Translate

ស្ត្រី​មានគភ៌ មិនត្រូវ​ទទួលទាន​ល្ហុង​ខ្ចី​

ល្ហុង​ជា​ប្រភេទ​ផ្លែឈើ​ដ៏​ល្អ​សម្រាប់​សុខភាព​ប៉ុន្តែ​ពុំមាន​ប្រយោជន៍​សម្រាប់​ស្ត្រី​ដែល​ចង់​មានកូន​។ ពិសេស​ស្ត្រី​កំពុង​មានគភ៌ ត្រូវ​ទទួលទាន​តែ​ល្ហុង​ទុំ​។​

​បើតាម​ការស្រាវជ្រាវ​មួយ​របស់​មហាវិទ្យាល័យ​ស៊ូ​សិច​របស់​អង់គ្លេស​(Sussex) បានបញ្ជាក់​ពី​ឥទ្ធិពល​គ្មាន​ប្រយោជន៍​របស់​ល្ហុង ចំពោះ​ស្ត្រី​ដែល​កំពុង​ចង់​មានកូន​។ អាហារ​នេះ​មាន​ឥទ្ធិពល​រារាំង​អ័រម៉ូន Progesterrone ធ្វើឱ្យ​រាំងស្ទះ​ដំណើរ​ការបង្ក​កំណើត​។ អាស្រ័យហេតុនេះ ការទទួល​ទាន​ផ្លែ​ល្ហុង​ជាប្រចាំ ធ្វើឱ្យ​ស្ត្រី​ពិបាក​មានគភ៌​។ ក្រៅពីនេះ សារជាតិ papain ក្នុង​ល្ហុង​ខ្ចី បំផ្លាញ​ស្រោម​កោសិកា​អំប្រ៊ីយ៉ុង អាច​នាំ​ដល់​ការ​រលូត​គភ៌​។ ដូច្នេះ​ស្ត្រី​មានគភ៌ គួរ​ចៀសវាង​ទទួលទាន​ល្ហុង​ខ្ចី ។​

​លើកលែង​ស្ត្រី​ដែល​កំពុង​ចង់បាន​កូន ល្ហុង​ផ្តល់​សារប្រយោជន៍​ដ៏​ច្រើន​ចំពោះ​សុខភាព ដូចជា​អាច​បង្ការ​ជំងឺមហារីក ប្រឆាំង​អុកស៊ីតកម្ម និង​ជំងឺ​សរសៃឈាម​បេះដូង​។ ក្រៅពីនេះ ទឹក​ល្ហុង​នៅ​អាច​ព្យាបាល​ជំងឺ​ច្របូកច្របល់​រំលាយ​អាហារ ដូចជា រាគរូស រលាក​ពោះវៀន​។​
​វេជ្ជសាស្ត្រ​បុរាណ នៅ​ប្រទេស​មួយចំនួន​លើ​ពិភពលោក បាន​វាយតម្លៃ​ខ្ពស់​ពី​ប្រសិទ្ធភាព​របស់​ផ្លែ​ល្ហុង ការរួមចំណែក​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម ហឺត ៕​

No comments:

Post a Comment