លាក់​រដូវ​ខែ រាងកាយ​របស់​យើង​តែង​បាត់បង់​កាល់ស្យូម និង​ធាតុដែក​យ៉ាងច្រើន​រហូត​អស់កម្លាំង កំហែង​រកតែ​បំពេញការងារ​មិនបាន​ល្អ​។ បើ​ចង់​មិន​ឲ្យ​ជួប​បញ្ហា​នេះ ស្ត្រី​យើង​គួរតែ​ទទួលទាន​អាហារ​ដែលមាន​វីតាមីន C និង​ធាតុដែក ជំនួយ​រាងកាយ​វិញ មានដូចជា​ស្លឹក​បាស់ ខាត់ណា ទឹកដោះគោ បង្គា កំពឹស ជាដើម​។​

៧-​អាហារ​ពេល​ថ្ងៃត្រង់​មិនត្រូវ​បរិភោគ​ច្រើន​នោះឡើយ ពិសេស​អាហារ​ប្រៃ​ខ្លាំង ខ្លាញ់​ច្រើន ព្រោះថា វា​នឹង​បង្ក​ឲ្យ​ខួរក្បាល​ស្ពឹក និង​ងងុយដេក​៕

អ្នកជំងឺ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​មិនត្រូវ​បំពេញបន្ថែម​កាល់​ស្យូ​ម​

ពួក​អ្នកស្រាវជ្រាវ បាន​ព្រមាន​ថា អ្នកជំងឺ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត ក្រោយពេល​បន្ថែម​កាល់ស្យូម អាចធ្វើឱ្យ​ជំងឺ​ប្រែជា​ធ្ងន់ធ្ងរ​ជាង​មុន​។​

​ទិន្នន័យ​បង្ហាញ្ញថា ការប្រើប្រាស់​គ្រាប់​ថ្នាំ​បំពេញបន្ថែម​កាល់ស្យូម​លើ​អ្នកជំងឺ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត ពុំ​ធ្វើឱ្យ​ឆ្អឹង​រឹងមាំ​ជាង​មុន​ឡើយ តែ​នៅ​ធ្វើឱ្យ​កើន​គ្រោះថ្នាក់​កើត​ជំងឺ​បេះដូង និង​បង្កលក្ខណៈ​ឱ្យ​ជំងឺមហារីក រីកចម្រើន​។​

​រាល់​ឆ្នាំ នៅ​អង់គ្លេស មាន​អ្នកជំងឺ​តិច​បំផុត ៥.០០០​នាក់ កើត​មហារីក​ក្រពេញ​ប្រូ​ស្តា​ត ព្យាបាល​អ័រម៉ូន ក្នុងនោះ​មានការ​បំពេញបន្ថែម​កា​ល់​ស្យូ​ម​។ វិធីសាស្ត្រ​នេះ រារាំង​ការផលិត​អ័រម៉ូន​បុរស ប៉ុន្តែ​វា​ក៏​ធ្វើឱ្យ​កើន​គ្រោះថ្នាក់​បាក់ឆ្អឹង​។​

​ពួក​អ្នកស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​Wake Forest Baptist Medical Center នៅ Carolina ខាងជើង​(​អាមេរិក​) បាន​ពិនិត្យមើល​ការណែនាំ​បំពេញបន្ថែម​កាល់ស្យូម និង​វីតាមីន D, ទន្ទឹម​នោះ​វាស់​ដង់ស៊ីតេ​ឆ្អឹង មុន​និង​ក្រោយ ពេល​អ្នកជំងឺ​ត្រូវ​បានឱ្យ​ព្យាបាល​អ័រម៉ូន​។ លទ្ធផល​ក្រោយពេល​អ្នកជំងឺ​ប្រើ កាល់ស្យូម​តាម​វេជ្ជបញ្ជា ឆ្អឹង​ត្រូវ "​ស្ពោត​" ទៅៗ ។​

​លោក Mridul Datta ប្រធាន​ក្រុម​ស្រាវជ្រាវ បានឱ្យដឹងថា "​ផឹក​កាល់ស្យូម ឬ​បំពេញ្ញបន្ថែម​វីតាមីន D ដើម្បី​ទប់ស្កាត់​ការថយចុះ​ដង់ស៊ីតេ​ឆ្អឹង ស្តាប់ទៅ​ហាក់​សម​ហេតុផល​ដល់​ថ្នាក់​គ្មាន​នរណា​ចោទ​ជា​សំណួរ​ថា តើ​វិធីសាស្ត្រ​នេះ​មាន​ប្រសិទ្ធភាព​ឬ​អត់​?"​។​

​លោក​បាន​បន្តថា​"​យើងខ្ញុំ​ប្រើប្រាស់​ទិន្នន័យ​ទាំងឡាយ​ដើម្បី​កំណត់​មើល​តើ​កាល់ស្យូម និង​វីតាមីន D អាច​ទប់ស្កាត់​បាតុភូត​បាក់ឆ្អឹង​ចំពោះ​អ្នកជំងឺ​ឬទេ​? ចម្លើយ​គឺ "​ទេ​" ៕

ដេក​បែបណា​ឲ្យ​លង់លក់​ស្រួល​

ក្រោយ​ហត់នឿយ​ពី​ការបំពេញ​ការងារ​អស់​រយៈពេល​ពេញ​មួយថ្ងៃ​មក ស្ត្រី​យើង​តែង​ជួប​បញ្ហាលំបាក​ក្នុងការ​ដេក​លង់លក់​ណាស់ ដែល​បញ្ហា​នេះ​នាំ​ឲ្យ​ប៉ះពាល់​កិច្ចការងារ​នៅ​ថ្ងៃស្អែក​។​ ​តើ​ត្រូវ​ដោះស្រាយ​ដូចម្តេច​ដើម្បី​ដេក​ឲ្យ​លង់​លក់បាន​ស្រួល​?

១-​ពាក់​ស្រោមជើង​មុន​ចូល​ដំណេកៈ​
​តាម​ការសិក្សា​របស់​ក្រុម​អ្នកស្រាវជ្រាវ​ជនជាតិ​ស្វី​ស គេ​បាន​រកឃើញថា​ការពាក់​ស្រោមជើង ឬ​ស្បែកជើងផ្ទាត់ (​សម្រាប់​ពាក់​នៅផ្ទះ​) មុន​ចូល​ដំណេក​នឹង​ជួយ​ឲ្យ​ប្រអប់ជើង​កក់ក្តៅ​។ នៅពេល​ជើង​កក់ក្តៅ​ហើយ យើង​ក៏​អាច​ដេក​លង់​លក់បាន​ងាយ និង​ឆាប់រហ័ស​។ ចំណែក​ការ​បាន​ងូតទឹក​ក្តៅ មុន​ចូល​ដំណេក ក៏​តែងតែ​ជួយ​ឲ្យ​លង់​លក់បាន​ស្រួល​ដូចគ្នា​។ ការធ្វើ​បែបនេះ​ងាយស្រួល​នឹង​ជួយ​ឲ្យ​រាងកាយ​សម្រប​សីតុណ្ហភាព វិល​ត្រឡប់មក​ប្រក្រតី​វិញ ទើប​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រួលខ្លួន​។​

២-​សីតុណ្ហភាព​ក្នុង​បន្ទប់​កំពុង​ត្រជាក់​ល្អៈ​
​សីតុណ្ហភាព​ក្នុង​បន្ទប់​ដែល​ល្អ​បំផុត សម្រាប់​ជួយ​ឲ្យ​ដេក​លង់លក់ គឺ​ត្រជាក់​ស្រួល ដោយមាន​ម៉ាស៊ីនត្រជាក់ ឬ​ខ្យល់​ធម្មជាតិ ក៏​កាន់តែ​ប្រសើរ​។ ការ​ដេក​ក្នុង​បន្ទប់​បែបនេះ ជួយ​ឲ្យ​ដេក​ស្កប់ស្កល់​ពេញៗ​មួយ​យប់​។​

៣-​ជ្រើសរើស​ឈុត​ដេក និង​សម្ភារៈ​ដេក​ដ៏​ល្អ​បំ​ផុ​តៈ​
​បើ​ចង់​ជ្រើសរើស​ឈុត​ដេក​ល្អ ត្រូវ​គិត​ទៅដល់​សាច់​ក្រណាត់ ថ្នេរ នឹង​ភាព​ម៉ត់ចត់​ក្នុងការ​ដេរ​បន្ទះ​ខ្យែ​រឹត​កៅស៊ូ ប្រវែង​របស់​ឈុត​ខោអាវ​ដេក​យប់ សមជា​មួយ​ខ្លួន​យើង និង​បរិយាកាស​។ ក្រៅពីនេះ អ្វីដែល​សំខាន់ កុំ​ភ្លេច​ជ្រើសរើស​សម្ភារៈ​ដែល​ដេក​ជួយ​ឲ្យ​យើង​លង់​លក់បាន​ស្រួល​ផង ក្នុងនោះ​មិន​ថា​ជា​គ្រែ​ដេក ក្រណាត់​កម្រាលពូក​ប្រភេទ​ធ្វើ​ពី​កប្បាស ក្រណាត់​សូត្រ ឬ សាច់​ក្រណាត់ ទន់ៗ ដែល​អ្នក​ចូលចិត្ត​ដេក​ហើយ​បាន​ស្រួលខ្លួន​។​

៤-​ប្រយ័ត្ន​ឈុត​ដែល​ងាយ​ឆាបឆេះ
​ឈុត​ដេក​ទាំង​មនុស្ស​ចាស់ និង​កូនក្មេង ភាគច្រើន​សុទ្ធតែ​គេ​យក​ប្រភេទ​ក្រណាត់​ដែល​ងាយ​ឆាបឆេះ​ភ្លើង​ណាស់ ដូចនេះ​មុននឹង​ទិញ ក៏ដូចជា​ប្រើប្រាស់​គប្បី​ប្រយ័ត្នប្រយែង និង​នៅពេល​ស្លៀកពាក់​មិនអាច​ធ្វេសប្រហែស​បានឡើយ​៕

តែ​ទឹកកក​អាចធ្វើឱ្យ​កើត​ក្រួសតម្រងនោម

​ក្រុម​ស្រាវជ្រាវ​ជនជាតិ​អាមេរិក នៅ​មជ្ឈមណ្ឌល​សុខភាព​មហាវិទ្យាល័យ Loyola បានផ្ដល់​ដំបូន្មាន​ថា តែ​ទឹកកក អាចធ្វើឱ្យ​អ្នកទទួល​ទាន​វា កើត​ក្រួស​ក្នុង​តម្រងនោម​។​
​ពួក​អ្នកវិទ្យាសាស្ត្រ បកស្រាយ​ថា ទឹក​តែមាន​ផ្ទុក Oxalate ច្រើន​ដែល​ជាតិគីមី បង្ក​ការកកើត​ក្រាម​អំបិល និង​សារជាតិ​រ៉ែ ត្រូវបាន​រកឃើញ​ក្នុង​ទឹកមូត្រ​។ ទោះបី​ក្រាម​នេះ​គ្មាន​គ្រោះថ្នាក់ តែ​មជ្ឈដ្ឋាន​វេជ្ជសាស្ត្រ​បាន​ទូន្មាន​មាន​ថា វា​អាច​កក​ទៅជា​គ្រាប់​ល្មម​ទប់ទឹក​មូត្រ មិនឱ្យ​ហូរ​ក្នុង​បំពង់​តូចៗ ពី​តម្រងនោម​ចុះមក ប្លោកនោម ។​

​សាស្ត្រ​ចា​រ្យ​ផ្នែក​មូត្រ​សាស្ត្រ John Milner ព្រមាន​ថា " ចំពោះ​អ្នកមាន ទិន្ន​នា​ការងាយ កើត​ក្រួសតម្រងនោម​នោះ តែ​ទឹកកក​ជា​ភេសជ្ជៈ​មួយ​ក្នុងចំណោម​ភេសជ្ជៈ​អាក្រក់​បំផុត​។ ក៏ដូចជា​អ្នក​រាល់គ្នា​ដែរ ខ្ញុំ​ក៏​ចូលចិត្ត​ផឹក​តែ​ទឹកកក​រដូវក្តៅ ប៉ុន្តែ​សុំ​អ្នក​កុំ​ទទួលទាន​ច្រើន​ហួសហេតុ​"​។​
​លោក Milner ទទួលស្គាល់ថា មនុស្ស​ជាច្រើន​ជ្រើសរើស​យកតែ​ទឹកកក ពេល​ធាតុអាកាស​ក្តៅស្អុះ​ស្អាប់ ដោយសារ​វា​ពុំ​សូវ​មាន​កាឡូរី និង​ឆ្ងាញ់​ជាង​ទឹក​ធម្មតា​។​

​ក្រុម​អ្នកស្រាវជ្រាវ បានឱ្យដឹងថា មិនត្រូវ​ទុកឱ្យ​បាត់បង់​ទឹក​ពី​ខ្លួន និង​គួរ​ទទួលទាន​ទឹកក្រូច​ឆ្មារ ព្រោះ​មាន Citrate ច្រើន ដែល​សារ​ជាតិគីមី​ទប់ស្កាត់​ក្រួសតម្រងនោម​រីកចម្រើន​។ ក្រៅពីនេះ គេ​នៅ​ទូន្មាន​ថា មិនត្រូវ​ទទួលទាន​អាហារ​សម្បូរ Oxalate ដូចជា​សូកូឡា បន្លែ និង​គ្រាប់​មួយចំនួន ក៏​ដូច​បន្ថយ​អំបិល និង​សាច់ ទន្ទឹម​នោះ​រក្សា​ឱ្យបាន​គ្រប់គ្រាន់​បរិមាណ​កាល់ស្យូម ដែលជា​សារជាតិ​ធ្វើឱ្យ​សរីរាង្គ​បន្ថយ​ស្រូបយក Oxalate ។​

​ផ្អែក​តាម​ការស្រាវជ្រាវ​នោះ ក្រុម​អ្នកស្រាវជ្រាវ បាន​បង្ហាញថា បុរស​ងាយ​កើត​ក្រួសតម្រងនោម​ជាង​ស្ត្រី ៤​ដង ពិសេស​គឺ​នៅ​អាយុ​លើសពី​៤០​ឆ្នាំ​។ ប៉ុន្តែ​ស្ត្រី​ដែល​អស់​រដូវ និង​បាន​កាត់​ស្បូន​ចោល ក៏មាន​ការ​ប្រឈម​កើត​ក្រួសតម្រងនោម​ខ្ពស់​ដែរ​។​

​ពួក​អ្នកវិទ្យាសាស្ត្រ មាន​ចំណាប់អារម្មណ៍​ថា តែ​ក្តៅ ក៏​ផ្ទុក Oxalate ដូច​តែ​ទឹកកក​ដែរ តែ​អ្នកផង​ច្រើនតែ​មិន​ផឹក​ច្រើន​ហួស ដូច​ផឹក​តែ​ទឹកកក ពេលដែល ស្រេកទឹក​កណ្តាល​ធាតុអាកាស​ក្តៅ​នោះឡើយ​៕

រកឃើញ​វិធី​ព្យាបាល​ជំងឺ​ធាត់​

ពួក​អ្នកស្រាវជ្រាវ​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​វ៉ាស៊ីនតោន អាមេរិក ទើប នឹង​រកឃើញ​វិធី​មួយ ដើម្បី​ជួយ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ធាត់​។​

​ការស្រាវជ្រាវ​ខាងលើ ត្រូវបាន​ដំណើរការ ដោយ​វិធី​បំបាត់​ប្រសិទ្ធភាព​ពពួក​ប្រូតេអ៊ីន​គោលដៅ​លើស​ត្វ​កណ្តុរ ធ្វើឱ្យ​វា​ប្រែជា​រំញោច​ជាមួយ​អាំង​ស៊ុយ​លីន និង​កម្រ​មានលទ្ធភាព​ត្រូវ​ធាត់ សូម្បីតែ​ពេល​បាន​ស៊ី​ជាតិ​ខ្លាញ់​ច្រើន ។​

​ពួក​អ្នកវិទ្យាសាស្ត្រ បាន​ស្រាវជ្រាវ​លើ​សរីរាង្គ​ផលិត​ជាតិ​ខ្លាញ់​ពី​ប្រភព​អាហារ​ផ្ទុក​កាបូ​អ៊ី​ដ្រា​ត​។ ដំណើរការ​នោះ ទាមទារ​ត្រូវមាន​អង់​ហ្ស៊ី​ម​មួយ​ប្រភេទ ហៅថា​អាស៊ីត​ខ្លាញ់ Synthase (FA5)​។ ពួកគេ​បាន​ដំណើរការ​ពិសោធន៍​លើ​សត្វ​កណ្តុរ​គ្មាន FA 5 ក្នុង​កោសិកា​។ លទ្ធផល​បាន​បង្ហាញថា ទោះបីជា​វា​បាន​ស៊ី​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន​ក៏ដោយ ក៏​វា​មិន​ប្រែ​មកជា​ធាត់​បានឡើយ​។​

​អ្នកដឹកនាំ​ការស្រាវជ្រាវ លោក Irfan Lodhi បានឱ្យដឹងថា សត្វ​កណ្តុរ​គ្មាន FA 5 លើ​សរីរាង្គ មាន​សមត្ថភាព​ប្រឆាំង​ជំងឺ​ធាត់​ខ្ពស់ជាង បើ​ប្រៀប​នឹង​សត្វ​កណ្តុរ​មាន​ជាតិ FA 5 ធម្មតា​លើ​សរីរាង្គ​។ លោក​ក៏បាន​ឱ្យដឹង​ដែរ​ថា កណ្តុរ​ដែល​មិន​ធាត់ ពុំមែន​ព្រោះតែ​វា​ស៊ី​តិចជាង​កណ្តុរ​ផ្សេងៗ​ឡើយ តែ​គឺ​វា​បាន​បំប្លែង​ជាតិ​ខ្លាញ់​ទាំងនោះ ទៅជា​សណ្ឋាន​កម្តៅ​។ ដើម្បី​យល់​ពី​មូលហេតុ ពួក​អ្នកស្រាវជ្រាវ​បាន​វិភាគ​កោសិកា​ខ្លាញ់​របស់​កណ្តុរ​។ កណ្តុរ​មាន​ជាតិ​ខ្លាញ់​ពីរ​ប្រ​ភេ​ទៈ ជាតិ​ខ្លាញ់​ស និង​ជាតិ​ខ្លាញ់​ពណ៌​ត្នោត​។ ជាតិ​ខ្លាញ់​ស ជួយ​រក្សា ទុក​ថាមពល​លើស​នាំ​ដល់​ការ​ធាត់ ក្នុងពេលនោះ​ជាតិ​ខ្លាញ់​ពណ៌​ត្នោត ជួយ​ដុតបំផ្លាញ​កាឡូរី និង​ប្រឆាំង​តប​ជំងឺ​ធាត់​៕

ខ្ទឹមបារាំង​ជួយ​ប៉ូវ​ឆ្អឹង​

ខ្ទឹមបារាំង ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រភព​បណ្តុំ​នូវ​កាក​សរសៃ​អាហារ វីតាមីន C និង ហ្វូ​ឡេ​ត ដែលមាន​សារសំខាន់​បំផុត ដល់​ប្រព័ន្ធ​បង្កើន​កោសិកា ផ្សេងៗ​ក្នុង​រាងកាយ​។ ប្រសិនបើ​រាងកាយ​ខ្វះ​សារជាតិ​ហ្វូ​ឡេ​ត ការលូតលាស់​ធំធាត់​នៃ​កោសិកា​ទច់​ដំណើរការ ជាពិសេស​កោសិកា​ដែល​លូតលាស់​រហ័ស ដូចជា​កោសិកា​គ្រាប់​ឈាមក្រហម ដែលជា​ប្រភព​បង្ក​រោគ​ខ្វះ​ឈាម​។
ក្រៅពីនេះ ការងារ​ពិសោធន៍​នៅ​អាមេរិក ក៏បាន​រកឃើញ​បន្ថែមទៀតថា ការទទួល​ទាន​មើម​ខ្ទឹមបារាំង ជួយ​បង្កើន​កំហាប់​របស់​ឆ្អឹង ការពារ​រោគ​ប្រហោង​ឆ្អឹង ឬ រោគ​ពុក​ឆ្អឹង​បាន​ទៀតផង​។​

តើ​ផឹក​ទឹកដូង​ពេល​ធ្លាក់​រដូវ មាន​គ្រោះថ្នាក់​ឬទេ​?

ស្ត្រី​ដែល​ចូលចិត្ត​ផឹកទឹក​ដូង ប្រហែលជា​ជួប​រឿង​មិន​សប្បាយចិត្ត បើសិន មាន​នរណាម្នាក់​ប្រាប់ថា “​ពេល​មាន​ឈាមរដូវ​កំពុង​ធ្លាក់ ហាម​ផឹក​ទឹកដូង​” ។​

​តើ​ទឹកដូង​ផ្តល់​ផល​មិនល្អ​សម្រាប់​ស្ត្រី​ដែល​កំពុង​ធ្លាក់​រដូវ​ខែ​ពិត​ឬទេ​?
​ទោះ​មែន ឬ​មិនមែន ប្រការនេះ​ធ្វើ​ឲ្យ​ស្ត្រី​ខ្លះ​ផឹក​ទឹកដូង លែង​ស្រួល បំពង់ ក ទៀតហើយ​។ តែ​តាមពិត មិន​ដូច្នេះ​ឡើយ ព្រោះ​វា​ជាការ​យល់ច្រឡំ​មួយ​យ៉ាង ធំ​។​

​តាមពិត​ទឹកដូង ក៏មាន​លក្ខណៈ​ស្រដៀង​គ្នា ជាមួយ​ទឹក​ផ្អែម ឬ​គ្រឿង ភេសជ្ជៈ​ទូទៅ​ដែរ គឺ​គ្មាន​ផល​ប៉ះទង្គិច​ណា​បន្តិច​សោះឡើយ ចំពោះ​ស្ត្រី​ដែល កំពុង​ធ្លាក់​រដូវ​ខែ​។​

​ក្រុម​អ្នកស្រាវជ្រាវ បាន​អះអាងថា ឆ្លងតាម​ការស្រាវជ្រាវ​កន្លងមក ស្ត្រី​មិន មានការ​ប៉ះទង្គិច​ណាមួយ​ទេ ក្នុង​ការផឹក​ទឹកដូង​នៅពេល​ធ្លាក់​រដូវ ហើយ​គេ​ក៏ អាច​ផឹក​បាន​ធម្មតា​ដូច​ទឹក​ដទៃទៀត​ដែរ​។​

សម្បក​ផ្លែឈើ​ណាខ្លះ​ដែលមាន​ប្រយោជន៍​ដល់​សុខភាព ?

ពេល​ទទួលទាន​ផ្លែឈើ​ដែលមាន​សម្បក យើង​ច្រើនតែ​បក​វា​ចោល ពីព្រោះ​យើង​គិតថា វា​គ្មាន​ប្រយោជន៍ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា ផ្លែឈើ​ណាខ្លះ សម្បក​របស់​វា​មានគុណ​ប្រយោជន៍​ច្រើនជាង​ក៏មានដែរ​។ តើ​ផ្លែឈើ​អ្វីខ្លះ​ដែល​យើង​មិនគួរ​មើលរំលង​។​

១-​សម្បក​ក្រូចឆ្មារ និង​ក្រូចសើចៈ​
​យើង​តែងតែ​ឮថា គ្រឿងសម្អាង ឬ​របស់​ប្រើប្រាស់​ប្រចាំថ្ងៃ ជាច្រើន​មុខ ច្រើន​តែមាន​សារធាតុ​ចម្រាញ់​ពី​សម្បក​របស់​ក្រូចឆ្មារ និង​ក្រូចសើច​។ គេ​យក​សម្បក​ក្រួច​ទាំងនោះ មក​ធ្វើជា​សមាសធាតុ​ផ្សំ គឺ​ដោយសារតែ​សម្បក​ផ្លែឈើ​ទាំងនោះ មាន​សារធាតុ​ឌី​-​ឡៃ​ម៉ូ​នី​ន (​ប្រេង​ក្រអូប​មួយ​ប្រភេទ​) ថឺ​ភេ​ន ហេស​ភើ​រី​ឌី​ន (​ថ្នាំ​ការពារ​ដំណើរ​ធ្លាក់ឈាម​ដោយ​បន្ថយ​ភាព​ស្រួយ​នៃ​សរសៃឈាម​) ឃូ ម៉ា​រី​ន​(​សារធាតុ​ទប់ស្កាត់​បាក់​តេ​រី​) និង​ខា​រ៉ូ​ទីណ​យ (​សារធាតុ​ពណ៌​លឿង​ជួយ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី​) ដែលមាន​គុណសម្បត្តិ​ល្អ​របស់​សុខភាព​។​

២-​សម្បក​ផ្លែ​ប៉ោមៈ​
​ក្រុម​អ្នកស្រាវជ្រាវ បាន​រកឃើញថា សម្បក​របស់​ផ្លែ​ប៉ោម​ក្រហម​មួយ​ផ្លែ មាន​បរិមាណ​សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី ប្រហាក់ប្រហែល​នឹង​វីតាមីន C ៨២០ មិ​ល្លី​ក្រាម ដែលមាន​ចំណែក​ជួយ​ទប់ស្កាត់​មហារីក​។​

៣-​សម្បក​ដំឡូងបារាំងៈ​
​មិនគួរ​ឲ្យ​ជឿ​សោះ​ថា ដំឡូងបារាំង ដែល​យើង​តែងតែ​បកសម្បក​វា​ចោល រហូត​នោះ សម្បូរ​ទៅដោយ​ជាតិ​សរសៃ ធាតុដែក ប៉ូ​តា​ស្យូ​ម និង​វីតាមីន B ច្រើនជាង​សាច់​វា​ទៅទៀត នៅពេល​ប្រៀបធៀប​បរិមាណ​ស្មើៗ​គ្នា​។​

ផលប្រយោជន៍​ច្រើនយ៉ាង​របស់​ប៉េងប៉ោះ​

ប៉េងប៉ោះ​ពុំ​ត្រឹម​តែមាន​ឥទ្ធិពល​ចំពោះ​រូ​បស​ម្ជ​ស្សប៉ុ​ណ្ណោះ​ទេ តែ​នៅ​ជំនួយ​សរីរាង្គ​ប្រឆាំង​តប​ជំងឺ​តម្កាត់​ជាច្រើន​។​

១-​ជំនួយ​រំលាយ​អាហា​រៈ​
​ដោយសារ​សម្បូរ rutin, beta- Carotene, វីតាមីន B និង​ជាពិសេស​បរិមាណ​វីតាមីន P ច្រើន​បំផុត​ក្នុង​បណ្តា​បន្លែ​, ហេតុនេះ​ប៉េងប៉ោះ មាន​ឥទ្ធិពល​ការពារ​សរសៃ​ឈាម​, បន្ថយ​សម្ពាធ​ឈាម​, ជំនួយ​រំលាយ​អាហារ ។​

២-​ការពារ​សរសៃឈាម​បេះដូងៈ​
​សារជាតិ lycopene ក្នុង​ប៉េងប៉ោះ ផ្ទុក​ពពួក​វីតាមីន និង​សារជាតិ​រ៉ែ មាន​ឥទ្ធិពល​ការពារ​សរសៃ​ឈាម​, ធ្វើឱ្យ​ថយចុះ​គ្រោះថ្នាក់​របស់​ជំងឺ​សរសៃឈាម​បេះដូង​។​

៣-​បង្ការ​មហារីកៈ​
​សារជាតិ lycopene នៅមាន​លទ្ធភាព​អុកស៊ីតកម្ម​ពិសេស ដែល​អាច​កម្ចាត់​ពពួក​ម៉ូលេគុល​សេរី និង​អាច​ការពារ​កោសិកា​ទប់ស្កាត់​ដំណើរការ​ប្រែប្រួល​របស់​ជំងឺមហារីក​។ ប៉េងប៉ោះ​ពុំ​ត្រឹម​តែមាន​ឥទ្ធិពល​បង្ការ ឬ​បញ្ចៀស​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ប៉ុណ្ណោះ​ទេ តែ​នៅ​អាចធ្វើឱ្យ​ថយចុះ​ការ​ប្រឈម​កើត​ជំងឺមហារីក​មួយចំនួន​ទៀត ដូចជា​មហារីក​ក្រពេញ​លំពែង មហារីក​ពោះវៀន មហារីក​បំពង់ក មហារីក​ដោះ​... ។​

៤-​ប្រឆាំង​ជរាភាពៈ​
​វីតាមីន C ក្នុង​ប៉េងប៉ោះ មាន​ឥទ្ធិពល​បំបាត់​ភាព​ស្រេក​, ជំនួយ​រំលាយ​អាហារ​, ធ្វើឱ្យ​ត្រជាក់​ឈាម​, សម្រួល​ថ្លើម , បញ្ចុះ​សម្ពាធ​ឈាម​។ អាស្រ័យ​ហេតុ​នោះ ប៉េងប៉ោះ​ជា​អាហារ​ជំនួយការ​ព្យាបាល​យ៉ាង​ល្អ​សម្រាប់​អ្នកមាន​ជំងឺលើសឈាម ឬ​ជំងឺ​តម្រងនោម​។ ទទួលទាន​ប៉េងប៉ោះ​ច្រើន​មាន​ឥទ្ធិពល​ប្រឆាំង​ជរាភាព​, ជួយ​ឱ្យ​ស្បែក​ស​ដូច​ធម្មជាតិ ។​

៥-​ល្អ​សម្រាប់​អ្នក​រលាក​តម្រងនោម​
​ក្នុង​ប៉េងប៉ោះ នៅមាន​សារជាតិ​ទឹក​ច្រើន សម្រួល​ដល់​ការ​បត់ជើងតូច ហេតុនេះ​ក៏​សមស្រប​សម្រាប់​អ្នក​រលាក​តម្រងនោម​ទទួលទាន ៕

មិន​ចង់​កើត​ផ្តាសាយ ម្នាស់​ជួយ​បាន​

ម្នាស់​ជា​ផ្លែឈើ​ដ៏​សាមញ្ញ​មួយ ហើយ​តម្លៃ​ក៏​មិន​ថ្លៃ​ដែរ ប៉ុន្តែ​បើ​និយាយ​ពី​គុណប្រយោជន៍​វិញ គឺ​មិន​ចាញ់​ផ្លែឈើ​ថ្លៃៗ​ផ្សេងទៀត​ដែរ​។​

១-​ទប់ស្កាត់​ផ្តាសាយៈ​
​វីតាមីន C
​ជា​សារធាតុ​អាហារ​ដែល​ជួយ​បង្កើន​ភាពខ្លាំង​ទៅ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ ហើយ​ម្នាស់​ក៏មាន​វីតាមីន C ខ្ពស់​បើ​ធៀប​និង​ផ្លែឈើ​ដែលមាន​វីតាមីន C ដទៃទៀត​។ ដូច្នេះ​អ្នក​ដែល​ទទួលទាន​ម្នាស់​ជាប្រចាំ ទើប​អស់​កង្វល់​រឿង​ផ្តាសាយ​។​

២-​ការពារ​រោគ​ប្រគ្រីវៈ​
​ម្នាស់​ក៏មាន​ប៉ូ​តា​ស្យូ​ម​ខ្ពស់ ជួយ​ការពារ​កុំ​ឲ្យ​កើតរោគ​ប្រគ្រីវ និង​បន្ថយ​សម្ពាធ​ឈាម​បានល្អ ដូច្នេះ​អ្នក​ដែលមាន​សម្ពាធ​ឈាម​ខ្ពស់ សូមកុំ​ភ្លេច​ទទួលទាន​ម្នាស់​។​

៣-​ការពារ​ដំបៅក្លាយៈ​
​ជាតិ​ជូរ​របស់​ម្នាស់ ជា​ឱសថ​សម្លាប់​មេរោគ ជួយ​ឲ្យ​ដំបៅ​ដែល​កំពុងតែ​ដរ​មិន​រាលដាល​ក្លាយជា​ដំបៅ​ធំ​។ 

៤-​ជួយ​រំលាយ​អាហា​រៈ​
​អង់​ហ្ស៊ី​ម​របស់​ម្នាស់ ជា​ភ្នាក់ងារ​រំលាយ​អាហារ​ដ៏​ពូកែ​មួយ​។ ប្រសិន​អ្នក​ទទួលទាន​ចំ​លើ​អាហារ​ដែល​ពិបាក​រំលាយ ដូចជា​សាច់គោ​ជាដើម អ្នក​គ្រាន់តែ​ទទួលទាន​ម្នាស់​តាម​ក្រោយ​ប្រមាណ ៣​ទៅ​៤ ចំណិត​នោះ អាកា​រៈ​ហើមពោះ នឹងមិន​មក​រំខាន​អ្នក​ឡើយ​។​

ល្ហុង​ជា​អាវុធ​ប្រឆាំង​មហារីក​មាន​ប្រសិទ្ធភាព​

ក្រៅពី​រសជាតិ​ផ្អែម​ឆ្ងាញ់ ល្ហុង​អាចជួយ​កែប្រែ​ឱ្យ​ប្រសើរ​សុខភាព​, ប្រព័ន្ធ​រំលាយ​អាហារ​, ធ្វើឱ្យ​ស្អាត​ផ្លូវ​ពោះវៀន​, បង្កើន​ប្រព័ន្ធ​អង្គ​បដិបក្ខ​, ការពារ​សួត និង​សន្លាក់ ហើយក៏​អាចជា​" អាវុធ​" ប្រឆាំង​មហារីក​ដ៏​មាន​ប្រសិទ្ធភាព​។​
​យោង​ការស្រាវជ្រាវ​ថ្មីៗ​បំផុត​របស់ខ្លួន ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​អះអាងថា ល្ហុង​អាច​បង្អាក់​ការលូតលាស់​របស់​កោសិកា​មហារីក​ដោះ​, បញ្ឈប់​ការ​រាលដាល និង​ធ្វើ​ឱ្យទៅជា​ធម្មតា​ដុំ​ជីវិត​របស់​កោសិកា​។​


១)​បង្អាក់​ការរីកចម្រើន​របស់​កោសិកា​មហារីក​ដោះ​
​អ្នកវិទ្យាសាស្ត្រ បាន​ស្រាវជ្រាវ​រុក្ខជាតិ​៤​ប្រភេទ ត្រូវបាន​ទទួលទាន​ទូទៅ​នៅ​ម៉ិ​ក​ស៊ិ​កូ ដើម្បី​កំណត់​លទ្ធភាព​បង្អាក់​ការរីកចម្រើន​របស់​កោសិកា​មហារីក​ដោះ​។ ពពួក​ផ្លែឈើ ត្រូវបាន​ស្រាវជ្រាវ រួមមាន ផ្លែ​ប៊័រ ត្របែក ស្វាយ ម្នាស់ ទំពាំងបាយជូរ ប៉េងប៉ោះ និង​ល្ហុង ...​។ នេះ​សុទ្ធតែជា​ពពួក​អាហារ​សម្បូរ beta-carotene, phenol, អាស៊ីត gallic និង​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​។ ពួកគេ​រកឃើញថា មានតែ​ផ្លែ​ល្ហុង​មួយគត់ អាច​បង្អាក់​ការរីកចម្រើន​របស់​កោសិកា​មហារីក​ដោះ​។​

២)​ប្រភព lycopene ប្រឆាំង​មហារីក​ដ៏​សម្បូរ​
​ពណ៌​ទឹកក្រូច​ភ្លឺ​របស់​ផ្លែ​ល្ហុង បង្ហាញ​ពី​វត្តមាន​របស់​សារជាតិ​ប្រឆាំង​មហារីក​ដ៏​សែន​ខ្លាំង carotenoids​។ ពុំ​ត្រឹមតែ beta-carotene ប៉ុណ្ណោះ​ទេ lycopene ក៏ត្រូវ​បាន​រកឃើញ​ជាមួយនឹង​បរិមាណ​ដ៏​ច្រើន​។​
​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​មហាវិទ្យាល័យ​អ៊ី​លីណ​យ​(​អាមេរិក​) បាន​ចាត់ទុកថា សកម្មភាព​របស់​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ទាំងនេះ មាន​ឥទ្ធិពល​ប្រឆាំង​មហារីក​។ ពួកគេ​ចង្អុល​បង្ហាញថា បញ្ចូល lycopene ពណ៌​ទឹកក្រូច​កាន់តែច្រើន គ្រោះថ្នាក់​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​កាន់តែ​ទាប​។​
​បើតាម​ការស្រាវជ្រាវ​នៅ​ប្រទេស​អូស្ត្រាលី លើ​អ្នកជំងឺ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត ១៣០​នាក់ បង្ហាញថា បុរស​ដែល​ទទួលទាន​ផ្លែឈើ និង​បន្លែ​បៃតង​សម្បូរ​សារជាតិ lycopene ច្រើន ដូចជា​ផ្លែ​ល្ហុង នឹង​អាច​កាត់បន្ថយ​បាន​៨២​ភាគរយ​នៃ​គ្រោះថ្នាក់​ដែល​បណ្ដាលមកពី​ការរីក​រាលដាល​នៃ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​។​

​សមានកម្ម​ពពួក​ប្រូតេអ៊ីន​ធ្វើ​ភារកិច្ច​ការពារ​ដុំ​គីស​កំណាច​
ផ្លែ និង​ផ្នែក​មួយចំនួន​លើ​ដើម​ល្ហុង ដូចជា​ស្លឹក មាន​ផ្ទុក Papain និង Chymopapain ជា​បណ្តា​អង់​ហ្ស៊ី​មកា​រពារ​ខ្លាំងក្លា ដែល​អាច​បង្កើតជា​ប្រតិកម្ម​ងាយស្រួល​ក្នុង​សរីរាង្គ​។ វា​កែប្រែ​ឱ្យ​ប្រសើរ​ប្រព័ន្ធ​រំលាយ​អាហារ ដោយ​វិធី​ជួយ​កាច់​បំបាក់​ពពួក​កោសិកា​ក្នុង​អាហារ​ទៅជា​អាស៊ីត​អា​មី​ណូ ដែល​សរីរាង្គ​បាន​គួបផ្សំ​ដើម្បី​បង្កើតជា​ប្រូតេអ៊ីន​ថ្មី​ក្នុង​សរីរាង្គ​។​

​ក្រុម​អ្នកស្រាវជ្រាវ បាន​បង្ហាញថា សុខភាព​រាងកាយ និង​ស្មារតី​របស់​មនុស្ស​ចំណុះ​ទៅលើ​សមត្ថភាព​ផលិត​ពពួក​អង់​ហ្ស៊ី​ម​ដែល​សរីរាង្គ​ត្រូវការ​។ ប៉ុន្តែ ពេល​មាន​អាយុ​ច្រើន សរីរាង្គ នឹង​មិនសូវ​ស្រូបយក​អង់​ហ្ស៊ី​ម​ទាំងនេះ ពី​អាហារ ហើយ​លទ្ធផល​គឺ​បរិមាណ​អាស៊ីត​អា​មី​ណូ​ត្រូវ​ខ្វះ​។ ដោយសារ​បរិមាណ​ប្រូតេអ៊ីន​ពិបាក​រំលាយ​ច្រើនឡើង​នឹង​នាំ​ដល់​ការលូតលាស់​របស់​បាក់តេរី​ក្នុង​ផ្លូវ​ពោះវៀន និង​កាន់តែ​បណ្តាលឱ្យ​បរិមាណ​អាស៊ីត​អា​មី​ណូ​ចាំបាច់​សម្រាប់ សរីរាង្គ​ត្រូវ​ខ្វះ​។​
​ការទទួល​ទាន​ផ្លែ​ល្ហុង ក្រោយ​ពេលបាយ នឹង​ជួយ​កែប្រែ​ឱ្យ​ប្រសើរ​ប្រព័ន្ធ​រំលាយ​អាហារ ជួយ​បង្ការ​តឹង​ពោះ ហើមពោះ និង​ពិបាក​រំលាយ​។ វា​ក៏មាន​ប្រយោជន៍​បំផុត​សម្រាប់​បណ្តា​ករណី​ប្រើប្រាស់​អង់​ទី​ប៊ី​យ៉ូ​ទិ​ក ព្រោះ​វា​ផ្គត់ផ្គង់​ពពួក​បាក់តេរី​មាន​ប្រយោជន៍​ដែល​បាន​ត្រូវកម្ទេច​ក្នុង​ដំណើរការ​ប្រឆាំង​តប​ពពួក​បាក់តេរី​មាន​គ្រោះថ្នាក់​។ ពេល​ប្រព័ន្ធ​រំលាយ​អាហារ ផលិត​គ្រប់​បាក់តេរី មាន​ប្រយោជន៍ ប្រព័ន្ធ​អង្គ​បដិបក្ខ នឹង​ត្រូវបាន​បង្កើន និង​អាច​ការពារ​សរីរាង្គ ប្រឆាំង​តប​ផ្តាសាយ​និង​មហារីក​ល្អ​ជាង​។​

​ល្ហុង​ក៏​ផ្ទុក Fibrin, សារជាតិ​ចម្រុះ មាន​ប្រយោជន៍​មួយ​ផ្សេង មិន​រក​ក្នុង​ពពួក​រុក្ខជាតិ​ជាច្រើន​។ Fibrin អាចជួយ​បន្ថយ​គ្រោះថ្នាក់​កកឈាម​ដុំៗ និង​កែប្រែ​ឱ្យ​ប្រសើរ​គុណភាព​កោសិកា​ឈាម ជួយ​ឱ្យ​ស្រឡះ​សរសៃឈាម​។ Fibrin ក៏​សំខាន់​ណាស់ដែរ ក្នុងតួនាទី​បន្ថយ​អប្បបរមា គ្រោះថ្នាក់​ស្ទះ​សរសៃឈាម នៅ​ជើង​៕​ ​ ​

ទទួលទាន​សណ្តែកដី ជួយ​បញ្ចុះទម្ងន់ ប្រឆាំង​ភាពចំណាស់​

មុននេះ មនុស្ស​ជាច្រើន​តែង​គិតថា សណ្តែកដី​មាន​ផ្ទុក​បរិមាណ​ជាតិ​ខ្លាញ់​ខ្ពស់​ហួស ដូច្នេះហើយ​ចំពោះ​អ្នក​ដែល​ចង់​បញ្ចុះទម្ងន់ ពិសេស​អ្នក​ធាត់ មិនត្រូវ​ទទួលទាន​ស​ណ្តែ​កដី​ឡើយ​។ ក៏ប៉ុន្តែ​ថ្មីៗ​នេះ ពួក​អ្នកជំនាញការ​ជាច្រើន​បាន​សង្កត់ធ្ងន់ថា សណ្តែកដី និង​បណ្តា​ផលិតផល​ពី​សណ្តែកដី អាចជួយ​គ្រប់គ្រង​ទម្ងន់ និង​ទប់ស្កាត់​ធាត់​យ៉ាង​មាន​ប្រសិទ្ធភាព​។​

១)​សណ្តែកដី​អាច​បញ្ចុះទម្ងន់ៈ​
​ពួក​ជំនាញការ​ជីវជាតិ បាន​រកឃើញ​អាស៊ីត​ហ្វូ​លិ​ក​ក្នុង​សណ្តែកដី វា​ផ្ទុក​យ៉ាងច្រើន​នូវ​អាស៊ីត​ធ្វើឱ្យ​ថយចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម​។ ក្រៅពី​អាស៊ីត​ហ្វូ​លិ​ក សណ្តែកដី​ក៏​ផ្ទុក Cellulose មាន​ប្រយោជន៍​ច្រើន​ដែលមាន​តួនាទី​ខាង​សារជាតិ​សំណល់​ផ្លូវ​ពោះវៀន មិន​បង្ក​ឱ្យ​ធាត់​។​
​ពួក​ជំនាញការ​ជីវជាតិ​របស់​អាមេរិក បានឱ្យដឹងថា មហាវិទ្យាល័យ​ហា​វ៉ាដ មហាវិទ្យាល័យ​សុខាភិបាល​សាធារណៈ និង​មន្ទីរពេទ្យ​សម្ភព​បូ​ស្តុ​ន បានធ្វើការ​ពិសោធន៍​លើ​មនុស្ស​ធាត់​១០១​នាក់ រួមមាន​ទាំង​បុរស​និង​ស្ត្រី​មជ្ឈិមវ័យ ដោយ​ចែកជា​ពីរ​ក្រុម មួយក្រុម​ឱ្យទទួល​ទាន​របប​ពុំ​សូវ​មាន​ជាតិ​ខ្លាញ់​(​បន្លែ សាច់​) និង​មួយក្រុម​ទៀត​ទទួលទាន​ពពួក​គ្រាប់​(​ប្រេង​សណ្តែកដី ប៊័រ​សណ្តែកដី គ្រាប់​ចម្រុះ បន្លែ​)​។ ក្រោយ​រយៈពេល​ប្រាំ​មួយខែ ក្រុម​ទាំងពីរ​បាន​ស្រក​ទម្ងន់​១១ គីឡូក្រាម ប្រៀប​នឹង​ទម្ងន់​មធ្យម​។ ប៉ុន្តែ​មួយឆ្នាំ​បន្ទាប់ពីនោះ​ក្រុម​ទីមួយ​កើន​ទម្ងន់​ឡើងវិញ ចំណែក​ក្រុមទី​ពីរ (​ទទួលទាន​សណ្តែកដី​) មិន​ឡើង​ទម្ងន់​វិញ​ឡើយ​។ រឿង​នោះ​បង្ហាញថា សណ្តែកដី មាន​ឥទ្ធិពល​បញ្ចុះទម្ងន់​ប្រសិទ្ធភាព​។​

ទទួលទាន​បន្លែ​ផ្លែឈើ​កាត់បន្ថយ​ទឹកនោមផ្អែម​

​យោងតាម​អង្គការ​សុខភាព​ពិភពលោក ឬ​ហៅ​កាត់​ថា WHO បាន​ឲ្យ​ដឹងថា ចំនួន​អ្នក​កើតរោគ​ទឹកនោមផ្អែម​លើ​ពិភពលោក កាន់​តែមាន​ចំនួន​កើនឡើង​ខ្ពស់​ជា​លំដាប់​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​។​
​ដូចនេះ​អ្នក​កំពុង​ប្រឈម​នឹង​រោគ​ទឹកនោមផ្អែម ដល់ពេល​វេលា​ដែល​ត្រូវ​យកចិត្តទុកដាក់​មើលថែទាំ​ខ្លួនឯង​ឲ្យ​បាន​ខ្ពស់បំផុត​។ អ្វីដែល​អ្នក​ប្រឈម​នឹង​រោគ​ទឹកនោមផ្អែម គួរ​ចៀសវាង​ឲ្យ​បាន​នោះ​គឺ បន្លែ​មើម​ការ៉ុត ដំឡូង ត្រាវ ល្ពៅ រួមទាំង​បន្លែ​ប្រភេទ​មើម​ដទៃទៀត ព្រោះ​បន្លែ​ប្រភេទ​នេះ ផ្តុំ​ទៅដោយ​ជាតិ​ម្សៅ ដែល​ក្រោយពេល​ទទួលទាន​ហើយ វា​បំប្លែង ជា​ជាតិ​ស្ករ​នៅក្នុង​រាងកាយ​រហូត​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ឡើង​ខ្ពស់​។​
​ចំណែក​អាហារ​ដែល​អ្នក​កើតរោគ​ទឹកនោមផ្អែម គួរ​ទទួលទាន​ឲ្យ​បាន​រាល់ថ្ងៃ​វិញ គឺ​បន្លែ និង​ផ្លែឈើ​មាន​ជាតិ​ស្ករ​តិចតួច ដូចជា ផ្លែ​ប៉ោម ប៉េងប៉ោះ រួមទាំង​អាហារ​សមុទ្រ និង​អម្បូរ​សណ្តែក​ផ្សេងៗ​៕

អាហារ​៩​បែប ជួយ​ឲ្យ​សុខភាព​ល្អ ស្បែក​ស្អាត​

ចង់​ស្អាត ហើយ​សុខ​ភាពល្អ ត្រូវ​ចាប់ផ្តើម​ពី​ក្នុង​រាងកាយ​មក​មុន ដោយ​ការបរិភោគ​អាហារ​ដែលមាន​ប្រយោជន៍​ចំពោះ​សុខភាព ដូចខាងក្រោម​នេះ ៖
១-​ផ្លែ​កៅ​គី​: កៅ​គី (Goji Berry) ត្រូវបាន​ដឹងថា សម្បូរ​សារធាតុ​អាហារ​យ៉ាងច្រើន ដូចជា​អាស៊ីដ​ខ្លាញ់​ចាំបាច់ សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី សារធាតុ​រ៉ែ វីតាមីន B និង​អាស៊ីដ​អា​មី​ណូ​។ សារធាតុ​អាហារ​ទាំងនេះ មិន​ត្រឹម​ជួយ​ទ្រទ្រង់​ស្បែក​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ការពារ​ទប់ស្កាត់​ជំងឺមហារីក ជំងឺ​បេះ​ដួង និង​ជំងឺ​ផ្សេងៗ​ទៀតផង​។​
២-​ផ្លែ​ប៊័រ និង​ផ្លែ​អូ​លីវ​: ផ្លែឈើ​ដែលមាន​អាស៊ីដ​ខ្លាញ់​មិន​ឆ្អែត ម៉ូលេគុល​ទោល ជួយ​ឲ្យ​ស្បែក​ស្អាត តឹង មើលទៅ​ឃើញ​ក្មេង​ជាង​វ័យ គឺ​ផ្លែ​ប៊័រ (Avocado), ផ្លែ​អូ​លីវ (Olive) និង​ផ្លែ​បាក់​វីត (Buck wheat) មាន​ហ្វ្លា​វ៉ូ​ណ​យ​ដ៍ ឈ្មោះថា រ៉ូ​ទីន (Rutin) ជួយ​ឲ្យ​ស្បែក​មាន​ភាពយឺត​យារ​បានល្អ​។​
៣-​ជ្រក់​គីម​ឈី​(Gimchi) និង​យ៉ា​អួ​(Yogurt) អាហារ​ទាំងនេះ មាន​កាក​សរសៃ​ច្រើន ជួយ​ឲ្យ​ការបញ្ចេញចោល មាន​ភាពល្អប្រសើរ ក៏​ធ្វើ​ឲ្យ​ការ​ស្រូប​នូវ​សារធាតុ​អាហារ​និង​បញ្ចេញ​ចោល​កាកសំណល់ ព្រមទាំង​ជាតិពុល​ពី​រាងកាយ​បាន​កាន់តែ​ប្រសើរ​ផងដែរ​។ ប៉ុន្តែ​ជាតិ​កាក​សរសៃ​ទាំងនោះ នឹង​បាត់បង់ ប្រសិនបើ​វា​ត្រូវ​កម្តៅ​ខ្លាំង ឬ​នៅក្នុង​កំប៉ុង​យូរ​។​
៤-​សារាយ​: នៅក្នុង​សារាយ មាន​ទាំង​ជាតិ​អ៊ីយ៉ូដ និង​អាស៊ីដ​អា​មី​ណូ ដែល​សំខាន់​និង​ចាំបាច់​បំផុត សម្រាប់​ជួយ​ទ្រទ្រង់​សរសៃសក់ ឲ្យ​ស្រស់ស្អាត​។​
៥-​ត្រសក់​: ត្រសក់​ក៏​សម្បូរ​ដោយសារ​ធាតុ​សំខាន់​ផងដែរ ដូចជា សារធាតុ​រ៉ែ ស៊ី​លីកា ជួយ​ឲ្យ​សរសៃសក់ និង​ក្រចក មាន​សុខភាព​រឹងមាំ​។​
៦-​ខ្ញី​: មាន​ប្រយោជន៍​សំខាន់​ណាស់ សម្រាប់​អ្នក​ដែល​ទទួលទានដំណេក​មិន​គ្រប់គ្រាន់ ព្រោះ​ខ្ញី​មានគុណ​សម្បត្តិ​ជួយ​កាត់បន្ថយ​អាកា​រៈរ​លាក និង​ហើម​ក្រោម​ភ្នែក ដែល​បណ្តាលមកពី​គេង​មិន​គ្រប់គ្រាន់​។​
៧-​គ្រែង និង​គ្រំចំពុះទា​: ធាតុ​ស័ង្កសី​នៅក្នុង​គ្រែង​(​ងាវ​) និង​គ្រំ​សមុទ្រ មាន​សារប្រយោជន៍​យ៉ាងខ្លាំង ដល់​ការជួសជុល និង​ការផលិត​ស្បែក​ថ្មីៗ​ឡើងមក​។​
៨-​ខាត់ណា ខ្ទឹមក្រហម​-​ស : សម្បូរ​សារធាតុ ស្ពាន់ធ័រ ជួយ​បង្កើន​សម្រស់ ដោយ​ជំរុញ ខូ​ល​ឡា​ចេ​ន (Collagen) និង​ធ្វើ​ឲ្យ​ស្បែក​មាន​ភាពស្រស់ស្អាត ព្រមទាំង​ជួយ​លាង​សម្អាត​ជាតិពុល​នៅក្នុង​ថ្លើម​និង​ស្បែក​។ ក្រៅពីនេះ ក៏មាន​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី ពពួក​ហ្វ្លា​វ៉ូ​ណ​យ​ដ៍ ឈ្មោះថា គ្វឺ​រ​សេ​ទីន (Quercetin) ដែល​ជួយ​កាត់បន្ថយ​នូវ​ការ​ខូ​ត​ខាត ដោយសារ​រ៉ាឌីកាល់​សេរី ផងដែរ​។​
៩-​ការ៉ុត និង​បន្លែ​ពណ៌​បៃតង​: កាល​បរិភោគ​អាហារ​ដែលមាន បេ​តា​-​ខា​រ៉ូ​ទីន​ច្រើន ជួយ​ឲ្យ​ពណ៌​សម្បុរស្បែក​ស្រស់ថ្លា ដូច​ធម្មជាតិ​។ បេ​តា​-​ខា​រ៉ូ​ទីន មាននៅ​ក្នុង​មើម​ការ៉ុត និង​បន្លែ​ពណ៌​បៃតង​។​

ការ៉ុត​ជួយ​ទប់ស្កាត់​រោគ​មហារីក​សួត​

ពណ៌​ទឹកក្រូច​ដ៏​ស្រស់​របស់​មើម​ការ៉ុត មិនមែន​គ្រាន់តែ​ជា​ពណ៌​ម្យ៉ាង​ជួយ​ឲ្យ​មានការ​ទាក់ទាញ​ក្នុង​រឿង​សោភ័ណភាព​តែប៉ុណ្ណោះ​ទេ ព្រោះ​ការពិត​ពណ៌​ដ៏​ស្រស់​នេះ ជា​អាវ​ក្រោះ​ការពារ​រោគ​មហារីក​សួត​យ៉ាង​ពូកែ​បំផុត​។​

​ពណ៌​លឿង​ស្រស់​របស់​ការ៉ុត បានមកពី​បេ​តា​ការ៉ូ​ទីន ដែលជា​សារជាតិ​ម្យ៉ាង​នៅក្នុង​ក្រុម​ការ៉ូ​ទីន ដែល​រាងកាយ​អាច​បំប្លែង​ជា​វីតាមីន C ។

 ដូច្នេះ​តើ​អាច​ការពារ​រោគ​មហារីក​នេះ​បាន​ដោយ​របៀប​ណា​?

​នៅក្នុង​ឆ្នាំ​១៩៨១ លោក​វេជ្ជបណ្ឌិត រី​ឆាត ឆា​គែល (Richard Chakell) អ្នកជំនាញ​ផ្នែក​រោគ​ឆ្លង​ពី​សាកលវិទ្យាល័យ​តិច​សាស់ (​អាមេរិក​) និង​ក្រុមការងារ​បាន​ប្រមូល​ទិន្នន័យ​ពី​ប្រជាពលរដ្ឋ ២.០០០ នាក់ ដោយ​ស្រាវជ្រាវ​ថយក្រោយ ទៅកាន់​ឆ្នាំ​១៩៥៧​ថា តើ​ពួកគេ​បាន​បរិភោគ​អាហារ​អ្វីខ្លះ​ក្នុង​ចំនួន ១៩៥ ប្រភេទ​ដែល​បានកំណត់​ទុក និង​មាន​នរណា​ខ្លះ​កើតរោគ​មហារីក​សួត​។​
​លទ្ធផល​ស្រាវជ្រាវ បាន​រកឃើញថា អ្នក​បរិភោគ​អាហារ​ដែលមាន​ជាតិ បេ​តា​ការ៉ូ​ទីន​ច្រើន អាចជួយ​កាត់បន្ថយ​អត្រា​ប្រឈម​នឹង​រោគ​មហារីក​សួត ក្នុងនោះ​ទោះបី​អ្នក​ជក់បារី​ច្រើន​ឆ្នាំ​ហើយ​ក៏ដោយចុះ​។​
​ចំណែក​អ្នក​បរិភោគ​អាហារ ដែលមាន​ជាតិ​បេ​តា​ការ៉ូ​ទីន​តិច​បំផុត និង​ប្រឈម​រោគ​មហារីក​សួត​ច្រើនជាង​អ្នក​ដែល​បាន​បរិភោគ​ច្រើន​បំផុត ដល់​៧​ដង​ឯណោះ​។ ក្រៅពីនេះ ក្រុម​ពិសោធន៍​រកឃើញ​ទៀតថា អ្នក​ដែល​ឈប់​ជក់បារី ២-៩ ឆ្នាំ តែ​បានទទួល​សារជាតិ​ការ៉ូ​ទីន ក្នុង​កម្រិត​ទាប​និង​ប្រឈម​ជាមួយ​ជំងឺមហារីក​បំពង់​អាហារ ខ្លាំង​ជាង​អ្នក​ដែល​បាន​បរិភោគ​ផ្លែឈើ ដែលមាន​ជាតិ​ការ៉ូ​ទីន​ខ្ពស់​រហូតដល់ ៥ ដង​ទៀតផង​។​

​ក្នុង​មើម​ការ៉ុត​ទម្ងន់ ១០០​ក្រាម មាន​ការ៉ូ​ទីន ៣,២៦ មិ​ល្លី​ក្រាម​។ គេ​បាន​ណែនាំ​ថា ការទទួល​ទាន​មើម​ការ៉ុត​ក្នុង​មួយថ្ងៃ​មួយ​មើម អាច​ការពារ​ជំងឺមហារីក​សួត​បាន​។ លើសពីនេះ​ទៀត ក៏​នៅមាន​វីតាមីន A វីតាមីន B6 វីតាមីន C និង​កាក​សរសៃ​អាហារ​ទៀតផង​។ ចំណែក​ប្រយោជន៍​ដែល​ទទួលបាន​វិញ ក្នុង​រឿង​សុខភាព ជួយ​បង្កើត​ខ្លាញ់​នៅក្នុង​ថ្លើម ជួយ​សម្រួល​ការងារ​ថ្លើម​បាន​កាន់តែ​ល្អ និង​ជួយ​ព្យាបាល​អាការ​ស្រវាំងភ្នែក​។​

​មើម​ការ៉ុត​ដែលមាន​គុណភាព​ល្អ គឺ​មើម​មិន​ង សម្បុរ​ស្រស់​គ្មាន​ស្នាម​ជាំ​។ គួរ​រក្សា​ការ៉ុត​ក្នុង​ទូទឹកកក​ឲ្យ​ឆ្ងាយ​ពី​ផ្លែ​ប៉ោម ព្រោះ​ឧស្ម័ន​អេ​ទី​ឡែ​ន (Ethylence) ដែល​ភាយ​ចេញពី​ផ្លែ​ប៉ោម នឹងធ្វើ​ឲ្យ​ការ៉ុត​មាន​រសជាតិ​ល្វីង​៕

​តើ​សណ្តែកសៀង​ជា​អ្នកបង្ក​រោគ​មហារីក​សុដន់ ពិត​ឬ​អត់​?

ដូច​យើង​ដឹង​ទាំងអស់គ្នា​រួចមកហើយ​ថា សណ្តែកសៀង ជា​អាហារ​ដ៏​ល្អ​បំផុត​សម្រាប់​សុខភាព​រាងកាយ ក៏ប៉ុន្តែ​នៅឯ​បរទេស គេ​បែរជា​នាំគ្នា​និយាយថា សណ្តែកសៀង ជា​អ្នក​ដែល​បង្ករ​ឲ្យ​កើតរោគ​មហារីក​សុដន់​ទៅវិញ​? សួរថា តើ​រឿងនេះ​ពិត​ដែរ​ឬ​អត់​?
​ខាងក្រោម​នេះ​ជា​ចម្លើយ​របស់​គ្រូពេទ្យ​សាកលវិទ្យាល័យ​តិច​សាស់​ជំនាញ​ខាង​ផ្នែក​សាច់ដុំ​វិទ្យា​ពាក់ព័ន្ធ​នឹង​ដើមទ្រូង​។​

​ជាធម្មតា គ្រាប់​សណ្តែកសៀង មាន​តុល្យភាព​សារជាតិ​អេ​ស្ត្រា​ចេ​ន ដូចគ្នា​នឹង​អាហារ​ដទៃទៀត​ដែរ ក៏ប៉ុន្តែ​ពេលណា​សមាសភាព​សំខាន់​ដូចជា អ៊ី​សូ​ហ្វ្រា​វ៉ូ​ន (​សារធាតុ​ម្យ៉ាង​ដែល​ជួយ​ទប់ស្កាត់​ប្រសិទ្ធភាព​របស់​អេ​ស្ត្រូ​ចេ​ន ក្នុងការ​ភ្ងោ​ច​ដល់​ការលូតលាស់​នៃ​កោសិកា​មហារីក​) ញែក​ចេញពី​គ្នា ធ្វើ​ឲ្យ​តុល្យភាព​អ័រម៉ូន​នឹង​ស្រក​ស្រុតចុះ​មួយ​រំពេច​។​

​ដូចនេះ យើង​សូម​ណែនាំ ក្រុម​ស្ត្រី​ដែលមាន​អ័រម៉ូន​លំអៀង ទៅរក​រោគ​មហារីក​សុដន់ ឬ​នរណា​ក៏ដោយ​ដែល​កំពុងមាន​អត្រា​ប្រឈម​នឹង​កើតរោគ​មហារីក​សុដន់​នោះ គួរ​មានការ​ប្រយ័ត្នប្រយែង​ក្នុង​បរិមាណ ដែល​ត្រូវ​បរិភោគ​ជាមុនសិន ព្រោះ​លទ្ធផល​ការសិក្សា​ពាក់ព័ន្ធ​នឹង​រឿងនេះ នៅ​មិនទាន់មាន​លក្ខណៈ​ច្បាស់លាស់​នៅឡើយ​ទេ​។​

​នៅក្នុង​របាយការណ៍​មួយ បានសរសេរថា ការ​ទទួលទាន​សណ្តែក​សៀង នឹងធ្វើ​ឲ្យ​មាន​សុខ​ភាពល្អ​តែ​ផ្ទុយទៅវិញ គេ​បែរជា​ឃើញ​មាន​របាយការណ៍​មួយ​ផ្សេងទៀត​ចេញមក​ក្រើន​រំឭកថា សារជាតិ​អេ​ស្ត្រូ​ចេ​ន នៅក្នុង​សណ្តែកសៀង​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​។ ដូច្នេះ​ដើម្បី​សុវត្ថិភាព យើង​សូម​ក្រើនរំឭក​ក្រុម​ស្ត្រី​ប្រឈម​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ក្នុងការ​ទទួលទាន​សណ្តែក​សៀង គួរតែ​ជ្រើសរើស​ទទួលទាន​តៅហ៊ូ និង​ម្រះ​អាចម៍សត្វ ដែល​អាហារ​ទាំងពីរ​មុខ​នេះ មាន​អត្រា​ប្រឈម​នឹង​រោគ​មហារីក​សុដន់​ក្នុង​កម្រិត​ទាប​បំផុត​។​

​សម្រាប់​អ្នក​ដែល​គ្មាន​ប្រវត្តិ ឬ​កន្លងមក មិន​ធ្លាប់​ប្រឈម​នឹង​រោគ​មហារីក​សុដន់​នោះទេ គួរ​មានការ​ប្រយ័ត្នប្រយែង​ដូចគ្នា ជាពិសេស​ពពួក​សណ្តែក​សៀង ដែលមាន​ការកែច្នៃ​ច្រើនដង​គួរតែ​ចៀសវាង ហើយ​ងាក​មក​ជ្រើសរើស យក​ពី​ប្រភព​ធម្មជាតិ​ត្រង់ៗ​វិញ​ទើប​ប្រសើរ ព្រោះ​នៅក្នុង​នោះ​មាន​ប្រូតេអ៊ីន​ចាំបាច់​ដល់​រាងកាយ​គ្រប់គ្រាន់​ហើយ​ថែមទាំង​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​អ្នក​មិន​ទទួលទាន​សាច់​ទៀតផង​៕

ប្រយោជន៍​ពី​ផ្លែ​ក្រខុប​

ផ្លែឈើ​នៅក្នុង​ស្រុក​ខ្លះ​ក៏​ផ្តល់​ប្រយោជន៍​ដល់​រាងកាយ មិន​ចាញ់​ផ្លែឈើ​នាំចូល​ពី​បរទេស​នោះដែរ​។​

​បើតាម​ការពិសោធន៍​ពី​បរិមាណ​ជាតិ​សរសៃ ឬ​ហៅថា ហ្វៃ​ប៊័រ នៅក្នុង​អាហារ ជាតិ​ស្ករ​និង​រ៉ែ​ធាតុ​នៅក្នុង​ផ្លែឈើ​ជាង ៣០ ប្រភេទ គេ​បាន​រកឃើញថា ផ្លែ​ក្រខុប​មាន​កាក​សរសៃ​ខ្ពស់ ហើយ​ថែមទាំង​ផ្តល់​ថាមពល​ខ្ពស់​ប្រហាក់ប្រហែល​នឹង​ស្វាយ​ពណ៌​បៃតង​ដែរ​។ លើសពីនេះទៅទៀត នៅមាន​ប៉ូ​តា​ស្យូ​ម​ខ្ពស់ ជាង​ផ្លែ​ឆឺ​រី និង​ទឹកដូង ព្រមទាំង​សម្បូរ​ទៅដោយ​កាល់ស្យូម និង​ហ្វូ​ស​ហ្វ័​រ​ទៀតផង​។ ក្រោយពី​បានដឹង​ពី​គុណប្រយោជន៍​ផ្លែឈើ​នៅក្នុង​ស្រុក​បែបនេះហើយ បើ​មាន​ដាំ​នៅមុខ​ផ្ទះ​កុំ​ភ្លេច​បេះ​វា​ទទួលទាន ដើម្បី​ជួយ​បង្កើន​ដល់​រាងកាយ​ផង​

ក្រូចឆ្មារ​អាច​សម្អាត​ក​ន្លែ​ង​ធ្វើការ​បាន​យ៉ាង​ល្អ​

ក្រូចឆ្មារ​មួយ​ផ្លែ ដែល​ដាក់​តាម​ខ្លួន​ទៅធ្វើ​ការ ក៏​អាចជួយ​ធ្វើ​ឲ្យ​តុ​ស្អាត​ល្អ​ប្រាសចាក​មេរោគ​ទាំងពួង​។​

-​ជូត​តុ​ធ្វើកា​រៈ​
​ពុះ​ក្រូចឆ្មារ​ជា​ចំណិតៗ ហើយ​រោយ​អំបិល​បន្តិចបន្តួច​លើ​តុ បន្ទាប់ពីនោះ​ត្រូវ​ប្រើ​ចំណិត​ក្រូចឆ្មារ​ដុសខាត់​កន្លែង​ដែលមាន​កម្អែល​ចេញ រួចហើយ​យក​ក្រណាត់​ដែល​ជ្រលក់​ទឹក មក​ជូត​ចេញ​មួយ​សារ​ទៀត (​មិនគួរ​ធ្វើការ​សម្អាត​លើ​កន្លែង​ដែលមាន​ការប៉ះពាល់​ជាមួយ​សារជាតិ​អាស៊ីដ​)​។​

-​លាង​សម្អាត​កំសៀវ​ទឹកតែៈ​
​បន្ថែម​ទឹកស្អាត​ទៅក្នុង​កំសៀវ​ទឹកតែ ចិត​សម្បក​ក្រូចឆ្មារ ដាក់ចូល​ទៅក្នុង​កំសៀវ រួចហើយ​ស្ងោរ​ទាល់តែ​ទឹក​ពុះ បិទ​ភ្លើង ទុកចោល​ឲ្យ​បាន​ប្រហែល​មួយ​ម៉ោង ទើប​ធ្វើ​ការលាង​សម្អាត ព្រោះថា​អាចជួយ​កម្ចាត់​កម្ទេចកម្ទី​តែ ដែល​ជាប់​កំសៀវ​មិន​ឲ្យ​សេសសល់​បន្តទៀត​។​

-​ធ្វើការ​សម្អាត​ចង្ក្រាន​ម៉ៃ​ក្រូ​វ៉េវៈ​
​ស្ងោរ​សម្បក​ក្រូចឆ្មារ​ក្នុង​ចង្ក្រាន​ម៉ៃ​ក្រូ​វ៉េវ ដោយ​កម្តៅភ្លើង​ខ្លាំងៗ​ឲ្យ​បាន ៥​នាទី ដោយ​មិនបាច់​បិទ​គម្រប​។ បន្ទាប់ពីនោះ លើក​ភាជន៍​ចេញ ហើយ​យក​ក្រណាត់​ជ្រលក់​ទឹក​ជូត​សម្អាត នឹង​អាចជួយ​កម្ចាត់​កម្អែល​ចេញពី​ចង្ក្រាន​ម៉ៃ​ក្រូ​វ៉េវ​បាន​យ៉ាង​ល្អ​។​

-​លាង​សម្អាត​ឆ្នាំង​ដាំ​កាហ្វេៈ​
​ដាក់​ទឹកកក អំបិល និង​សម្បក​ក្រូចឆ្មារ ទៅក្នុង​ឆ្នាំង​ដាំ​កាហ្វេ​ហើយ​ក្រឡុក​ឲ្យ​បាន​ប្រហែល ១​នាទី ដើម្បី​ឲ្យ​របស់​លាយ​ផ្សំ​ទាំងនេះ​ច្របល់​បញ្ចូល​គ្នា​ឲ្យ​សព្វ បន្ទាប់ពីនោះ​ចាក់ចេញ​មកវិញ ហើយ​ដុសលាង​សម្អាត​ឆ្នាំង​បាន​ជ្រះ​ល្អ​ណាស់​។​

-​រំងាប់​ក្លិន​ធុងសំរាមៈ​
​ដាក់​សម្បក​ក្រូចឆ្មារ ទៅក្នុង​ធុងសំរាម ក៏​អាច​រំងាប់​ក្លិន​មួយចំនួន​ទៅវិញ​ដែរ​៕

ប្រភេទ​អាហារ​មាន​ប្រយោជន៍​សម្រាប់​ស្ត្រី​

ដោយសារតែ​ស្ត្រី​មាន​រដូវ ដូចនេះ​ពួកគេ​តែងមាន​អត្រា​នៃ​ការខ្វះ​ឈាម ខ្ពស់ជាង​បើ​ធៀប​និង​បុរស​។ បរិមាណ​ជាតិ​ដែក​នៅក្នុង​ឈាមមាន​ចំនួន​តិច អាច បណ្តាល​ឲ្យ​រាងកាយ​មាន​សភាព​ហេវ​ហត់​អស់កម្លាំង​។ ការទទួល​ទាន​សាច់​ក្របី គឺជា​វិធី​ល្អ​មួយ ព្រោះថា​សាច់​ក្របី​ត្រូវបាន​គេ​វាយ​ម្លៃ​ខ្ពស់​ក្នុង​ការផ្តល់​ជាតិ​ដែក​។​
១-​ល្ហុង​
​ល្ហុង​មាន​ផ្ទុក​វីតាមីន​C ច្រើនជាង​ទ្វេដង ធៀប​នឹង​ផ្លែក្រូច​ពោធិ៍សាត់​។ បន្ទាប់ពី​បានធ្វើការ​ពិសោធន៍​ទៅលើ​ឈាម​មនុស្ស​ជាង ១៣.០០០​នាក់ ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​មហាវិទ្យាល័យ​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ សហរដ្ឋអាមេរិក បាន​រកឃើញថា ស្ត្រី​ដែលមាន​កម្រិត​វីតាមីន C នៅក្នុង​រាងកាយ​ទាប គឺ​ងាយ​នឹង​កើត​ជំងឺ​រលាក​ថង់​ប្រមាត់​។ ល្ហុង​ទំហំ​មធ្យម​មួយ​ផ្លែ គឺអាច​ផ្ទុក​វីតាមីន C បាន ១៨៨ មិ​ល្លី​ក្រាម ហើយ​នេះ​គឺជា​ប្រភព​ផ្តល់​ជីវជាតិ និង​ថាមពល​ដ៏​អស្ចារ្យ​សម្រាប់​ពួកគេ​។​
២-​សណ្តែកសៀង 
​សណ្តែកសៀង អាចជួយ​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល និង​ធ្វើ​ឲ្យ​រឹងមាំ​។ សារជាតិ អៃសូ​ហ្វ​ឡា​វុន ក្នុង​សណ្តែកសៀង គឺ​ជីវជាតិ​សំខាន់​ដែល​នាំមក​នូវ​ប្រសិទ្ធ​ភាពល្អ​បែបនេះ​។ តាម​ការណែនាំ​របស់​គ្រូពេទ្យ ការបរិភោគ​សណ្តែកសៀង​ឲ្យ​បាន​៨០​ក្រាម ជា​រៀងរាល់ថ្ងៃ នឹងមាន​ប្រយោជន៍​ល្អ​ចំពោះ​ប្រព័ន្ធ​ឆ្អឹង​ក្នុង​រាងកាយ ជាពិសេស​ឆ្អឹងខ្នង​។​
៣-​បន្លែ​បៃតង​
​អាហារ​ប្រភេទ​នេះ អាចជួយ​ទប់ទល់​នឹង​ជំងឺ​ពុក​ឆ្អឹង​ដែល​ស្ត្រី​តែងតែ​ជួបប្រទះ​នៅពេល​ពួកគេ​មាន​វ័យ​ចំណាស់​។ អ្នកវិទ្យាសាស្ត្រ​បាន​ឲ្យ​ដឹងថា ក្រៅពី​កាល់ស្យូម​និង​វីតាមីន D នោះ វីតាមីន K ក៏មាន​ប្រសិទ្ធភាព​ការពារ​ឆ្អឹង​ផងដែរ​។ ការពិសោធន៍​បង្ហាញថា ស្ត្រី​ដែល​បាន​បរិភោគ​ជីវជាតិ K ប្រមាណ​ជា ១០៩ មិ​ល្លី​ក្រាម រាល់ថ្ងៃ​នឹង​អាច​កាត់បន្ថយ​ឱកាស​កើត​ជំងឺ​ពុក​ឆ្អឹង​បាន​រហូតដល់ ៣០​ភាគរយ ធៀប​នឹង​ធម្មតា​។ វីតាមីន K គឺមាន​ច្រើន​នៅក្នុង​បន្លែ​ពណ៌​ខៀវចាស់​ដូចជា​ស្ពៃ ដើម​ផ្កា​ស្ពៃខៀវ ។​ល​។ ៕

ប៉ូវ​កម្លាំង​ដោយ​ទឹកដូង​

ទឹកដូង ក្រៅពី​មានឱជារស​ផ្អែម​ឆ្ងាញ់ និង​ស្រស់ស្រាយ​ហើយ នៅមាន គុណប្រយោជន៍​ជា​ចំណីអាហារ​ច្រើនសន្ធឹក​សន្ធាប់​ទៀត​។​

​អង្គការ​ស្បៀងអាហារ​របស់​អាមេរិក ឬ ហៅ​កាត់​ថា FAO បាន​ណែនាំ​ឲ្យ ប្រើប្រាស់​ទឹកដូង​ធ្វើជា​ភេសជ្ជៈ​បំពេញ​អំបិល​រ៉ែ​ដែល​បាន​បាត់បង់ ដោយ​គ្រាន់តែ ទទួលទាន​ទឹកដូង​មួយ​ផ្លែ អាចជួយ​ស្តារ​ស្ថានភាព​រាងកាយ ក្រោយពេល​ហាត់ ប្រាណ ឬ​ក្រោយពេល​កើត​អាកា​រៈ​រាគរូស ព្រោះ​នៅក្នុង​ទឹកដូង​ដែល​ទើបនឹង​កាប់​ហើយ​ថ្មីៗ សម្បូរ​ទៅដោយ​អំបិល​រ៉ែ និង​ពពួក​វីតាមីន​ក្នុង​បរិមាណ​មួយ​ដ៏​ខ្ពស់ ជាពិសេស​វីតាមីន B-C ហ្វូ​ស​ហ្វ័​រ កាល់ស្យូម ម៉ាក់​នី​ស្យូ​ម ប៉ូ​តា​ស្យូ​ម និង ហ្វៃ​តូ​អេស​ត្រូ​ជេន​។ 

លើសពីនេះទៅទៀត ទឹក​ដួង​ក៏ត្រូវ​ចាត់ទុកថា ជា​ឱសថ​ត្រជាក់​ជួយ​លាងជម្រះ​ជាតិពុល និង​បណ្តេញ​សារជាតិ​ស្មោគគ្រោក ចេញពី​រាងកាយ​ទៀតផង​។​

​ក៏ប៉ុន្តែ​ទោះយ៉ាងណា​ក្តី វិធី​នេះ​មិនត្រូវ​បាន​ណែនាំ សម្រាប់​អ្នក​កើតរោគ​តម្រងនោម និង​អ្នក​កើតរោគ​ទឹកនោមផ្អែម​ឡើយ​៕

ពណ៌​ផ្លែ​ប៉ោម និង​ប្រយោជន៍​ចំពោះ​សុខភាព​


អ្នក​ប្រាកដជា​ធ្លាប់​ឮថា “​ទទួលទាន​ផ្លែ​ប៉ោម​១​ផ្លែ ក្នុង​១​ថ្ងៃ មិនចាំបាច់​ទៅរក​គ្រូពេទ្យ​”​នោះទេ​។ នេះ​បង្ហាញ​ឲ្យ​ឃើញថា ផ្លែ​ប៉ោម​ជា​ផ្លែឈើ​ដែល​សមស្រប​សម្រាប់​អ្នក​ដែល​ស្រឡាញ់​សុខភាព​ពិតៗ​។ ក្រៅពីនេះ ផ្លែ​ប៉ោម​ពណ៌​នីមួយៗ មាន​ចំណុច​ល្អ​ខុសៗ​គ្នា​ចំពោះ​សុខភាព​។​

-​ផ្លែ​ប៉ោម​ពណ៌​បៃតង​: សមស្រប​សម្រាប់​ស្ត្រី​ដែល​កំពុង​សម្រក​ទម្ងន់ ព្រោះ​ជា​ផ្លែ​ប៉ោម​ដែលមាន​ជាតិ​ស្ករ​តិច ប៉ុន្តែ​សម្បូរ​ដោយសារ​ធាតុ​អ៊ី​ឡា​ស្ទី​ន (Elastin) និង​ខូ​ឡា​ចេ​ន​(Collagen)​ដែល​ជួយ​ឲ្យ​ស្បែក​មាន​ភាពយឺត​ល្អ ពេល​ចុះ​ស្គម​ស្បែក​មិន​ជ្រីវជ្រួញ មិន​បន្សល់​ស្នាម​សង្វារ ដែល​កើត​ពី​ការ​ធាត់​មក​ស្គម​នោះ​។​

-​ផ្លែ​ប៉ោម​ពណ៌​ក្រហម​: ជា​ផ្លែ​ប៉ោម​ដែលមាន​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី​ខ្ពស់ ទទួលទាន​ជាប្រចាំ ជួយ​ការពារ​មហារីក​ច្រើន​ប្រភេទ​។​

-​ផ្លែ​ប៉ោម​ពណ៌​លឿង​: ក្រៅពី​មាន​សារធាតុ​អ៊ី​ឡា​ស្ទី​ន និង​ខូ​ឡា​ចេ​ន វា​នៅ​សម្បូរ​ដោយសារ​ធាតុ​ឃ្វើ​រ​ស៊ី​ធី​ន​(Quercetin) ដែល​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ការកើត​ជំងឺមហារីក ជំងឺ​សរសៃឈាម​បេះដូង និង​កញ្ចក់ភ្នែក​ល្អក់​។​

-​ផ្លែ​ប៉ោម​ពណ៌​ផ្កាឈូក​: មាន​សារធាតុ​ហ្វ៊ី​ណូ​លិ​ក​(Phenolic) ដែល​ជួយ​ការពារ​មិន​ឲ្យ​ស្បែ​កកើត​ជាំ អាចម៍រុយ ថែមទាំង​ជួយ​ពន្យារ​ស្នាម​ជ្រួញ​កន្ទុយភ្នែក​។ វា​មាន​វីតាមីន C ខ្ពស់ ធ្វើ​ឲ្យ​ភ្ងាស​សរសៃឈាម​ឆ្មារ​រឹងមាំ បន្ថយ​ការ​គ្រុន​នឹង​ការពារ​ឈាម​ចេញ​តាម​ជើងធ្មេញ​៕

​សារៈប្រយោជន៍​របស់​ក្រូចថ្លុង​ចំពោះ​សុខភាព​

អ្នក​ចូលចិត្ត​បរិភោគ​ក្រូចថ្លុង ដោយសារ​វា​ល្អ​សម្រាប់​ការរំលាយ​អាហារ​ផង និង​ជួយ​បញ្ចុះទម្ងន់​ផង​។ ប៉ុន្តែ​ប្រភេទ​ផ្លែឈើ​នេះ នៅមាន​ផលប្រយោជន៍​ច្រើន​ជាងនេះទៅទៀត ។ នោះ​ជា​អ្វី ?
​ក្រូចថ្លុង​ព្យាបាល​ជំងឺ​ជាច្រើនៈ​

​ក្នុង​ទឹក​ក្រូចថ្លុង មាន​ប្រមាណ​៩​ភាគរយ អាស៊ីត​ស៊ី​ទ្រិ​ក​, ១៤​ភាគរយ​ស្ករ​, ប៉ូ​តា​ស្យូ​ម​, ហ្វូ​ស​ហ្វ័​រ​, កាល់​ស្បូ​ម​, ពពួក​វីតាមីន C, A, B1 ។ ដូច្នេះ​ក្រូចថ្លុង​អាច​ព្យាបាល​ជំងឺ​មួយចំនួន​ដូចខាងក្រោម ៖
​បញ្ចុះទម្ងន់ៈ ការស្រាវជ្រាវ​មួយ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជីវជាតិ និង​ការ​បំប្លែង Scripps Clinic របស់​អាមេរិក បាន​ចាត់ទុកថា ការបន្ថែម​ក្រូចថ្លុង​ទៅក្នុង​របប​ទទួលទាន​ប្រចាំថ្ងៃ​អាចជួយ​បញ្ចុះទម្ងន់​ប្រកបដោយ​ប្រសិទ្ធភាព​។​

ការស្រាវជ្រាវ​នោះ បាន​ដំណើរការ​លើ​មនុស្ស​១០០​នាក់ ដោយ​ប្រើ​រយៈពេល​អស់​១២​សប្តាហ៍​។ លទ្ធផល​ក្រុម​ប្រើប្រាស់​ឱសថ​ក្លែងបន្លំ​ថយចុះ​មធ្យម​០,២៧៥​គីឡូក្រាម​, ក្រុម​ប្រើ​សារជាតិ​ចម្រាញ់​ពី​ក្រូចថ្លុង​ស្រក​ទម្ងន់​១,០៩​គីឡូក្រាម​, ក្រុម​ប្រើ​ទឹក​ក្រូចថ្លុង​ថយចុះ ១,៤៩​គីឡូក្រាម និង​ក្រុម​ប្រើ​ក្រូចថ្លុង​ស្រស់​ស្រក​បាន ១,៥៩​គីឡូក្រាម ។ ពួក​អ្នកស្រាវជ្រាវ​បង្ហាញថា ក្រូចថ្លុង​ធ្វើឱ្យ​ថយចុះ insulin ក្នុង​សរីរាង្គ និង​ជំរុញ​ការបញ្ចុះ​ទម្ងន់​។​

​បន្ថយ​គ្រុនក្តៅ និង​ជំងឺ​ផ្តាសាយៈ ទឹក​ក្រូចថ្លុង ជួយ​អ្នកជំងឺ​ឱ្យមាន​សុខភាព​ល្អ​ឡើងវិញ​ក្រោយ​ជំងឺ​គ្រុនក្តៅ បន្ថយ​អារម្មណ៍​ក្តៅ​រោលរាល​ដោយសារ​សីតុណ្ហភាព​សរី​រា​ង្គ​ឡើង​ខ្ពស់ និង​ជា​ឱសថ​មានតម្លៃ​ចំពោះ​ជំងឺ​គ្រុនផ្តាសាយ​។​

ពិបាក​រំលាយ​អាហា​រៈ ក្រូចថ្លុង​មាន​ប្រយោជន៍​បំផុត​ក្នុងការ​ដោះស្រាយ​បញ្ហា​ហើមពោះ ពិបាក​រំលាយ​អាហារ វា​ធ្វើឱ្យ​ថយចុះ​កម្តៅ និង​រំញោច​សកម្មភាព​របស់​ក្រពះ កែប្រែ​ឱ្យ​ប្រសើរ​ចរន្ត​ហូរ​របស់​រំ​អឹ​ល​រំលាយ​អាហារ ជួយ​សរីរាង្គ​រំលាយ​អាហារ​ល្អ​ជាង​។​

​ជំងឺ​ទឹកនោមផ្អែមៈ អ្នកជំងឺ​ទឹកនោមផ្អែម គួរ​បរិភោគ​ក្រូចថ្លុង​មួយ​ផ្លែ​ក្នុង​មួយថ្ងៃ​។ បរិភោគ​ក្រូចថ្លុង អាច​រារាំង​បរិមាណ​ម្សៅ​បញ្ចូល​ទៅក្នុង​សរីរាង្គ ហេតុនេះ​ជួយ​បន្ថយ​ក្តីបារម្ភ​អំពី​ជំងឺ​ទឹកនោមផ្អែម​។​
​ទល់លាមកៈ ផឹកទឹក​ក្រូចថ្លុង​ស្រស់​មួយ​កែវ នៅពេល​ព្រឹក ជា​ឱសថ​ល្អ​បំផុត ដើម្បី​គ្រប់គ្រង​អាកា​រៈ​ទល់លាមក​។ ក្រូចថ្លុង​ពង្រីក​ប្រសិទ្ធភាព ក្នុងការ​រំញោច​ពោះវៀនធំ និង​បណ្តា​ផ្នែក​ដទៃទៀត​របស់​សរីរាង្គ រារាំង​ការកើត​អាកា​រៈ​ទល់លាមក​។ 

ផ្លូវ​មូត្រ​មិន​ប្រក្រតីៈ ទឹក​ក្រូចថ្លុង​សម្បូរ​ប៉ូ​តា​ស្យូ​ម និង​វីតាមីន C ។ អ្នក​បត់ជើងតូច​តិច​ដោយសារ​បញ្ហា​អំពី​ថ្លើម ក្រលៀន បេះដូង គួរ​ផឹកទឹក​ក្រូចថ្លុង​ទៀងទាត់ ។ បរិភោគ​ក្រូចថ្លុង​រាល់ថ្ងៃ ក៏​ជា​វិធី​បន្ថយ​ជំងឺ​រលាក​សន្លាក់​សណ្ឋាន​ទាប lupus ។​

វិធី​រួមភេទ​ចម្លែកៗ បួន​យ៉ាង​អ្នក​គួរ​សាកល្ប

តើ​មាន​បញ្ហា​ខាង​ការ​រួមភេទ​ដែរ​ទេ​? កុំ​បារម្ភ​អី​។ នេះ​មិនមែន​មានន័យថា មាន​អ្វី​មិន​ប្រក្រតី​ចំពោះ​អ្នក​ទេ វា​គ្រាន់តែ​មាន​ន័យ​ថា អ្នក​ប្រហែលជា​ត្រូវ​ការកែរ​សម្រួល​លើ​ទម្លាប់​រួមភេទ​។​

​ស្ត្រី​ភាគច្រើន​ត្រូវការ​វិធីសាស្ត្រ​រួម​ភេទ​ច្រើន​ដែល​ទាក់ទង​នឹង​ការ​ស្រើបស្រាល​ជាដើម​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ស្ត្រី​មួយ​ចំនួន​ប្រហែលជា​មិន​ប្រាកដថា​ត្រូវ​ធ្វើការ​រួម​ភេទ​យ៉ាងដូចម្តេច​ឡើយ​ទើប​ល្អ​នោះ​។​

​ថ្ងៃ​ក្រោយ​ពេល​ដែល​អ្នក​ទាំ​ង​ពីរ​ដេក​ជាមួយ​គ្នា​នៅលើ​គ្រែ ចូរ​ពិចារណា​អោយបាន​ល្អិតល្អន់​ថា​មាន​បញ្ហា​ឈឺក្បាល ឬក៏​អត់ ហើយ​ដើម្បី​កុំអោយ​ខូច​បរិយាកាស​អ្នក​គួរតែ​សួរ​នាង​ទុក​ជាមុន​។ នេះ​គឺជា​វិធី​រួមភេទ​ប្លែកៗ​ចំនួន ៧​ដែល​អាច​ធ្វើអោយ​ការ​រួមភេទ​មាន​ភាព​អស្ចារ្យ​បាន ប៉ុន្តែ​មិន​ត្រូវ​អៀន​ពេក​ទេ​។​

១, ការ​រួមភេទ​ដោយ​ដៃ​
​ការ​រួមភេទ​ដោយ​ដៃ​គឺជា​របៀប​រស់នៅ​មួយ​ប្រភេទ​ដែល​មាន​សុខភាព​ល្អ ចុះ​ហេតុអ្វី​បាន​ជា​អ្នក​មិន​ព្រម​ចែករំលែក​វា​ជា​មួយ​ដៃគូរ​របស់​អ្នកផង​ទៅ​? ប្រសិនបើ​អ្នក​មិន​មាន​ការអៀនខ្មាស​អ្វី​ច្រើន​ទេ ចូរ​ធ្វើអោយ​នាង​មើល​ពី​របៀប​ដែល​អ្នក​ធ្វើ​ទៅ​។ របៀប​ដែល​អ្នក​ធ្វើការ​រួម​ភេទ​ដោយ​អាថ៌កំបាំង​ដោយ​ខ្លួនឯង​នេះ​ប្រហែលជា​អាច​បង្ហាញ​អោយ​នាង​ឃើញ​បាន​ហើយ​ពេលនេះ​។ ល្បិច​សម្រាប់​អ្នក​ពេល​នេះ​គឺថា ក្រោយ​ពី​នាង​បាន​មើលឃើញ​អ្នក​ហើយ នាង​ប្រហែលជា​មាន​គំនិត ឬ​វិធី​តិចតួច​មួយ​ដើម្បី​នាង​អាច​ជួយ​ដល់​អ្នក​បាន​បន្ថែម​ទៀត​ផង​។​

២, រួមភេទ​តាម​រន្ធ​គូ​ថ​
​ការ​រួមភេទ​ប្រភេទ​នេះ​អាច​នឹង​ធ្វើអោយ​មាន​ការ​អៀនខ្មាស​តិចតួច​។ អ្នក​អាច​ចាប់ផ្តើម​ដោយ​ការ​រួមភេទ​ក្បាច់ Spoon (​អ្នក​ទាំង​ពីរ​ត្រូវ​រួមភេទ​ដោយ​ដេក​ចំហៀង​ទាំងពី​នាក់​) ដោយ​យឺតៗ​។ ការធ្វើ​បែប​នេះ​គឺជា​សកម្មភាព​ដ៏​យឺត​បំផុត ព្រមទាំង​ជា​មធ្យោបាយ​នៃ​ការចាប់ផ្តើម​បង្កើត​ភាពស្និទ្ធស្នាល ហើយ​វា​ជា​វិធី​ដ៏​សំខាន់​មួយ​ក្នុង​ការបម្រើ​ការសប្បាយ​ដល់​នាង​ផង​។ នៅពេល​ដែល​អ្នក​បាន​គ្រប់គ្រង​ស្ថានការណ៍​នេះហើយ អ្នក​ពិតជា​អាច​បន្ថែម​ល្បឿន​ដល់​ការ​រួមភេទ​នេះ​បាន​ហើយ​។​

តើ​អ្នក​ចេះ​បញ្ចូល​អារម្មណ៍​សិច​ដែរ​ទេ​?

គ្រែ​ដេក​គឺជា​កន្លែង​ដែល​អ្នក​ទាំង​ពីរ​ត្រូវ​ទៅ​ជួប​គ្នា​ដើម្បី​ឈានដល់​ការ​រួមភេទ​។ ប៉ុន្តែ​ខាង​ប្រុស​ច្រើនតែ​បន្សល់​នូវ​បញ្ហា​សម្រាប់​រឿងនេះ និយាយ​រួម​គឺ​មិន​ចេះ​ធ្វើយ៉ាងណា​អោយ​មនុស្ស​ស្រី​ដាក់​អារម្មណ៍​លើ​ការចង់​រួម​ភេទ​បាន​។ ដូច្នេះ​វា​គឺជា​បញ្ហា​សម្រាប់​អ្នក​ទាំង​ពីរ​។​


ទោះបីជា​យ៉ាងណា​ក៏ដោយ ក្នុងនាម​ជា​មនុស្ស​ស្រី​ច្រើន​តែ​មាន​ការភ័យខ្លាច​ក្នុង​ការនិយាយ​ដោយ​បើកចំហរ​ពី​ការចង់បាន​របស់​ខ្លួន​នៅលើ​គ្រែ​ខ្លាំងណាស់​។​

យោង​ទៅ​តាម​ការស្រាវជ្រាវ​ថ្មី​មួយ​ទៅ​លើ​មនុស្ស​ស្រី​បានអោយដឹងថា ៩០%​នៃ​អ្នក​ចូល​រួមភេទ​គឺ​ទទួលបាន​នូវ​ភាព​អស្ចារ្យ​ខាង​ផ្លូវភេទ​យ៉ាង​ត្រចះត្រចង់ ប៉ុន្តែ​វា​នៅតែ​មាន​ការខ្វះខាត​ខាង​ចែក​រំ​លែង​ដល់​ដៃគូរ​របស់​ពួកគេ​។ ដូច្នេះ​តើ​បុរស​អាច​ធ្វើ​អ្វី​បាន​ទៅ​ដើម្បី​អោយ​មាន​អារម្មណ៍​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ទាំង​ពីរ​?

បង្កើត​បរិយាកាស​
ប្រសិនបើ​អ្នក​ចង់​បាន​នូវ​ស្នេហា​ដ៏​រ៉ូ​ម៉ែន​ទិច ចូរ​គិតគូ​រលើ​ការបង្កើត​នូវ​បរិយាកាស​ដែល​អាច​បត់បែន​ទៅ​រក​ភាព​រ៉ូ​ម៉ែន​ទិច​។ វា​អាច​ទាក់ទង​នឹង​គ្រែ​ដេក និង​ចម្រៀង​ដើម្បី​អាច​ទាក់ទាញ​អារម្មណ៍​របស់​ដៃគូរ​។ ក្នុងពេល​រួមភេទ ចម្រៀង​អាច​ជួយ​រក្សា​អារម្មណ៍​អោយ​នឹង​នរ​បាន​។ ពិត​ណាស់​ការ​ដែល​មាន​អារម្មណ៍​ផ្លូវចិត្ត​មិនល្អ វា​គ្រាន់តែ​ងាយ​ធ្វើអោយ​នាង​ខូច​អារម្មណ៍​ទៅ​វិញ​ទេ​។​

ដល់​ពេល​ចាក់​ចម្រៀង​មនោសញ្ចេតនា ចូរ​ប្តូរ​មក​ប្រើ​ភ្លើងទាន​បំភ្លឺ​វិញ​ទៅ ព្រោះ​វា​នឹង​ជួយ​បង្កើន​បរិយាកាស​អោយ​កាន់តែ​រ៉ូ​ម៉ែន​ទិច​។ ក្លិន​ទឹកអប់​គឺជា​ថ្នាំសម្រើប​ផ្លូវភេទ​សម្រាប់​មនុស្ស​ស្រី ដូច្នេះ​ចូរ​ធ្វើយ៉ាងណា​ជ្រើសរើស​វា​អោយបាន​ត្រឹមត្រូវ​។ ប្រសិនបើ​ដៃគូរ​អ្នក​មិន​ទាន់​មាន​អារម្មណ៍​ធូរស្រាល​ពេញលេញ​នៅឡើយ​ទេនោះ ចូរ​សាកល្បង​ជាមួយនឹង​ការ​ទទួលទាន​ស្រា​ល្អ​មួយ​ដើម្បី​ទាញអារម្មណ៍​នាង​មក​វិញ​។​

ការ​រួមភេទ​ក្នុង​យប់​ផ្សំ​ដំណេក​គួរ​ធ្វើ​អ្វី​ខ្លះ​ទៅ​?

​ជាទូទៅ ក្នុង​រាត្រី​ផ្សំ​ដំណេក​បន្ទាប់ពី​រៀបការ​រួច​គឺជា​ពេលវេលា​មួយ​ដ៏​វិសេសវិសាល​ខ្លាំងណាស់ ហើយក៏​ជា​ពេលវេលា​ដំបូង​គេ​ដែរ ដែល​គូរ​ស្វាមីភរិយា​ទាំងពីរ​បាន​រួមភេទ​ជាមួយគ្នា​។ អស់​រយៈពេល​យូរ​មក​ហើយ ដែល​មនុស្ស​ស្រី​នៅ​រក្សា​ព្រហ្មចារីយ៍​របស់​ខ្លួន​សម្រាប់​ថ្ងៃ​នេះ ហើយ​អ្នក​ក៏​មិន​គួរ​អោយ​វា​រំលង​ដោយ​ឥត​ប្រយោជន៍​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នក​មិន​បាន​បង្កើត​អ្វី​ដែល​មាន​សារៈសំខាន់​ច្រើន​ក្នុង​ពេល​ដំបូង​នៃ​ការរៀប​ការ​របស់​អ្នក​ទាំង​ពីរ​ឡើយ ដូច្នេះ​អ្នក​គួរតែ​យក​ឱកាស​នេះ​ដើម្បី​បង្កើត​នូវ​ឥទ្ធិពល​ល្អៗ​ដល់​អ្នក​ទាំង​ពីរ ហើយក៏​អាច​សម្រាប់​ជីវិត​ផ្លូវភេទ​ក្នុងនាម​ជា​ប្តី​ប្រពន្ធ​នៅ​ថ្ងៃមុខ​ទៀត​បាន​ដែរ​។​

បម្រាម​មិន​អោយ​រួមភេទ​មុនពេល​រៀបការ​
ខ្ញុំ​ដឹង​ថា អ្នក​កំពុងតែ​ពេញចិត្ត​លើ​គ្នា​ទៅវិញទៅមក ប៉ុន្តែ​អ្នក​ត្រូវ​តែ​រក្សា​ចិត្ត​អោយ​នឹង​ជានិច្ច​ដើម្បី​កុំអោយ​មាន​ការ​រួមភេទ​ទោះបីជា​ពេល​វេលា​ណា​ពិសេស​ក៏ដោយ​។ ក្នុង​អំឡុង​ពេល​មុន​ពេល​រៀបការ ការបិទ​សិទ្ធិ​មិន​អោយ​រួមភេទ​គ្រប់​រូបភាព​ទាំងអស់​វា​នឹង​ធ្វើអោយ​ចំណង់​ផ្លូវភេទ​របស់​អ្នក​ទាំង​ពីរ​ឡើង​ខ្លាំង​ក្នុង​រាត្រី​ផ្សំ​ដំណេក​។ ដូច្នេះ​ដើម្បី​អោយ​ការងារ​នេះ​បានសម្រេច យើង​មាន​រូបមន្ត​មូលដ្ឋាន​មួយ គឺ​កុំ​រស់នៅ​ជាមួយ​គ្នា​ដូច​ធម្មតា​យូរពេក​។ ប្រសិនបើ​អ្នក​ធ្លាប់​តែ​ជួប​គ្នា​ពីរ​បី​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ចូរ​ប្រើពេល​ជួប​គ្នា​តែ​មួយ​ថ្ងៃ​ទៅ​បាន​ហើយ ពេល​នោះ​អ្នក​ក៏​មិន​មាន​អារម្មណ៍​ចង់​រួមភេទ​ជាមួយ​នាង​ខ្លាំង​ដែរ​។ ដើម្បី​អោយ​ការ​ដាក់​បម្រាម​នេះ​កាន់តែ​មាន​ប្រសិទ្ធភាព ចូរ​ធ្វើ​កិច្ចសន្យា​ជាមួយ​គ្នា​ថា​មិន​អោយ​មាន​ការ​រួមភេទ​ទាំងអស់​។​

ជ្រើសរើស​បន្ទប់​ផ្សំ​ដំណេក​
អ្នក​ប្រហែលជា​បាន​រស់នៅ​ជាមួយគ្នា​រួច​ទៅ​ហើយ​មុនពេល​មិនទាន់​រៀបការ ប៉ុន្តែ​ដើម្បី​អោយ​រាត្រី​ផ្សំ​ដំណេក​របស់​អ្នកប្រព្រឹត្តិ​ទៅ​យ៉ាង​ពិសេស​នោះ អ្នក​គួរតែ​ផ្លាស់ប្តូរ​កន្លែង​ផ្សេង​ក្រោយ​ពី​ផ្ទះ​វិញ​ទៅ​។ ចូរ​ចំណាយ​ពេល​កក់​បន្ទប់​ក្នុង​សណ្ឋាគា​ដ៏​ល្អ​មួយ​យប់​ទៅ​។ អ្វី​ដែល​សំខាន់​គឺ​អ្នក​គួរតែ​ផ្លាស់ប្តូរ​ទីកន្លែង​ដែល​ធ្លាប់ប្រើ​ជីវិត​ផ្លូវភេទ​រាល់​ថ្ងៃ​របស់​អ្នក​មក​បង្កើត​ជា​ពេលវេលា​ដំបូង​សម្រាប់​ជីវិត​ប្តី និង​ប្រពន្ធ​វិញ ដើម្បី​អោយ​មើល​ទៅ​មាន​លក្ខណៈ​ប្លែក និង​អស្ចារ្យ​។​

ជួយ​ដោះ​សម្លៀកបំពាក់​អោយ​នាង​
នេះ​គឺជា​ឱកាស​មួយ​ដែល​អ្នក​នឹង​មាន​ស្ថានភាព​មុខ​ក្រហម​ហើយ​សម្រាប់​ការ​ស្លៀក​សម្លៀក​បំពាក់​អាពាហ៍ពិពាហ៍ និង​ដោះចេញ​វិញ ជា​ពិសេស​ខាង​កូនក្រមុំ​។ ក្នុង​ពេល​នេះ​ចូរ​ចំនាយ​ពេល​ជួយ​ដោះ​សម្លៀកបំពាក់​អោយ​នាង​ដើម្បី​អ្នក​អាច​ផ្តល់​នូវ​ការ​បរ​បោស​អង្អែល​លើ​រាងកាយ​របស់​នាង​បាន​។ ចូរ​ចងចាំ​ថា​មិន​ត្រូវ​ធ្វើអោយ​នាង​មាន​ភាពស៊ាំ​ចិត្តនឹង​យើង​នូវ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​នោះ​ឡើយ ប៉ុន្តែ​វា​ជា​ការសប្បាយ​ទៅវិញ​ទេ​បើ​អ្នក​ធ្វើ​វា​បាន​យ៉ាង​ល្អ​

ឥឡូវ​នេះ​អ្នក​បាន​រៀបការ​ជាមួយ​គ្នា​រួចហើយ អ្នក​ក៏​អាច​លុបបំបាត់​ចោល​នូវ​អ្វី​ដែល​អ្នក​មិន​ចង់​ធ្វើ​ចំពោះ​នាង​បានដែរ ផ្ទុយទៅវិញ ចូរ​រីករាយ​ជាមួយ​នឹង​ជីវិត​ផ្លូវភេទ​របស់​អ្នក​ទាំង​ពីរ​ក្នុង​នាម​ជា​ប្តី​ប្រពន្ធ​។ ការ​រួមភេទ​ជាមួយ​មនុស្ស​ដែល​យើង​រៀបការ​ជាមួយ​មិន​ត្រូវ​កើតជា​អារម្មណ៍​ធុញទ្រាន់​ឡើយ ហើយ​ចូរ​ចាប់ផ្តើម​បង្កើត​នូវ​ស្ថានភាព​ពិសេសៗ​សម្រាប់​ការ​រួមភេទ​។

បច្ចេកទេស​ថើប​សម្រាប់​ថ្នាក់ថ្នម​មនុស្ស​ស្រី​

ធម្មតា​យើងទាំងអស់គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា ការ​ថើប​គឺជា​ផ្លូវ​មួយ​ឆ្ពោះ​ទៅកាន់​ការបង្កើត​នូវ​ភាពស្និទ្ធស្នាល​រវាង​មនុស្ស​ពីរ​នាក់​អោយ​កាន់តែ​ស្អិតល្មួត ជាពិសេស​ដៃគូរ​ស្នេហារ​តែម្តង​។ ស្ថិតក្នុង​ចំនុច​នេះ​ដែរ តើ​អ្នក​ទាំងអស់​គ្នា​មានបាន​ស្វែងយល់​ពី​របៀប​ធ្វើយ៉ាងណា​អោយ​ការ​ថើប​របស់​អ្នក​នោះ​អាច​ផ្តល់​នូវ​តម្រូវការ​របស់​ដៃគូរ​បាន ហើយ​តើ​អ្នក​មាន​ភាពប៉ិនប្រសព្វ​ប៉ុណ្ណា​ដែរ​ក្នុងការ​ធ្វើ​អោយ​ដៃគូរ​មាន​អារម្មណ៍​រំជើបរំជួល​គ្រប់​ពេល​ដែល​អ្នក​បាន​ថើប​។

ការ​ថើប​ទាំងអស់​នោះ​គួរតែ​ធ្វើ​អោយ​ដៃគូរ​ខាង​ស្រី​ស្រើបស្រាល មិនមែន​ធ្វើ​អោយ​នាង​ព្យាយាម​លាក់ខ្លួន ឬ​គេច​មុខ​ពី​អ្នក​គ្រប់​ពេល​ជួប​គ្នា​នោះទេ ហើយ​វា​គឺជា​មធ្យោបាយ​ដ៏​ល្អ​មួយ​សម្រាប់​បង្កើត​នូវ​ទំនាក់ទំនង​ផ្លូវភេទ​។ ដូច្នេះ ក្រោយ​ពី​ថើប​មនុស្ស​ស្រី​បាន​ម្តង​រួច​មក ពួកគេ​នឹង​ចង់ដឹងថា​តើ​អ្នក​ពិត​ជា​ចង់​រួមភេទ​ជាមួយ​នាង ឬក៏​អត់​។ ដូច្នេះ​ប្រសិនបើ​អ្នក​ជា​មនុស្ស​ដែល​មិនចេះ​ថើប ឬ​ថើប​មិនបាន​ល្អ​ទេ នាង​នឹង​ឈប់​រវីរវល់​នឹង​អ្នក​ទៀតហើយ​។ ប្រសិនបើ​អ្នក​សង្ស័យ​ខ្លួនឯង​ថា​ជា​មនុស្ស​មិន​ប្រសព្វ​ថើប​ទេ យក​ល្អ​គួរតែ​ផ្លាស់ប្តូរ​របៀប​ថើប​ផ្សេង​វិញ​ទៅ​។

បញ្ហា​ទី​១៖ ខ្យល់​ដកដង្ហើម​របស់​អ្នក​
ខ្ញុំ​ដឹង​ថា មនុស្ស​យើង​ចូលចិត្ត​អាហារ​ទាំងឡាយណា​ដែល​មាន​បន្ថែម​នូវ​រសជាតិ​ខ្ទឹមស និង​ខ្ទឹមបារាំង ប៉ុន្តែ​វា​មិន​ល្អ​សម្រាប់​អ្នក​ក្នុង​ការ​បង្ហើរ​ក្លិន​នោះ​តាម​ខ្យល់​ដកដង្ហើម​ទៅកាន់​មនុស្ស​ទី​ពីរ​ឡើយ​។ ដូច្នេះ​ក្រៅពី​លុបបំបាត់​ក្លិន​មាត់ និង​ខ្យល់​ដកដង្ហើម​មិនល្អ អ្នក​គួរតែ​យកចិត្ត​ទុក​ចំពោះ​អនាម័យ​ផ្សេងៗ​ទៀត​កុំ​អោយ​មាន​បញ្ហា​ដល់​ក្លិន​មាត់​ដែរ​។ មិន​ដែល​មាន​មនុស្ស​ស្រី​ណា​ចូល​ចិត្ត​មនុស្ស​ប្រុស​មិន​ចេះ​ស្រលាញ់​ខ្លួនឯង​នោះទេ​។ បើ​យោង​ទៅ​តាម​ការសិក្សា​មួយ​របស់​វេជ្ជបណ្ឌិត​ឯកទេស​ចិត្តសាស្ត្រ​ម្នាក់ លោក ហ្គោ​ដុន ហ្គាល​អា​ប (Dr. Gordon Gallup) បានអោយដឹងថា ការ​ដែល​មាន​ក្លិន​មាត់​ស្អុយ​ក៏​អាច​ជា​សញ្ញា​មួយ​បញ្ជាក់បាន​ថា​មនុស្ស​នោះ​មាន​សុខភាព​មិន​ល្អ​ដែរ​។

សំនួរ​ដែល​ស្ត្រី​ពិបាក​ចោទសួរ​អំពី​ការពិបាក​ទទួល​តម្រេក​កំពូល​

ខ្ញុំ​អាច​ទៅដល់​ចំនុចកំពូល​នៃ​ការ​រួម​ភេទ​បាន​យ៉ាង​ស្រួល​តាមរយៈ​ការ​រួមភេទ​ដោយ​ខ្លួនឯង (Masturbation) និង​រួមភេទ​តាម​មាត់ ប៉ុន្តែ​ខ្ញុំ​មិន​ដែល​ឡើងដល់​ចំនុចកំពូល​សោះ​នៅពេល​រួមភេទ​ដោយ​សូក​បញ្ចូល​លិង្គ​។ តើ​នេះ​គឺជា​កត្តា​បណ្តាលមកពី​រាងកាយ ឬ​ផ្លូវ​ចិត្ត​?

ដំបូង​ចូរ​យល់​ថា អ្នក​មិន​មែន​នៅ​ឯក​កោ​តែ​ឯង​នោះ​ទេ​។ មាន ៧០​ភាគរយ​នៃ​មនុស្ស​ស្រី​ដែល​អាច​ឡើងដល់​ចំនុចកំពូល​តាម​មធ្យោបាយ​ផ្សេងៗ​ដែល​មាន​ការពិបាក​ក្នុងពេល​រួមភេទ​ដោយ​ការ​សូក​បញ្ចូល​លិង្គ​។ តាម​បែប​រូ​បរាង្គ​កាយ ស្ត្រី​ម្នាក់​ត្រូវតែ​មាន​ការភ្ញោ​ច​អោយបាន​ត្រឹមត្រូវ​ទៅលើ​តំបន់ Clitoris (​សេ​រ​) ដើម្បី​ឈាន​អោយ​ដល់​កំពុល​នៃ​ការ​រួមភេទ​ពេញលេញ​។ វា​ក៏​អាច​ជា​កត្តា​ផ្លូវចិត្ត​បាន​ដែរ នោះ​គឺ​ស្ត្រី​អាច​មាន​ការពិបាក​ក្នុង​ការអនុញ្ញាតអោយ​រួមភេទ​ដោយ​ការ​បញ្ចូលិ​ង្គ​ពេញទំហឹង​។ ពិតណាស់ វា​អាច​ជា​ការ​ផ្សំគ្នា​នៃ​រឿង​ទាំងពីរ​នេះ​ក៏​មាន​។​

ចូរ​គិតថា​ភាព​ដែល​អាច​ទៅរួច​ទាំងនេះ និង​របៀប​ដែល​ប្តី​របស់​អ្នក​ធ្វើ​ទៅលើ​អ្នក​។ ប្រហែល​ជា​ប្តី​របស់​អ្នក​ផ្តល់​អោយ​អ្នក​នូវ​ការ​កកិត និង​សម្ពាធ​យ៉ាង​ត្រឹមត្រូវ​តាម​អ្នកត្រូវការ​ក្នុងពេល​រួមភេទ​តាម​មាត់​ដែល​ថ្វើ​អោយ​អ្នក​ដល់​ចំនុចកំពូល​បាន ហើយ​នៅពេល​ដែល​អ្នក​រួម​ភេទ​ដោយ​ខ្លួនឯង អ្នក​ក៏​ដឹង​នូវ​របៀប​ធ្វើយ៉ាងណា​ទើប​នាំ​អោយ​ខ្លួន​អ្នក​ដល់​ចំនុចកំពូល​ដែរ​។ ចូរ​ទទួល​យក​ចំណេះដឹង​នេះ​ដើម្បី​បញ្ចូល​ខ្លួន​ទៅ​ក្នុង​ការ​រួមភេទ​ដែល​មាន​ការ​សូក​បញ្ចូល​លិង្គ​។ រឿងនេះ​វា​ប្រហែល​ជា​តម្រូវ​អោយ​អ្នក​ផ្លាស់ប្តូរ​ក្បាច់​តិចតួច ឬ​ព្យាយាម​សាកល្បង​ក្បាច់​ថ្មី​ទាំង​ស្រុង​តែម្តង​។​

ឬ​វា​ប្រហែលជា​មាន​ន័យ​ចំពោះ​អ្នក​ថា ត្រូវ​ប្រើ​ដៃ​របស់​អ្នក ឬ​របស់​គាត់​អង្អែល​លើ​តំបន់​សេ​រ ( Clitoris ) ក្នុងពេល​កំពុង​រួមភេទ​ដោយ​សូក​បញ្ចូល​លិង្គ​។ ជាមួយនឹង​ការភ្ញោ​ចដោ​យ​ដៃ​បន្ថែម​បែបនេះ អ្នក​ប្រហែលជា​ឈាន​ទៅ​ដល់​ចំនុចកំពូល​នៃ​ការ​រួម​ភេទ​បាន​។ អ្វី​ដែល​សំខាន់​គ្រាន់តែ​អោយ​ច្បាស់​ថា​ប្រាប់ប្តី​របស់អ្នក​ដឹងអំ​ពីក្បា​ច់​រួម​ភេទ​ណាមួយ​ដែល​អ្នក​ចង់​បាន​ជាប់រ​ហូត​។​

ការពិត​ដ៏​គួរអោយភ្ញាក់ផ្អើល​អំពី​ការ​រួមភេទ​

​នរណាៗ​ក៏​ឆ្លងកាត់​ការ​រួមភេទ​ដែរ បន្ទាប់ពី​ពួកគេ​បាន​ដល់​ពេញវ័យ​ហើយ​។​មាន​ការពិត​ដ៏​គួរអោយភ្ញាក់ផ្អើល​ជាច្រើន​អំពី​ការ​រួមភេទ​នេះ​ដែល​អ្នក​គួរតែ​ដឹង​។​ខាងក្រោម​នេះ​គឺជា​រឿង​ហួសចិត្ត​អំពី​ការ​រួមភេទ​។​

១, ពីមួយថ្ងៃ​ទៅមួយថ្ងៃ យ៉ាងហោចណាស់​ក៏​មាន​សកម្មភាព​រួម​ភេទ​ជាង ១០០​លាន​ករណី​ដែរ​។​

២, អង្គការ​អង្កេត​មើល​សកម្មភាព​រួម​ភេទ​ពិភពលោក Durex បាន​បង្ហាញអោយឃើញថា​មនុស្ស​កំពុងតែ​រួមភេទ​៖
• ១០៣​ដង​ក្នុង​មួយឆ្នាំ ឬ​
• ១,៩៨​ដង​ក្នុង​មួយ​សប្តាហ៍ ឬ​
• ០,២៨​ដង​ក្នុង​មួយថ្ងៃ​

៣, មាន​អាហារ​ជាច្រើន​ប្រភេទ​អាច​ជួយ​បង្កើន​ដល់​ចំណង់​ផ្លូវភេទ​បាន​ដូច​ជា​៖ សាច់​សុទ្ធ គ្រាប់​ធុញ្ញ​ជាតិ ឪឡឹក គ្រាប់​ល្ពៅ ផ្លែ​អាល់​ម៉ុន ចេក ស្ត្ររ​បឺរី ស្វាយ ផ្លែ​ប័រ ម្ទេស ម្រះព្រៅ ម្រេច ស្រា​សំប៉ាញ អយ​ស្ទ័រ សូកូឡា និង​ពង​ត្រីប្រឡាក់​។​

៤, ការរួម​ភេទ​អាច​ជួយ​ដុត​កំទេច​កាឡូរី​ពី ៧០ ទៅ​១២០​កា​ឡូរី សម្រាប់​ស្ត្រី​ទម្ងន់​៥៧​គីឡូក្រាម និង ៧៧ ទៅ​១៥៥​កា​ឡូរី សម្រាប់​បុរស​ទម្ងន់ ៧៨​គីឡូក្រាម ជា​រៀងរាល់​ម៉ោង​។

៥, ជនជាតិ​អាមេរិក និង​ក្រិច​ត្រូវ​បាន​ជាប់​ចំណាត់ថ្នាក់​ជា​ប្រជាជន​មាន​ចំនួន​អ្នក​រួម​ភេទ​ច្រើន​ជាង​គេ​បំផុត ដោយ​ក្នុង​មួយឆ្នាំៗ ជនជាតិ​អាមេរិក​រួមភេទ ១២៤​ដង ហើយ​ក្រិច ១១៧​ដង​។ ចំពោះ​ប្រជាជន​ឥណ្ឌា​វិញ​ការ​រួមភេទ​របស់​ពួកគេ​មាន​តែ ៧៦​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​បុរស​ជនជាតិ​ជប៉ុន​វិញ​កាន់តែ​តិច​ជាង​នេះ​ទៅទៀត​គឺ​តែ ៣៦​ដង​ទេ​។

រឿង ៧​យ៉ាង​ដែល​ស្ត្រី​ចង់អោយ​បុរស​ដឹង​

ស្ត្រី​ទាំងអស់​ពិតជា​ចង់អោយ​មនុស្ស​ប្រុស​ទាំងឡាយ​យល់​ពី​ចិត្ត​របស់​ពួកគេ​ដើម្បី​ជីវិត​រស់នៅ​កាន់តែ​ប្រសើរ​។ ប្រសិនបើ​អ្នក​គ្រាន់តែ​អាច​ស្ទាប់​ប៉ះ​នូវ​កន្លែង​ដែល​ត្រឹមត្រូវ តាម​ពេលវេលា​ត្រឹមត្រូវ​ជាមួយនឹង​សម្ពាធ​ត្រឹមត្រូវ​ដែរ​នោះ តើ​វា​ពិតជា​ត្រឹមត្រូវ​ដែរ ឬ​យ៉ាងណា​? វា​មិន​ប្រាកដ​នោះ​ទេ​។

ជាមួយ​នឹង​ការអនុវត្ត​តិចតួច និង​ការអាន​សៀវភៅ​មួយ​ចំនួន អ្នក​ប្រហែលជា​អាច​រកឃើញ​គន្លឹះ​មួយ ឬ​ពីរ​ហើយ ប៉ុន្តែ​អ្នក​គួរតែ​ព្យាយាម​ស្វែង​យល់​ជា​គ្រប់ពេលវេលា​។ លើសពីនេះទៅទៀត ចូរ​អាន និង​សិក្សា​ពី​របៀប​ចៀសវាង​ការ​សាង​កំហុស​តិចតួច​។

១, ធ្វើអោយ​មាន​សំណើម​
ប្រសិនបើ​អ្នក និង​ដៃគូរ​ខាង​ស្រី​របស់​អ្នក​កំពុងតែ​ស្ថិតក្នុង​ស្ថានភាព​ស្រើបស្រាល ហើយ​អ្នក​ចេះ​តែ​ចង់​ធ្វើ​អ្វី​ផ្សេង​ទៀត​ចំពោះ​ទ្វា​មាស​របស់​នាង ចូរ​ប្រាកដថា​នៅ​ពេល​អ្នក​ប៉ះ​នៅ​កន្លែង​នោះ​ត្រូវតែ​ធ្វើយ៉ាងណា​អោយមាន​សំណើម​ជានិច្ច​។

ចូ​រស្តោះ​ទឹក​មាត់ដាក់​លើ​ម្រាមដៃ​ពីរ ហើយ​យក​ទៅ​ត្រដុស​ថ្នមៗ​នៅ​ផ្នែក​ខាង​ក្រៅ​របស់​ទ្វារមាស ឬ​យក​ទៅ​បន្សើម​នឹង​ក្បាល​លិង្គ​របស់​អ្នក​។ ពេលនោះ​នាង​នឹង​មាន​ភាព​ស្រើបស្រាល​យ៉ាងខ្លាំង​ដោយសារតែ​អ្នក ប៉ុន្តែ​ការ​ដែល​មាន​សំណើម​ប្រហែលជា​មិន​អាច​នៅ​ជាប់​ខាងក្រៅ​យូរ​នោះទេ​។ មិន​ខ្វល់​ថា​អ្នក​ធ្វើ​អ្វី​នោះ​ទេ មិន​ត្រូវ​អោយ​ទ្វារមាស​នាង​ស្ងួត​ឡើយ​។

ការ​ដែល​ប្រើ​ម្រាមដៃ ឬ​លិង្គ​ធ្វើអោយ​ទ្វារមាស​របស់​នាង​ស្ងួត មានន័យ​ថា​នាង​គួរតែ​មាន​សំណើម​ទើប​ល្អ​ជាង​។ ទោះបីជា​វា​មាន​រយៈពេល​តែ ៣០​វិនាទី​ក៏ដោយ ក៏​ភាព​ស្ងួត​នោះ​ធ្វើអោយ​នាង​លែង​មាន​អារម្មណ៍ល្អ​ទៀត​ដែរ​។