Translate

អាហារ ៧ មុខ​សម្រាប់​អ្នក​បំពេញការងារ​ធ្ងន់ៗ​

នៅពេលដែល​យើង​រៀនសូត្រ​ច្រើន ឬ​មាន​ការងារ​ត្រូវបំពេញ រហូត​ទាល់តែ​មានការ​ហត់នឿយ គ្មាន​ពេល​សម្រាក​នោះ រាងកាយ​របស់​យើង នឹង​ថមថយ​កម្លាំង ហើយ​ថាមពល​រាងកាយ ក៏​ចុះខ្សោយ​ទៅតាម​នោះដែរ​។ ចង់​ដោះស្រាយ​បញ្ហា​នេះ លោកអ្នក​អាចអនុវត្ត​របបហូបចុក​ដូចខាងក្រោម​៖

១-​បរិភោគ​អាហារ​ដែលមាន​រសជាតិ​ធន់​កណ្តាល ឬ​សាប​សម្រាប់​អាហារ​ពេលព្រឹក ពីព្រោះថា​ពោះវៀន​ទើបតែ​ក្រោក​ពី​សម្រាក​ថ្មីៗ ហេតុនេះ​បើ​យើង​ចាប់ផ្តើម​ដោយ​អាហារ​មាន​រសជាតិ​ហឹរ​ខ្លាំង ឬ​រឹង​ខ្លាំង ប្រយ័ត្ន​ឆ្អល់ពោះ ហើយ​ការបំពេញ​ការងារ​កាន់​តែ​ជួប​ការលំបាក​។​

២-​ក្រោយពី​បរិភោគ​អាហារ​ថ្ងៃត្រង់​ហើយ កុំ​ភ្លេចរ​កម្នាស់ ឬ​ស្វាយ​ជូរ​មក​បរិភោគ​ដើម្បី​ឲ្យ​រាងកាយ​ស្រស់ស្រាយ​បាន​កាន់តែ​យូរ ព្រោះថា​រសជាតិ​ជូរ​មានគុណ​សម្បត្តិ​ជួយ​ដាស់​រាងកាយ ឲ្យ​រហ័សរហួន មិន​ស្ពឹក​ស្រពន់​ជាង​ធម្មតា​។​

៣-​ផឹក​កាហ្វេ​ពេល​ល្ងាច​អាច​បង្ក​ឲ្យ​ប្រសាទ​កម្រើក​រហូត ហើយ​នៅពេល​ចូល​ដំណេក គឺ​ដេក​មិន​លក់​ស៊ប់​ឡើយ​។ បើ​ការ​ដេក​មិន​លក់​នាំ​ឲ្យ​ភ្ញាក់​ឡើងមក​មុខ​ឡើង​ស្លេកស្លាំង​បាត់​ភាពស្រស់​ស្រាយ​​
៤-​ក្នុង​ជីវិត​នៃ​ការបរិភោគ​អាហារ​របស់​អ្នក​អ្វីៗ​អាច​ខ្វះ​បាន តែ​ការខ្វះ​បន្លែ និង​ផ្លែឈើ​នោះ ពិតជា​មិនអាច​បានឡើយ ព្រោះ​វីតាមីន អំបិល​រ៉ែ កាក​សរសៃ​អាហារ​មាន​ក្នុង​ចំណីអាហារ​ទាំងនេះ​ជា​របស់​ដែល​រាងកាយ​ត្រូវការ​។ ក្រៅពីនេះ វា​ថែមទាំង​ជួយ​រំងាប់​ភាព​តានតឹង​អារម្មណ៍​ដែល​ជួយ​ឲ្យ​រាងកាយ​ស្រស់ស្រាយ​។​

៥-​ស្ត្រី​យើង​ពេលខ្លះ​មានការ​ងារ​ច្រើន​ហូរហៀរ មិនមាន​ពេល​ហាត់ប្រាណ​រហូត​សារជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ូ​ល​ត្រូវ​ផ្ទុក​ច្រើន​ក្នុង​សរសៃឈាម​។ ការជួប​បញ្ហា​បែបនេះ​មិនយូរ​មិនឆាប់ បញ្ហា​បេះដូង និង​រោគ​សន្លាក់​និង​យាយី​ហើយ​។ បើ​ចង់​គេចផុត​បញ្ហា​ដ៏​អាក្រក់​នេះ អ្នក​ត្រូវ​បរិភោគ​ត្រី ដែលមាន​អូ​មេ​ហ្គា​-៣ ឲ្យ​បាន​ជាប់​ជាប្រចាំ ពីព្រោះថា សារជាតិ​អូ​មេ​ហ្គា​-៣ ជួយ​រំលាយ​ខ្លាញ់​ក្នុង​ឈាម និង​ពិសេស​ថែមទាំង នៅ​ជួយ​កាត់បន្ថយ​អា​ការៈឈឺ​ចុកចាប់ ពី​ការធ្លាក់​រដូវ​ខែ​ដែល​តែង​បង្ក​ឲ្យ​យើង​តប់ប្រមល់ និង​ខ្វាយខ្វល់​ច្រើន​ទៀតផង​។​

៦-​ពេលដែល​ធ្លាក់​រដូវ​ខែ រាងកាយ​របស់​យើង​តែង​បាត់បង់​កាល់ស្យូម និង​ធាតុដែក​យ៉ាងច្រើន​រហូត​អស់កម្លាំង កំហែង​រកតែ​បំពេញការងារ​មិនបាន​ល្អ​។ បើ​ចង់​មិន​ឲ្យ​ជួប​បញ្ហា​នេះ ស្ត្រី​យើង​គួរតែ​ទទួលទាន​អាហារ​ដែលមាន​វីតាមីន C និង​ធាតុដែក ជំនួយ​រាងកាយ​វិញ មានដូចជា​ស្លឹក​បាស់ ខាត់ណា ទឹកដោះគោ បង្គា កំពឹស ជាដើម​។​

៧-​អាហារ​ពេល​ថ្ងៃត្រង់​មិនត្រូវ​បរិភោគ​ច្រើន​នោះឡើយ ពិសេស​អាហារ​ប្រៃ​ខ្លាំង ខ្លាញ់​ច្រើន ព្រោះថា វា​នឹង​បង្ក​ឲ្យ​ខួរក្បាល​ស្ពឹក និង​ងងុយដេក​៕

No comments:

Post a Comment