តាមធម្មតា មនុស្សពេញវ័យម្នាក់ៗ ក្នុងមួយឆ្នាំ ជាមធ្យមអាចទទួលរងជំងឺ ផ្តាសាយមកបៀតបៀនពី ២ ទៅ ៥ ដង ហើយការប្រើប្រាស់ឱសថសម្រាប់ព្យាបាលញឹកញាប់ពេក ក៏ជាការប្រការមិនសូវល្អដែរ។
កាលពីពេលថ្មីៗនេះ តាមរយៈការសែត “ឯករាជ្យ” របស់អង់គ្លេស បានណែនាំវិធី ៦យ៉ាង សម្រាប់ព្យាបាលជំងឺផ្តាសាយដោយពុំចាំបាច់ប្រើឱសថ។
១-ស្រូបចំហាយក្តៅៈ
ចំពោះជំងឺផ្តាសាយធម្មតា គឺច្រើនតែមានអាការៈកណ្តាស់ តឹងច្រមុះ និងហៀរសំបោរ។ ដូចនេះ វិធីដ៏ល្អក្នុងការសម្រាលនោះគឺ ត្រូវរក្សារន្ធច្រមុះឲ្យបានស្អាត ហើយការស្រូបយកចំហាយក្តៅ ក៏មានប្រសិទ្ធភាពខ្ពស់ដែរ។ ដំបូង ត្រូវយកកន្សែងពោះគោដាក់ត្រាំក្នុងទឹកក្តៅ រួចហើយស្រង់យកមកដាក់ក្បែររន្ធច្រមុះ និងស្រូបយកចំហាយក្តៅ។ ម្យ៉ាងទៀតបើបានបន្តក់ប្រេងរុក្ខជាតិ ដូចជាប្រេងដើមប្រេងខ្យល់ (Eucalytus) ពី ៣ ទៅ ៤ តំណក់ គឺអាចកាត់បន្ថយអាការៈ ជំងឺផ្តាសាយបានធូរស្រាលច្រើន។ ក្រៅពីនោះ គេអាចងូតទឹកក្តៅឧណ្ហៗ ឬអង្គុយងូតទឹកក្នុងបន្ទប់ដែលមានចំហាយក្តៅក៏បានដែរ ហើយវិធីនេះមានប្រសិទ្ធភាព ជាពិសេសសម្រាប់កុមារដែលមានជំងឺផ្តាសាយ។
២-ផឹកភេសជ្ជៈក្តៅៈ
ការស្រាវជ្រាវបានរកឃើញថា ការផឹកទឹកផ្លែឈើក្តៅ អាចជួយសម្រាលដល់អាការៈផ្តាសាយធម្មតា និងផ្តាសាយធំបាន ជាពិសេសទឹកផ្លែឈើក្តៅ និងមានជាតិល្វីងរឹតតែប្រសើរ។ ម្យ៉ាងទៀតក៏មានគ្រូពេទ្យជាច្រើនបានណែនាំថា ការផឹកទឹកក្តៅដែលមានលាយទឹកឃ្មុំ ខ្ញី និងក្រូចឆ្មារស្រស់ ក៏មានប្រសិទ្ធភាពខ្ពស់ដែរ។
៣-សម្រាកឲ្យបានច្រើនៈ
ពេលមានជំងឺផ្តាសាយមកបៀតបៀនហើយ ការឈប់សម្រាកជាច្រើនថ្ងៃ គឺជាវិធីព្យាបាលដ៏ល្អប្រសើរ ពីព្រោះមានការឈប់សម្រាក និងសម្ងំដេកឲ្យបានច្រើនប៉ុណ្ណោះ ទើបអាចធ្វើឲ្យរាងកាយមានកម្លាំងឡើងវិញ។ ម្យ៉ាងទៀតឲ្យតែមានមេរោគគ្រុនផ្តាសាយស្ថិតក្នុងរាងកាយហើយ ទោះបីជាបានបញ្ចេញសកម្មភាពប្រសើរក្តី ក៏នាំឲ្យមានអន្តរាយដែរ ជាពិសេសសម្រាប់មនុស្សវ័យចំណាស់តែម្តង។
៤-បន្ថែមជីវជាតិៈ
មានជីវជាតិខ្លះអាចជួយបង្កើនកម្លាំងនៃការស៊ាំនឹងជំងឺ ដូចជា ជីវជាតិA (ស៊ុតមាន់និងទឹកដោះគោ) ជីវជាតិE (ផ្លែឈើក្រៀម និងគ្រាប់ធញ្ញជាតិ) និងជាតិសេលេនីញ៉ូម (ផ្លែឈើក្រៀម អាហារសមុទ្រ និងសាច់ជ្រូក)។ ម្យ៉ាងទៀតត្រូវទទួលទានខ្ទឹមសឲ្យបានច្រើន ពីព្រោះខ្ទឹមសមានសារធាតុម្យ៉ាងអាចប្រឆាំងនឹងអតិសុខុមប្រាណ។
៥-ខ្ពុរមាត់ៈ
ការខ្ពុរមាត់គឺអាចសម្រាលដល់ការឈឺបំពង់ក ជាបណ្តោះអាសន្ន។ ចំពោះវិធីធ្វើគឺត្រូវបង់អំបិលមួយចឹប ក្នុងទឹកក្តៅឧណ្ហៗ (ប្រៃឡមៗ) ដោយក្នុងមួយថ្ងៃត្រូវខ្ពុរមាត់ឲ្យបាន ៤ ដង។
៦-កើយខ្នើយខ្ពស់ៈ
ពេលដេក កើយខ្នើយខ្ពស់ខុសពីធម្មតា គឺអាចធ្វើឲ្យជាតិសំបោរខាប់ហៀរចេញមកក្រៅបានយ៉ាងងាយ៕

No comments:
Post a Comment