
តាមការស្រាវជ្រាវកាលពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រ បានអះអាងថា ការទទួលទានដំណេកច្រើន បង្កជាឥទ្ធិពលអសកម្មមិនតិចតួចឡើយចំពោះសុខភាព។ មិនតែប៉ុណ្ណោះ ការស្រាវជ្រាវទាំងនេះ នៅចាត់ទុកថា អ្នកដេកលើសពីប្រាំបីម៉ោងក្នុងមួយថ្ងៃ ប្រឈមនឹងការថយអាយុ។
បរិមាណសមស្រប ប្រាំពីរម៉ោងក្នុងមួយថ្ងៃៈ
បរិមាណសមស្រប ប្រាំពីរម៉ោងក្នុងមួយថ្ងៃៈ
អ្នកប្រាជ្ញពីររូប គឺ Thomas Edison និង Nikola Tesla បានអះអាងដោយម៉ឺងម៉ាត់ថា អ្នកដេកលើសពីប្រាំបីម៉ោងក្នុងមួយថ្ងៃ ជាអ្នកមានជំងឺ និងពុំមានខួរក្បាលច្នៃប្រឌិត។ ការស្រាវជ្រាវវិទ្យាសាស្ត្រថ្មីៗនេះ បានបញ្ជាក់ភាពត្រឹមត្រូវរបស់អំណះអំណាងខាងលើ។
សាស្ត្រាចារ្យ Daniel Kripke នៅមហាវិទ្យាល័យកាលីហ្វ័រញ៉ា សាន់ឌីយេហ្គោ(អាមេរិក) ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សឈានមុខគេ ក្នុងដំណើរការស្រាវជ្រាវអំពីផលវិបាករបស់ការដេកច្រើន។ លោកបានចំណាយកម្លាំងយ៉ាង ច្រើន ដើម្បីដំណើរការស្រាវជ្រាវមនុស្ស ១.១០០.០០០នាក់ មានអាយុពី៣០-១២០ឆ្នាំ សំដៅស្វែងរកទំនាក់ទំនង ហេតុនិងផល រវាងពេលវេលាទទួលទានដំណេក និងអាយុរបស់មនុស្ស ។ លទ្ធផលស្រាវជ្រាវ បង្ហាញថា៖ មួយថ្ងៃត្រូវការដេកតែ ៦,៥ ម៉ោង គឺគ្រប់គ្រាន់ ដើម្បីរក្សាឱ្យសរីរាង្គមានសុខភាពមួយល្អ។ បរិមាណសមស្របបំផុត សម្រាប់អ្នកចង់អាយុវែង គឺប្រាំពីរម៉ោងក្នុងមួយថ្ងៃ។ហើយអ្នកដែលដេក"លើសកម្រិត"ប្រាំបីម៉ោងក្នុងមួយថ្ងៃ ប្រែជាមានការប្រឈមបាត់បង់ជីវិតខ្ពស់ជាង ១២ដង ធៀបនឹងអ្នកដេក "គ្រប់កម្រិត" ប្រាំពីរម៉ោងក្នុងមួយថ្ងៃ។
ក្រុមស្រាវជ្រាវនៅមហាវិទ្យាល័យកាលីហ្វ័រញ៉ា ដឹកនាំដោយសាស្ត្រាចារ្យ Daniel Kripke ក៏សង្កេតឃើញថា អាការៈដេកច្រើនមានពាក់ព័ន្ធដល់បាតុភូតមានឈ្មោះថា "ឈប់ដកដង្ហើមក្នុងពេលដេក" , ដែលនេះជាការស្តែងចេញដំបូងរបស់អាការៈជំងឺ។ បាតុភូត "ឈប់ដកដង្ហើមក្នុងពេលដេក" ច្រើនតែប្រព្រឹត្តឡើងតាមខួប និងអូសបន្លាយប្រមាណប៉ុន្មានសិបវិនាទី។ មូលហេតុ ដោយសារបណ្តាប្រតិកម្មរបស់ប្រព័ន្ធសរសៃប្រសាទ៖ នៅមនុស្សជាច្រើនដំណេកលង់ជ្រៅនឹងបង្កជាបាតុភូតឈប់ដកដង្ហើមមួយស្របក់, ពេលនោះសរីរាង្គនឹងប្រតិកម្មស្វ័យការពារដោយវិធីបង្កើតជាដំណេកមិនស្កប់ ដើម្បីឱ្យសាច់ដុំមានគ្រប់កម្រិតតឹងប្រឆាំងតបបាតុភូតឈប់ដកដង្ហើមមួយស្របក់។ លទ្ធផលគឺដំណេកមិនស្កប់នឹងធ្វើឱ្យអូសបន្លាយពេលវេលាដេក ដែលអាចដល់១០ម៉ោងក្នុងមួយថ្ងៃ។ ក្រោយពេលភ្ញាក់ អ្នកទាំងនេះនៅតែមានអារម្មណ៍ខ្វះដេក។
គ្រោះថ្នាក់របស់ការទទួលទានដំណេក "ហួសកម្រិត"ៈ
តាមលទ្ធផលស្រាវជ្រាវត្រូវ បានប្រកាសលើទស្សនាវដ្តី Psychosomatic Medicine លេខចេញថ្មីបំផុត, អាការៈដេកហួសកម្រិត និងដេកមិនលក់ គឺតែមួយ - វាជាការស្តែងចេញនៅ សណ្ឋានពីរផ្ទុយគ្នារបស់រោគសញ្ញាច្របូកច្របល់ដំណេក ។ ដូច្នេះហើយ វាសុទ្ធតែគ្រោះថ្នាក់ដូចគ្នា។
តាមការស៊ើបអង្កេតមួយ ដែលមុខសញ្ញាជាពួកអ្នកដេកច្រើនជាប្រចាំ(លើសប្រាំបីម៉ោងក្នុងមួយថ្ងៃ) បានឈានដល់ការសន្និដ្ឋានថា៖ ភាគច្រើនក្នុង ចំណោមពួកគេសុទ្ធតែជួបប្រទះនូវភាពស្មុគស្មាញខាងផ្នែកផ្លូវចិត្ត។ ឧទាហរណ៍ ដូចជាពួកគេងាយខឹងច្រឡោត ឬមានការសម្លឹងមើល និងទស្សនៈទុទិដ្ឋិនិយម អំពីជីវិត និងអ្នកនៅជុំវិញ។ តាមការបកស្រាយរបស់ពួកអ្នកវិទ្យាសាស្ត្រ នោះគឺដោយសារពេលវេលាដេកច្រើនហួស បានមានឥទ្ធិពលទៅដល់សារជាតិនាំ បញ្ជូនសរសៃប្រសាទនៅខួរក្បាល បណ្តាលឱ្យសរីរាង្គងាយក្លាយជា "ជនរងគ្រោះ" របស់ជំងឺទាំងឡាយ ដូចជាទ្រុឌទ្រោមសរសៃប្រសាទ រោគផ្លូវចិត្ត ស្ត្រេស...។
លោកវេជ្ជបណ្ឌិត Charles Bae អ្នកឯកទេសសរសៃប្រសាទវិទ្យានៅមជ្ឈមណ្ឌលស្រាវជ្រាវអាការៈច្របូកច្របល់ដំណេក Cleveland នៅ Ohio អាមេរិក បានឱ្យដឹងថា "មនុស្សគ្រប់គ្នាសុទ្ធតែចាត់ទុកថា ដើម្បីធ្វើឱ្យរសាយភាពនឿយហត់ ល្អបំផុតគួរទៅដេក។ ការពិតនោះ ទស្សនៈបង្កើនពេលវេលាទទួលទានដំណេក សំដៅទទួលបានសុខភាពល្អ គឺជាការភ័ន្តច្រឡំទាំងស្រុង។ ពួកគេមិន ដឹងច្បាស់ថា ការដេកច្រើនហួសក៏បង្កជាគ្រោះថ្នាក់ស្មានមិនដល់។ ដេកច្រើនពេកអាចបណ្តាលឱ្យខ្ជិលច្រអូស សរីរាង្គទ្រុឌទ្រោម អស់កម្លាំង ស្មារតីមិនភ្លឺស្វាង និងថែមទាំងធ្វើឱ្យថយចុះកម្លាំងប្រាជ្ញា" ។
ពុំត្រឹមតែប៉ុណ្ណឹងទេ ភស្តុតាងទាំងឡាយ នៅបង្ហាញឱ្យឃើញថា ជាង៥០ភាគរយក្នុងចំណោមអ្នកដេក "ហួសកម្រិត" ជាមុខសញ្ញា "វាយប្រហារ" របស់ជំងឺដ៏គ្រោះថ្នាក់មួយចំនួនដូចជា hipersomnia កកឈាមខួរក្បាល សរសៃឈាមបេះដូង អ័រម៉ូន...។
ការស្រាវជ្រាវរបស់សាស្ត្រាចារ្យ Eve Van នៅមហាវិទ្យាល័យឈីកាហ្គោ(អាមេរិក) បានចង្អុលបង្ហាញថា ដេកមិនគ្រប់គ្រាន់ នឹងនាំដល់ការប្រែប្រួលក្នុងការបំប្លែង glucoza មូលហេតុមួយក្នុងចំណោមមូលហេតុបង្កជំងឺទឹកនោមផ្អែម។ ជាក់ស្តែងអ្នកដេកមិនគ្រប់ប្រាំមួយម៉ោងក្នុងមួយថ្ងៃ នោះគ្រោះថ្នាក់កើតជំងឺទឹកនោមផ្អែមខ្ពស់ជាងពីរដង។ តែប្រសិនពេលវេលាដេកលើសប្រាំបីម៉ោងក្នុងមួយថ្ងៃ នោះការប្រឈមកើតជំងឺទឹកនោមផ្អែមខ្ពស់ជាងដល់បីដង។
ការស្រាវជ្រាវមួយផ្សេងទៀតរបស់ពួកអ្នកវិទ្យាសាស្ត្រនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Stanford (អាមេរិក) បង្ហាញថា ដំណេកវែងជ្រុល អាចធ្វើឱ្យច្របូកច្របល់ភាពតុល្យភាពអ័រម៉ូន ធ្វើឱ្យកើនគ្រោះថ្នាក់កើតជំងឺមហារីក។ ទន្ទឹមនោះ អ្នកដេកជាមធ្យមលើសពី ១០ម៉ោងក្នុងមួយថ្ងៃ ទោះបីបុរស ឬស្ត្រី សុទ្ធតែមានអត្រាបាត់បង់ជីវិតខ្ពស់ ដោយសារពេលវេលាដេកច្រើនហួស ធ្វើឱ្យកើនកម្រិតកកខាប់របស់ឈាម ងាយបណ្តាលឱ្យកើតជំងឺពាក់ព័ន្ធដល់ប្រព័ន្ធឈាមឡើងខួរក្បាល ក្នុងនោះ មានបាតុភូតស្ត្រូក ខ្យល់គរ ៕
No comments:
Post a Comment