Translate

គេងមិនលក់ និងដំណោះស្រាយ សម្រាប់អ្នក



ការមិនងងុយគេង គឺជាភាពមិនប្រក្រតីមួយ នៃដំណើរគេងលក់របស់មនុស្ស ។ វាមិនត្រឹមតែធ្វើអោយ អ្នកនៅដឹងខ្លួន នាពេលយប់នោះទេ វាថែមទាំងបន្សល់អោយអ្នក នូវអារម្មណ៍សឺៗ និង មួរម៉ៅ នាថ្ងៃបន្ទាប់។ វាមិនមែន ដោយសារតែ អ្នកមិនបានគេងគ្រប់ម៉ោងដូចអ្នកដែលមានសុខភាពល្អបានធ្វើ ជារៀងរាល់យប់នោះទេ ព្រោះថា ចំនួននេះ អាចខុសគ្នាពីមនុស្សម្នាក់ ទៅ មនុស្សម្នាក់។ តែយ៉ាងណាក៏ដោយ ការគេងបាន ៨ម៉ោង គឺជាជម្រើសដ៏ ល្អសម្រាប់អ្នក ។

មូលហេតុនៃការគេងមិនលក់

• មានបញ្ហាស្ត្រេសនៅក្នងខ្លួនអ្នកដូចជា៖ ការបាត់បង់ ឬ ការផ្លាស់ប្តូរការងារ ឬក៏ ជាការស្លាប់ ឬ ការបាត់បង់ មនុស្សជាទីស្រលាញ់។

• បញ្ហាមជ្ឈដ្ឋានខាងក្រៅដូចជា៖ សំឡេង, ពន្លឺ, ធាតុអាកាសក្តៅពេក ឬ ត្រជាក់ពេក ។ល។

រោគសញ្ញានៃការគេងមិនលក់

• មានភាពពិបាក ក្នុងការទទួលទានដំណេក។

• ឧស្សាហ៍ភ្ញាក់ដឹងខ្លួននាពេលយប់ និង ពិបាកនឹងគេងលក់ទៅវិញ ។

• ក្រោកពីដំណេកយ៉ាងឆាប់ នាពេលព្រឹក។

• គេងមិនបានគ្រប់គ្រាន់។

ផលរំខាន នៃការគេងមិនលក់

• មានភាពងងុយគេង ពេញមួយថ្ងៃ។

• អស់កំលាំង។

• ឆាប់ខឹង។

ប្រភេទនៃការ គេងមិនលក់

• ការគេងមិនលក់ក្នុងកម្រិតបឋម រួមមាន បញ្ហាក្នុងការគេងលក់ ដែលមិនទំនាក់ទំនងដោយផ្ទាល់នឹង បញ្ហាសុខភាពណាមួយ ។

• ការគេងមិនលក់ក្នុងកម្រិតមធ្យម រួមមាន បញ្ហាក្នុងការគេងលក់ ដែលកើតមានដោយសារតែ បញ្ហាសុខ ភាពមួយចំនួន ឬ ផ្សេងៗដទៃទៀត មានដូចជា៖ ការធ្លាក់ទឹកចិត្ត, ការក្រហាយដើមទ្រូង, ជំងឺមហារីក, ជំងឺហឺត,ជំងឺរលាកសន្លាក់,ការឈឺចាប់ ។ល។

ដើម្បីធ្វើរោគវិនិច្ឆ័យ ពីអាការៈមិនធម្មតានេះ អ្នកគួរតែទៅ ទទួលយកការពិនិត្យសុខភាពអោយបាន ពេញលេញ ។ អាការនៃការ គេងមិនលក់នេះ អាចមានភាពខុសគ្នា ចំពោះរយៈពេលដែលវាបន្ត និង ភាពញឹកញាប់ ដែលវា បានកើតមាន។ វាថែមទាំងអាច មានរយៈពេលខ្លី និង មានរយៈពេលពីមួយយប់ ទៅ ពីរបីសប្តាហ៍ ។

ការព្យាបាលចំពោះអាការគេងមិនលក់

• ធ្វើការព្យបាល នូវបញ្ហាសុខភាពដែលកើតមានដោយសារ តែបញ្ហានេះ។

• ប្រើថ្នាំដើម្បីជួយអោយអ្នកគេងលក់ ( តែត្រូវមានការប្រុងប្រយ័ត្ន និង ត្រូវប្រើតាមវេជ្ជបញ្ជា) ។

• ធ្វើការបន្ធូរអារម្មណ៍ ។

• ធ្វើលំហាត់ប្រាណ ។

• ធ្វើការព្យាបាលជំងឺ ប្រសិនបើអ្នកមានជំងឺអ្វីមួយនោះ ដែលអាចរំខានដល់ការគេងលង់លក់របស់អ្នក ។

No comments:

Post a Comment