Translate

ទទួលទាន​បន្លែ​ផ្លែឈើ​កាត់បន្ថយ​ទឹកនោមផ្អែម​

​យោងតាម​អង្គការ​សុខភាព​ពិភពលោក ឬ​ហៅ​កាត់​ថា WHO បាន​ឲ្យ​ដឹងថា ចំនួន​អ្នក​កើតរោគ​ទឹកនោមផ្អែម​លើ​ពិភពលោក កាន់​តែមាន​ចំនួន​កើនឡើង​ខ្ពស់​ជា​លំដាប់​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​។​
​ដូចនេះ​អ្នក​កំពុង​ប្រឈម​នឹង​រោគ​ទឹកនោមផ្អែម ដល់ពេល​វេលា​ដែល​ត្រូវ​យកចិត្តទុកដាក់​មើលថែទាំ​ខ្លួនឯង​ឲ្យ​បាន​ខ្ពស់បំផុត​។ អ្វីដែល​អ្នក​ប្រឈម​នឹង​រោគ​ទឹកនោមផ្អែម គួរ​ចៀសវាង​ឲ្យ​បាន​នោះ​គឺ បន្លែ​មើម​ការ៉ុត ដំឡូង ត្រាវ ល្ពៅ រួមទាំង​បន្លែ​ប្រភេទ​មើម​ដទៃទៀត ព្រោះ​បន្លែ​ប្រភេទ​នេះ ផ្តុំ​ទៅដោយ​ជាតិ​ម្សៅ ដែល​ក្រោយពេល​ទទួលទាន​ហើយ វា​បំប្លែង ជា​ជាតិ​ស្ករ​នៅក្នុង​រាងកាយ​រហូត​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ឡើង​ខ្ពស់​។​
​ចំណែក​អាហារ​ដែល​អ្នក​កើតរោគ​ទឹកនោមផ្អែម គួរ​ទទួលទាន​ឲ្យ​បាន​រាល់ថ្ងៃ​វិញ គឺ​បន្លែ និង​ផ្លែឈើ​មាន​ជាតិ​ស្ករ​តិចតួច ដូចជា ផ្លែ​ប៉ោម ប៉េងប៉ោះ រួមទាំង​អាហារ​សមុទ្រ និង​អម្បូរ​សណ្តែក​ផ្សេងៗ​៕

No comments:

Post a Comment