Translate

សម្បក​ផ្លែឈើ​ណាខ្លះ​ដែលមាន​ប្រយោជន៍​ដល់​សុខភាព ?

ពេល​ទទួលទាន​ផ្លែឈើ​ដែលមាន​សម្បក យើង​ច្រើនតែ​បក​វា​ចោល ពីព្រោះ​យើង​គិតថា វា​គ្មាន​ប្រយោជន៍ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា ផ្លែឈើ​ណាខ្លះ សម្បក​របស់​វា​មានគុណ​ប្រយោជន៍​ច្រើនជាង​ក៏មានដែរ​។ តើ​ផ្លែឈើ​អ្វីខ្លះ​ដែល​យើង​មិនគួរ​មើលរំលង​។​

១-​សម្បក​ក្រូចឆ្មារ និង​ក្រូចសើចៈ​
​យើង​តែងតែ​ឮថា គ្រឿងសម្អាង ឬ​របស់​ប្រើប្រាស់​ប្រចាំថ្ងៃ ជាច្រើន​មុខ ច្រើន​តែមាន​សារធាតុ​ចម្រាញ់​ពី​សម្បក​របស់​ក្រូចឆ្មារ និង​ក្រូចសើច​។ គេ​យក​សម្បក​ក្រួច​ទាំងនោះ មក​ធ្វើជា​សមាសធាតុ​ផ្សំ គឺ​ដោយសារតែ​សម្បក​ផ្លែឈើ​ទាំងនោះ មាន​សារធាតុ​ឌី​-​ឡៃ​ម៉ូ​នី​ន (​ប្រេង​ក្រអូប​មួយ​ប្រភេទ​) ថឺ​ភេ​ន ហេស​ភើ​រី​ឌី​ន (​ថ្នាំ​ការពារ​ដំណើរ​ធ្លាក់ឈាម​ដោយ​បន្ថយ​ភាព​ស្រួយ​នៃ​សរសៃឈាម​) ឃូ ម៉ា​រី​ន​(​សារធាតុ​ទប់ស្កាត់​បាក់​តេ​រី​) និង​ខា​រ៉ូ​ទីណ​យ (​សារធាតុ​ពណ៌​លឿង​ជួយ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី​) ដែលមាន​គុណសម្បត្តិ​ល្អ​របស់​សុខភាព​។​

២-​សម្បក​ផ្លែ​ប៉ោមៈ​
​ក្រុម​អ្នកស្រាវជ្រាវ បាន​រកឃើញថា សម្បក​របស់​ផ្លែ​ប៉ោម​ក្រហម​មួយ​ផ្លែ មាន​បរិមាណ​សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី ប្រហាក់ប្រហែល​នឹង​វីតាមីន C ៨២០ មិ​ល្លី​ក្រាម ដែលមាន​ចំណែក​ជួយ​ទប់ស្កាត់​មហារីក​។​

៣-​សម្បក​ដំឡូងបារាំងៈ​
​មិនគួរ​ឲ្យ​ជឿ​សោះ​ថា ដំឡូងបារាំង ដែល​យើង​តែងតែ​បកសម្បក​វា​ចោល រហូត​នោះ សម្បូរ​ទៅដោយ​ជាតិ​សរសៃ ធាតុដែក ប៉ូ​តា​ស្យូ​ម និង​វីតាមីន B ច្រើនជាង​សាច់​វា​ទៅទៀត នៅពេល​ប្រៀបធៀប​បរិមាណ​ស្មើៗ​គ្នា​។​

No comments:

Post a Comment