Translate

​សារៈប្រយោជន៍​របស់​ក្រូចថ្លុង​ចំពោះ​សុខភាព​

អ្នក​ចូលចិត្ត​បរិភោគ​ក្រូចថ្លុង ដោយសារ​វា​ល្អ​សម្រាប់​ការរំលាយ​អាហារ​ផង និង​ជួយ​បញ្ចុះទម្ងន់​ផង​។ ប៉ុន្តែ​ប្រភេទ​ផ្លែឈើ​នេះ នៅមាន​ផលប្រយោជន៍​ច្រើន​ជាងនេះទៅទៀត ។ នោះ​ជា​អ្វី ?
​ក្រូចថ្លុង​ព្យាបាល​ជំងឺ​ជាច្រើនៈ​

​ក្នុង​ទឹក​ក្រូចថ្លុង មាន​ប្រមាណ​៩​ភាគរយ អាស៊ីត​ស៊ី​ទ្រិ​ក​, ១៤​ភាគរយ​ស្ករ​, ប៉ូ​តា​ស្យូ​ម​, ហ្វូ​ស​ហ្វ័​រ​, កាល់​ស្បូ​ម​, ពពួក​វីតាមីន C, A, B1 ។ ដូច្នេះ​ក្រូចថ្លុង​អាច​ព្យាបាល​ជំងឺ​មួយចំនួន​ដូចខាងក្រោម ៖
​បញ្ចុះទម្ងន់ៈ ការស្រាវជ្រាវ​មួយ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជីវជាតិ និង​ការ​បំប្លែង Scripps Clinic របស់​អាមេរិក បាន​ចាត់ទុកថា ការបន្ថែម​ក្រូចថ្លុង​ទៅក្នុង​របប​ទទួលទាន​ប្រចាំថ្ងៃ​អាចជួយ​បញ្ចុះទម្ងន់​ប្រកបដោយ​ប្រសិទ្ធភាព​។​

ការស្រាវជ្រាវ​នោះ បាន​ដំណើរការ​លើ​មនុស្ស​១០០​នាក់ ដោយ​ប្រើ​រយៈពេល​អស់​១២​សប្តាហ៍​។ លទ្ធផល​ក្រុម​ប្រើប្រាស់​ឱសថ​ក្លែងបន្លំ​ថយចុះ​មធ្យម​០,២៧៥​គីឡូក្រាម​, ក្រុម​ប្រើ​សារជាតិ​ចម្រាញ់​ពី​ក្រូចថ្លុង​ស្រក​ទម្ងន់​១,០៩​គីឡូក្រាម​, ក្រុម​ប្រើ​ទឹក​ក្រូចថ្លុង​ថយចុះ ១,៤៩​គីឡូក្រាម និង​ក្រុម​ប្រើ​ក្រូចថ្លុង​ស្រស់​ស្រក​បាន ១,៥៩​គីឡូក្រាម ។ ពួក​អ្នកស្រាវជ្រាវ​បង្ហាញថា ក្រូចថ្លុង​ធ្វើឱ្យ​ថយចុះ insulin ក្នុង​សរីរាង្គ និង​ជំរុញ​ការបញ្ចុះ​ទម្ងន់​។​

​បន្ថយ​គ្រុនក្តៅ និង​ជំងឺ​ផ្តាសាយៈ ទឹក​ក្រូចថ្លុង ជួយ​អ្នកជំងឺ​ឱ្យមាន​សុខភាព​ល្អ​ឡើងវិញ​ក្រោយ​ជំងឺ​គ្រុនក្តៅ បន្ថយ​អារម្មណ៍​ក្តៅ​រោលរាល​ដោយសារ​សីតុណ្ហភាព​សរី​រា​ង្គ​ឡើង​ខ្ពស់ និង​ជា​ឱសថ​មានតម្លៃ​ចំពោះ​ជំងឺ​គ្រុនផ្តាសាយ​។​

ពិបាក​រំលាយ​អាហា​រៈ ក្រូចថ្លុង​មាន​ប្រយោជន៍​បំផុត​ក្នុងការ​ដោះស្រាយ​បញ្ហា​ហើមពោះ ពិបាក​រំលាយ​អាហារ វា​ធ្វើឱ្យ​ថយចុះ​កម្តៅ និង​រំញោច​សកម្មភាព​របស់​ក្រពះ កែប្រែ​ឱ្យ​ប្រសើរ​ចរន្ត​ហូរ​របស់​រំ​អឹ​ល​រំលាយ​អាហារ ជួយ​សរីរាង្គ​រំលាយ​អាហារ​ល្អ​ជាង​។​

​ជំងឺ​ទឹកនោមផ្អែមៈ អ្នកជំងឺ​ទឹកនោមផ្អែម គួរ​បរិភោគ​ក្រូចថ្លុង​មួយ​ផ្លែ​ក្នុង​មួយថ្ងៃ​។ បរិភោគ​ក្រូចថ្លុង អាច​រារាំង​បរិមាណ​ម្សៅ​បញ្ចូល​ទៅក្នុង​សរីរាង្គ ហេតុនេះ​ជួយ​បន្ថយ​ក្តីបារម្ភ​អំពី​ជំងឺ​ទឹកនោមផ្អែម​។​
​ទល់លាមកៈ ផឹកទឹក​ក្រូចថ្លុង​ស្រស់​មួយ​កែវ នៅពេល​ព្រឹក ជា​ឱសថ​ល្អ​បំផុត ដើម្បី​គ្រប់គ្រង​អាកា​រៈ​ទល់លាមក​។ ក្រូចថ្លុង​ពង្រីក​ប្រសិទ្ធភាព ក្នុងការ​រំញោច​ពោះវៀនធំ និង​បណ្តា​ផ្នែក​ដទៃទៀត​របស់​សរីរាង្គ រារាំង​ការកើត​អាកា​រៈ​ទល់លាមក​។ 

ផ្លូវ​មូត្រ​មិន​ប្រក្រតីៈ ទឹក​ក្រូចថ្លុង​សម្បូរ​ប៉ូ​តា​ស្យូ​ម និង​វីតាមីន C ។ អ្នក​បត់ជើងតូច​តិច​ដោយសារ​បញ្ហា​អំពី​ថ្លើម ក្រលៀន បេះដូង គួរ​ផឹកទឹក​ក្រូចថ្លុង​ទៀងទាត់ ។ បរិភោគ​ក្រូចថ្លុង​រាល់ថ្ងៃ ក៏​ជា​វិធី​បន្ថយ​ជំងឺ​រលាក​សន្លាក់​សណ្ឋាន​ទាប lupus ។​

ប្រឆាំង​មហារីកៈ ពួក​អ្នក​ជីវជាតិ​វិទ្យា​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មហារីក​មហាវិទ្យាល័យ​ហា​វ៉ៃ អាមេរិក បានឱ្យដឹងថា ការ​ផឹកទឹក​ក្រូចថ្លុង​៥៣០​មិ​ល្លី​លីត្រ​ក្នុង​មួយថ្ងៃ នឹងធ្វើ​ឱ្យ​សកម្មភាព​របស់ CYPIA2 ដែលជា​អង់​ហ្ស៊ី​ម​មួយ​រំញោច​សកម្មភាព​របស់​សារជាតិ​គីមី បង្ក​ជំងឺមហារីក​ក្នុង​ផ្សែង​បារី ថយចុះ​គួរឱ្យកត់សម្គាល់​។ ក្រៅពីនេះ ក្រូចថ្លុង​សម្បូរ​សារជាតិ flavonoid មាន​ឥទ្ធិពល​ដូចជា សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម ធម្មជាតិ​មួយ ការពារ​និង​ទប់ស្កាត់​សកម្មភាព​របស់​ពពួក​សារជាតិ​បង្ក​មហារីក​។ ក្រូចថ្លុង​មាន​ពណ៌​ផ្កាឈូក ក្រហម ផ្ទុក​បរិមាណ lycopene ខ្ពស់ ជួយ​ប្រឆាំង​អុកស៊ីតកម្ម រួមចំណែក​ធ្វើឱ្យ​ថយចុះ​គ្រោះថ្នាក់​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​។​

​ប្រយ័ត្នប្រយែង ពេល​កំពុង​ប្រើប្រាស់​ឱសថ​មួយចំនួនៈ បរិភោគ​ក្រូចថ្លុង​ច្រើន ពេល​ប្រើប្រាស់​ឱសថ​មួយចំនួន អាច​បង្ក​ជា​បាតុភូត​ប្រតិកម្ម​ថ្នាំ​(​ប្រតិកម្ម​តែង​កើតឡើង​ដល់ ៣​ថ្ងៃ ក្រោយពេល​បរិភោគ ឬ​ផឹកទឹក​ក្រូចថ្លុង​)​។ អ្នក​គួរ​សួរ​យោបល់​វេជ្ជបណ្ឌិត​អំពី​ការ​ទទួលទាន​ក្រូចថ្លុង ពេល​កំពុង​ប្រើប្រាស់​ឱសថ​មួយចំនួន​ខាងក្រោម​នេះ ៖
-​ឱសថ​ព្យាបាល​លើសឈាម felodipine, nifedipine, nimodipine និង nisoldipine ។​
-​ឱសថ​ព្យាបាល​ច្របូក​ប្រចល់​ចង្វាក់បេះដូង amiodarone ។ -​ឱសថ​ព្យាបាល​រោគ​ផ្លូវចិត្ត buspirone, Sertaline ។​
-​ឱសថ​ព្យាបាល​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់ atorvastatin, lovastotin, Simvastatin ។​
-​ឱសថ​ព្យាបាល​វីរុស​បង្ក​ឱ្យ​ចុះខ្សោយ​អង្គ​បដិបក្ខ ((HIV) Sapuinavir​។ -​ឱសថ​បង្កើន​ប្រព័ន្ធ​អង្គ​បដិបក្ខ​ជំនួយ​ដល់​អ្នក​ទើប​ផ្សាំ​ភ្ជាប់​គ្រឿងក្នុង​ដូចជា​ឱសថ Cyclosporin និង​tacrolimus ៕

No comments:

Post a Comment