Translate

ទទួលទាន​សណ្តែកដី ជួយ​បញ្ចុះទម្ងន់ ប្រឆាំង​ភាពចំណាស់​

មុននេះ មនុស្ស​ជាច្រើន​តែង​គិតថា សណ្តែកដី​មាន​ផ្ទុក​បរិមាណ​ជាតិ​ខ្លាញ់​ខ្ពស់​ហួស ដូច្នេះហើយ​ចំពោះ​អ្នក​ដែល​ចង់​បញ្ចុះទម្ងន់ ពិសេស​អ្នក​ធាត់ មិនត្រូវ​ទទួលទាន​ស​ណ្តែ​កដី​ឡើយ​។ ក៏ប៉ុន្តែ​ថ្មីៗ​នេះ ពួក​អ្នកជំនាញការ​ជាច្រើន​បាន​សង្កត់ធ្ងន់ថា សណ្តែកដី និង​បណ្តា​ផលិតផល​ពី​សណ្តែកដី អាចជួយ​គ្រប់គ្រង​ទម្ងន់ និង​ទប់ស្កាត់​ធាត់​យ៉ាង​មាន​ប្រសិទ្ធភាព​។​

១)​សណ្តែកដី​អាច​បញ្ចុះទម្ងន់ៈ​
​ពួក​ជំនាញការ​ជីវជាតិ បាន​រកឃើញ​អាស៊ីត​ហ្វូ​លិ​ក​ក្នុង​សណ្តែកដី វា​ផ្ទុក​យ៉ាងច្រើន​នូវ​អាស៊ីត​ធ្វើឱ្យ​ថយចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម​។ ក្រៅពី​អាស៊ីត​ហ្វូ​លិ​ក សណ្តែកដី​ក៏​ផ្ទុក Cellulose មាន​ប្រយោជន៍​ច្រើន​ដែលមាន​តួនាទី​ខាង​សារជាតិ​សំណល់​ផ្លូវ​ពោះវៀន មិន​បង្ក​ឱ្យ​ធាត់​។​
​ពួក​ជំនាញការ​ជីវជាតិ​របស់​អាមេរិក បានឱ្យដឹងថា មហាវិទ្យាល័យ​ហា​វ៉ាដ មហាវិទ្យាល័យ​សុខាភិបាល​សាធារណៈ និង​មន្ទីរពេទ្យ​សម្ភព​បូ​ស្តុ​ន បានធ្វើការ​ពិសោធន៍​លើ​មនុស្ស​ធាត់​១០១​នាក់ រួមមាន​ទាំង​បុរស​និង​ស្ត្រី​មជ្ឈិមវ័យ ដោយ​ចែកជា​ពីរ​ក្រុម មួយក្រុម​ឱ្យទទួល​ទាន​របប​ពុំ​សូវ​មាន​ជាតិ​ខ្លាញ់​(​បន្លែ សាច់​) និង​មួយក្រុម​ទៀត​ទទួលទាន​ពពួក​គ្រាប់​(​ប្រេង​សណ្តែកដី ប៊័រ​សណ្តែកដី គ្រាប់​ចម្រុះ បន្លែ​)​។ ក្រោយ​រយៈពេល​ប្រាំ​មួយខែ ក្រុម​ទាំងពីរ​បាន​ស្រក​ទម្ងន់​១១ គីឡូក្រាម ប្រៀប​នឹង​ទម្ងន់​មធ្យម​។ ប៉ុន្តែ​មួយឆ្នាំ​បន្ទាប់ពីនោះ​ក្រុម​ទីមួយ​កើន​ទម្ងន់​ឡើងវិញ ចំណែក​ក្រុមទី​ពីរ (​ទទួលទាន​សណ្តែកដី​) មិន​ឡើង​ទម្ងន់​វិញ​ឡើយ​។ រឿង​នោះ​បង្ហាញថា សណ្តែកដី មាន​ឥទ្ធិពល​បញ្ចុះទម្ងន់​ប្រសិទ្ធភាព​។​

២)​ប្រឆាំង​ភាពចំណាស់ៈ​
​សណ្តែកដី​ផ្ទុក Polyphenol ធម្មជាតិ ក្រៅពី​ការបន្ថយ​ការរួម​ផ្តុំ​ប្លា​ស្មា ការពារ​បេះដូង នៅមាន​ឥទ្ធិពល​ប្រឆាំង​ភាពចំណាស់​យ៉ាង​ល្អ​។ ជនជាតិ​អាមេរិក ចាត់ទុក​សណ្តែកដី​ដូចជា​អាហារ​ប្រឆាំង​ភាពចំណាស់​មួយ​ក្នុងចំណោម​អាហារ​ប្រឆាំង​ភាពចំណាស់ ១០០ ដែល​ទូទៅ​និង​មាន​ប្រសិទ្ធភាព​បំផុត​។ ក្រៅពីនេះ សណ្តែកដី​នៅ​ជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​។​
​សាស្ត្រាចារ្យ​មួយរូប​នៅ​មហាវិទ្យាល័យ Oxford Brookes បាន​ដំណើរការ​ស្រាវជ្រាវ​មួយ​លើ​មុខសញ្ញា ៣៥៦​នាក់ ក្នុងនោះ​២០៣​នាក់ ជា​អ្នកជំងឺ​ទឹកនោមផ្អែម​។ ក្រោយ​រយៈពេល​១០​សប្តាហ៍ glycated hemoglobin របស់​ពួកគេ​ថយចុះ​នៅ ០,៤ ភាគរយ fructosamine ថយចុះ​ដល់ ០,២ mmol/​លីត្រ​។​

៣)​តុល្យភាព​របប​ជីវជាតិៈ​
​សណ្តែកដី​សម្បូរ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន​និង​សារជាតិ​រ៉ែ​។ បច្ចុប្បន្ន​ពួក​អ្នក​ខ្វះ​ជីវជាតិ​លើ​ពិភពលោក ច្រើនតែ​ស្ថិតនៅក្នុង​បួន​ក្រុម ៖​ទី​១)​គឺ​បាត់​តុល្យភាព​ប្រូតេអ៊ីន ទី​២)​ខ្វះ​វីតាមីន ទី​៣)​ខ្វះ​ជាតិ​ដែក និង​ទី​៤)​គឺ​ខ្វះ​អ៊ីយ៉ូត​។ ហើយ​ប្រការ​គួរឱ្យភ្ញាក់ផ្អើល គឺ​ការខ្វះ​ជីវជាតិ​ទាំង​បួន​នេះ សុទ្ធតែ​អាចបំពេញ​ដោយ​វិធី​ទទួលទាន​សណ្តែកដី​។ សណ្តែកដី​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន និង​ជាតិ​ខ្លាញ់​គុណភាព រួមមាន​ទាំង​អាស៊ីត​ហ្វូ​លិ​ក វីតាមីន​E, B1, B6, B12, ម៉ាញ៉េ​ស្យូ​ម​, ស្ពាន់​, ហ្វូ​ស​ហ្វ័​រ​, ប៉ូ​តា​ស្យូ​ម​, ស័ង្កសី​, ដែក​, កាល់ស្យូម និង សារជាតិ​ជីវជាតិ​មួយចំនួនទៀត ។​

៤)​ការពារ​បេះដូង​មិនឱ្យ​របួសៈ​

​ការស្រាវជ្រាវ​មួយចំនួនធំ បាន​បញ្ជាក់ថា ប៊័រ​សណ្តែកដី​និង​បណ្តា​ផលិតផល​ពី​សណ្តែកដី​ផ្សេងៗ អាចជួយ​ការពារ​បេះដូង​, មាន​ឥទ្ធិពល​ល្អ​ក្នុង​ការបង្ការ​ប្រឆាំង​ជំងឺ​សរសៃឈាម​បេះដូង​។ យើង​សុទ្ធតែ​បានដឹងថា ផឹកស្រា​ទំពាំងបាយជូរ​ក្រហម​ល្អ​សម្រាប់​បេះដូង​។ ជាក់ស្តែង​នោះ សណ្តែកដី​និង​ស្រា​ទំពាំងបាយជូរ​ក្រហម មាន​ផ្ទុក​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម resveratrol ដូចគ្នា សំខាន់បំផុត​សម្រាប់​សុខភាព​របស់​សរសៃឈាម​បេះដូង​។ ក្នុងពេលនោះ សណ្តែកដី​ក៏​ផ្ទុក​បរិមាណ​តូច​មួយ​នៃ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ផ្សេង isoflavone ដែល​ដើរតួនាទី​ជំនួយ​ក្នុងការ​គ្រប់គ្រង​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​។​
​ដូច្នេះ ទទួលទាន​សណ្តែកដី អាចធ្វើឱ្យ​ថយចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ និង​មិន​បង្ក​គ្រោះថ្នាក់​ឱ្យ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​។ អ្នក​ទទួលទាន​សណ្តែក​ដី និង​ផលិតផល​ពី​សណ្តែកដី​ជាប្រចាំ អាច​បន្ថយ​ឲ្យ​ចុះ​កាន់តែ​ទាប​នូវ​អត្រា​កើត​ជំងឺ​សរសៃឈាម​បេះដូង ៣៥​ភាគរយ​។ ពិសេស​ចំពោះ​ស្ត្រី​, ស្ត្រី​អស់​រដូវ ទទួលទាន​សណ្តែកដី ជាប្រចាំ​អាចធ្វើឱ្យ​ថយចុះ​អត្រា​កើត​ជំងឺ​សរសៃឈាម ៕

No comments:

Post a Comment