Translate

ការ​រួមភេទ​ក្នុង​យប់​ផ្សំ​ដំណេក​គួរ​ធ្វើ​អ្វី​ខ្លះ​ទៅ​?

​ជាទូទៅ ក្នុង​រាត្រី​ផ្សំ​ដំណេក​បន្ទាប់ពី​រៀបការ​រួច​គឺជា​ពេលវេលា​មួយ​ដ៏​វិសេសវិសាល​ខ្លាំងណាស់ ហើយក៏​ជា​ពេលវេលា​ដំបូង​គេ​ដែរ ដែល​គូរ​ស្វាមីភរិយា​ទាំងពីរ​បាន​រួមភេទ​ជាមួយគ្នា​។ អស់​រយៈពេល​យូរ​មក​ហើយ ដែល​មនុស្ស​ស្រី​នៅ​រក្សា​ព្រហ្មចារីយ៍​របស់​ខ្លួន​សម្រាប់​ថ្ងៃ​នេះ ហើយ​អ្នក​ក៏​មិន​គួរ​អោយ​វា​រំលង​ដោយ​ឥត​ប្រយោជន៍​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នក​មិន​បាន​បង្កើត​អ្វី​ដែល​មាន​សារៈសំខាន់​ច្រើន​ក្នុង​ពេល​ដំបូង​នៃ​ការរៀប​ការ​របស់​អ្នក​ទាំង​ពីរ​ឡើយ ដូច្នេះ​អ្នក​គួរតែ​យក​ឱកាស​នេះ​ដើម្បី​បង្កើត​នូវ​ឥទ្ធិពល​ល្អៗ​ដល់​អ្នក​ទាំង​ពីរ ហើយក៏​អាច​សម្រាប់​ជីវិត​ផ្លូវភេទ​ក្នុងនាម​ជា​ប្តី​ប្រពន្ធ​នៅ​ថ្ងៃមុខ​ទៀត​បាន​ដែរ​។​

បម្រាម​មិន​អោយ​រួមភេទ​មុនពេល​រៀបការ​
ខ្ញុំ​ដឹង​ថា អ្នក​កំពុងតែ​ពេញចិត្ត​លើ​គ្នា​ទៅវិញទៅមក ប៉ុន្តែ​អ្នក​ត្រូវ​តែ​រក្សា​ចិត្ត​អោយ​នឹង​ជានិច្ច​ដើម្បី​កុំអោយ​មាន​ការ​រួមភេទ​ទោះបីជា​ពេល​វេលា​ណា​ពិសេស​ក៏ដោយ​។ ក្នុង​អំឡុង​ពេល​មុន​ពេល​រៀបការ ការបិទ​សិទ្ធិ​មិន​អោយ​រួមភេទ​គ្រប់​រូបភាព​ទាំងអស់​វា​នឹង​ធ្វើអោយ​ចំណង់​ផ្លូវភេទ​របស់​អ្នក​ទាំង​ពីរ​ឡើង​ខ្លាំង​ក្នុង​រាត្រី​ផ្សំ​ដំណេក​។ ដូច្នេះ​ដើម្បី​អោយ​ការងារ​នេះ​បានសម្រេច យើង​មាន​រូបមន្ត​មូលដ្ឋាន​មួយ គឺ​កុំ​រស់នៅ​ជាមួយ​គ្នា​ដូច​ធម្មតា​យូរពេក​។ ប្រសិនបើ​អ្នក​ធ្លាប់​តែ​ជួប​គ្នា​ពីរ​បី​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ចូរ​ប្រើពេល​ជួប​គ្នា​តែ​មួយ​ថ្ងៃ​ទៅ​បាន​ហើយ ពេល​នោះ​អ្នក​ក៏​មិន​មាន​អារម្មណ៍​ចង់​រួមភេទ​ជាមួយ​នាង​ខ្លាំង​ដែរ​។ ដើម្បី​អោយ​ការ​ដាក់​បម្រាម​នេះ​កាន់តែ​មាន​ប្រសិទ្ធភាព ចូរ​ធ្វើ​កិច្ចសន្យា​ជាមួយ​គ្នា​ថា​មិន​អោយ​មាន​ការ​រួមភេទ​ទាំងអស់​។​

ជ្រើសរើស​បន្ទប់​ផ្សំ​ដំណេក​
អ្នក​ប្រហែលជា​បាន​រស់នៅ​ជាមួយគ្នា​រួច​ទៅ​ហើយ​មុនពេល​មិនទាន់​រៀបការ ប៉ុន្តែ​ដើម្បី​អោយ​រាត្រី​ផ្សំ​ដំណេក​របស់​អ្នកប្រព្រឹត្តិ​ទៅ​យ៉ាង​ពិសេស​នោះ អ្នក​គួរតែ​ផ្លាស់ប្តូរ​កន្លែង​ផ្សេង​ក្រោយ​ពី​ផ្ទះ​វិញ​ទៅ​។ ចូរ​ចំណាយ​ពេល​កក់​បន្ទប់​ក្នុង​សណ្ឋាគា​ដ៏​ល្អ​មួយ​យប់​ទៅ​។ អ្វី​ដែល​សំខាន់​គឺ​អ្នក​គួរតែ​ផ្លាស់ប្តូរ​ទីកន្លែង​ដែល​ធ្លាប់ប្រើ​ជីវិត​ផ្លូវភេទ​រាល់​ថ្ងៃ​របស់​អ្នក​មក​បង្កើត​ជា​ពេលវេលា​ដំបូង​សម្រាប់​ជីវិត​ប្តី និង​ប្រពន្ធ​វិញ ដើម្បី​អោយ​មើល​ទៅ​មាន​លក្ខណៈ​ប្លែក និង​អស្ចារ្យ​។​

ជួយ​ដោះ​សម្លៀកបំពាក់​អោយ​នាង​
នេះ​គឺជា​ឱកាស​មួយ​ដែល​អ្នក​នឹង​មាន​ស្ថានភាព​មុខ​ក្រហម​ហើយ​សម្រាប់​ការ​ស្លៀក​សម្លៀក​បំពាក់​អាពាហ៍ពិពាហ៍ និង​ដោះចេញ​វិញ ជា​ពិសេស​ខាង​កូនក្រមុំ​។ ក្នុង​ពេល​នេះ​ចូរ​ចំនាយ​ពេល​ជួយ​ដោះ​សម្លៀកបំពាក់​អោយ​នាង​ដើម្បី​អ្នក​អាច​ផ្តល់​នូវ​ការ​បរ​បោស​អង្អែល​លើ​រាងកាយ​របស់​នាង​បាន​។ ចូរ​ចងចាំ​ថា​មិន​ត្រូវ​ធ្វើអោយ​នាង​មាន​ភាពស៊ាំ​ចិត្តនឹង​យើង​នូវ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​នោះ​ឡើយ ប៉ុន្តែ​វា​ជា​ការសប្បាយ​ទៅវិញ​ទេ​បើ​អ្នក​ធ្វើ​វា​បាន​យ៉ាង​ល្អ​

ឥឡូវ​នេះ​អ្នក​បាន​រៀបការ​ជាមួយ​គ្នា​រួចហើយ អ្នក​ក៏​អាច​លុបបំបាត់​ចោល​នូវ​អ្វី​ដែល​អ្នក​មិន​ចង់​ធ្វើ​ចំពោះ​នាង​បានដែរ ផ្ទុយទៅវិញ ចូរ​រីករាយ​ជាមួយ​នឹង​ជីវិត​ផ្លូវភេទ​របស់​អ្នក​ទាំង​ពីរ​ក្នុង​នាម​ជា​ប្តី​ប្រពន្ធ​។ ការ​រួមភេទ​ជាមួយ​មនុស្ស​ដែល​យើង​រៀបការ​ជាមួយ​មិន​ត្រូវ​កើតជា​អារម្មណ៍​ធុញទ្រាន់​ឡើយ ហើយ​ចូរ​ចាប់ផ្តើម​បង្កើត​នូវ​ស្ថានភាព​ពិសេសៗ​សម្រាប់​ការ​រួមភេទ​។

No comments:

Post a Comment