Translate

តើ​ផឹក​ទឹកដូង​ពេល​ធ្លាក់​រដូវ មាន​គ្រោះថ្នាក់​ឬទេ​?

ស្ត្រី​ដែល​ចូលចិត្ត​ផឹកទឹក​ដូង ប្រហែលជា​ជួប​រឿង​មិន​សប្បាយចិត្ត បើសិន មាន​នរណាម្នាក់​ប្រាប់ថា “​ពេល​មាន​ឈាមរដូវ​កំពុង​ធ្លាក់ ហាម​ផឹក​ទឹកដូង​” ។​

​តើ​ទឹកដូង​ផ្តល់​ផល​មិនល្អ​សម្រាប់​ស្ត្រី​ដែល​កំពុង​ធ្លាក់​រដូវ​ខែ​ពិត​ឬទេ​?
​ទោះ​មែន ឬ​មិនមែន ប្រការនេះ​ធ្វើ​ឲ្យ​ស្ត្រី​ខ្លះ​ផឹក​ទឹកដូង លែង​ស្រួល បំពង់ ក ទៀតហើយ​។ តែ​តាមពិត មិន​ដូច្នេះ​ឡើយ ព្រោះ​វា​ជាការ​យល់ច្រឡំ​មួយ​យ៉ាង ធំ​។​

​តាមពិត​ទឹកដូង ក៏មាន​លក្ខណៈ​ស្រដៀង​គ្នា ជាមួយ​ទឹក​ផ្អែម ឬ​គ្រឿង ភេសជ្ជៈ​ទូទៅ​ដែរ គឺ​គ្មាន​ផល​ប៉ះទង្គិច​ណា​បន្តិច​សោះឡើយ ចំពោះ​ស្ត្រី​ដែល កំពុង​ធ្លាក់​រដូវ​ខែ​។​

​ក្រុម​អ្នកស្រាវជ្រាវ បាន​អះអាងថា ឆ្លងតាម​ការស្រាវជ្រាវ​កន្លងមក ស្ត្រី​មិន មានការ​ប៉ះទង្គិច​ណាមួយ​ទេ ក្នុង​ការផឹក​ទឹកដូង​នៅពេល​ធ្លាក់​រដូវ ហើយ​គេ​ក៏ អាច​ផឹក​បាន​ធម្មតា​ដូច​ទឹក​ដទៃទៀត​ដែរ​។​

No comments:

Post a Comment