ក្រុមស្រាវជ្រាវជនជាតិអាមេរិក នៅមជ្ឈមណ្ឌលសុខភាពមហាវិទ្យាល័យ Loyola បានផ្ដល់ដំបូន្មានថា តែទឹកកក អាចធ្វើឱ្យអ្នកទទួលទានវា កើតក្រួសក្នុងតម្រងនោម។
ពួកអ្នកវិទ្យាសាស្ត្រ បកស្រាយថា ទឹកតែមានផ្ទុក Oxalate ច្រើនដែលជាតិគីមី បង្កការកកើតក្រាមអំបិល និងសារជាតិរ៉ែ ត្រូវបានរកឃើញក្នុងទឹកមូត្រ។ ទោះបីក្រាមនេះគ្មានគ្រោះថ្នាក់ តែមជ្ឈដ្ឋានវេជ្ជសាស្ត្របានទូន្មានមានថា វាអាចកកទៅជាគ្រាប់ល្មមទប់ទឹកមូត្រ មិនឱ្យហូរក្នុងបំពង់តូចៗ ពីតម្រងនោមចុះមក ប្លោកនោម ។
សាស្ត្រចារ្យផ្នែកមូត្រសាស្ត្រ John Milner ព្រមានថា " ចំពោះអ្នកមាន ទិន្ននាការងាយ កើតក្រួសតម្រងនោមនោះ តែទឹកកកជាភេសជ្ជៈមួយក្នុងចំណោមភេសជ្ជៈអាក្រក់បំផុត។ ក៏ដូចជាអ្នករាល់គ្នាដែរ ខ្ញុំក៏ចូលចិត្តផឹកតែទឹកកករដូវក្តៅ ប៉ុន្តែសុំអ្នកកុំទទួលទានច្រើនហួសហេតុ"។
លោក Milner ទទួលស្គាល់ថា មនុស្សជាច្រើនជ្រើសរើសយកតែទឹកកក ពេលធាតុអាកាសក្តៅស្អុះស្អាប់ ដោយសារវាពុំសូវមានកាឡូរី និងឆ្ងាញ់ជាងទឹកធម្មតា។
ក្រុមអ្នកស្រាវជ្រាវ បានឱ្យដឹងថា មិនត្រូវទុកឱ្យបាត់បង់ទឹកពីខ្លួន និងគួរទទួលទានទឹកក្រូចឆ្មារ ព្រោះមាន Citrate ច្រើន ដែលសារជាតិគីមីទប់ស្កាត់ក្រួសតម្រងនោមរីកចម្រើន។ ក្រៅពីនេះ គេនៅទូន្មានថា មិនត្រូវទទួលទានអាហារសម្បូរ Oxalate ដូចជាសូកូឡា បន្លែ និងគ្រាប់មួយចំនួន ក៏ដូចបន្ថយអំបិល និងសាច់ ទន្ទឹមនោះរក្សាឱ្យបានគ្រប់គ្រាន់បរិមាណកាល់ស្យូម ដែលជាសារជាតិធ្វើឱ្យសរីរាង្គបន្ថយស្រូបយក Oxalate ។
ផ្អែកតាមការស្រាវជ្រាវនោះ ក្រុមអ្នកស្រាវជ្រាវ បានបង្ហាញថា បុរសងាយកើតក្រួសតម្រងនោមជាងស្ត្រី ៤ដង ពិសេសគឺនៅអាយុលើសពី៤០ឆ្នាំ។ ប៉ុន្តែស្ត្រីដែលអស់រដូវ និងបានកាត់ស្បូនចោល ក៏មានការប្រឈមកើតក្រួសតម្រងនោមខ្ពស់ដែរ។
ពួកអ្នកវិទ្យាសាស្ត្រ មានចំណាប់អារម្មណ៍ថា តែក្តៅ ក៏ផ្ទុក Oxalate ដូចតែទឹកកកដែរ តែអ្នកផងច្រើនតែមិនផឹកច្រើនហួស ដូចផឹកតែទឹកកក ពេលដែល ស្រេកទឹកកណ្តាលធាតុអាកាសក្តៅនោះឡើយ៕

No comments:
Post a Comment