Translate

ប៉ូវ​កម្លាំង​ដោយ​ទឹកដូង​

ទឹកដូង ក្រៅពី​មានឱជារស​ផ្អែម​ឆ្ងាញ់ និង​ស្រស់ស្រាយ​ហើយ នៅមាន គុណប្រយោជន៍​ជា​ចំណីអាហារ​ច្រើនសន្ធឹក​សន្ធាប់​ទៀត​។​

​អង្គការ​ស្បៀងអាហារ​របស់​អាមេរិក ឬ ហៅ​កាត់​ថា FAO បាន​ណែនាំ​ឲ្យ ប្រើប្រាស់​ទឹកដូង​ធ្វើជា​ភេសជ្ជៈ​បំពេញ​អំបិល​រ៉ែ​ដែល​បាន​បាត់បង់ ដោយ​គ្រាន់តែ ទទួលទាន​ទឹកដូង​មួយ​ផ្លែ អាចជួយ​ស្តារ​ស្ថានភាព​រាងកាយ ក្រោយពេល​ហាត់ ប្រាណ ឬ​ក្រោយពេល​កើត​អាកា​រៈ​រាគរូស ព្រោះ​នៅក្នុង​ទឹកដូង​ដែល​ទើបនឹង​កាប់​ហើយ​ថ្មីៗ សម្បូរ​ទៅដោយ​អំបិល​រ៉ែ និង​ពពួក​វីតាមីន​ក្នុង​បរិមាណ​មួយ​ដ៏​ខ្ពស់ ជាពិសេស​វីតាមីន B-C ហ្វូ​ស​ហ្វ័​រ កាល់ស្យូម ម៉ាក់​នី​ស្យូ​ម ប៉ូ​តា​ស្យូ​ម និង ហ្វៃ​តូ​អេស​ត្រូ​ជេន​។ 

លើសពីនេះទៅទៀត ទឹក​ដួង​ក៏ត្រូវ​ចាត់ទុកថា ជា​ឱសថ​ត្រជាក់​ជួយ​លាងជម្រះ​ជាតិពុល និង​បណ្តេញ​សារជាតិ​ស្មោគគ្រោក ចេញពី​រាងកាយ​ទៀតផង​។​

​ក៏ប៉ុន្តែ​ទោះយ៉ាងណា​ក្តី វិធី​នេះ​មិនត្រូវ​បាន​ណែនាំ សម្រាប់​អ្នក​កើតរោគ​តម្រងនោម និង​អ្នក​កើតរោគ​ទឹកនោមផ្អែម​ឡើយ​៕

No comments:

Post a Comment