Translate

ការញាំអាហារ BBQ គួរអោយទាក់ទាញ



អង់គ្លេស៖ ថ្មីៗនេះគេបានឃើងនារីស្អាតៗ មានគ្នាជាក្រុមៗបាននាំគ្នា អាំងសាច់ញាំលែង
ក្នុងដំណើរកំសាន្ដរបស់ពូកគេ។ ការញាំអាហារដែលមានឈ្មោះថា "BBQ" របស់ក្រុមនារី
ជនជាតិ​​ អង់គ្លេសទាំងនោះ មើលទៅហាក់បីដូចជាមានភាពទាក់ទាញណាស់ ព្រោះក្រុម
នារីទាំងអស់នោះ បានល្លៀកពាក់​បែបសិចស៊ី​​ ហើយឈរអាំងសាច់យ៉ាងទំនងទៀតផង។



ពូកក្រុមនារីទាំងអស់នោះបាននិយាយថា ការញំាអាហារជួបជុំគ្នាជារឿងមួយដែលសប្បាយ
ខ្លាំងណាស់ព្រោះវាធ្វើអោយពួកគេមានឱកាស បានពិភ្សាគា្នលែង និងជាពិសេសគឺអាច
អោយពូកគេ មានទំនាក់ទំនងកាន់តែល្អជាមួយគ្នាថែមទៀត។​ ពួកគេបានបន្ដថា ក្នុងការ
ដើរកំសាន្ដដែលមានអាហារ BBQ បែបនេះ គេអាចអោយពួកគេញាំស្រាបានខ្លះ ដើម្បីជា
ការបន្ធូអារម្មណ៏ដ៏តានតឹងពីការងារ និងការសិក្សាផងដែ។



ពួកគេបានបន្ដថា លើសពីការញាំសាច់ និងញាំស្រាតិចតួច ពួកគេក៏អាចងូតទឹកសមុទ្រយ៉ាង
សប្បាយទៀតផង។ ដំណើរកំសាន្ដបែបនេះពិតជាអនុស្សារីយ៍ដ៏ល្អណាស់សម្រាប់ពួកគេ។
ពួកគេបានបន្ថែមថា ពួកគេបានធ្វើវាហើយ​ "ចុះអ្នកវិញ?"៕





ប្រភព៖ dailymail

អាហារប្រាំមុខដែលសំបូរទៅដោសារធាតុប្រូតេអ៊ីន


សារធាតុប្រូតេអ៊ីនក្នុងអាហារមានសារសំខាន់ណាស់ក្នុងការជួយអោយសុខភាព​មនុស្សរឹងមាំ
​ដូចជាធ្វើអោយសាច់ដុំ​និង ប្រព័ន្ធការពារសរីរាង្គរឹងមាំល្អ ជាពិសេសធ្វើអោយចង្វាក់បេះដូង
យើងមានដំណើរការបានយ៉ាងល្អទៀតផង។





ទាំងនេះគឺជាអាហារដែលមានសារធាតុប្រូតេអ៊ីនដែលយើងអាចបរិភោគបាន ដូចជាសាច់
បន្ទះអាំង បន្លែពណ៌បៃតង ផ្លែឈើ សណ្តែកសៀង និងគ្រាប់ធញ្ញជាតិមួយចំនួន​ទៀត។ ចំពោះ
សាច់បន្ទះគឺវាផ្ទុកប្រូតេអ៊ីនចំនួន 23ក្រាម។








ការផ្តល់អនុសាសន៍ពីអង្គការ ​USDA បានអោយដឹងថា ស្ត្រីគួរតែបរិភោគ​ អាហារដែលមាន
សារជាតិប្រូតេអ៊ីនអោយបាន 46ក្រាមក្នុងមួយថ្ងៃ និងបុរសវិញគឺត្រូវ​ញុំាអោយបាន 56ក្រាម
ក្នុងមួយថ្ងៃ។​​ ប៉ុន្តែ​​ចំពោះស្រ្តីដែលមានផ្ទៃពោះ​ និងបុរសដែលរត់អត្តពលកម្ម ត្រូវទទួលទាន
អាហារណាដែលផ្ទុកសារជាតិប្រូតេអ៊ីនអោយបានច្រើនជាងនេះ៕


ប្រភព ៖ huffingtonpost

អាហារល្អសម្រាប់នារីពេញវ័យ




ផ្លែចេក ស្រ្ដូបូរី ទឹកដោះគោជូ ឬប្រទាលកន្ទុយក្រពើជាដើម គឺជាអាហារល្អសម្រាប់សុខភាព
ស្បែក និងសម្រស់របស់អ្នក។


ស្បែករបស់អ្នកមិនស្រស់ថ្លា មិនម៉ត់រលោងមែនទេ? បើដូច្នេះ ការតុបតែងផាត់មុខដើម្បីទៅ
ចូលរួមក្នុងពិធីជប់លៀងផ្សេងៗ ក៏ពិបាកក្នុងការលាក់បាំងចំនុចអាក្រក់ដែលមាននៅលើផ្ទៃ
មុខរបស់អ្នក។ ដំណោះស្រាយល្អគឺថា អ្នកគួរតែធ្វើអាហារសាមញ្ញបរិភោគជារៀងរាល់ថ្ងៃ
ដើម្បីជួយអោយស្បែកមានភាពមាំមួនពីខាងក្នុង។ អាហារលាងមាត់ដែលសម្បូរទៅដោយ
វីតាមីន គឺមានដូចជា ចេក ទឹកដោះគោជូ បង្អែមធ្វើពីប្រទាលកន្ទុយក្រពើ ឬស្ដ្រូបូរី។ល។

ទឹកដោះគោជូរ
ទឹកដោះគោជូរត្រូវបានគេស្គាល់ច្រើនដោយសារតែវាមានផ្ទុកបាក់តេរី probiotic ដែលមាន
ប្រយោជន៍ច្រើនដល់ប្រព័ន្ធរំលាយអាហារ និងជួយបង្កើតកម្លាំងដល់ប្រព័ន្ធការពាររាងកាយ
និងជួយកំចាត់បាក់តេរីអាក្រក់ដែលបង្កអោយកើតមុន និងបញ្ហាស្បែក។ បែបនេះ អ្នកគួរតែ
បរិភោគទឹកដោះគោជូរយ៉ាងតិចមួយកំប៉ុងតូច ក្រោយពីទទួលទានអាហាររួច។ ក្រៅពីនេះ
អ្នកក៏អាចបរិភោគអាហារជាច្រើនដែលធ្វើពីទឹកដោះគោជូរ ដូចជាញាំបន្លែផ្លែឈើជាមួយ
ទឹកដោះគោជូរ ឬទឹកដោះគោជូរជាមួយបាយដំណើបជាដើម។

ស្ដ្រូបូរី
វីតាមីន C ដែលមាននៅក្នុងផ្លែស្រ្ដូបូរី អាចជួយពន្យាការវិវឌ្ឍទៅរកភាពចាស់ ហើយជាតិ
បំប៉នរបស់វាក៏មានប្រយោជន៍ច្រើនសម្រាប់ស្បែក។ អ្នកគួរតែបរិភោគផ្លែស្ដ្រូបូរីស្រស់ៗ ឬធ្វើជាអាហារផ្សេងៗដូចជា ញាំផ្លែស្ដ្រូបូរី ការ៉ែមស្ដ្រូបូរី ត្រណាប់ស្រ្ដូបូរី ឬស្ដ្រូបូរីញាំទឹកដោះ
គោជូរ។
ចេក

ផ្លែចេកក៏មានផ្ទុកសារជាតិ potassium ច្រើន ដែលជួយអោយប្រព័ន្ធខួរក្បាលដំណើរការបាន
ល្អ។ ក្រៅពីនេះ ផ្លែកចេកក៏មានសារជាតិ tryptopan ដែលមានប្រយោជន៍ដល់ផ្លូវចិត្ត។
នៅមុនពេលអ្នកត្រូវបំពេញការងារស្មុគស្មាញ អ្នកគួរបរិភោគផ្លែចេកទុំអោយបានច្រើន។

ប្រទាលកន្ទុយក្រពើ
វីតាមីន A, C, E និងវីតាមីនផ្សេងៗ រួមជាមួយនឹងជាតិរ៉ែជាច្រើនទៀត ត្រូវបានរកឃើញនៅ
ក្នុងប្រទាលកន្ទុយក្រពើ។ ដូច្នេះវាអាចជួយកាត់បន្ថយការរលាកស្បែកបានយ៉ាងមានប្រសិទ្ធិ
ភាព។ ប្រសិនអ្នកបរិភោគបានច្រើន ប្រទាលកន្ទុយក្រពើនឹងជួយអោយស្បែករបស់អ្នកមាន
ភាពទន់រលោង ម៉តខៃ។ ដើម្បីបានញ៉ាំប្រទាលនេះ អ្នកអាចយកវាទៅធ្វើជាបង្អែមក៏បាន៕


ប្រភព ៖ LD

ចង់​ក្មេង​ជាង​វ័យ



ជាទូទៅ មនុស្ស​ដែល​មាន​អាយុ៣០ឆ្នាំឡើង​ទៅ ​តែង​តែ​ប្រឈម​មុខ​ទៅ​នឹង​បញ្ហា​ស្បែក​ជ្រាវ ជ្រួញ ហើយ​ខ្ញុំ​ជឿ​ថា ​យុវជន​ខ្លះ​កំពុង​តែ​អាន​អត្ថបទ​នេះ​ក៏​កំពុង​តែ​ប្រឈម​បញ្ហា​នេះ​ដែរ។ តែ​កុំ​ភ័យ​អី​យើង អាច​ជួយ​អ្នក​បាន។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​សាស្ត្រ​​អាច​ទប់​ស្កាត់​ភាព​ចាស់​យ៉ាង​មាន​ ប្រសិទ្ធភាព​៖

1.ចូរ​ធ្វើ​អារម្មណ៍​ឲ្យ​សប្បាយ​រីករាយ ព្រោះ​អារម្មណ៍​តានតឹង​នឹង​ធ្វើ​ឲ្យស្បែក​របស់​អ្នក​ឆាប់​ចាស់។

2.ជាតិ​ទឹក​គ្រប់គ្រាន់។ត្រូវ​ច្បាស់​ថា​អ្នក​ញ៉ាំ​ទឹក​ច្រើន ៨​កែវ​ជា​អប្បបរមា​ក្នុង​មួយ​​ថ្ងៃ​ ស្បែក​របស់​អ្នក​ប្រាកដ​ជា​ស្រស់​ថ្លា។

3.​តុល្យភាព​ក្នុង​ការ​​ញ៉ាំ​អាហារ។ញ៉ាំ​ក្រុម​អាហារ​ណា​ ដែល​មាន​ប្រយោជន៍​សម្រាប់​សុខភាព​បំផុត​ ដូចជា​ បន្លែ​ ផ្លែឈើ​ ជា​ពិសេស​គឺ​អាហារ​ណា​ដែល​មាន​ជាតិ​សរសៃ(fiber)ព្រោះ​អាហារ​ទាំង​នេះ​សំបូរ​ ទៅ​ដោយ​ជាតិ​រ៉ែ​និង​វីតាមីន​សំខាន់ៗ​ដែល​អាច​ជួយ​កោសិកា​​ខូច​ ឲ្យ​ប្រសើរ​ឡើង​វិញ​បាន។

4.ជៀសវាង​នូវ​ការ​ប្រើ​ប្រាស គ្រឿង​ស្រវឹង​និង​ការ​ជក់​បារី ព្រម​ទាំង​ប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់​ថ្នាំ​ពេទ្យ​ព្រោះ​សារធាតុ​គីមី​ ដែល​មាន​នៅ​ក្នុង​ថ្នាំ​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ជ្រាវ ជ្រួញ​បាន​យ៉ាង​លឿន។

5.ធ្វើ​លំហាត់​ប្រាណ។ហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ ៣ដង​ក្នុង​១សប្តាហ៍នឹង​ជួយ​ឲ្យ​ស្បែក​របស់​អ្នក​ស្រស់​ថ្លា​ មិន​ស្លេកស្លាំង​ ព្រោះ​ការ​ហាត់​ប្រាណ​បាន​បង្ហូរ​ញើស​នាំ​ចេញ​មក​នូវ​ជាតិ​ពុល​ជា​ច្រើន។

6.ជៀស​ឆ្ងាយ​ពី​កម្ដៅ​ថ្ងៃ។ នៅ​ក្រោម​ពន្លឺ​ថ្ងៃ​នឹង​អាច​ធ្វើ​ឲ្យ​ខូច​ស្បែក​បាន​យ៉ាង​ងាយ។
បើ​ជៀស​មិន​ផុត​ពី​ការ​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​ទេ​ គួរ​តែ​ប្រើ​គ្រឿង​សំអាង​ណា​ដែល​ការពារ​និង​ជួយ​ដល់​ស្បែក។

7.ប្រើប្រាស់​គ្រឿង​សំអាង​ជំនួយ​ស្បែក​។ ត្រូវ​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​ស្បែក ជ្រើសរើស​យក​ផលិតផល​ណា​ដែល​ត្រូវ​នឹង​ស្បែក​របស់​អ្នក​ ជាពិសេស​សំបូរ​នូវ​វីតាមីន​CនិងA។

អាហារបំប៉នកម្លាំង៥មុខ

បើនិយាយដល់កម្លាំងកាយលោកអ្នកប្រហែលជាធ្លាប់ជួបបញ្ហានេះញ៉យដងណាស់ជាពិសេស
អ្នកដែលធ្វើការក្នុងការិយាល័យ។ មនុស្សភាគច្រើនចូលចិត្តផឹកកាហ្វេនៅពេលដែលគេមាន
អារម្មណ៍ថាអស់កម្លាំង ពិតណាស់កាហ្វេពិតជាអាចជួយអោយយើងមានអារម្មណ៍ថាមាន
កម្លាំងបានពិតមែនតែមិនយូរនោះទេព្រោះពេលណាដែលជាតិកាហ្វេអ៊ីនក្នុងខ្លួនរលាយហើយ
ចេញមកវិញតាមញើសនោះវានឹងធ្វើអោយអ្នកមានអារម្មណ៍ថាអស់កម្លាំងជាងមុនទៅទៀត។

តែពេលនេះលោកអ្នកពុំចាំបាច់ផឹកកាហ្វេដើម្បីបំប៉នកម្លាំងដូចមុនទៀតនោះទេ យើងខ្ញុំនឹង
ណែនាំអស់លោកអ្នកអោយស្គាល់ពីអាហារធម្មជាតិ៥មុខដែលល្អសម្រាប់សុខភាពនិង
នាំអោយមានកម្លាំងគ្រប់គ្រាន់សម្រាប់អ្នកធ្វើការងារច្រើន។

១.សាច់សត្វស្រស់
សាច់ស្រស់ៗដូចជាសាច់គោ សាច់ចៀម សាច់ទាគឺសុទ្ធតែជាសាច់ដែលសម្បូទៅដោយ
ប្រតេអ៊ីននិងវិតាមីន។ ហើយសាច់ស្រស់ក៏សំបូរទៅដោយជាតិដែកនិងមានគោលិកាឈាម ក្រហមដែលអាចជួយដល់ដំណើរ Oxygen ក្នុងឈាម។


២.សណ្ដែកដី
សណ្ដែកដីសំបូរទៅដោយជាតិម៉ងហ្កាណែហ្ស និងជាតិទង់ដែងដែលធាតុរ៉ែទាំងពីរមុខនេះ
មានប្រយោជន៍យ៉ាងសំខាន់ដល់ការផលិតថាមពល។


៣.ចេកទុំ
អ្នកលេងកីឡាភាគច្រើនតែងតែញុំាចេកដើម្បីជួយជាកម្លាំង ដោយផ្លែឈើប្រភេទនេះវា
មានជាតិស្ករធម្មជាតិបីមុខដូចជាglucose, fructose និងsucrose។ ដោយជាតិស្ករទាំងនេះ
មានសារៈសំខាន់ណាស់ក្នុងការបញ្ជូនថាមពលទៅតាមសរសៃឈាម។


៤.គ្រាប់ធញ្ញជាតិផ្សេងៗ
ដូចគ្នានឹងសណ្ដែកដីគ្រាប់ធញ្ញជាតិទាំងនេះមានជាតិប្រតេអ៊ីន និងcarbohydratesដែល
ទប់ស្កាត់ការហេវហត់អស់កម្លាំង ហើយក្នុងនោះក៏សំបូរទៅដោយវីតាមីន B ជាតិដែក
magnesium, potassium, zinc, calcium និងសារជាតិទង់ដែង ដែលល្អចំពោះសុខភាព។


៥.ស្ពៃខ្មៅ
ស្ពៃខ្មៅជាបន្លែស្រស់ដែលសំបូរទៅដោយជាតិដែក និងអំបិលធម្មជាតិដែលមានមុខងារ
យ៉ាងសំខាន់ក្នុងការផលិតថាមពលនិងទ្រទ្រង់សរសៃគោលិកា។


ប្រភពពី៖ yourhealth

វិធីព្យាបាល​ការឆាប់​ចេញទឹកកាម


ការឆាប់ចេញ​ទឹកកាម ជាបញ្ហា​ចំបងរបស់​បុរស និងជា​សំណួរ​ឈានមុខគេ របស់បុរស​
ទៀតផង។ តែទោះ​ជាបែបណា​ក៏ដោយ ក៏វាមាន​មូលហេតុ​បង្កណាមួយ របៀប​ទប់ស្កាត់
និងវិធី​ព្យាបាល​យ៉ាងមាន​ប្រសិទ្ធភាពផងដែរ។
បុរសមិន​ថាក្មេង មិនថា​ចាស់ឡើយ សុទ្ធតែ​ធ្លាប់ជួប​ប្រទះបញ្ហា​ឆាប់ចេញ​ទឹកកាម​នេះក្នុង​ឆាក
ជីវិត​របស់ខ្លួន គ្រាន់តែមូល ហេតុខុសៗ​គ្នាតែប៉ុណ្ណោះ។ ដូចនេះ ប្រការ​សំខាន់​ត្រូវរកឱ្យ​ឃើញ
​មូលហេតុ និងសាក​ល្បងគ្រប់​វិធីទប់ស្កាត់​ការឆាប់​ចេញទឹកកាម នេះ។ ការព្យាបាល​ត្រូវផ្អែក​ទាំង
ស្រុង​ទៅលើ​មូលហេតុ និងប្រភេទ​នៃការឆាប់​ចេញទឹកកាម។

ប្រភេទ និងមូលហេតុ​នៃការឆាប់​ចេញទឹកកាម
នៅក្នុង​វិស័យ​វេជ្ជសាស្ដ្រ គេបានបែង​ចែកការ​ឆាប់ចេញ​ទឹកកាមជា​២ប្រភេទ គឺឆាប់ចេញ​ទឹកកាម
​ប្រភេទទី១ (ឆាប់ចេញ​ទឹកកាមពេល​រួមភេទ​លើកដំបូង)​និងឆាប់ចេញ​ទឹកកាម​ប្រភេទទី២ (ឆាប់ចេញ​
ទឹកកាម​បន្ទាប់ពីជីវ​ភាពរួមភេទ​ធម្មតា)។
១- ឆាប់ចេញ​ទឹកកាម​ប្រភេទទី១ 
ជាករណី​កើតឡើង​តាំងពីការ​រួមភេទ​លើកដំបូង​ស្ទើរតែ​គ្រប់ករណី​ច្រើនតែ​ បណ្ដាល​មកពីកត្ដា​ផ្លូវ
ចិត្ដ ផ្លូវ​អារម្មណ៍។ តែក៏​អាចមាន​កត្ដាផ្សេងៗ​ទៀតផង​ដែរដែល​បណ្ដាលឱ្យ​ឆាប់ចេញទឹកកាម​ ដូច
ជាការមានអារម្មណ៍ពុះកញ្ជ្រោលខ្លាំងហួសហេតុ ការខ្លាច​រអារវាងដៃ​គូរួមភេទ​ការចង់យកឈ្នះ
ចាញ់ ឬទំនាក់ទំនង​រវាងដៃ​គូរួមភេទ ​ការអប់​រំផ្លូវភេទ​វិបត្ដិផ្លូវ​ចិត្ដជាដើម។
២-​ឆាប់ចេញ​ទឹកកាម​ប្រភេទទី២​ 
ជាករណី​កើតមាន​ឡើងបន្ទាប់​ពីមានជីវភាព​ផ្លូវភេទធម្មតា​ស្ងៀមៗ​ ស្រាប់តែឆាប់​ចេញទឹកកាម។​
បែបនេះ​ជាករណីច្រើន​តែបណ្ដាល​មកពីហេតុផល​ផ្លូវកាយ​ ឬក៏អាច​មកពីហេតុផល​ផ្លូវចិត្ដផ្លូវ​អា-
រម្មណ៍​ផងដែរ។​សរុបមក​ការឆាប់​ ចេញទឹកកាម​ប្រភេទទី២​បណ្ដាលមក​ពីមូលហេតុ​ជាច្រើនដូច
តទៅ​៖
-​ជម្ងឺរលាក​បង្ហូរនោម​ឬជម្ងឺរលាក​ក្រពេញ​ឬប្រូស្ដាត​ ៖​ ព្រោះថាការ​រំខានដែល​កើតចេញពី​
ជម្ងឺទាំងនេះ​ធ្វើឱ្យ​បុរសមិន​ស្រួលក្នុងចិត្ដ​និងធ្វើ​ឱ្យបុរស​អាចខំបាញ់​បញ្ចេញទឹកកាម​បានដែរ។
- ការសេព​គ្រឿងញៀន ៖ ការប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ដូចជាពួក​កូកាអ៊ីន​ពួកអំហ្វេតា-
មីន​ជាដើម​ អាចជម្រុញ​ដល់ការដាស់​ឬភ្ញោច​កាមារម្មណ៍​និងប្រព័ន្ធ​ប្រសាទ​ដែលឈាន​ ដល់ការ
ឆាប់​ចេញទឹកកាម​បានដែរ។
- វិបត្ដិការ​ឡើងរឹង​នៃលិង្គ​លិង្គងាប់​ ៖​ បុរសដែល ​មានការ​ពិបាក​ក្នុងការរក្សា​លិង្គឱ្យ​ឡើងរឹង​
បានយូរ​គាត់តែង​តែចង់ធ្វើ​ ការស៊ក​បញ្ចូលលិង្គ​ទៅក្នុងទ្វារ​មាសរបស់​ស្ដ្រីឱ្យបានឆាប់ ប្រយោជន៍​
ខ្លាចលិង្គ​ស្រកលែងរឹង​វិញរហ័សពេក ទីបំផុត​ការឆាប់​ចេញទឹក​កាមកើត​មានឡើង។
- វិបត្ដិផ្លូវចិត្ដ ឬការតាន​តឹងចិត្ដ  ច្រើនតែ ​កើតឡើង​ពេលស្ដ្រី​ជាដៃគូ​ចូលចិត្ដនិយាយ​អំពី
កម្លាំងផ្លូវភេទ និងរិះគន់​ភាពអន់ ខ្សោយខាង​ផ្លូវភេទ​របស់បុរស​ជាដៃគូ​ថាអន់នេះ​អន់នោះ ខ្លួន
ចង់​បាននេះចង់បាននោះ មិនបាន​ដូចចិត្ដ។ ការចង់​ឆាប់ដល់​កំពូល​នៃសេចក្ដី​សុខផ្លូវភេទ និង
វ័យ​ខុសគ្នារវាង​ដៃគូរួមភេទ​ទាំងពីរ​(បុរសចាស់​ស្ដ្រីក្មេងជាដើម) ក៏​ជាដើម​ហេតុនៃការ​ឆាប់ចេញ​
ទឹកកាមដែរ។
វិធីព្យាបាល​ការឆាប់ចេញ​ទឹកកាម
១- ការព្យាបាល​ឆាប់ចេញ​ទឹកកាម​ទាំងពីរប្រភេទ ដោយបញ្ហា​ផ្លូវចិត្ដផ្លូវ​អារម្មណ៍
ទោះជាករណី​ប្រភេទឆាប់​ចេញទឹកកាម​ទី១ក្ដី ទី២ក្ដី ការព្យាបាល​ដែលធ្វើឡើង​ដោយគ្រូពេទ្យ​
ជំនាញខាង​ផ្លូវភេទអាច ទទួលបាន​ប្រសិទ្ធភាព រហូតដល់​ទៅ៩០%​ឯណោះ។ ការព្យា​បាលត្រូវ​
មានលក្ខណៈ​ជាខ្នាត ឬស្ដង់ដា​ត្រឹមត្រូវ​មួយ។ជាទូទៅ​សូមសាកល្បង​ប្រើប្រាស់​វិធីទប់ស្កាត់ការ​
ឆាប់ចេញ​ទឹកកាម​តាមបែប​ធម្មជាតិសិន។ ក្រៅពី​វិធីទប់ស្កាត់​បែបធម្មជាតិ តាមរបៀប​គ្រប់គ្រង 
ញ្ញាណ​ដែលបាន​រៀបរាប់​នៅក្នុង​ទស្សនាវដ្ដី សុខភាពយើង លេខ០០៥ ខែមិថុនា ២០០៦ មក 
នៅតែ​មិនមាន​ប្រសិទ្ធភាព នោះមានវិធី ព្យាបាល​ទប់ស្កាត់​ការឆាប់​ចេញទឹកកាម​បែបវេជ្ជសាស្ដ្រ
ឬដោយ ប្រើប្រាស់​ឱសថមួយ​ចំនួន។
- ថ្នាំរម្ងាប់​អារម្មណ៍  ថ្នាំជំពូក ​នេះអាចជួយ​ទប់ស្កាត់ការ​ឆាប់ចេញ​ទឹកកាម​ក្នុងកម្រិត​ប្រសិទ្ធភាព
​តិចតួច​ តែប៉ុណ្ណោះ ដូចជា ប្រើប្រាស់​ថ្នាំជម្ងឺ​សរសៃប្រសាទ​ជាដើម ដើម្បី​ទទួលយក​នូវឥទ្ធិពល​ទី២
របស់​ឱសថនេះ ជាពិសេស​ជាតិថ្នាំ​ទីធ្យូរីដាស្ស៊ីន។ ប៉ុន្ដែសូម ប្រុងប្រយ័ត្ន ពីព្រោះ​ឥទ្ធិពល​ចម្បង
របស់​វាដែល​ធ្វើឱ្យងុយគេង មិនសូវស្រួល​ប្រើឡើយ ជាទូទៅ​វាប្រើសម្រាប់​អ្នកដែល​មានជម្ងឺសរ
សៃប្រសាទ។ ដោយឡែក ថ្នាំប្រឆាំង​ជម្ងឺធ្លាក់​ទឹកចិត្ដ ឬថប់​អារម្មណ៍ ដែល​ប្រើសម្រាប់​ប្រឆាំងនឹង​
ជាតិសេរ៉ូតូនីន ក៏អាច​ប្រើប្រាស់ មានប្រសិទ្ធភាព​ខ្លះដែរ។
- ថ្នាំស្ពឹក ៖ តំបន់​រ៉េផ្លិចភ្ញោច​ ការចេញ​ទឹកកាម ស្ថិតនៅ​ក្បាលលិង្គ។ អ្នកជំនាញ​ខាងផ្លូវភេទ​បាន
ប្រើប្រាស់​ថ្នាំស្ពឹក​សម្រាប់ កាត់បន្ថយ​ញ្ញាណ ឬភាពងាយ​ទទួល ដូចជាថ្នាំ​លីដូកាអ៊ីន​ជាដើម។ ថ្នាំ​
លីដូកាអ៊ីននេះ មានជាទឹក ឬ​ជាស្ប្រាយ​បាញ់ អាចបង្ក​ប្រតិកម្ម តបត​នៅនឹង​កន្លែង ឬភាព​ស្ពឹកស្រ-
ពន់​កើតមាននៅ​លើស្ដ្រីជា​ដៃគូ។ ប្រសើរ​បំផុត សូមពាក់​ស្រោម​អនាម័យផង។
- ការចាក់​ថ្នាំបញ្ចូល​ទៅក្នុងអង្គ​ជាតិប្រហោងរូង  វិធីនេះ ​ឃើញមាន​ប្រើសម្រាប់​ព្យាបាល​
ការឆាប់​ចេញទឹកកាម​ដែរ។ ប៉ុន្ដែ​ជាទូទៅ វិធីនេះ​បង្កើត​ឡើងសម្រាប់​ជួយដោះ​ស្រាយបញ្ហា​លិង្គ
ងាប់។ ការឡើង​រឹងនៃលិង្គ​នៅតែកើត​មានដដែល​នៅក្រោយពេល ចេញទឹកកាម បែបនេះ​អនុញ្ញាត
​ឱ្យបន្ដសកម្មភាព​ផ្លូវភេទទៅ​ទៀតបាន។ លើស​ពីនេះ វាអាចជួយ​កាត់ផ្ដាច់​បាននូវ​ក្របខ័ណ្ឌ​បរាជ័យ
បាក់ទឹកចិត្ដ-បរាជ័យ។ ប៉ុន្ដែមាន​ការពិបាក​ណាស់ ដោយសារ​តម្រូវឱ្យ​ចាក់ថាំ​បញ្ចូល ហើយថែម
​ទាំងគួឱ្យភ័យ​ព្រឺព្រួច​ទៀតផង។
សូម​បញ្ជាក់ថា ការព្យាបាល​ដោយថ្នាំ​អាចធ្វើទៅ​បានមែន ប៉ុន្ដែមិន​មែនជាដំណោះ​ស្រាយយូរ​អង្វែង
​នោះទេ វាគ្រាន់​តែជាការ​ព្យាបាល​សម្រន់​មួយរយៈប៉ុណ្ណោះ។ លើសពីនេះទៅទៀត ការឆាប់​ចេញ
ទឹកកាម​អាចក្លាយ​ជាករណី​រ៉ាំរៃបានដែរ។ ដូច្នេះការព្យា បាលដោយ​ឱសថមិន​ត្រូវចេះ​តែធ្វើឡើង
​នោះទេ ត្រូវព្យាបាល​តាមមូលហេតុ​សិន ចុងក្រោយ​ទើបប្រើ​វិធីព្យាបាល​ដោយ​ឱសថនេះ។
២- ការព្យាបាល​ឆាប់ចេញ​ទឹកកាម​ប្រភេទទី២
- ការព្យាបាល​ជម្ងឺរលាក​បង្ហូរនោម ឬជម្ងឺរលាក​ប្រូស្ដាត  ការព្យាបាល ​តម្រូវឱ្យ​ប្រើថ្នាំ
អង់​ទីប៊ីយ៉ូទិក ឬថ្នាំផ្សះ ដោយ លេបជា​ច្រើនថ្ងៃ​ទៅតាម​ប្រភេទថ្នាំ និងតាម​ការសម្រេច​របស់
វេជ្ជបណ្ឌិត​ព្យាបាល។
- បញ្ឈប់​ការប្រើប្រាស់​គ្រឿងញៀន  បើលោក​អ្នកជាអ្នក​ប្រើប្រាស់​គ្រឿងញៀន គ្រាន់តែ
​ឈប់សេព​គ្រឿងញៀន មាន ន័យថាលោក​អ្នកអាច​ព្យាបាល​ការឆាប់ចេញ​ទឹកកាម​បានហើយ។
- ការព្យាបាល​លិង្គងាប់  បើករណី​ ឆាប់ចេញ​ទឹកកាម​បណ្ដាល​មកពី​លិង្គងាប់ ឬលិង្គ​ឡើងរឹង
​មិនល្អ នោះ​គ្រូពេទ្យនឹង ចាប់​ព្យាបាល​លិង្គងាប់នេះ។ សព្វថ្ងៃនេះ មានវិធី​ព្យាបាល​លិង្គងាប់​ជា
ច្រើនយ៉ាងដូចជា​លេបថ្នាំ​ស៊ីលដេណាហ្វី​(វីយ៉ាក្រា) ចាក់ថ្នាំ បញ្ចូល​ទៅក្នុង​អង្គជាតិ​ជំនួយ​ឱ្យលិង្គរឹង
និងការធ្វើប្រូតែលិង្គ(ការដាក់​វត្ថុអ្វីមួយ​ទៅក្នុង​លិង្គ)ជាដើម៕
ដោយ៖ សង្ហារ
ប្រភព៖ ទស្សនាវដ្តី សុខភាពយើង

ខ្ញីជួយកាត់បន្ថយគ្រោះថ្នាក់ ពីជំងឺមហារីកពោះវៀនធំ

www.lookingtoday.com

ការសិក្សាកាលពីពេលថ្មីៗនេះ បានរកឃើញថាមើមខ្ញី អាចជួយកាត់បន្ថយការ រលាកនៅក្នុងពោះវៀន ដែលការរលាកពោះវៀននេះ អាចបង្កឲ្យមានជំងឺមហារីកពោះវៀនធំ។ ទោះបីជាយ៉ាងណាក្តីការសិក្សា នៅមិនទាន់បញ្ចប់នៅឡើយទេ ហើយអ្នកស្រាវជ្រាវ ក៏មិនទាន់បានណែនាំដែរថាអ្ នកទាំងអស់គ្នាគួរតែចាប់ផ្តើម បន្ថែមមើមខ្ញីនៅក្នុងរបប អាហាររបស់អ្នក។

យោងទៅតាមការ សិក្សាស្រាវជ្រាវ លោកម៉ែមហ្ស៊ីក ដែលជាអ្នកជំនាញព្យាបាល រោគតាមបែបធម្មជាតិ ព្រមទាំងជាអ្នកស្រាវជ្រាវ នៅមហាវិទ្យាល័យនៃ មជ្ឈមណ្ឌលវិជ្ជាពេទ្យ Ann Arbor បាននិយាយថា៖ "ប្រសិនបើអ្នកចង់បន្ថែម ខ្ញីនៅក្នុងរបបអាហារ របស់អ្នកវាកឺជាការ ប្រសើរណាស់”។

ការសិក្សាដែលត្រូវបានស្រាវជ្រាវ ដោយវិទ្យាស្ថានជំងឺមហារីក ជាតិសហរដ្ឋអាមេរិកត្រូវ បានផ្សព្វផ្សាយនៅតាម online នៅថ្ងៃទី១១ខែតុលាកន្លងទៅនេះថា ខ្ញីដែលជាប្រភេទមើម បន្លែដ៏មានអត្ថប្រយោជន៏ ព្រមទាំងជាឪសថបុរាណ ដ៏ស័ក្តិសិទ្ធត្រូវ បានរកឃើញ នៅក្នុងម្ហូបរបស់ជនជាតិ អាស៊ីជាច្រើនមុខ។ ការស្រាវជ្រាវបានបង្ហាញថា ខ្ញីអាចជួយព្យាបាល បញ្ហាក្រពះ ដូចជាការឆ្អល់ពោះនិងក្អួតចង្អោរ។

ការសិក្សាស្រាវជ្រាវកាលពី លើកមុនទៅលើខ្លួនរបស់ សត្វលោកហ្ស៊ីកបានកត់សំគាល់ ថាខ្ញីអាចកាត់បន្ថយការរលាក។ មិនតែប៉ុណ្ណោះអ្នកវិទ្យាសាស្រ្ត បានបន្តការស្រាវជ្រាវទៅ លើអាកាៈរោករលាកពោះវៀន រុំារ៉ៃដែលវាអាចឈានទៅ ដល់ជំងឺមហារីកពោះវៀនធំ បន្ទាប់មកលទ្ធផលក៏ បានបង្ហាញថាខ្ញីពិតជា អាចកាត់បន្ថយការរលាក ពោះវៀនមែន៕

ហានិភ័យ និងអត្ថប្រយោជន៍ នៃការទទួលស្រា ចំពោះសុខភាព



ការស្រាវជ្រាវជាច្រើន បានមើលពីឥទ្ធិពលវិជ្ជមាន លើបេះដូង និងផ្នែកដទៃទៀត នៅក្នុងខ្លួនមនុស្ស ផឹកស្រា និងភេសជ្ជៈ ដែលមានជាតិអាល់កុល ផ្សេងទៀត។ ប៉ុន្តែហានិភ័យទៅ លើសុខភាពក៏មានដែរ ដូចដែលយើងបាន ដឹងយ៉ាងច្បាស់ថា វាអាចគំរាមកំហែង ដល់អាយុជីវិតដែលរួមមាន ការគ្រោះថ្នាក់ ដោយសារការបើកបរ ក្នុងពេលស្រវឹង និងអាចញៀនជាដើម។

អត្ថប្រយោជន៍

ការផឹកស្រាក្នុង កម្រិតមធ្យមត្រូវ បានផ្សារភ្ជាប់ជាមួយ នឹងលទ្ធផលល្អ។ វេជ្ជបណ្ឌិត ស៊ូសានស្តេន ប៊ូម (Suzanne Steinbaum) ជាប្រធានផ្នែកជំងឺបេះដូង និងស្ត្រីនៅមន្ទីរពេទ្យ Lenox Hill ក្នុងទីក្រុងញូវយ៉ក និងជាអ្នកនាំពាក្យ អោយសមាគមន៍បេះដូង អាមេរិកបាននិយាយថា ស្រាជាពិសេសស្រាក្រហម ដែលមាន resverato, ប្រឆាំងនឹងអុកស៊ីតកម្ម, bioflavonoids និង polyphenols ដែលធាតុផ្សំទាំងនេះ ជួយអោយសរសៃឈាមរីក និងបន្ថយការរលាក។

លោកបាននិយាយថា ស្រាអាចជាផ្នែកមួយ នៃចំណីអាហារ ដែលផ្តល់នូវសុខភាពបេះដូង ប្រសិនបើអ្នកទទួលទាន វាដោយត្រឹមត្រូវ។ អ្នកស្រាវជ្រាវដទៃ ទៀតបានសម្គាល់ឃើញថា ប៉ុន្តែការទទួលទាន ស្រាដោយត្រឹមត្រូវអាច មានន័យថាជាការទទួលទាន ទាបជាងអ្វីដែលអ្នកគិត។

អាលីហ្សាប៊ែតកូវាស (Elizabeth Kovacs) ជាប្រធាននៃកម្មវិធីស្រាវជ្រាវ អាល់កុលក្នុងសាកល វិទ្យាល័យវេជ្ជសាស្ត្រ Loyola ក្នុងទីក្រុង ឈីកាហ្គូបានពន្យល់ថា ការទទួលស្រាកម្រិត មធ្យមចំពោះស្ត្រី គឺមួយកែវក្នុងមួយថ្ងៃ និងសម្រាប់បុរសវា គឺ២កែវក្នុងមួយថ្ងៃ។

ស្តេនប៊ូមបានចង្អុលបង្ហាញថា អ្នកគួរតែប្រុងប្រយ័ត្ន នៅពេលដែលក្នុង ការទទួលទានពីព្រោះ ការទទួលទានមួយ ឬពីរកែវនៃស្រានៅ ភោជនីយដ្ឋានអាច ជាកែវដែលធំ។

លោកបានបន្ថែមថា អត្ថប្រយោជន៍នៃស្រា ត្រូវបានដាក់កំណត់ ហើយវានឹងមានប្រយោជន៍ ប្រសិនបើអ្នកទទួលទាន វាក្នុងកម្រិតមួយទាប ដែលជួយអ្នកមិនឲ្យ ប្រើថ្នាំមួយចំនួនមិន មានបញ្ហាថ្លើម ឬលំពែង។ អ្នកជំនាញបានយល់ស្របថា មិនមានអត្ថប្រយោជន៍ នៃស្រាណាដែលជា ហេតុផលគ្រប់គ្រាន់ ដើម្បីចាប់ផ្តើមការ ទទួលទានស្រានោះទេ។

ស្តេនប៊ូមបាននិយាយថា ប្រសិនបើអ្នកមិនចេះ ទទួលទានវានោះទេ, សូមកុំចាប់ផ្តើមទទួលទាន វាដើម្បីសុខភាពអោយសោះ។ អ្នកអាចញ៉ាំអាហារ ដែលផ្តល់សុខភាពដូចជាបន្លែ, ផ្លែឈើវិញ។ អ្នកកុំទទួលទានស្រា ដើម្បីការពារបេះដូង របស់អ្នកអោយសោះ។

គុណវិបត្តិ

ស្តេនប៊ូមបានសង្កត់ធ្ងន់ថា បរិមាណតិចនៃស្រា អាចជួយបេះដូង, បរិមាណច្រើនមិនជួយ អោយប្រសើរ នោះទេ។ គាត់បានបន្ថែមថា ស្រាអាចបង្កើនកម្រិតទ្រីក្លីសេរីត, ប៉ះពាល់ដល់ជាតិខ្លាញ់ ដែលត្រូវបានរកឃើញ នៅក្នុងឈាមហើយ វាអាចនាំអោយកើន ឡើងសម្ពាធឈាមផងដែរ។
មនុស្សមួយចំនួន ទំណងជាមានបញ្ហាបេះដូង ដែលបណ្តាលអោយ មានចង្វាក់បេះដូងលោត មិនស្មើគ្នានៅពេល ដែលផឹកស្រាច្រើន ប៉ុន្តែមនុស្សមួយចំនួន អាចទទួលទាន វាក្នុងបរិមាណតិច ដោយមិនមាន បញ្ហានោះទេ។

ស្តេនប៊ូមបានសម្គាល់ឃើញថា ការទទួលទានជាតិស្រា ខ្ពស់អាចនាំអោយឡើងទម្ងន់ និងជាតិស្រាអាច ធ្វើអោយ ប៉ះពាល់ដល់តម្រងនោម និងថ្លើមផងដែរ ជាពិសេសចំពោះអ្នក ដែលកំពុងប្រើប្រាស់ ថ្នាំមួយចំនួន ដូចជាថ្នាំ statins ដើម្បីបន្ថយកូឡេស្តេរ៉ុល ឬថ្នាំបំបាត់ការឈឺចាប់ដូចជា Acetaminophen (Tylenol) ជាដើម។

បន្ថែមពីលើនេះទៅទៀត ការស្រាវជ្រាវថ្មីៗបាន ផ្សារភ្ជាប់ការទទួលទាន ជាតិស្រា គឺបង្កើនហានិភ័យ នៃជំងឺមហារីកមួយចំនួន, ជំងឺហឺត និងអាឡែស៊ី។ ស្រាក៏អាចបណ្តាល អោយមានបញ្ហាដល់ អ្នកដែលប្រើថ្នាំបន្ថយ ជាតិស្ករនៅក្នុងឈាម ដូចជា ថ្នាំអាំងស៊ុយលីន ដោយសារតែវាអាច បណ្តាលអោយជាតិស្ករ នៅក្នុងឈាមធ្លាក់ចុះ ខ្លាំងនិងធ្វើអោយគ្រោះថ្នាក់។

លទ្ធផលអាក្រក់បំផុត មួយចំនួននៃការទទួលទាន ស្រារួមមានការញៀន, ការពុល, ការខូចខាតខួរក្បាល, មានអំពើហិង្សា និងគ្រោះថ្នាក់នៅពេលបើកបរ។ លោកវេជ្ជបណ្ឌិត កូវាសបាននិយាយថា ស្រាបង្កើនឪកាស គ្រោះថ្នាក់នៅពេលបើកបរ, ប្រើអំពើហិង្សាទៅអ្នកដទៃ, ចម្លងជំងឺកាមរោគ, ការមានផ្ទៃពោះ ដោយមិនចង់ បានជាដើម។

លោកបានសម្គាល់ឃើញថា ស្រាដើរតួនាទី១/៣នៃ ការគ្រោះថ្នាក់ចរាចរណ៍ និងដោយយោងតាម មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាមេរិក បានអោយដឹងថា វាជាកត្តាមួយនៃ២/៣ ដែលបង្កអោយមាន អំពើហិង្សា។ លោកបានបន្ថែមថា វាជារឿងសំខាន់ដែល មនុស្សត្រូវបានគេ បញ្ជាក់អំពីឥទ្ធិពល របស់ស្រាលើខ្លួន របស់ពួកគេ ដូចនេះពួកគេអាចត្រូវ បានរៀបចំដើម្បីមិន ទទួលទានឬទទួលទាន ប្រកបដោយការទទួលខុសត្រូវ។ អត្ថប្រយោជន៍នៃការ ទទួលទានស្រា គឺទាបបើធៀបនឹងហានិភ័យ៕

វីតាមីន D អាចការពារ សួតអ្នកជក់បារី ពីការខូចខាត

Photo by Looking Today

ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ក្នុងចំណោមអ្នកជក់បារី, មុខងាររបស់សួត អាចថយចុះ លឿនចំពោះអ្នកដែលមាន ការខ្វះវីតាមីន D ជាងអ្នកដែលមាន កម្រិតវីតាមីន D ធម្មតា។ វេជ្ជបណ្ឌិត ណេនស៊ី លេន (Nancy Lange) នៃមន្ទីរពិសោធន៍ Channing ក្នុងទីក្រុងប៊ូស្តុនបាន និយាយថា វីតាមីន Dអាចផ្តល់អោយមាន ការការពារតិចតួចក្នុងការ ប្រឆាំងនឹងការខូចខាតសួត ដែលកើតមានឡើងពីការជក់បារី។

លោកវេជ្ជបណ្ឌិតបាននិយាយថា ប្រសិនបើការស្រាវជ្រាវនេះ ត្រូវបានចម្លងចេញពី ការស្រាវជ្រាវដទៃ, ថ្នាំគ្រាប់វីតាមីន D អាចមានសក្តានុពុល ខ្ពស់ដើម្បីផ្តល់ការការពារប្រឆាំង នឹងការខូចខាត មុខងាររបស់សួត ដែលត្រូវបានបង្កឡើង ដោយការជក់បារី។ លោកបាន សង្កត់ធ្ងន់ថា ប្រសិទ្ធភាពគឺទាប និងការធ្វើអន្តរាគមន៍សំខាន់បំផុត, ទាំងមុខងារសួត និងសុខភាពរួម, គឺសម្រាប់អ្នកដែល ឈប់ជក់បារី។ ការស្រាវជ្រាវត្រូវបាន ចេញផ្សាយនៅក្នុង American Journal of Respiratory and Critical Care Medicine។

ចំពោះការស្រាវជ្រាវ, ក្រុមរបស់លេនបានមើលទៅ បុរសជនជាតិស្បែកស ជាង៦០០នាក់។ ក្នុងចំនោមបុរសទាំងអស់នោះ, អ្នកស្រាវជ្រាវបានមើល ទៅលើការផ្សារភ្ជាប់គ្នា រវាងវីតាមីន D និងមុខងាររបស់សួត។ ការតាមដានរយៈពេល២០ឆ្នាំ, អ្នកស្រាវជ្រាវបាន រកឃើញថា មុខងាររបស់សួត ក្នុងចំណោមអ្នកជក់បារី ដែលមានកម្រិតវីតាមីន D ធម្មតាគឺមានភាព យ៉ាប់យឺនតិចជាង អ្នកជក់បារីដែលមាន កម្រិតវីតាមីន D ទាប។

អ្នកស្រាវជ្រាវបានសម្គាល់ ឃើញថា ទោះជាយ៉ាងណាក៏ដោយ, វីតាមីន D មិនមានឥទ្ធិពលជាក់លាក់ លើមុខងាររបស់សួត នៅពេលដែលមើល បញ្ចូលគ្នាលើ អ្នកជក់បារី និងអ្នកមិនជក់បារី។ ការកំណត់នៃការស្រាវជ្រាវ រួមមានការគូសចំណាំ ចំនុចសំខាន់ៗរបស់វា និងការប្រែប្រួល កម្រិតវីតាមីន D។វេជ្ជបណ្ឌិត អារុណាប់ ថលវ៉ា(Arunabh Talwar) ជាប្រធាននៃកម្មវិធី ជំងឺសួតនៅ North Shore- LIJ Health System ក្នុងទីក្រុងញូវយ៉ក បាននិយាយថា នេះប្រាប់យើងថា ចំពោះអ្នកជក់បារី, ប្រសិនបើយើងអាច ការពារភាពខ្វះខាត នៃកម្រិវីតាមីន D, យើងអាចពន្យារការធ្លាក់ចុះ ចំពោះមុខងារសួតរបស់ពួកគេ។

លោកបានបន្ថែមថា ទោះបីជាអ្នករាល់គ្នា ថយចុះមុខងារ នៃសួតទៅតាមអាយុ របស់ពួកគេក៏ដោយ, ប៉ុន្តែអ្នកជក់បារីថយចុះ មុខងារសួតរបស់ពួកគេ លឿនជាងអ្នកមិន ជក់បារី។ គាត់បានបន្ថែមថា កង្វះវីតាមីន D ហាក់ដូចជាធ្វើអោយ មុខងារនេះកាន់តែអាក្រក់ទៅៗ។

លោកបាន សង្កត់ធ្ងន់ថា ការប្រើប្រាស់ថ្នាំគ្រាប់វីតាមីន D មិនជំនួសអោយការ ឈប់ជក់បារីនោះទេ។ គាត់បានសម្គាល់ឃើញថា អ្នកជក់បារីក៏កើនឡើង ហានិភ័យសម្រាប់ ការគាំងបេះដូង, ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺមហារីក។

ចំណែកឯវេជ្ជបណ្ឌិត ម៉ៃឃើល ហ៊ូលីក (Michael Holick) ជាសាស្ត្រាចារ្យខាងផ្នែកវេជ្ជសាស្ត្រ, សរីរសាស្ត្រ និងជីវរូបសាស្ត្រនៅ សាកលវិទ្យាល័យ វេជ្ជសាស្ត្រ ប៊ុស្តុនបានបន្ថែមថា វាជារឿងមួយដដែល ជាមួយនឹងការស្រាវជ្រាវ ដទៃទៀតអំពីវីតាមីន D និងមុខងាររបស់សួត។ លោកបានបង្ហាញថា ឧទាហរណ៍, កុមារដែលខ្វះវីតាមីន D ហាក់ដូចជាវិវត្តទៅ ជាការពិបាកដកដង្ហើម និងជំងឺហឺត។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា វាមិនមានការភ្ញាក់ផ្អើល ដែលថាអ្នកជក់បារីដែល ខ្វះវីតាមីន D មានមុខងារសួតថយចុះនោះទេ។ គាត់បានបន្ថែមថា ក៏មានការស្រាវជ្រាវមួយ ចំនួនដែរដែលបានបង្ហាញថា ការជក់បារីបន្ថយ កម្រិតវីតាមីន D។ ហើយថា វាអាចថា វីតាមីន D មានមុខងារក្នុងការរក្សា ជាលិកាសួតអោយ មានមុខងារល្អ៕

គេងមិនលក់ និងដំណោះស្រាយ សម្រាប់អ្នក



ការមិនងងុយគេង គឺជាភាពមិនប្រក្រតីមួយ នៃដំណើរគេងលក់របស់មនុស្ស ។ វាមិនត្រឹមតែធ្វើអោយ អ្នកនៅដឹងខ្លួន នាពេលយប់នោះទេ វាថែមទាំងបន្សល់អោយអ្នក នូវអារម្មណ៍សឺៗ និង មួរម៉ៅ នាថ្ងៃបន្ទាប់។ វាមិនមែន ដោយសារតែ អ្នកមិនបានគេងគ្រប់ម៉ោងដូចអ្នកដែលមានសុខភាពល្អបានធ្វើ ជារៀងរាល់យប់នោះទេ ព្រោះថា ចំនួននេះ អាចខុសគ្នាពីមនុស្សម្នាក់ ទៅ មនុស្សម្នាក់។ តែយ៉ាងណាក៏ដោយ ការគេងបាន ៨ម៉ោង គឺជាជម្រើសដ៏ ល្អសម្រាប់អ្នក ។

មូលហេតុនៃការគេងមិនលក់

• មានបញ្ហាស្ត្រេសនៅក្នងខ្លួនអ្នកដូចជា៖ ការបាត់បង់ ឬ ការផ្លាស់ប្តូរការងារ ឬក៏ ជាការស្លាប់ ឬ ការបាត់បង់ មនុស្សជាទីស្រលាញ់។

• បញ្ហាមជ្ឈដ្ឋានខាងក្រៅដូចជា៖ សំឡេង, ពន្លឺ, ធាតុអាកាសក្តៅពេក ឬ ត្រជាក់ពេក ។ល។

រោគសញ្ញានៃការគេងមិនលក់

• មានភាពពិបាក ក្នុងការទទួលទានដំណេក។

• ឧស្សាហ៍ភ្ញាក់ដឹងខ្លួននាពេលយប់ និង ពិបាកនឹងគេងលក់ទៅវិញ ។

• ក្រោកពីដំណេកយ៉ាងឆាប់ នាពេលព្រឹក។

• គេងមិនបានគ្រប់គ្រាន់។

ផលរំខាន នៃការគេងមិនលក់

• មានភាពងងុយគេង ពេញមួយថ្ងៃ។

• អស់កំលាំង។

• ឆាប់ខឹង។

ប្រភេទនៃការ គេងមិនលក់

• ការគេងមិនលក់ក្នុងកម្រិតបឋម រួមមាន បញ្ហាក្នុងការគេងលក់ ដែលមិនទំនាក់ទំនងដោយផ្ទាល់នឹង បញ្ហាសុខភាពណាមួយ ។

• ការគេងមិនលក់ក្នុងកម្រិតមធ្យម រួមមាន បញ្ហាក្នុងការគេងលក់ ដែលកើតមានដោយសារតែ បញ្ហាសុខ ភាពមួយចំនួន ឬ ផ្សេងៗដទៃទៀត មានដូចជា៖ ការធ្លាក់ទឹកចិត្ត, ការក្រហាយដើមទ្រូង, ជំងឺមហារីក, ជំងឺហឺត,ជំងឺរលាកសន្លាក់,ការឈឺចាប់ ។ល។

ដើម្បីធ្វើរោគវិនិច្ឆ័យ ពីអាការៈមិនធម្មតានេះ អ្នកគួរតែទៅ ទទួលយកការពិនិត្យសុខភាពអោយបាន ពេញលេញ ។ អាការនៃការ គេងមិនលក់នេះ អាចមានភាពខុសគ្នា ចំពោះរយៈពេលដែលវាបន្ត និង ភាពញឹកញាប់ ដែលវា បានកើតមាន។ វាថែមទាំងអាច មានរយៈពេលខ្លី និង មានរយៈពេលពីមួយយប់ ទៅ ពីរបីសប្តាហ៍ ។

ការព្យាបាលចំពោះអាការគេងមិនលក់

• ធ្វើការព្យបាល នូវបញ្ហាសុខភាពដែលកើតមានដោយសារ តែបញ្ហានេះ។

• ប្រើថ្នាំដើម្បីជួយអោយអ្នកគេងលក់ ( តែត្រូវមានការប្រុងប្រយ័ត្ន និង ត្រូវប្រើតាមវេជ្ជបញ្ជា) ។

• ធ្វើការបន្ធូរអារម្មណ៍ ។

• ធ្វើលំហាត់ប្រាណ ។

• ធ្វើការព្យាបាលជំងឺ ប្រសិនបើអ្នកមានជំងឺអ្វីមួយនោះ ដែលអាចរំខានដល់ការគេងលង់លក់របស់អ្នក ។

វិធី​ថែទាំ​ស្បែក​មុខ​ដោយ​ចំណាយពេល​តិច​


ប្រសិនបើ​អ្នក​គ្មាន​ពេលវេលា​គ្រប់គ្រាន់  សម្រាប់​ថែទាំ​ស្បែក​មុខ​របស់​អ្នក​ទេនោះ យើង​មាន​វិធី​ណែនាំ​ដូចខាងក្រោម​៖
១)-​លាប​ឡេ​បំប៉ន​: ការ​លាប​ឡេ​បំប៉ន ចំណាយ​ពេលវេលា​ត្រឹមតែ ៥​នាទី​ប៉ុណ្ណោះ តែ​វា​ជួយផ្តល់​សារជាតិ​អាហារ ទៅ​ចិញ្ចឹម​ស្បែក​បាន​ពេញ​មួយថ្ងៃ​។ អ្នក​លាប​ឡេ​បំប៉ន និង​អ្នក​មិនបាន​លាប​ឡេ​បំប៉ន​ស្បែ​កមុខ មាន​លក្ខណៈខុស​គ្នាច្រើន​។ ដូច្នេះ​រយៈពេល​ត្រឹមតែ ៥​នាទី មិនគួរ​ឲ្យ​ខកខាន​នោះឡើយ​។​
២)-​ស្ប្រៃ​យ៍​ទឹករ៉ែ​: ប្រសិនបើ​គ្មាន​ពេល​មើលថែទាំ​ស្បែក​ទេនោះ សុំ​តែ​រយៈពេល​មួយ​នាទី​ប៉ុណ្ណោះ សម្រាប់​បាញ់​ស្ប្រៃ​យ៍​ទឹករ៉ែ ឲ្យ​សព្វ​ផ្ទៃមុខ​របស់​អ្នក​រួច​ផ្តិត​វា​ចេញ​ដោយ​ថ្នមៗ​។ វិធី​នេះ​ទោះបី​អ្នកយក​ទៅប្រើ​នៅ​កន្លែងធ្វើការ ក៏​គ្មាន​អ្នកណា​រិះគន់​ដែរ ជាពិសេស​វិធី​ងាយស្រួល​បែបនេះ អ្នក​អាច​ធ្វើបាន​ពេញ​មួយថ្ងៃ​តែម្តង​។​
៣)-​ទទួលទាន​ទឹកស្អាត​រៀងរាល់​ម៉ោង​: ប្រសិនបើ​មិនបាន​ទទួលទាន​រៀងរាល់​ម៉ោង​នោះទេ យ៉ាងហោចណាស់​ក៏បាន​មួយថ្ងៃ ពី ៦​ទៅ​៨ កែវ​ដែរ ដើម្បី​ជួយ​រក្សា​តុល្យភាព​នៃ​បរិ​មាណទឹក​ដែលរ​ត់ទៅ​ចិញ្ចឹម​រាងកាយ​។ ចំណែក​រឿង​ទឹកតែ ឬ​កាហ្វេ​វិញ​នោះ វា​មានតែ​ជួយ​ជំរុញ​ឲ្យ​ស្បែក​ឆាប់​ស្ងួត​ក្រៀម​ទៅវិញ​ទេ បើ​អ្នក​ស្រលាញ់​ស្បែក គួរ​ចៀសវាង​។​
៤)-​កុំ​ប្រើ​ដៃ​ស្ទាបអង្អែល​ស្បែ​កមុខ​: បើសិន​គេ​ប្រើ​មីក្រូ​ទស្សន៍ ពិនិត្យមើល​លើ​ដៃ​នោះ គេ​នឹង​ឃើញ​នៅលើ​បាតដៃ ពោរពេញ​ទៅដោយ​ពពួក​មេរោគ​ច្រើន​សន្ធឹកសន្ធាប់​ផ្តុំគ្នា​នៅ​ទីនោះ​។ ដូច្នេះ​អ្នក​ដែល​ចូលចិត្ត​ប្រើ​បាតដៃ ម្រាមដៃ ត្រដុស​ទៅលើ​ស្បែក​មុខ​ដោយ​គ្មាន​ការចាំបាច់​ទេនោះ វា​ស្មើនឹង​ជួយ​នាំ​រោគ (​មុន​) មុខ​ទៅលើ​ស្បែ​កមុខ​។ ប្រសិនបើ​អ្នក​នឹក​បារម្ភ​ថា ស្បែក​មុខ​ឡើង​ខ្លាញ់​ច្រើន គ្រាន់តែ​ត្រៀម​ក្រដាសអនាម័យ ទុក​ផ្តិត​នៅលើ​ផ្ទៃមុខ​ដោយ​ថ្នមៗ ក៏​អាចជួយ​បានដែរ​។​
៥)-​ធ្វើ​ចលនា​សាច់ដុំ​ផ្ទៃមុខ​: ធ្វើ​ចលនា​សាច់ដុំ​ផ្ទៃមុខ ឲ្យ​ហាប់​ណែន គ្មាន​ស្នាម​ជ្រីវជ្រួញ ជាពិសេស​ស្នាម​ជ្រួញ​នៅត្រង់​កន្ទុយភ្នែក​ទាំងសងខាង អាចធ្វើ​ដោយ​មិន​ពិបាក​។ វិធី​ណែនាំ គឺ​អង្គុយ​ដកខ្លួន​ឲ្យ​ត្រង់ រួចហើយ​ហាមាត់​ស្រែក​បញ្ចេញ​សំឡេង អា អ៊ី អេ អូ យូ ដោយ​ស្រែ​កមួយៗ ត្រង់​មួយ​ពាក្យៗ​ឲ្យ​បាន ១០ ដង​។ ខណៈពេល​ធ្វើ គួរ​ហាមាត់​ឲ្យ​អស់ រហូតដល់​មាន​អារម្មណ៍​ថា សាច់ដុំ​នៅលើ​ផ្ទៃមុខ​ធ្វើ​ចលនា​។​
៦)-​ជូត​សម្អាត​គ្រឿងសម្អាង​: គ្រឿងសម្អាង​ដែល​នៅ​សេសសល់​លើ​ផ្ទៃមុខ វា​នឹងធ្វើ​ឲ្យ​រន្ធ​រោម​លើ​ផ្ទៃមុខ​ស្ទះ​ងាយ​បំផុត​។ ផល​អាក្រក់​កើតឡើង​តាម​ក្រោយ​ទៀត​គឺ​រោគ (​មុន​) មុខ​ចាប់ផ្តើម​លេច​មក​ដូច​ផ្សិត ហើយ​ទាមទារ​ចំណាយពេល វេលា​រាប់​ខែ ទើប​ធូរស្រាល ប៉ុន្តែ​បើ​អ្នកចំណាយ​ពេលវេលា​ជូត​គ្រឿងសម្អាង​សម្អាត​ត្រឹមតែ ១​នាទី បញ្ហា​បែបនេះ​លេង​កើតមាន​ឡើងមក​រំខាន​ចិត្ត​អ្នក​ទៀតហើយ​។​
៧)-​កុំ​ភ្លេច​យក​ក្រដាស​ជូត​មុខ​តាម​ខ្លួន​: នៅពេល​ផ្ទៃមុខ​ឡើង​ជាតិ​ខ្លាញ់ ស្ត្រី​ខ្លះ​មានចិត្ត​អន្ទះសារ រហូត​ប្រញាប់ប្រញាល់ ប្រើ​គ្រឿងសម្អាង លុបបំបាត់​ដើម្បី​រក្សា​ភាព​រលើបរលោង​នៃ​ស្បែ​កមុខ ប៉ុន្តែ​វិធី​នេះ​វា​ស្មើនឹង​ការ​ផ្អាប់​វត្ថុ​ស្មោគគ្រោក​នៅលើ​ស្បែ​កមុខ​។ ទោះបី​វា​មិន​បង្ក​រោគ​(​មុន​)​ក្តី តែ​សុខភាព​ស្បែក​មុខ​របស់​អ្នក​កាន់តែ​ចុះខ្សោយ​ជារឿយៗ​។​
​ដូច្នេះ​មុនពេល​អ្នក​លាប​គ្រឿង​សម្អាត គួរប្រើ​ក្រដាសអនាម័យ ផ្តិត​ថើៗ សម្អាត​គ្រឿងសម្អាង​ចាស់ៗ​នៅលើ​ស្បែ​កមុខ​ឲ្យ​អស់​រហូតដល់​មាន​ទំនុកចិត្ត​ថា ស្បែក​ជ្រះ​ស្អាត​ហើយ ទើប​ចាប់ផ្តើម​លាប​សារជាថ្មី​។​

ការរួម​ភេទ​ជួយ​ការពារ​ជំងឺ និង​ធ្វើ​ឲ្យ​អាយុ​វែង​

ការរួម​ភេទ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​ទាំងពីរ​ជិតដិត​នឹង​គ្នា និង​មាន​សុភមង្គល​កាន់តែខ្លាំង​នោះទេ តែ​វា​មាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព ប្រសិនបើ​រួមភេទ​ត្រូវធ្វើឡើង​ដោយ​ទៀត​ទាត់ សុវត្ថិភាព និង​បែប​វិទ្យាសាស្ត្រ​។​
១-​ល្អ​សម្រាប់​សុខភាព​: រឿង​លើ​គ្រែ​ធ្វើ​ឲ្យ​យើង​ស្និទ្ធស្នាល​គ្នា​ជាង​មុន ព្រមទាំង​អាចជួយ​លើកកម្ពស់​ផ្នែក​សុខភាព​ទៀតផង​។ ការរួម​ភេទ ជួយ​ឲ្យ​រសាយ​បាត់​ភាព​តានតឹង ក្រោយពី​បំពេញការងារ​ហត់នឿយ​នាពេល​ថ្ងៃ វា​ជួយ​ឲ្យ​គេង​លក់​ស្កប់ស្កល់ ហើយក៏​ជួយ​ទប់ស្កាត់​ជំងឺ​ផ្តាសាយ​ស្រាលៗ និង​ជា​ឱសថ​បន្ថយ​ការឈឺចាប់​ដ៏​មាន​ប្រសិទ្ធភាព​ចំពោះ​មនុស្ស​ដែលមាន​ជំងឺ​ឈឺក្បាល​រ៉ាំរ៉ៃ​។​
២-​សុភមង្គល​និង​មាន​អាយុ​វែង​: ការរួម​ភេទ​ជួយ​ឲ្យ​ស្វាមីភរិយា ពន្យារ​បាន​រយៈពេល​វែង​សម្រាប់​ជីវិត​។ តាម​ការពិសោធន៍​នៃ​មហាវិទ្យាល័យ​បី​ស្តូ​ល ប្រទេស​អង់គ្លេស បាន​បង្ហាញថា ក្នុងចំណោម​បុរស ៩១៨ នាក់ មាន​វ័យ​ពី ៤៥-៥៩ ឆ្នាំ បណ្តា​បុរស​ដែល​បានរួម​ភេទ​ដល់​កម្រិត​កំពូល​ចាប់ពី ២ ដង ក្នុង​មួយ​សប្តាហ៍ គឺមាន​អាយុ​វែង​ជាង​បុរស ដែល​រួមភេទ​តិចជាង​មួយដង ក្នុង​មួយ​សប្តាហ៍​។​
៣-​ការពារ​“​អាវុធ​”: ការពិសោធន៍​មួយ​បាន​បង្ហាញថា ស្ត្រី​វ័យ​កណ្តាល​និង​ចៀស​ផុតពី​ការ​រលាក និង​ឆ្លង​វីរុស​នៅលើ​ប្រដាប់ភេទ ប្រសិនបើ​មានការ​រួមភេទ​លើសពី ៣ ដង ក្នុង​មួយខែ​។ ម្យ៉ាងទៀត ស្ត្រី​ដែលមាន​ទម្លាប់​ធ្វើ​សកម្មភាព​ផ្លូវភេទ​ទៀត​ទាត់ នឹងធ្វើ​ឲ្យ​អ័រម៉ូន​ផ្លូវភេទ របស់​ស្ត្រី​ដំណើរការ​ក្នុង​រាងកាយ​បានល្អ និង​ជួយ​ការពារ​កោសិកា​រលើ​ប្រដាប់ភេទ​ផងដែរ​។​
​ចំពោះ​បុរស​វិញ ការបញ្ចេញ​ទឹកកាម មិន​ត្រឹមតែ​ជួយ​ធ្វើ​ឲ្យ​មុខងារ​ផ្លូវភេទ​បានល្អ​ប៉ុណ្ណោះ​ទេ  វា​នៅ​ជួយ​កាត់បន្ថយ​ឱកាស​កើត​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​ទៀតផង​។ ការពិសោធ​បង្ហាញថា បុរស​ដែល​បញ្ចេញ​ទឹកកាម​បាន ២១ ដង ក្នុង​មួយខែ គឺមាន​គ្រោះថ្នាក់​ដោយ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត ៣៣ ភាគរយ តិចជាង បើ​ធៀប​និង​បុរស​ដែល​បញ្ចេញ​ទឹកកាម​ពី ៤-៧ ដង ក្នុង​មួយខែ ។ 
៤-​ធ្វើ​ឲ្យ​អ័រម៉ូន​មាន​តុល្យភាព​: ស្ត្រី​ដែល​បានរួម​ភេទ តិច​បំផុត​ក្នុង​មួយ​សប្តាហ៍ គឺ​តែងមាន​រដូវ​ទៀត​ទាត់ មាន​សាច់មាន​ឈាម និង​មាន​អ័រម៉ូន​ផ្លូវភេទ​ច្រើនជាង​ស្ត្រី​ដែល​មិនសូវ​រួមភេទ​។ ដូច្នេះ​ការរួម​ភេទ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ មិន​ត្រឹមតែ​ជួយ​ឲ្យ​មាន​សុភមង្គល​តែ​ម្យ៉ាង​នោះទេ តែ​វា​នៅ​ជួយ​ឲ្យ​រាងកាយ​បាន​រឹងមាំ ខួរក្បាល​ស្រស់ថ្លា និង​ក្មេង​បានយូរ​៕

វិធី​ដោះស្រាយ​បញ្ហា​អស់​អារម្មណ៍​រួមភេទ​



ពេលខ្លះ សកម្មភាព និង​ធម្មជាតិ​រាងកាយ​របស់​អ្នក​ទាំងពីរ អាច​ក្លាយទៅជា​ឧបសគ្គ​ប្រឆាំងនឹង​អារម្មណ៍​។ 
​ស្ថានភាព​បែបនេះ បើ​មិនឆាប់​ដោះស្រាយ​ទេនោះ អាចធ្វើ​ឲ្យ​អារម្មណ៍​នៃ​សេចក្តីសុខ រលាយ​បាត់អស់​ភ្លាម​មួយ​រំពេច  ទោះបី​ពេលនោះ អ្នក​ទាំងពីរ ស្ថិតនៅក្នុង​សភាព​ននលគក រួចជាស្រេច​ក៏ដោយចុះ​។​
១-​គេ​បដិសេធ​មិន​ព្រម​ប្រើ​មាត់​នៅត្រង់​កន្លែង​នោះ ដើម្បី​ប្រគល់​សេចក្តីសុខ​ឲ្យ​អ្នក :
​អូ​រ៉ា​ល់​សិច គឺជា​សេចក្តីសុខ​ម្យ៉ាង នៅពេល​រួមភេទ ដែល​ស្ត្រី​ក្រោយពេល​បាន​ភ្លក្ស​រសជាតិ​ម្តង ឬ​ពីរដង​ហើយ នឹង​ដិតអារម្មណ៍​ពេញចិត្ត ប៉ុន្តែ​ទោះយ៉ាងណា​ក៏មាន​បុរស​ខ្លះ​ខ្វល់ខ្វាយ​ចំពោះ​អនាម័យ មិន​ប្រាថ្នា​ទទួលយក​ក្លិន និង​រសជាតិ​នៅត្រង់​នោះដែរ​។​
*​វិធី​ដោះស្រាយ​: ហាម​បង្ខិតបង្ខំ​ចិត្ត​របស់គេ​ជាដាច់ខាត ក៏ប៉ុន្តែ​គួរ​ដោះស្រាយ​បញ្ហា ដោយ​ឲ្យ​គេ​ប្តូរ​មក​ប្រើ​ដៃ​ជំនួស​ការប្រើ​មាត់ និង​អណ្តាត​នៅត្រង់​កន្លែង​នោះ ទោះបីជា​វា​គ្មាន​រសជាតិ​ដូច​ការប្រើ​មាត់ ឬ​អណ្តាត​ក្តី ក៏​មិន​ធ្វើ​ឲ្យ​នាង​អស់​អារម្មណ៍​ដែរ​។​
២-​ពេល​គេ​ច្រាន​នាង​ឲ្យ​ចុះ​ពី​រាងកាយ​របស់គេ​:
​ជាការ​ពិត​បុរសៗ គួរផ្តល់​ឱកាស​ឲ្យ​ស្ត្រី​មាន​សេរីភាព​ក្នុងការ​ស្វែងរក​សេចក្តីសុខ ដោយ​ឲ្យ​ស្ត្រី​ជា​អ្នក​ស្ថិតនៅ​ពីលើ ប៉ុន្តែ​បុរស​ខ្លះ បែរជា​ច្រាន​ឲ្យ​ស្ត្រី​ចុះ​ពីលើ​រាងកាយ​របស់គេ​ទៅវិញ​។ ហេតុផល​ដែល​បុរសៗ​ធ្វើបែបនេះ គឺ​នាង​ធ្ងន់​ពេក ឬ​នាង​នៅ​ពីលើ​បែបនេះ មិនសូវមាន​អារម្មណ៍​។​
*​វិធី​ដោះស្រាយ​: បើជា​ហេតុផល​ដំបូង​គេ នាង​គួរប្រើ​វិធី​កាត់បន្ថយ​ទម្ងន់​ខ្លួន​ទៅលើ​ជើង​ទាំងពីរ ដោយ​ការ​ចោងហោង​។ ប៉ុន្តែ​ប្រសិនបើជា​ហេតុផល​ចុងក្រោយ គួរ​សុំ​គេ​ធ្វើ​ម្តងទៀត ដោយ​ប្តូរ​ក្បាច់​រហូតដល់​គេ​មាន​សេចក្តីសុខ​។​    ​
៣-​ពេល​នាង​ទ្រាំ​និង​ក្លិន​មាត់​របស់គេ​មិនបាន : 
​ចាត់ទុកថា​ជាការ​ធ្វើ​ឲ្យ​អារម្មណ៍ ស្នេហា​បាត់បង់​បាន ប៉ុន្តែ​បើ​ភ្លាមៗ​នោះ​អ្នក​ដេញ​ឲ្យ​គេ​ទៅ​ដុះធ្មេញ ខ្ពុរមាត់​របស់គេ ឬ​បដិសេធ​គេ​ដោយ​ត្រង់ៗ គឺ​មិនគួរ​ធ្វើ​នៅពេល​នោះឡើយ​។​
*​វិធី​ដោះស្រាយ : ណែនាំ​ឲ្យ​នាង​បង្កើន​ភាពជឿជាក់ ក្នុង​ល្បែង​ស្នេហា​លើក​នោះ ដោយ​ជ្រើសរើស​ប្រើ​ស្ករ​គ្រាប់​បំបាត់​ក្លិន​មាត់​ខណៈពេល​នាង​ផ្អឹប​មាត់​ទៅរក​មាត់​របស់គេ​។ ប្រសិនបើ​គេ​ឆ្ងល់​នាង​អាច​ប្រាប់​គេ​ថា ចង់បាន​រសជាតិ​ប្លែក​។ 
៤-​អង្គ​ជាតិ​របស់គេ​មាន​ក្លិន​មិនល្អ :
​ហេតុផល ដោយសារ​អវៈយវៈ​ភេទ​មួយ​នេះ ស្ថិតនៅ​កន្លែង​ហប់​សើម ហើយ​ថែមទាំង​បំពេញ​តួនាទី​កន្លែង​បញ្ចេញ​ចោល វត្ថុ​រាវ​មាន​ក្លិន​ឆួល​ទៀតផង ។ ជាងនេះទៅទៀត បើ​បុរស​នោះ​ខ្វះ​ការថែទាំ​អនាម័យ​ទៀត​នោះ តើ​ស្ត្រី​ណា​ម្នាក់ ស៊ូទ្រាំ​និង​ក្លិន​បែបនេះ ដើម្បី​ប្រឡែង​លេង​ជាមួយ​វា​បាន​ទៅ​។​
*​វិធី​ដោះស្រាយ​: ទោះបីយ៉ាងណា​ក៏ដោយ ហាម​ប្រាប់​ការពិត​ដល់​គេ ព្រោះ​ស្រួល​មិន​ស្រួល​គេ​អាច​ចោទ​បក​មក​យើង​វិញ​ថា នាង​ស្អប់ខ្ពើម​អវៈយវៈ​ភេទ​របស់គេ​។ ផ្ទុយទៅវិញ នាង​គួរ​ដោះស្រាយ​បញ្ហា​នេះ ដោយ​ប្រើល្បិច​ណាមួយ​ដែល​មិន​ប៉ះពាល់​ដល់​អារម្មណ៍​គេ ដូចជា​ឲ្យ​គេ​ទៅ​លាងជម្រះ​អង្គ​ជាតិ​ឲ្យ​ស្អាត ឬ​អាច​បបួល​គេ​ទៅ​ងូតទឹក​គ្រាន់​បានជា​គ្នា ដែល​ក្នុងនោះ នាង​អាច​ឆក់​ឱកាស​ដុសលាង​អង្គ​ជាតិ​របស់គេ​ដោយ​ទឹក និង​សាប៊ូ បែប​កាយវិការ​ប្រឡែង​លេង​ជាមួយ​វា រហូត​សង្កេតឃើញថា ស្អាត​គួរ​ឲ្យ​ទុកចិត្តបាន​ហើយ ចាប់ផ្តើម​ដាស់​អារម្មណ៍​គេ​ដោយ​ការធ្វើ​ឱ​រ៉ា​ល់​សិច​នៅ​ទីនោះ​តែម្តង​។​

ក្រូចឆ្មារ​ជួយ​សម្រក​ទម្ងន់​បាន​ឆាប់​


-​ផ្លែក្រូច​ឆ្មារ ត្រូវបាន​គេ​សន្ម​ត់​ថា  មានគុណ​ភាព​ជួយ​សម្រក​ទម្ងន់​បាន​រហ័ស​ទាន់​ចិត្តល្អ​បំផុត ប្រសិនបើ​លោកអ្នក​ធ្វើតាម​គោលការណ៍​ទម្ងន់​ទាំងបី​ចំណុច​ដូចខាងក្រោម​នេះ ៖
១-​ទទួលទាន​ទឹកក្រូច​ឆ្មារ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​រាល់​ព្រឹកៈ     ​វិធី​នេះ​ជួយ​ភ្ងោ​ច​ប្រព័ន្ធ​រំលាយ​អាហារ ឲ្យ​បំពេញ​តួនាទី​កាន់តែ​ល្អប្រសើរ​ឡើង ព្រោះ​ផ្លែ​ក្រូចឆ្មារ​ប្រមូលផ្តុំ​ទៅដោយ​វីតាមីន C ច្រើន​បំផុត​។ ក្រូចឆ្មារ​មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​អាកា​រៈ​គ្រុនក្តៅ​តែប៉ុណ្ណោះ​ទេ តែបើ​តាម​លទ្ធផល​ពិសោធន៍​ពី​សាកលវិទ្យាល័យ អា​រី​ហ្សូ​ណា បាន​ណែនាំ​ថា អ្នក​ដែល​ទទួលទាន​ផ្លែឈើ និង​បន្លែ​ដែល​ពោរពេញ​ទៅដោយ​វីតាមីន C ក្នុង​បរិមាណ​ច្រើនៗ មាន​ប្រយោជន៍​ជួយ​ប្រព័ន្ធ​រំលាយ​អាហារ ព្រមទាំង​ជួយ​សម្រក​ទម្ងន់​មាន​ប្រសិទ្ធភាព​ជាង​វិធី​ដទៃ​ទៀតផង​។
​ពិសេស​ជាងនេះទៅទៀត ទឹកក្រូច​ឆ្មារ ជួយ​ឲ្យ​រាងកាយ មានលទ្ធភាព ស្រូបយក​កាល់ស្យូម​ស្តុក​ទុក នៅក្នុង​កោសិកា​ខ្លាញ់​ទៀតផង​។ លទ្ធផល​ពិសោធន៍ បានបង្ហាញ​ឲ្យ​ឃើញ​ទៀតថា កាល់ស្យូម​ដែលមាន​នៅក្នុង​កោសិកា​ខ្លាញ់​ក្នុង​បរិមាណ​កាន់តែច្រើន វា​កាន់តែ​ជួយ​ដុត​កម្លោច​សារជាតិ​ខ្លាញ់​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​។​
២-​ទទួលទាន​បន្លែ​ផ្លែឈើ​យ៉ាងហោចណាស់​ក្នុង​មួយថ្ងៃ​៥​ប្រភេទ ព្រោះ​បន្លែ​ផ្លែឈើ​គ្រប់​ប្រភេទ មាន​បរិមាណ​កា​ឡូ​រីតិ​ច​បំផុត តែ​វា​សម្បូរ​ទៅដោយ​វីតាមីន រ៉ែ​ធាតុ កាក​សរសៃ និង​សារជាតិ​អាហារ​គ្រប់គ្រាន់ ដើម្បី​ជួយ​សម្រួល​តុល្យភាព​នៃ​អ័រម៉ូន​ក្នុង​រាងកាយ ព្រមទាំង​ជួយ​ឲ្យ​ប្រព័ន្ធ​សរសៃប្រសាទ មាន​ដំណើរការ​កាន់តែ​រលូន​ទៀតផង ។​
៣-​កែសម្រួល​តុល្យភាព​នៃ​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាមៈ​
​ដោយ​ប្រើ​វិធី​ច្របាច់​ទឹកក្រូច​ឆ្មារ ទៅក្នុង​អាហារ​ទទួលទាន​រាល់ពេល ឬក៏​ប្រើ​សម្បក​ក្រូចឆ្មារ​ផ្សំ​ក្នុង​គ្រឿង​ស៊ុប ហើយ​បើ​ប្រើ​អាហារ​ប្រភេទ​សាច់​ត្រី ក៏​មិនគួរ​ភ្លេច​យក​ទឹក​ក្រូចឆ្មារ​បន្តិចបន្តួច ច្រូច​ទៅលើ​សាច់​ត្រី​ផងដែរ​។ ក្រៅពីនេះ នៅពេល​ទទួលទាន​សាច់មាន់ ក៏​អាច​ប្រើ​វិធី​នេះ​បាន​ដូចគ្នា​ផងដែរ​។ ចំណុច​ពិសេស​របស់​ក្រូចឆ្មារ​គឺជា​តិ​កាក​សរសៃ​របស់​វា​ជួយ​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ​ហើយ​ថែមទាំង​ជួយ​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​ នៅក្នុង​ឈាម​ឲ្យ​ស្រក​ចុះ​ទៀតផង​។
​បើតាម​លទ្ធផល​ពិសោធន៍​របស់ America College of nutrition បាន​រាយការណ៍​ថា កាបូ​អ៊ី​ដ្រា​ត ដែល​រកឃើញ​នៅលើ​ផ្ទៃ​សម្បក​ក្រួច​ឆ្មារ អាចជួយ​កម្ចាត់​ចំណង់​អាហារ​ថយចុះ​បាន​រហូតដល់ ៤​ម៉ោង​។ សម្បក​ក្រូចឆ្មារ គឺជា​ប្រភព​បណ្តុំ​ទៅដោយ​កាក​សរសៃ​ប្រភេទ​ល្អ​ច្រើន​បំផុត ដែល​ជួយ​ជំរុញ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​មាន​សមត្ថភាព បឺត​ស្រូបយក​សារជាតិ​ស្ករ បាន​កាន់តែ​រហ័ស ក្រោយពេល​ទទួលទាន​រួច​។​

បរិភោគ​អាហារ​បែបណា​ដើម្បី​កាត់បន្ថយ “​មុន​” ?

បើ​ចង់​កាត់បន្ថយ​រោគ “​មុន​” លើ​ផ្ទៃមុខ លោកអ្នក​គួរ​អនុវត្ត​ការហូបចុក​ដូចខាងក្រោម​នេះ​៖
១-​ប្តូរ​ពី​ការបរិភោគ​អង្ករ ស (​សម្រិត​) មកជា​អង្ករសម្រូប នំប៉័ង ស មកជា​នំប៉័ង​ហូល​វីត (​បន្ថែម​កន្ទក់​) យ៉ាងតិច​មួយ​កំណាត់​។​
២-​ប្តូរ​ពី​ការ​ផឹកទឹក​ផ្លែឈើ​កំប៉ុង មកជា​ផ្លែឈើ​ស្រស់​ដែល​មិន​ផ្អែម​ពេក​។​
-​ប្តូរ​ពី​ការ​ផឹកទឹក​ផ្លែឈើ មកជា​ទឹក​បន្លែ ដូចជា​ទឹក​ប៉េងប៉ោះ​ជាដើម​។​
៤-​យក​អាហារ មាន​កាក​សរសៃ ដូចជា បន្លែ សណ្តែក ផ្សិត ល្ង ។​ល​។ មក​លាយ​ក្នុង​បាយ​បរិភោគ​។​
-​ផ្លាស់ប្តូរ​ពី​ការហូប​អាហារ​គ្មាន​ខ្លាញ់ មកជា​អាហារ​មាន​ខ្លាញ់​ទាប ដែល​ជួយ​ធ្វើ​ឲ្យ​ការរំលាយ​អាហារ​យឺត​ជាង​មុន​។​
-​ផ្លាស់ប្តូរ​ពី​ការបរិភោគ​អាហារ ៣​ពេលដែល​ច្រើនៗ មកជា​ការបរិភោគ​អាហារ​បន្តិចបន្តួច​វិញ ដោយ​ក្នុង​មួយថ្ងៃ ឲ្យ​បាន ៤ ទៅ ៥ ពេល​។ 
-​បរិភោគ​អាហារ​ឲ្យ​យឺត​ជាង​មុន​។ តាម​ការសិក្សា​ស្រាវជ្រាវ គេ​បាន​រកឃើញថា ក្រុមមនុស្ស​ដែល​បរិភោគ​អាហារ​លឿន មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់ជាង ក្រុមមនុស្ស​ដែល​បរិភោគ​អាហារ​យឺត ទំពារ​បាន​ម៉ដ្ឋ​ល្អ​។​
-​បរិភោគ​អាហារ​ដែលមាន​ប្រូតេអ៊ីន ដូចជា ស៊ុត សណ្តែក ទឹកដោះគោ ខ្លាញ់​ទាប សណ្តែកសៀង តៅហ៊ូ ត្រី​សាច់​។​ល​។ ដើម្បី​ជួយ​ឲ្យ​ការរំលាយ​អាហារ​យឺត​។​
៩-​ធ្វើការ​បញ្ចេញ​កម្លាំង ហាត់ប្រាណ​ជាប្រចាំ​។ តាម​ការសិក្សា​ស្រាវជ្រាវ​កន្លងមក បាន​រកឃើញថា ក្រោយពេល​បញ្ចេញ​កម្លាំង សាច់ដុំ​នឹង​ទាញយក​សារជាតិ​ស្ករ​ពី​ឈាម ដែល​ជួយ​ឲ្យ​កម្រិត​ជាតិ​ស្ករ ទាប​ចុះ​បាន​រយៈពេល ៣០​នាទី​រហូតដល់ ១០​ម៉ោង (​អាស្រ័យ​ការបញ្ចេញ​កម្លាំង និង​ការហាត់​ប្រាណ​បាន យូរ​ប៉ុនណា​)​។​
១០-​បញ្ចេញ​កម្លាំង​ដោយ​ការ​ទាញ​កៅស៊ូ​យឺត លើក​ទម្ងន់ ឡើង​ចុះ​ជណ្តើរ ។​ល​។ ដើម្បី​ជួយ​ឲ្យ​កម្លាំង​សាច់ដុំ​កើនឡើង​។​
​នៅពេល​សាច់ដុំ​រឹងប៉ឹង អាចជួយ​ដុតបំផ្លាញ​សារជាតិ​ស្ករ​បាន​ពេញ​មួយថ្ងៃ​។ សាច់ដុំ​ដែល​មិន​ស្ពឹក​ស្រពន់ មាន​ភាពរហ័សរហួន ជាពិសេស​អាច​កម្ចាត់​សារជាតិ​ពុល​បាន​មួយចំនួន​ទៀតផង​។​

អាហារ​ដែលមាន​វីតាមីន C និង E ជួយ​ឲ្យ​អាយុ​វែង​


ការរកឃើញ​ថ្មីៗ​នេះ បាន​បង្ហាញថា ការបរិភោគ​វីតាមីន C និង E ពី​ធម្មជាតិ​ជាប់​ជាប្រចាំ តែង​ជួយ​ឲ្យ​មនុស្ស​យើង  មាន​អាយុ​កើនឡើង​រហូតដល់​មួយឆ្នាំ ។ 
​ហេតុផល​ដោយសារ​ថា វីតាមីន C និង E បញ្ចេញ​ឥទ្ធិពល​ប្រឆាំង​រ៉ាឌីកាល់​សេរី ជួយ​ឲ្យ DNA ត្រូវ​បំផ្លាញ​យឺត​ជាង​មុនៗ​។ ផ្នែក​ចុងក្រោយ​នៃ DNA ឬ Telomere ដែល​វែង ជួយ​ឲ្យ​កោសិកា បំបែក​ខ្លួន​ដោយ​អាចបង្កើត ឬ ជួស​ជុស​ត្រង់​កន្លែង​សឹករិចរឹល​បាន​យ៉ាង​ល្អ​។ វីតាមីន C និង E ជួយ​ឲ្យ Telomere កាន់តែ​វែង​ជាង ហើយ​ឱកាស​ជួយ​ឲ្យ​អាយុ​កើនឡើង​ក៏មាន​ច្រើន​ដែរ​។​
​ត្រូវ​ចងចាំ​ថា វីតាមីន C មិន​ធន់​និង​កម្តៅថ្ងៃ​ខ្ពស់​ពី​ការ​ចម្អិន​ទេ​។ ការបរិភោគ​អាហារ​ប្រភេទ​ស្រស់ ជួយ​ធ្វើ​ឲ្យ​ទទួលបាន​វីតាមីន C ច្រើនជាង​ការ​ចម្អិន​ឆ្លងកាត់​កម្តៅ​រួចហើយ​។​
-​ប្រភព​នៃ​វីតាមីន C គឺៈ អាហារ​ដែលមាន​វីតាមីន C ខ្ពស់ មានដូចជា ម្ទេស (​ម្ទេស​ក្រហម​មាន​វីតាមីន​C ខ្ពស់ជាង​ម្ទេស​បៃតង​)​ត្របែក​ក្រូច គី​វី ស្ពៃ​ប្រូ​ខូ​លី​(​ឆ្អិន​មាន​ច្រើនជាង​ឆៅ​)​ផ្លែ​ស្ត្រ​បឺ​រី ប៉េងប៉ោះ ត្រយូងចេក ត្រសក់ស្រូវ​ទុំ ផ្កា​ខាត់ណា សណ្តែក​ហោ​ឡាន់​តៅ ព​ពាយ ។​ល​។ ក្រៅពីនេះ ល្ហុង​ក៏​ផ្តល់​វីតាមីន C ខ្ពស់​ដែរ​។​
-​អាហារ​ដែលមាន វីតាមីន E ខ្ពស់ៈ​មានដូចជា​ប្រេង​រុក្ខជាតិ សណ្តែក (Nut) និង ល្ហុង ។ 
​ការប្រើ​ប្រេង​រុក្ខជាតិ​ប្រសើរ​ណាស់​ដូចជា​ប្រេង ល្ហុង សណ្តែកដី គ្រាប់​តែ​។ ប្រេង​រុក្ខជាតិ​ទាំងនេះ អាច​ប្រើ​ចៀន​អាហារ​ផ្តល់​ផល​ល្អ ប៉ុន្តែ​ប្រេង​អូ​លីវ ដែល​គេ​អាច​ប្រើ​ចៀន​បាន​នោះ មិនគួរ​ប្រើ​ចម្អិន​អាហារ​ឡើយ​។ 
​ចំណែក​ទឹក​ខ្ទិះដូង ប្រេងដូង ក៏​មិន​គួរប្រើ​ដែរ ដោយសារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​៕

ហូប​ក្រូច​មួយថ្ងៃ មួយ​ផ្លែ ឃ្លាតឆ្ងាយ​ពី​មហារីក​




ក្រុម​អ្នកស្រាវជ្រាវ​របស់​ប្រទេស​អូស្ត្រាលី បាន​ស្រាវជ្រាវ​រកឃើញថា ផ្លែឈើ​ប្រភេទ​ដែលមាន​អាស៊ីដ ដូច​ផ្លែក្រូច ឬ​ក្រូចឆ្មារ​នេះ វា​អាចជួយ​ការពារ​មហារីក​មាត់ មហារីក​បំពង់​សំលេង​និង​មហារីកក្រពះ​បាន​រហូតដល់​ទៅ ៥០​ភាគរយ​។ 

បានសេចក្តីថា ឱកាស​ដែល​អ្នកនឹង​កើត​មហារីក វា​នឹង​ថយចុះ​ពាក់កណ្តាល​។ ម្យ៉ាងវិញទៀត បើ​បាន​ហូប​ជាប្រចាំ មួយថ្ងៃ​៥​ពេល ក៏​អាចជួយ​ការពារ​រោគ​កម្រើក​លែង​បាន (Paralysis) រហូតដល់​ទៅ ១៩ ភាគរយ​ផងដែរ​។ ការដែល​មហារីក​ចុះចាញ់​ក្រូច​យ៉ាង​ដូច្នេះ គឺ​ដោយសារតែ​ក្រូច​មាន​សារធាតុ​ម្យ៉ាង​ដែល​ជួយ​កម្ចាត់​ជាតិពុល​ក្នុង​រាងកាយ ជួយ​ស្តារ​ប្រព័ន្ធ​ការពារ​ឲ្យ​ខ្លាំង ធ្វើ​ឲ្យ​សាច់ដុំ​កំណាច​មិនអាច​រាលដាល​ទៅជា​មហារីក ហើយ​ថែមទាំង​ជួយ​ប៉ះប៉ូវ​កោសិកា​អាក្រក់​ដទៃទៀត ឲ្យ​ត្រឡប់មក​ជាធម្មតា​វិញ​បាន​ទៀតផង​។​

ភេសជ្ជៈ​ដែល​ពុំគួរ​ប្រើប្រាស់​ជាមួយ​ថ្នាំ​

ត្រូវ​ប្រយ័ត្ន​ពេលដែល​អ្នកមាន​បំណង​លេបថ្នាំ ជាមួយ​ពពួក​សារជាតិ​រាវ ដែល​ពុំមែន​ជា​ទឹកស្អាត​។ ភេសជ្ជៈ​ជាទូទៅ​ដូចខាងក្រោម​នេះ អាច​បង្ក​គ្រោះ ថ្នាក់​ដល់​ស្លាប់ ពេល​គួបផ្សំ​ជាមួយ​ថ្នាំ​។​
១)​ទឹក​ក្រូចថ្លុងៈ​
​ទឹក​ក្រូចថ្លុង មាន​ឥទ្ធិពល​អសកម្ម​ជាង ៥០ ប្រភេទ​ថ្នាំ រួមមាន​ទាំង​ថ្នាំ Statin​។ ដោយសារ​ឥទ្ធិពល​របស់​អម្បូរ​ក្រូចឃ្វិច ឡើងដល់ ២៤ ម៉ោង ហេតុនេះ​នឹង​គ្មាន​លទ្ធផល ប្រសិន​អ្នក​លេបថ្នាំ និង​ផឹកទឹក​ក្រូចថ្លុង​ក្នុង​ថ្ងៃ​តែមួយ​។​
២)​ទឹក​ផ្លែ​ទទឹមៈ​
​អង់​ហ្ស៊ី​ម​មួយ​ប្រភេទ ត្រូវបាន​រកឃើញ​នៅក្នុង​ទឹក​ផ្លែ​ទទឹម ដែល​អាចធ្វើឱ្យ​ថយចុះ​ប្រសិទ្ធភាព​ថ្នាំ​ព្យាបាល​ជំងឺលើសឈាម​។​
៣)​ទឹកដោះគោៈ​
​កាល់ស្យូម មាននៅ​ក្នុង​ទឹកដោះគោ ទឹក​សណ្តែក ទឹក​ផ្លែឈើ​ផ្ទុក​ទឹកដោះ អាច​រារាំង​ប្រសិទ្ធភាព​របស់​ឱសថ​ព្យាបាល​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ​។ ល្អ​បំផុត​គឺ​ត្រូវ​រង់ចាំ​យ៉ាងតិច ៤​ម៉ោង ក្រោយពេល​ផឹកថ្នាំ​រួច ទើប​ទទួលទាន​ភេសជ្ជៈ​សម្បូរ​កាល់ស្យូម​។​
៤)​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​នៈ​
​ក្រុម​ភេសជ្ជៈ​នេះ រួមមាន កាហ្វេ តែ​បៃតង និង​ពពួក​ភេសជ្ជៈ​ថាមពល​...​។ កាហ្វេ​អ៊ី​ន អាច​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សុខភាព​។ ពេល​ប្រើប្រាស់ រួមជាមួយ​ពពួក​ឱសថ​មាន​សារជាតិ​រំញោច​នេះ ចូរ​ចៀស​ឆ្ងាយ​ពី​កាហ្វេ ពេល​អ្នក​កំពុង​ប្រើ​ថ្នាំ​រារាំង​ភាព​ឃ្លាន ថ្នាំ​ព្យាបាល​ហឺត និង​ពពួក​ថ្នាំ​រំញោច​៕
ភេសជ្ជៈ​កីឡា​
សារជាតិ​ប៉ូ​តា​ស្យូ​ម មាននៅ​ក្នុង​ពពួក​ភេសជ្ជៈ​សម្រាប់​អ្នកលេង​កីឡា អាច​ប្រែជា​គ្រោះថ្នាក់ ប្រសិន​ប្រើ​ផ្សំ​ជាមួយ​សមាសធាតុ​មួយចំនួន​នៃ​ឱសថ​ព្យាបាល​ជំងឺខ្សោយបេះដូង លើសឈាម​។ ពុំ​ត្រឹមតែ​ភេសជ្ជៈ​កីឡា​ប៉ុណ្ណោះ​ទេ អ្នក​ក៏ត្រូវ​ប្រយ័ត្ន​ជាមួយ​ចេក ព្រោះ​វា​ជា​ប្រភេទ​ផ្លែឈើ​សម្បូរ​ប៉ូ​តា​ស្យូ​ម​។​
ស្រា​
ត្រូវ​ចៀស​ឆ្ងាយ​ការទទួល​ទាន​ស្រា ពេល​អ្នក​កំពុង​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺសរសៃប្រសាទ ផ្លូវចិត្ត​។ ការ​គួបផ្សំ​នេះ​អាច​បង្ក​ជា​ជំងឺ​ឈឺក្បាល ចង្វាក់បេះដូង​ញាប់ និង​ងាយ​ដាច់​សរសៃឈាម​ខួរក្បាល​៕ 

ការ​គេង​តិច ឬ​ច្រើន​ពេក​អាច​បណ្ដាល​ឲ្យ​ខ្សោយ​ប្រាជ្ញា

120718_20b

ក្រុង​ញូវយ៉កៈ លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ បាន​បង្ហាញ​ឲ្យ​ដឹង​ថា ស្រ្តី​ដេក​មិន​គ្រប់​គ្រាន់​អាច​បណ្តាល​ឲ្យ​មាន​ការ​ប្រឈម​មុខ​នឹង​ភាព​ ចាស់​រញី​រញ័រ​មុន​អាយុ​ និង​ជំងឺ​ខ្សោយ​បញ្ញា។
ចំណុច​មួយ​គឺ​ទាក់ទង​នឹង​ការ​ដេក​បាន​តិច​ពេក ឬច្រើន​ពេក​បាន​ធ្វើ​ឲ្យ​ខូច​ប្រព័ន្ធ​ខួរ​ក្បាល​ថយ​ចុះ​ប្រមាណ​ជា​២ឆ្នាំ។ ការ​សិក្សា​បាន​បែង​ចែក​ចំណុច​ជា​ពីរ​ផ្នែក​គឺ​មួយ​ផ្នែក​ចំពោះ​មនុស្ស​ដែល​ ដេក​មាន​ចង្វាក់​ដក​ដង្ហើម​ខុស​ប្រក្រតី​ដោយ​ពួក​គេ​នឹង​មាន​ផលពិបាក​ក្នុង ​ការ​អភិវឌ្ឍ​ការ​គិត។ ចំណែក​មួយ​ផ្នែក​ទៀត​ចំពោះ​អ្នក​ដែល​ដេក​មាន​ចង្វាក់​ដង្ហើម​ធម្មតា​តែ​ដេក ច្រើន​ពេក​ក៏​ត្រូវ​គេ​សន្និដ្ឋាន​ថា អាច​ប៉ះពាល់​ដល់​កម្រិត​នៃ​កោសិកា​ប្រាជ្ញា​ដែរ កើត​ឡើង​ច្រើន​លើ​មនុស្ស​ចាស់។
ការ​សិក្សា​ស្រាវជ្រាវ​មួយ​មាន​ទ្រង់​ទ្រាយ​ធំ​ដោយ​គេ​បាន​ប្រមូល​ទិន្នន័យ​ស្រ្តី​ចំនួន​១៥០០០​នាក់​នៅ​ឯ​មណ្ឌល​សិក្សា​ថែទាំ​សុខភាព​អាមេរិក​ (USNHS)។ ការ​សិក្សា​បាន​ផ្តោត​ទៅ​លើ​ស្រ្តី​ដែល​បាន​ដេក​៥​ម៉ោង ឬ តិច​ជាង ៩​ម៉ោង ឬ ច្រើន​ជាង​ក្នុង​មួយ​ថ្ងៃ។ ស្រ្តី​ដែល​បាន​ដេក​ច្រើន​ពេក ឬ តិច​ពេក​ប្រព័ន្ធ​ខួរ​ក្បាល​នឹង​មាន​ការ​ថយ​ចុះ​ថាមពល​បញ្ញា​២ឆ្នាំ​នេះ។ នេះ​គឺ​ជា​ការ​សិក្សា​មួយ​ដែល​បាន​ធ្វើ​បទ​បង្ហាញ​កាល​ពី​ថ្ងៃ​ចន្ទ​សម្រាប់ ​កិច្ច​ប្រជុំ​ប្រចាំ​មួយ​ឈ្មោះ​ Alzheimer's Association នៅ​ឯទីវេនកូវើរ៕ PR

អាហារជំនួយ សមត្ថភាព ផ្លូវភេទ



ការទទួលទានអាហារ មិនមែនគ្រាន់តែសម្រាប់សម្រន់ ភាពឃ្លានរបស់លោកអ្នក ប៉ុណ្ណោះទេ ផ្ទុយទៅវិញ អាហារក៏មាន មុខងារសំខាន់សម្រាប់ ជីវភាពសិច ឬសុភមង្គលលើគ្រែ របស់យើងដែរ ។ ដូច្នេះយើងខ្ញុំសូម លើកយកអាហារ បង្កើនសមត្ថភាពផ្លូវភេទ មួយចំនួនដូច ខាងក្រោមនេះ ៖

- មើមយ៉ិនស៊ិន
ពេលពិសាចូលទៅធ្វើឱ្យកើតមានកម្ដៅ ជួយឱ្យឈាម ចរាចរទៅចិញ្ចឹមអវយវៈ សព្វសព៌ាង្គកាយ បានស្រួល រួម ទាំងអវយវៈភេទផងដែរ ដោយជួយដាស់អារម្មណ៍ និងធ្វើឱ្យ លិង្គរឹង មិនងាយទន់ ។

- ស៊ុត
ក្នុងស៊ុត មានអាស៊ីដអាមីណូ ដែលចាំបាច់សម្រាប់ រាងកាយដល់ទៅ ៩ប្រភេទឯណោះ ថែមទាំងមានសារធាតុ ដែក សារធាតុរ៉ែអ៊ីយ៉ូដ ជាច្រើនប្រភេទទៀត ។ ទទួលទាន ស៊ុតធ្វើឱ្យរាងកាយ រឹងមាំ ។ ឯពងមាន់ស្ងោរ ជាហារបំប៉ន ផ្នែកផ្លូវភេទ ដែលមនុស្សសម័យ ដើមនិយមចូលចិត្ដខាំង ណាស់ ។

- ជីរអង្កាម
ជីរអង្កាមមានសារធាតុជួយជំរុញដាស់អារម្មណ៍ផ្លូវ ភេទបានល្អប្រសើរ តែបើចង់ឱ្យរឹតតែ ប្រសើរជាង នេះ ទៀត ចូរអ្នកពិសាវាជាមួយ ប៉េងបោះអាំងឆ្អិន ។

-បង្កង
មានអាស៊ីដហ្វ៊ីនីល អាក់ឡានីន ដែលជួយដាស់ អារម្មណ៍ផ្លូវភេទ ។

- ចេកអំបូង
មានធាតុប៉ូតាស្យូម និងវីតាមីន B៦ ច្រើន បើពិសាវា ច្រើនវានឹងជួយបង្កើនកម្លាំង ថាមពលផ្លូវភេទបាន ។

- ការ៉ុត
មានសារធាតុបេតាខារ៉ូទីនច្រើន ជួយបង្កើនបរិមាណ ទឹកកាម និងអ័រម៉ូនភេទ ដល់បុរសៗបាន យ៉ាងល្អប្រសើរ ។

- មាន់ខ្មៅ
មាន់ខ្មៅ សាច់របស់វាមានប្រូតេអ៊ីនច្រើន ។ សាច់ និងឆ្អឹងដែលមានពណ៌ខ្មៅ ជនជាតិចិនចាត់ទុក ជាថ្នាំបង្កើន ថាមពលផ្លូវភេទ ប្រកបបដោយ ប្រសិទ្ធភាព ។

- សាច់ជ្រូកបុក
យកសាច់ជ្រូក ទៅចម្អិនឱ្យឆ្អិន ហើយបុកលាយជាមួយ ចេកណាំវ៉ាចាស់ និងទឹកឃ្មុំ រួចហើយលញ់ សូនជាគ្រាប់ថ្នាំ មូលៗ ទុកទទួលទាន មួយថ្ងៃ១គ្រាប់ វានឹងជួយឱ្យប្រដាប់ ភេទរបស់អ្នកឡើងរឹងបាន៕

ការញ៉ាំអាហារសម្បូរជាតិ ខ្លាញ់ច្រើន ប៉ះពាល់ដល់សិច



បើកូឡេស្តេរ៉ូល មានបរិមាណច្រើន វាអាចបង្កឱ្យកើត ជំងឺផ្សេងៗ ជាច្រើនដូចជា ជំងឺធាត់ ជំងឺបេះដូង ជំងឺទឹក នោមផ្អែម ដែលមូលហេតុសំខាន់បណ្ដាលមកពីការទទួល ទានចំណីអាហារធ្វើពីម្សៅ ស្ករ និងខ្លាញ់ ដែលមានបរិមាណ ច្រើន ហើយផ្គួបផ្សំនិង ការពុំបានហាត់ប្រាណ ថែមទៀតនោះ ទើបនាំឱ្យចំណីអាហារទាំងនោះ ទៅផ្ដុំគ្នានៅក្នុងរាងកាយ បង្ក ជាខ្លាញ់ ធ្វើឱ្យអ្នកកាន់តែធាត់ឡើងៗ ឬអ្នកខ្លះអាចឈានទៅ ដល់គ្រោះថ្នាក់ ស្លាប់បាត់បង់ជីវិតក៏មាន ដោយសារកូឡេស្តេរ៉ូល ទៅតោងរុំ សរសៃឈាមក្រហម រាំងស្ទះចរន្តឈាម ហើយថែម ទាំងធ្វើឱ្យសមត្ថភាពផ្លូវភេទ របស់អ្នកចុះខ្សោយ ទៀតផង ។

ដូច្នេះ បើអ្នកគិតថា ចង់ញ៉ាំចំណីអាហារដែលមាន ជាតិខ្លាញ់ អ្នកគួរហាត់ប្រាណ ឱ្យបានញឹកញាប់ ជាប់ជា ប្រចាំផង យ៉ាងហោច ណាស់ឱ្យបាន៣ ថ្ងៃក្នុងមួយ សបា្ដហ៍ ដោយម្ដងៗ ឱ្យបានកន្លះម៉ោង ប្រយោជន៍ដើម្បីដុតបំផ្លាញ ជាតិខ្លាញ់ដែលលើសពីតម្រូវការ ហើយក៏គួរទទួលទាន បន្លែ ផ្លែឈើ ដែលមានកាកសរសៃច្រើន ដើម្បីជួយទប់ស្កាត់ដល់ ការរំលាយអាហារ និងបឺតស្រូបយក ជាតិខ្លាញ់ ចូលទៅក្នុង រាងកាយ និងដើម្បីឱ្យរាងកាយអ្នក មានសុខភាពល្អថែម ទៀតផង ៕

មូលហេតុ ៩យ៉ាងដែល អ្នកត្រូវដេក អោយបានច្រើន



តើការបន្ថែមម៉ោងដេក ដល់ខ្លួនធ្វើអោយជីវិត ផ្លាស់ប្តូរអ្វីខ្លះទៅ? អ្នកឯកទេសនិយាយថា វាប្រហែលជាមានច្រើន។ ការសិក្សាបានបង្ហាញ អោយឃើញថា ចន្លោះពេលរវាងការដេក បានគ្រប់គ្រាន់ និងដេកបានតិចពេក ប្រហែលជាប៉ះពាល់ ដល់សុខភាព អារម្មណ៍ ទម្ងន់ និងជីវិតផ្លូវភេទរបស់អ្នកបាន។

ប្រសិនបើអ្នកដេកពេលយប់ តិចជាង ៧ ឬ៨ម៉ោង យើងមានហេតុផល ៩យ៉ាងដែលអ្នកគួរតែបិទកុំព្យូទ័រ បិទភ្លើង និងចូលដេកអោយបាន លឿនមុនមួយម៉ោងទៅនៅពេលយប់។

១, សុខភាពកាន់តែល្អ

ការទទួលបាននូវដំណេក ពេលយប់ល្អវា នឹងជួយជម្រុញអោយ ប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងជំងឺបាន។ ប៉ុន្តែការសិក្សាក្រោយៗ ទៀតបានរកឃើញថា ការដេកបានតិចមាន ជាប់ទាក់ទងនឹង បញ្ហាធ្ងន់ធ្ងរដល់ សុខភាពមួយចំនួន ដូចជា ជំងឺបេះដូង គាំងបេះដូង ទឹកនោមផ្អែម និងធាត់ជ្រុល។

២, ជីវិតផ្លូវភេទ កាន់តែប្រសើ

ដោយយោងទៅតាម ការប្រមូលទិន្នន័យរបស់ មូលនិធិដេកថ្នាក់ជាតិ (National Sleep Foundation) បានអោយដឹងថា មានប្រជាជនរហូតដល់ ២៦% និយាយថា ជីវិតផ្លូវភេទពួកគេ ហាក់ដូចជាមាន ការពិបាកដោយសារតែ ការអស់កម្លាំង ខ្លាំងពេក។ ជាក់ស្តែងចំពោះមនុស្សប្រុស ការដែលដេកមិនបាន អាចពាក់ព័ន្ធទៅនឹងអ័រម៉ូន Testosterone ថយចុះ។

ពិតណាស់ ការដែលដេកមិន បានគ្រប់គ្រាន់អាចប៉ះពាល់ ទៅដល់ជីវិតស្នេហារ របស់អ្នកតិចតួចដែរ។

៣, មិនសូវមានការឈឺចាប់

ប្រសិនបើអ្នកមានការឈឺចាប់រ៉ាំរ៉ៃ ឬស្រួចស្រាវដោយសារ ការគ្រោះថ្នាក់ថ្មីៗ ការដេកបានគ្រប់គ្រាន់ ប្រហែលជាធ្វើអោយអ្នក មិនសូវមានអារម្មណ៍ឈឺចាប់ ខ្លាំងទេ។ ការសិក្សាជាច្រើនបាន បង្ហាញអោយឃើញ ពីទំនាក់ទំនងមួយ រវាងការដេក មិនបាន និងការឈឺចាប់។ ជាអកុសល្យ ការដែលកំពុងឈឺចាប់ អាចមានការពិបាក ដល់ការដេកដែរ។

៤, កាត់បន្ថយនូវការ ប្រឈមនឹងរបួស

ការដេកបានគ្រប់គ្រាន់ ប្រហែលជាអាចអោយ អ្នកមានសុវត្ថិភាព ប៉ុន្តែការដែលមិន បានដេកសោះអាច បណ្តាលអោយមាន មហន្តរាយធ្ងន់ធ្ងរ ជាច្រើនដូចជា គ្រោះថ្នាក់ចរាចរក្នុង ពេលបើកបរជាដើម។ វិទ្យសា្ថនវេជ្ជសាស្ត្រ (The Institute of Medicine) បានប៉ាន់ប្រមាណឃើញថា គ្រោះថ្នាក់ចរាចរ មួយក្នុងចំនោម ៥នៅសហរដ្ឋអាមេរិកកើតឡើង ដោយសារការបើកបរ ដោយភាពងងុយដេក ហើយមានគ្រោះថ្នាក់ បុកគ្នាប្រហែលជា ១លានករណីក្នុងមួយឆ្នាំ។

៥, អារម្មណ៍ល្អ

ការដេកបានគ្រប់គ្រាន់ ធានាថាអ្នកនឹងចូលចិត្តពន្លឺ ព្រះអាទិត្យដែល ចាំងមកលើខ្លួន។ ប៉ុន្តែអ្នកប្រហែលជា សម្គាល់ឃើញថា នៅពេលអស់កម្លាំង អ្នកទំនងជាមានភាព ឆេវឆាវច្រើនចំពោះ ករណីនេះទៅវិញ ប៉ុន្តែវាមិនទាំងអស់នោះទេ។ វេជ្ជបណ្ឌិត មីនឌេល និយាយថា “ការដេកមិនបាន គ្រប់គ្រាន់ប៉ះពាល់ដល់ ការសម្របសម្រួល អារម្មណ៍របស់ អ្នក។ នៅពេលអស់កម្លាំងខ្លាំង អ្នកទំនងជាខឹងនឹង ចៅហ្វាយនាយ ហូរទឹកភ្នែក ឬចាប់ផ្តើមសើច ដោយមិនបានគ្រប់គ្រងបាន”។

៦, គ្រប់គ្រងទម្ងន់បានកាន់តែល្អ

ការដេកបានគ្រប់គ្រាន់ អាចជួយអោយអ្នក ថែរក្សាទម្ងន់បានយ៉ាងល្អ ប៉ុន្តែការដែលមិនបាន ដេកបែរជាប្រឈមកាន់តែ ខ្លាំងទៅនឹងការឡើង ទម្ងន់ទៅវិញ តើហេតុអ្វីទៅ? បញ្ហាគឺឥរិយាបទមនុស្ស។ ប្រសិនបើអ្នកអស់កម្លាំងខ្លាំង អ្នកប្រហែលជាមិន សូវជាមានថាមពល គ្រប់គ្រាន់នឹងការដើរ ឬចម្អិនអាហារពេលយប់ ពេលត្រឡប់មកពីធ្វើការនោះទេ។

បញ្ហា ផ្សេងៗទៀតគឺជាដំណើរការ ធម្មតារបស់រាងកាយ។ អ័រម៉ូន Leptinsដើរតួរយ៉ាងសំខាន់មួយ ក្នុងការធ្វើអោយអ្នក មានអារម្មណ៍ថា ខ្លួនឆ្អែត។ នៅពេលអ្នកមិនបាន ដេកគ្រប់គ្រាន់ អ័រម៉ូន នេះនឹងធ្លាក់ចុះ។ ជាលទ្ធផល៖ មនុស្សដែលអស់កម្លាំង គ្រាន់តែឃ្លានជាងធម្មតា ហើយហាក់បីដូចជា ចូលចិត្តញ៉ាំអាហារ មានជាតិខ្លាញ់ និងកាឡូរីខ្ពស់ជា ពិសេសទៅវិញ។

៧, ការគិតកាន់តែច្បាស់លាស់

តើអ្នកធ្លាប់ភ្ញាក់ពីដេកក្រោយ ពីមានដេកមិនបាន នៅពេលយប់ដែរ ឬខួរក្បាលកំពុងតែ គិតអ្វីមិនចេញដែរទេ?

វេជ្ជបណ្ឌិត មីនឌេល និយាយថា “ការដែលមិនបានដេកអាច ប៉ះពាល់ដល់របៀប នៃការគិតរបស់អ្នក។ វាធ្វើអោយខូចដល់ភាពឆ្លាតវៃ ការយកចិត្តទុកដាក់ និងការសម្រេចចិត្ត របស់អ្នកបាន”។ ការសិក្សាបានរកឃើញថា មនុស្សដែលមិនបានដេកសោះ មានភាពលំបាកខ្លាំងណាស់ ក្នុងការដោះស្រាយបញ្ហា ឡូហ្សិច ឬគណិតវិទ្យាជាង មនុស្សដែលដេក បានគ្រប់គ្រាន់។ អ្នកស្រីបន្ថែមទៀតថា “ពួកគេក៏ទំនងជាធ្វើ អោយមានកំហុស ដ៏ចម្លែកៗណាស់ដែរ ដូចជា ភ្លេចសោរនៅក្នុងទូរទឹកកកជាដើម”។

៨, ការចងចាំកាន់តែប្រសើ

តើអ្នកធ្លាប់មានអារម្មណ៍ថា ភ្លេចឈឹងដែរទេ? អ្នកគួរតែបន្ទោស ដល់ការមិនបានដេកទៅ។ ការសិក្សាបានបង្ហាញ អោយឃើញថា នៅពេលយើងដេក ដំណើរការណ៍របស់ខួរក្បាល និងការចងចាំនឹង ចូលរួមជាមួយគ្នា ទាំងអស់។ ប្រសិនបើអ្នក មិនបានដេកគ្រប់គ្រាន់ទេ វាហាក់បីដូចជា ការចងចាំទាំងនោះ មិនបានរក្សាទុក នៅនឹងកន្លែងត្រឹមត្រូវទេ គឺអាចភ្លេចទៅវិញបាន។

៩, ប្រព័ន្ធភាពស៊ាំ កាន់តែខ្លាំង

ការទទួលបានដំណេក គ្រប់គ្រប់គ្រាន់ជួយ ការពារកុំអោយមាន ជំងឺផ្តាសាយ មែនទេ? ការសិក្សាជាលើកដំបូង មួយបានធ្វើតេស្ត លើគំនិតមួយនេះ។ អ្នកស្រាវជ្រាវជា ច្រើនបានតាមដាន លើមនុស្សចំនួន ១៥០នាក់ និងទម្លាប់នៃការដេក របស់ពួកគេរយៈពេល ២ សប្តាហ៍។ ក្រោយមកទៀត ពួកគេក៏តម្រូវអោយ ប្រឈមមុខនឹង វីរុសផ្តាសាយ។

អ្នកដែលបាន ដេកពេលយប់បាន ៧ម៉ោង ឬតិចជាងនេះ ទំនងជាអាចកើតជំងឺ រហូតដល់ ៣ដងឯណោះនេះ បើយើងប្រៀបធៀប ចំពោះអ្នកដេកបាន យ៉ាងហោចណាស់ ៨ម៉ោងក្នុងមួយយប់។ ការស្រាវជ្រាវជា ច្រើនទៀតត្រូវតែ កំណត់ពីទំនាក់ទំនង ពិតប្រាកដមួយ ព្រោះការសិក្សាមួយនេះ មានទ្រងទ្រាយតូច និងមានកត្តាផ្សេងៗ ទៀតជះឥទ្ធិពល ទៅលើលទ្ធផល ដែលទទួលបាន៕

តើបេះដូង ច្របាច់ឈាម ប៉ុន្មានលីត្រ ក្នុងមួយនាទី ដើម្បីចិញ្ចឹម រាងកាយមនុស្ស?



ជាញឹកញាប់មនុស្សចាត់ទុក បេះដូងហាក់បីដូចជា ទីកន្លែងនៃការ រំជួលចិត្ដធំៗ មួយចំនួន។ បុគ្គលដែលរឹងប៉ឹងខ្លាំង អាចត្រូវបាន ពណ៌នាថាមានបេះដូងធំ ។ បុគ្គលដែលមាន ការខក ចិត្ដក្នុង រឿងស្នេហាអាច ត្រូវបានពណ៌នា ថាមានបេះដូងខ្ទេចខ្ទាំ ឬប្រេះ ស្រាំ។ បេះដូងគឺជាសរីរាង្គសាច់ដុំ ដែលមានសារៈសំខាន់ សំរាប់អាយុជីវិត ពីព្រោះវាសប់បាញ់ ឈាមកាត់ពេញ សារពាង្គកាយ។ ការរំជួលចិត្ដ (emotions) គឺជាផលិតផល នៃមុខងារខួរក្បាល មិនមែនមុខងារ បេះដូងនោះទេ។

វត្ថុរាវហូរកាត់បំពង់ទុយយោ តែក្នុងករណីវាត្រូវបង្ខំឱ្យ ហូរតែប៉ុណ្ណោះ។ កម្លាំងបង្ខំជាទូទៅ ត្រូវបានបង្កើតឡើងដោយ ស្នប់ ដែលបង្កើនវត្ថុរាវ នៅកន្លែងស្នប់ឱ្យខ្ពស់ជាង សម្ពាធឈាមនៅក្នុង បំពង់ទុយយោ។ ដូច្នេះវត្ថុរាវហូរ ពីស្នប់កាត់បំពង់ទុយ យោ ពីតំបន់ដែលមាន សម្ពាធខ្ពស់ទៅតំបន់ ដែលមានសម្ពាធទាបជាង។ ប្រសិនបើបង្កើត ដោយស្នប់កើនឡើង លំហូរនៃ វត្ថុរាវកាត់បំពង់ ទុយយោក៏កើនឡើង។ ប្រសិនបើបង្កើត ដោយស្នប់ថយចុះ លំហូរនៃវត្ថុរាវកាត់ បំពង់ទុយយោក៏ថយ ចុះ។

ដូចស្នប់ដែលបង្ខំទឹកឱ្យ ហូរកាត់បំពង់ទុយយោ បេះដូងធ្វើការ កន្ដ្រាក់យ៉ាងខ្លាំងដើម្បី សប់ឈាមហូរ កាត់សរសៃឈាម នៃសារពាង្គកាយ ។ នៅពេលសំរាក បេះដូងរបស់បុគ្គល ដែលមានសុខភាពល្អ ម្នាក់សប់ឈាមប្រហែលជា ៥ លីត្រ ក្នុងមួយនាទី។ សំរាប់មនុស្សភាគច្រើន បេះដូងបន្ដក្នុងល្បឿង ប្រហែលហ្នឹងសំរាប់ រយៈពេលជាង ៧៥ ឆ្នាំ, ហើយក្នុងអំឡុងរយៈកាលខ្លី នៃការធ្វើលំហាត់ប្រាណខ្លាំង បរិមាណឈាមដែលត្រូវ បានសប់បាញ់ចេញ ក្នុងមួយនាទីកើនឡើងជាច្រើនដង ។

ប្រសិនបើបេះដូងបាត់បង់ សមត្ថភាពសប់បាញ់ ចេញរបស់វា សំរាប់រយៈពេលតែ ២-៣ នាទី លំហូរឈាមកាត់ សរសៃឈាមត្រូវ ឈប់ ហើយជីវិតរបស់បុគ្គលនោះ គឺឋិតនៅក្នុងភាពគ្រោះថ្នាក់។

តាមពិតទៅ បេះដូងមួយគឺជាស្នប់ពីរ។ ចំហៀងខាងស្ដាំ នៃបេះដូងសប់បាញ់ ឈាមចេញទៅសួត ហើយត្រឡប់ទៅចំ ហៀងខាងឆ្វេងនៃបេះដូង កាត់សរសៃនៃ របត់ឈាមសួត (pulmonary circulation) ។ ចំហៀងខាង ឆ្វេងនៃបេះដូង សប់បាញ់ឈាមចេញ ទៅជាលិកាផ្សេងទៀត ទាំងអស់នៃសារពាង្គកាយ ហើយត្រឡប់ទៅ ចំហៀងខាងស្ដាំនៃ បេះដូង កាត់សរសៃ នៃរបត់ឈាមទូទៅ (systemic circulation)៕

 វិធីពិសោធន៍ ទឹកឃ្មុំសុទ្ធ ឬមិនសុទ្ធ




ប្រសិនបើចង់ដឹងថា ទឹកឃ្មុំដែលអ្នកលក់អួត អាងថាសុទ្ធ១០០ភាគរយ វាពិតជាសុទ្ធមែន ឬអត់នោះ សូមដកពិសោធន៍ ដូចខាងក្រោម៖

-ចាក់ទឹកឃ្មុំចូលដប ហើយចុកឲ្យណែន ទុកចោលមួយស្របក់ ។ បន្ទាប់មកបើកឆ្នុកមើល ប្រសិនបើឮស្នូរផ្លក់ខ្លាំង បញ្ជាក់ថា ទឹកឃ្មុំនោះ ពិតជា សុទ្ធមែនហើយ ។

-ចាក់ទឹកឃ្មុំនោះចូលទៅក្នុងទឹកតែ (តែកន្លះកែវទឹកឃ្មុំ ស្លាបព្រាកាហ្វេ) ហើយកូរឲ្យ រលាយចូលគ្នា ។ ប្រសិនបើតែ នៅតែនៅគង់វង្ស ពណ៌ដូច ដើម បញ្ជាក់ថាទឹកឃ្មុំសុទ្ធ តែបើទឹកតែ ប្តូរពណ៌ទៅជាខ្មៅ ទឹកឃ្មុំនោះមិនសុទ្ធនោះទេ ៕

វិធីខ្លះៗដើម្បី បន្ឋូរបន្ថយ ការឈឺបំពង់ក




ឈឺបំពង់ការជាបញ្ហាមួយ ដែលកើតមានញឹកញាប់។ ខាងក្រោមនេះ ជាការអនុវត្តន៍ខ្លះៗ ដើម្បីជួយដល់ ការបន្ឋូរបន្ថយ ការឈឺបំពង់កនោះ។
-ទទួលទានថ្នាំ បំបាត់ការឈឺចាប់ ដូចជា acetaminophen ឬ ibuprofen (សំរាប់កុមារ ហាមមិនឱ្យប្រើ aspirin)។
-ខ្ពុរមាត់ជាមួយទឹកក្តៅឧណ្ហ៍ៗ លាយជាមួយអំបិល ១/៤ ស្លាបព្រាកាហ្វេ។
-បៀមថ្នាំបំបាត់ ការឈឺចាប់ ។
-ទទួលទានតែអាហារណា ដែលទន់និងងាយស្រួលលេប ឬក្តៅឧណ្ហ៍ៗ (ដូចជា ទឹកស៊ុបបន្លែ ឬតែ)។
-ចៀសវាងការទទួលទាន ហឹរឬមានជាតិអាស៊ីត
-គេងនិងទទួលទាន ទឹកឱ្យបានច្រើន៕

សម្ដីជាមន្ដស្នេហ៍ ទាក់ទាញអារម្មណ៍



ស្ដ្រីភាគច្រើនតែង លង់ស្នេហ៍ចំពោះបុរស មិនមែនតែរូបសម្ផស្ស និងទ្រព្យសម្បត្ដិនោះ ទេ តែតាមការពិត នាងលង់ស្នេហ៍ បុរសគឺដោយសារ ពាក្យសម្ដីដ៏ផ្អែមល្ហែម របស់បុរសទៅវិញទេ ។ ខាងក្រោមនេះគឺ ជាពាក្យពេចន៍ ដែលបុរស អាចអន្ទងចិត្ដនាង នៅក្នុងរឿងស្នេហាឱ្យសម្រេច ដូចបំណងប្រាថ្នាបាន ។

១-បងស្រលាញ់អូន ៖ ពាក្យ៤ម៉ាត់ដែល សុភាពស្ដ្រីនាងតែងតែពេញចិត្ដ ទោះជាមាន ការខុសឆ្គងបន្ដិចបន្ដួច ក៏វា មានឥទ្ធិពលជួយ សម្រាលទោសពៃរ៍របស់ អ្នកបានយ៉ាងមានប្រសិទ្ធភាពបំផុត ។ ពិសេសជាងនេះទៅទៀត បើបានពោលចំថ្ងៃបុណ្យ នៃក្ដីស្រលាញ់ទៀតនោះ កាន់តែមានឥទ្ធិពល ខ្លាំងឡើងថែមទៀត ។ តែ អ្នកតោងប្រាកដនៅ ក្នុងចិត្ដថា អ្នកពោលពាក្យនេះ ចំពេលវេលាដែរឬអត់ ? មុនពេលពោលអ្នក គួរចូលទៅឱ្យជិតនាងរួចសម្លឹងមើល ឱ្យជ្រៅទៅ ក្នុងកែវភ្នែកនាង រួចហើយពោលខ្សឹបៗតិចៗ ថា បងស្រលាញ់អូនមែនទែន ។ ពាក្យនេះទោះបីស្ដ្រី នាងចិត្ដរឹងជាងដែកថែបក៏ដោយ ក៏នៅ តែទន់បានមិនខាន ។

២-អូនគួរឱ្យស្រឡាញ់ជាងគេ ៖ អ្នកតោងចងចាំ ទុកថា ធម្មជាតិរបស់ស្ដ្រី គឺការប្រកួតប្រជែង និងការយកឈ្នះ រវាងគ្នានឹងគ្នា ។ សេចក្ដីសុខម្យ៉ាងរបស់ពួកនាង គឺការជួបជជែកលេងជាមួយ នឹងស្ដ្រីដទៃទៀត ជាពិសេសមនុស្ស ស្រីណាដែលនាងមើលឃើញថា ជាដៃគូប្រជែងរបស់ខ្លួនឯង ។ ពេលខ្លះប្រសិនបើអ្នកមើលឃើញថា នាងបាត់បង់ ការជឿជាក់លើខ្លួនឯង ខណៈពេលមានស្ដ្រីដទៃ នៅក្បែរនោះ ប្រសិនបើនាងសួរថាស្ដ្រីម្នាក់នោះស្អាតឬអត់នោះអ្នក គួរតបទៅនាងវិញថា អត់ស្អាតទេ ឬស្អាតចាញ់អូនទេ អូនគួរឱ្យស្រលាញ់ច្រើនជាង ។

៣-នឹកស្មានមិនដល់ថា អូនពូកែដល់ម្លឹងសោះ ៖ ស្ដ្រីនាងនឹងកើតអារម្មណ៍ស្រស់ស្រាយ ព្រមទាំងទទួលបាន សេចក្ដីសុខបំផុត ក្រោយពេលបានឮពាក្យ សរសើរដែលធ្លាយចេញ ពីមាត់មនុស្សផ្ទុយគ្នា ច្រើនជាងរឿងរូបសម្បត្ដិ ។ ហេតុផលក៏ព្រោះពួក នាងយល់ឃើញថា ទោះបីយ៉ាងណាក៏ដោយ រឿងសង្ខាររបស់មនុស្សមិនអាច ស្ថិតនៅចីរកាល បាននោះឯង។ រាល់ទង្វើដែល អ្នកបានសម្ដែងឱ្យឃើញពី ការពេញចិត្ដពាក់ព័ន្ធទៅនឹង សតិបញ្ញាសមត្ថភាព ថាមពល ផ្ដួចផ្ដើមភាពព្យាយាម ឬគុណភាពជីវិត ដែលអ្វីក្រៅពី រឿងរូបសម្ផស្សរបស់នាង គឺសុទ្ធតែបង្ហាញឱ្យឃើញថា អ្នក ជាមនុស្សមានចិត្ដបរិសុទ្ធ មិនចាត់ទុកនាងជារបស់ កំដរអារម្មណ៍ ។ ផលចុងក្រោយអ្នកនឹង ទទួលបានសេចក្ដីសុខ ក្នុងរឿងរួមភេទជាមួយ នាងយ៉ាងស័ក្ដិសមបំផុត៕



គន្លឹះថែសម្រស់ សម្រាប់ពេលល្ងាច



ការចំណាយពេល ត្រឹមតែពីរបីនាទី សម្រាប់ទំលាប់ នៃការលាងសំអាត មុខនាពេលយប់ ក៏អាចជួយអោយសុខ ភាព និង សម្រស់ស្បែករបស់អ្នក មានភាពប្រសើរឡើងបានផងដែរ។ បន្ទាប់ពី ការអត់ទ្រាំនឹង គ្រឿងសំអាង, ខ្លាញ់, អាកាសធាតុ និង ការបំពុលផ្សេងៗ ពេញមួយថ្ងៃនោះ ស្បែករបស់អ្នក ត្រូវការ ការថែរក្សាដោយ យកចិត្តទុកដាក់ នៅក្នុងពេលល្ងាច។ យើងពិតជាដឹង ថាអ្នកមានភាព អស់កំលាំងនៅពេលយប់។

ប៉ុន្តែប្រសិនបើអ្នកអាច អ្នកគួរតែព្យាយាម បើកភ្នែករបស់អ្នក និង អនុវត្តនូវគន្លឹះថែ រក្សាសម្រស់ នាពេលយប់ខាងក្រោមនេះ ដើម្បីទទួលបាននូវ សម្រស់ផូរផង់ នាពេលព្រឹកស្អែកទៀត ។

លាងសំអាតមុខរបស់អ្នក នាពេលយប់
ឈប់! អ្នកមិនត្រូវចូលគេង ដោយមិនបាន លាងសំអាតផ្ទៃមុខ របស់អ្នកនោះទេ។ គ្រឿងសំអាងរបស់អ្នក បានជ្រាបចូលទៅក្នុងស្បែកអ្នក ជារៀងរាល់យប់ ដែលវានឹងបណ្តាលអោយ មុនលេចចេញឡើង និង វាថែមទាំង អាចធ្វើអោយ រន្ធញើសរីកធំ និងធ្វើអោយ ស្បែកអ្នកមើល ទៅចាស់មុនអាយុ។ ទឹកលាងសំអាតគ្រឿងសំអាង ដែល មានជាតិប្រេង ត្រូវបានគេណែនាំអ្នក សម្រាប់អ្នក ដែលវាថែមទាំងអាច យកចេញនូវម៉ាស្ការ៉ា ដែលធន់នឹងទឹក ដោយ មិនចាំបាច់ ធ្វើការសង្កត់ខ្លាំងៗ ទៅលើស្បែកទន់ខ្ចី របស់អ្នក។ ប្រើដុំសំឡី ជ្រលក់ជាមួយ នឹងទឹកសម្រាប់ជូតសំអាត គ្រឿងសំអាងនេះ រួចជូតវាទៅលើស្បែករបស់អ្នក និង បន្ទាប់មកលាងសំអាតវាថ្នមៗ ជាមួយនឹងសាប៊ូលាងមុខ។

លាបក្រែមជុំវិញ រង្វង់ភ្នែក
សម្រាប់ការមើលទៅ អោយឃើញភ្នែកអ្នកស្រស់ថ្លា គឺអ្នកត្រូវតែលាបក្រែម នៅជុំវិញ រង្វង់ភ្នែក។ ស្បែកដែល នៅជុំវិញភ្នែករបស់អ្នក គឺមានសភាពស្តើងជាង កន្លែងផ្សេងៗទៀត នៅលើខ្លួនប្រាណរបស់អ្នក ហើយកាលបើអ្នក កាន់តែចាស់ នោះវាក៏កាន់តែស្តើងថែមទៀត ដែលវាអាចនឹងធ្វើអោយ អ្នកមានស្នាមខ្មៅ និង មានខូង នៅជុំវិញ ភ្នែករបស់អ្នក។ អ្នកអាចស្វែងរកក្រែមលាបភ្នែក ឬ ជាសេរ៉ូម ដែលមានផ្ទុកវីតាមីន A, C, E ឬ K ដែលពួកវាអាច ជួយជួសជុល ស្បែក និង ធ្វើអោយស្នាម រង្វង់ខ្មៅនោះបាត់ទៅវិញ។ ប្រសិនបើអ្នក ប្រើសេរ៉ូម នោះអ្នកនឹងត្រូវការ ប្រើ ក្រែមលាបភ្នែកបន្តិចនៅលើវា ដើម្បីរក្សាវាអោយមានសំណើម ។

ផ្លាស់ប្តូរការដេក ចំហៀងរបស់អ្នក
គេអាចមើលដឹងថា អ្នកគេងបែរទៅចំហៀង ណាច្រើន ដោយគ្រាន់តែមើលឃើញ ស្នាមជ្រាវជ្រួញ ដែលមាន ច្រើនជាងផ្នែកផ្សេងទៀត នៃផ្ទៃមុខរបស់អ្នក។ មានអ្នកជំនាញខ្លះ បានណែនាំអោយអ្នកប្រើខ្នើយកើយ ដែលប្រ ឆាំងនឹងស្នាមជ្រាវជ្រួញ។ ឬ អ្នកអាចព្យាយាម គេងផ្ងារ។

ធ្វើចិត្តអោយរីករាយ
ដើម្បីមើលទៅអោយស្រស់ស្អាត នោះអ្នកត្រូវតែមានអារម្មណ៍ល្អ។ អ្នកគ្រាន់តែចំណាយពេល រីករាយក្នុងជីវិត។ អ្វីដែលកើតមាន នៅខាងក្នុងខ្លួនរបស់អ្នក គឺពិតជាឆ្លុះបញ្ចាំងអោយ គេឃើញតាមរូបរាងកាយខាងក្រៅ របស់អ្នក។ ដូច្នេះ អ្នកត្រូវចំណាយពេល ពីរបីនាទី ដើម្បីអានសៀវភៅរឿងកំប្លែង ឬ មើលរឿងដែលគួរអោយ អស់សំណើច។ អ្នកអាចចេញទៅ ក្រៅដើរលេងជាមួយមិត្តភក្តិ ឬ រីករាយ នឹងការទទួលទានស៊ុកកូឡាខ្មៅ។ សកម្មភាពទាំងនេះ អាចធ្វើអោយអ្នករីករាយ និង ធ្វើអោយរូបសម្រស់ អ្នកមានភាពស្រស់ផូរផង់។

ថែរក្សាសម្រស់ស្បែកដៃ និង ជើងរបស់អ្នក
មិនមែនមានតែស្បែកមុខ នោះទេ ដែលត្រូវការ ការថែរក្សានោះ។ ធ្វើការដុសមេជើង និង កែងជើងរបស់អ្នក ជាមួយនឹងឡេដែលមានផ្ទុក អាស៊ីត ឡាក់តិច ១២ភាគរយ ដែលវាអាចនឹងជួយ សកស្បែកស្ងួតរបស់អ្នកចេញ។ ដាក់ឡេនេះ ជាមួយនឹងក្រែមដែល មានជាតិខ្លាំងជាងនេះ ដូចជា shea butter ឬ glycerin ។ បន្ទាប់មកអ្នក ត្រូវពាក់ ស្រោមជើង និង ទុកវាអោយបានមួយយប់។ តែទោះជាយ៉ាងណាក៏ដោយ អ្នកមិនត្រូវពាក់ ស្រោមជើងដើម្បី ផ្តល់ កំដៅដល់ជើងអ្នក ជារៀងរាល់យប់នោះទេ ពីព្រោះថាមជ្ឈដា្ឋនសើម គឺផ្តល់ផលល្អបំផុត សម្រាប់ការចំលងរោគ របស់ពពួកផ្សិត។ អ្នកក៏ត្រូវធ្វើការ ថែទាំស្បែកដៃរបស់អ្នកផងដែរ។ អ្នកអាចលាបក្រែមផ្តល់សំណើម ដល់ដៃរបស់អ្នក នាពេលយប់ មុនពេលអ្នកចូលគេង ៕