
១-ផ្លែកៅគី: កៅគី (Goji Berry) ត្រូវបានដឹងថា សម្បូរសារធាតុអាហារយ៉ាងច្រើន ដូចជាអាស៊ីដខ្លាញ់ចាំបាច់ សារធាតុប្រឆាំងរ៉ាឌីកាល់សេរី សារធាតុរ៉ែ វីតាមីន B និងអាស៊ីដអាមីណូ។ សារធាតុអាហារទាំងនេះ មិនត្រឹមជួយទ្រទ្រង់ស្បែកប៉ុណ្ណោះទេ ថែមទាំងជួយការពារទប់ស្កាត់ជំងឺមហារីក ជំងឺបេះដួង និងជំងឺផ្សេងៗទៀតផង។
២-ផ្លែប៊័រ និងផ្លែអូលីវ: ផ្លែឈើដែលមានអាស៊ីដខ្លាញ់មិនឆ្អែត ម៉ូលេគុលទោល ជួយឲ្យស្បែកស្អាត តឹង មើលទៅឃើញក្មេងជាងវ័យ គឺផ្លែប៊័រ (Avocado), ផ្លែអូលីវ (Olive) និងផ្លែបាក់វីត (Buck wheat) មានហ្វ្លាវ៉ូណយដ៍ ឈ្មោះថា រ៉ូទីន (Rutin) ជួយឲ្យស្បែកមានភាពយឺតយារបានល្អ។
៣-ជ្រក់គីមឈី(Gimchi) និងយ៉ាអួ(Yogurt) អាហារទាំងនេះ មានកាកសរសៃច្រើន ជួយឲ្យការបញ្ចេញចោល មានភាពល្អប្រសើរ ក៏ធ្វើឲ្យការស្រូបនូវសារធាតុអាហារនិងបញ្ចេញចោលកាកសំណល់ ព្រមទាំងជាតិពុលពីរាងកាយបានកាន់តែប្រសើរផងដែរ។ ប៉ុន្តែជាតិកាកសរសៃទាំងនោះ នឹងបាត់បង់ ប្រសិនបើវាត្រូវកម្តៅខ្លាំង ឬនៅក្នុងកំប៉ុងយូរ។
៤-សារាយ: នៅក្នុងសារាយ មានទាំងជាតិអ៊ីយ៉ូដ និងអាស៊ីដអាមីណូ ដែលសំខាន់និងចាំបាច់បំផុត សម្រាប់ជួយទ្រទ្រង់សរសៃសក់ ឲ្យស្រស់ស្អាត។
៥-ត្រសក់: ត្រសក់ក៏សម្បូរដោយសារធាតុសំខាន់ផងដែរ ដូចជា សារធាតុរ៉ែ ស៊ីលីកា ជួយឲ្យសរសៃសក់ និងក្រចក មានសុខភាពរឹងមាំ។
៦-ខ្ញី: មានប្រយោជន៍សំខាន់ណាស់ សម្រាប់អ្នកដែលទទួលទានដំណេកមិនគ្រប់គ្រាន់ ព្រោះខ្ញីមានគុណសម្បត្តិជួយកាត់បន្ថយអាការៈរលាក និងហើមក្រោមភ្នែក ដែលបណ្តាលមកពីគេងមិនគ្រប់គ្រាន់។
៧-គ្រែង និងគ្រំចំពុះទា: ធាតុស័ង្កសីនៅក្នុងគ្រែង(ងាវ) និងគ្រំសមុទ្រ មានសារប្រយោជន៍យ៉ាងខ្លាំង ដល់ការជួសជុល និងការផលិតស្បែកថ្មីៗឡើងមក។
៨-ខាត់ណា ខ្ទឹមក្រហម-ស : សម្បូរសារធាតុ ស្ពាន់ធ័រ ជួយបង្កើនសម្រស់ ដោយជំរុញ ខូលឡាចេន (Collagen) និងធ្វើឲ្យស្បែកមានភាពស្រស់ស្អាត ព្រមទាំងជួយលាងសម្អាតជាតិពុលនៅក្នុងថ្លើមនិងស្បែក។ ក្រៅពីនេះ ក៏មានសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ពពួកហ្វ្លាវ៉ូណយដ៍ ឈ្មោះថា គ្វឺរសេទីន (Quercetin) ដែលជួយកាត់បន្ថយនូវការខូតខាត ដោយសាររ៉ាឌីកាល់សេរី ផងដែរ។
៩-ការ៉ុត និងបន្លែពណ៌បៃតង: កាលបរិភោគអាហារដែលមាន បេតា-ខារ៉ូទីនច្រើន ជួយឲ្យពណ៌សម្បុរស្បែកស្រស់ថ្លា ដូចធម្មជាតិ។ បេតា-ខារ៉ូទីន មាននៅក្នុងមើមការ៉ុត និងបន្លែពណ៌បៃតង។
No comments:
Post a Comment