Translate

ផលប្រយោជន៍​ច្រើនយ៉ាង​របស់​ប៉េងប៉ោះ​

ប៉េងប៉ោះ​ពុំ​ត្រឹម​តែមាន​ឥទ្ធិពល​ចំពោះ​រូ​បស​ម្ជ​ស្សប៉ុ​ណ្ណោះ​ទេ តែ​នៅ​ជំនួយ​សរីរាង្គ​ប្រឆាំង​តប​ជំងឺ​តម្កាត់​ជាច្រើន​។​

១-​ជំនួយ​រំលាយ​អាហា​រៈ​
​ដោយសារ​សម្បូរ rutin, beta- Carotene, វីតាមីន B និង​ជាពិសេស​បរិមាណ​វីតាមីន P ច្រើន​បំផុត​ក្នុង​បណ្តា​បន្លែ​, ហេតុនេះ​ប៉េងប៉ោះ មាន​ឥទ្ធិពល​ការពារ​សរសៃ​ឈាម​, បន្ថយ​សម្ពាធ​ឈាម​, ជំនួយ​រំលាយ​អាហារ ។​

២-​ការពារ​សរសៃឈាម​បេះដូងៈ​
​សារជាតិ lycopene ក្នុង​ប៉េងប៉ោះ ផ្ទុក​ពពួក​វីតាមីន និង​សារជាតិ​រ៉ែ មាន​ឥទ្ធិពល​ការពារ​សរសៃ​ឈាម​, ធ្វើឱ្យ​ថយចុះ​គ្រោះថ្នាក់​របស់​ជំងឺ​សរសៃឈាម​បេះដូង​។​

៣-​បង្ការ​មហារីកៈ​
​សារជាតិ lycopene នៅមាន​លទ្ធភាព​អុកស៊ីតកម្ម​ពិសេស ដែល​អាច​កម្ចាត់​ពពួក​ម៉ូលេគុល​សេរី និង​អាច​ការពារ​កោសិកា​ទប់ស្កាត់​ដំណើរការ​ប្រែប្រួល​របស់​ជំងឺមហារីក​។ ប៉េងប៉ោះ​ពុំ​ត្រឹម​តែមាន​ឥទ្ធិពល​បង្ការ ឬ​បញ្ចៀស​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ប៉ុណ្ណោះ​ទេ តែ​នៅ​អាចធ្វើឱ្យ​ថយចុះ​ការ​ប្រឈម​កើត​ជំងឺមហារីក​មួយចំនួន​ទៀត ដូចជា​មហារីក​ក្រពេញ​លំពែង មហារីក​ពោះវៀន មហារីក​បំពង់ក មហារីក​ដោះ​... ។​

៤-​ប្រឆាំង​ជរាភាពៈ​
​វីតាមីន C ក្នុង​ប៉េងប៉ោះ មាន​ឥទ្ធិពល​បំបាត់​ភាព​ស្រេក​, ជំនួយ​រំលាយ​អាហារ​, ធ្វើឱ្យ​ត្រជាក់​ឈាម​, សម្រួល​ថ្លើម , បញ្ចុះ​សម្ពាធ​ឈាម​។ អាស្រ័យ​ហេតុ​នោះ ប៉េងប៉ោះ​ជា​អាហារ​ជំនួយការ​ព្យាបាល​យ៉ាង​ល្អ​សម្រាប់​អ្នកមាន​ជំងឺលើសឈាម ឬ​ជំងឺ​តម្រងនោម​។ ទទួលទាន​ប៉េងប៉ោះ​ច្រើន​មាន​ឥទ្ធិពល​ប្រឆាំង​ជរាភាព​, ជួយ​ឱ្យ​ស្បែក​ស​ដូច​ធម្មជាតិ ។​

៥-​ល្អ​សម្រាប់​អ្នក​រលាក​តម្រងនោម​
​ក្នុង​ប៉េងប៉ោះ នៅមាន​សារជាតិ​ទឹក​ច្រើន សម្រួល​ដល់​ការ​បត់ជើងតូច ហេតុនេះ​ក៏​សមស្រប​សម្រាប់​អ្នក​រលាក​តម្រងនោម​ទទួលទាន ៕

No comments:

Post a Comment