Translate

តើ​អ្នក​ចេះ​បញ្ចូល​អារម្មណ៍​សិច​ដែរ​ទេ​?

គ្រែ​ដេក​គឺជា​កន្លែង​ដែល​អ្នក​ទាំង​ពីរ​ត្រូវ​ទៅ​ជួប​គ្នា​ដើម្បី​ឈានដល់​ការ​រួមភេទ​។ ប៉ុន្តែ​ខាង​ប្រុស​ច្រើនតែ​បន្សល់​នូវ​បញ្ហា​សម្រាប់​រឿងនេះ និយាយ​រួម​គឺ​មិន​ចេះ​ធ្វើយ៉ាងណា​អោយ​មនុស្ស​ស្រី​ដាក់​អារម្មណ៍​លើ​ការចង់​រួម​ភេទ​បាន​។ ដូច្នេះ​វា​គឺជា​បញ្ហា​សម្រាប់​អ្នក​ទាំង​ពីរ​។​


ទោះបីជា​យ៉ាងណា​ក៏ដោយ ក្នុងនាម​ជា​មនុស្ស​ស្រី​ច្រើន​តែ​មាន​ការភ័យខ្លាច​ក្នុង​ការនិយាយ​ដោយ​បើកចំហរ​ពី​ការចង់បាន​របស់​ខ្លួន​នៅលើ​គ្រែ​ខ្លាំងណាស់​។​

យោង​ទៅ​តាម​ការស្រាវជ្រាវ​ថ្មី​មួយ​ទៅ​លើ​មនុស្ស​ស្រី​បានអោយដឹងថា ៩០%​នៃ​អ្នក​ចូល​រួមភេទ​គឺ​ទទួលបាន​នូវ​ភាព​អស្ចារ្យ​ខាង​ផ្លូវភេទ​យ៉ាង​ត្រចះត្រចង់ ប៉ុន្តែ​វា​នៅតែ​មាន​ការខ្វះខាត​ខាង​ចែក​រំ​លែង​ដល់​ដៃគូរ​របស់​ពួកគេ​។ ដូច្នេះ​តើ​បុរស​អាច​ធ្វើ​អ្វី​បាន​ទៅ​ដើម្បី​អោយ​មាន​អារម្មណ៍​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ទាំង​ពីរ​?

បង្កើត​បរិយាកាស​
ប្រសិនបើ​អ្នក​ចង់​បាន​នូវ​ស្នេហា​ដ៏​រ៉ូ​ម៉ែន​ទិច ចូរ​គិតគូ​រលើ​ការបង្កើត​នូវ​បរិយាកាស​ដែល​អាច​បត់បែន​ទៅ​រក​ភាព​រ៉ូ​ម៉ែន​ទិច​។ វា​អាច​ទាក់ទង​នឹង​គ្រែ​ដេក និង​ចម្រៀង​ដើម្បី​អាច​ទាក់ទាញ​អារម្មណ៍​របស់​ដៃគូរ​។ ក្នុងពេល​រួមភេទ ចម្រៀង​អាច​ជួយ​រក្សា​អារម្មណ៍​អោយ​នឹង​នរ​បាន​។ ពិត​ណាស់​ការ​ដែល​មាន​អារម្មណ៍​ផ្លូវចិត្ត​មិនល្អ វា​គ្រាន់តែ​ងាយ​ធ្វើអោយ​នាង​ខូច​អារម្មណ៍​ទៅ​វិញ​ទេ​។​

ដល់​ពេល​ចាក់​ចម្រៀង​មនោសញ្ចេតនា ចូរ​ប្តូរ​មក​ប្រើ​ភ្លើងទាន​បំភ្លឺ​វិញ​ទៅ ព្រោះ​វា​នឹង​ជួយ​បង្កើន​បរិយាកាស​អោយ​កាន់តែ​រ៉ូ​ម៉ែន​ទិច​។ ក្លិន​ទឹកអប់​គឺជា​ថ្នាំសម្រើប​ផ្លូវភេទ​សម្រាប់​មនុស្ស​ស្រី ដូច្នេះ​ចូរ​ធ្វើយ៉ាងណា​ជ្រើសរើស​វា​អោយបាន​ត្រឹមត្រូវ​។ ប្រសិនបើ​ដៃគូរ​អ្នក​មិន​ទាន់​មាន​អារម្មណ៍​ធូរស្រាល​ពេញលេញ​នៅឡើយ​ទេនោះ ចូរ​សាកល្បង​ជាមួយនឹង​ការ​ទទួលទាន​ស្រា​ល្អ​មួយ​ដើម្បី​ទាញអារម្មណ៍​នាង​មក​វិញ​។​


ទិញ​សម្លៀកបំពាក់​អោយ​នាង​

មធ្យោបាយ​ធម្មតាៗ​មួយ​ផ្សេង​ទៀត​គឺ​ការទិញ​សម្លៀក​បំពាក់​មួយ​កំប្លេ​អោយ​ដៃគូ​ររបស់​អ្នក​។ មនុស្ស​ស្រី​តែងតែ​ចូលចិត្ត និង​ពេញចិត្ត​ជាខ្លាំង​នៅពេល​មិត្ត​ប្រុស ឬ​ប្តី​របស់​ខ្លួន​ទិញ​សម្លៀក​បំពាក់​បំពាក់​អោយ ជាពិសេស​សម្លៀកបំពាក់​ក្នុង​ដ៏​សិច​ស៊ី​។ បុរស​ភាគច្រើន​នៅតែ​មាន​ការភ័យខ្លាច​ចំពោះ​ទំហំ​នៃ​សម្លៀកបំពាក់​ក្នុង​របស់​ស្ត្រី ។​ប៉ុន្តែ​ឥឡូវនេះ​មិនបាច់​ព្រួយបារម្ភ​រឿង​នេះ​អី ព្រោះ​ការទិញ​ទំនិញ​តាម​អ៊ី​ន​ធើ​ណែ​ត​អាចជួយ​ដល់​អ្នក​បាន​។ ចូរ​ចងចាំ​ថា រឿង​តែ​មួយគត់​ដែល​អ្នក​អាច​ធ្វើបាន​គឺ​ទិញ​កាដូរ​ជូន​នាង​។​

ថើប​នាង​
គ្មាន​អ្វី​ដែល​អាច​ធ្វើអោយ​នាង​មាន​អារម្មណ៍​ស្រើបស្រាល​ជាង​ការ​ថើប​ដ៏​ស្រៀវ​ខ្លួន​នោះទេ​។ ការ​ថើប​ដ៏​ត្រឹមត្រូវ​គួរតែ​ធ្វើ​យ៉ាងណា​អោយ​មាន​សម្ពាធ និង​ចលនា​ត្រឹមត្រូវ​ដែរ​។ ការ​ថើប​អាច​ធ្វើឡើង​នៅ​គ្រប់​ទីកន្លែង គ្រប់ពេលវេលា ទោះបីជា​មិន​ទាន់​ទៅដល់​បន្ទប់ដេក​ក៏ដោយ​។ ប្រសិនបើ​អ្នក​ពិតជា​ចង់​ទាញអារម្មណ៍​នាង​មែន ចូរ​ថើប​មុខ​របស់​នាង ដោយ​ផ្តើម​តិចៗ​លើ​ភ្នែក ថ្ពាល់ ចង្កា ច្រមុះ និង​បង្អូសៗ​តិច​លើ​បរបេ​មាត់របស់​នាងដោយ​ប្រើ​ចុង​អណ្តាត​របស់អ្នក​។ បន្ទាប់​មក​ចូរ​បន្ត​ជញ្ជក់​បរបេ​មាត់​ខាងក្រោម​របស់​នាង​។

ព្យាយាម​បញ្ចុះបញ្ចូល​
នៅពេល​អារម្មណ៍​ចាប់ផ្តើម​កើតមាន​ហើយ មិន​ត្រូវ​ធ្វើ​អ្វីៗ​ដែល​ដដែលៗ​ទេ ហើយ​ព្យាយាម​ប្រើ​វិធីសាស្ត្រ​ថ្មីៗ​ជំនួស​វិញ​។ ការ​ដែល​មើល​វិដេអូ​សិ​ចជាមួយគ្នា ពេល​ខ្លះ​ធ្វើអោយ​មនុស្ស​ស្រី​ចង់បាន​ខ្លួនឯង​ចូលរួម​ក្នុង​ឈុត​ឆាក​ទាំងនោះ​ដែរ​។​

ទោះបីជា​នាង​មិន​បាន​និយាយ​អ្វី​ច្បាស់លាស់​ក៏ដោយ ក៏​អ្នក​អាច​កំណត់​បាន​នូវ​កម្រិត​ស្រើបស្រាល​របស់​នាង​បាន​ដែរ​តាមរយៈ​ការដកដង្ហើម​របស់​នា​ង​។ ការដកដង្ហើម​ដង្ហក់ៗ​មានន័យ​ថា​នាង​កំពុងតែ​ស្រើបស្រាល​ផ្លូវភេទ​ហើយ​។ ការនិយាយ​ខ្សិបដាក់​ត្រចៀកនាង​ពី​អារម្មណ៍ដែល​អ្នកមានចំពោះនាង​ក៏​អាច​បង្កើន​ផ្លូវភេទ​បាន​កាន់តែ​ខ្លាំង​ដែរ​។ ការនិយាយ​បកស្រាយ​ធម្មតាៗ​អំពី​អារម្មណ៍​ដែល​អ្នកមាន វា​នឹង​លុបបំបាត់​អស់​នូវ​ភាពភ័យខ្លាច​របស់​នាង​បាន​។ នេះ​ហើយ​គឺជា​ស្ថានភាព​ដែល​អ្នក​ត្រូវ​និយាយ​ប្រាប់​នាង​ដើម្បី​ទទួលបាន​អារម្មណ៍​ភេទ​។​

ឥឡូវ​នេះ​អ្នក​គួរតែ​ផ្តល់​អោយ​នាង​នូវ​ការ​បរ​បោស​អង្អែល​ដ៏​ខ្លាំងក្លា​។ ចូរ​អោយ​នាង​ដឹងថា​អ្នក​កំពុងតែ​ធ្វើអោយ​នាង​សប្បាយចិត្ត​។ ការ​រួមភេទ​តាម​មាត់​អាច​នឹង​កំដរ​បរិយាកាស​នៅពេល​យប់​កាន់តែ​អស្ចារ្យ​ថែម​មួយកម្រិត​ទៀត​។ ចំពោះ​បុរស​ដែល​មិន​ទាន់​ដឹង​ពី​របៀប​ប្រើ​មាត់​ដើម្បី​បម្រើ​ការសប្បាយ​ដល់​មនុស្ស​ស្រី​ទេ គាត់​គួរតែ​សួរ និង​សុំ​អោយ​នាង​ជួយ​ណែនាំ​ទៅ​។ ស្ថិតក្នុង​ចំនុច​មួយ​នេះ ដៃគូរ​របស់​អ្នក​គួរតែ​មាន​ការ​ធូរ​អារម្មណ៍​បាន​ពេញលេញ​ល្អ​ហើយ ដូច្នេះ​អ្នក​ក៏​ប្រហែលជា​ត្រៀម​ខ្លួន​សម្រាប់​ការ​ឡើងឋានសួគ៌​ក្នុង​យប់​ដ៏​អស្ចារ្យ​មួយ​នេះ​ដែរ​។​

No comments:

Post a Comment