ប្រធានផ្នែកមុខវិជ្ជារោគតម្រងនោម មហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យខន់កេន បានឲ្យដឹងថា ប្រជាពលរដ្ឋថៃភាគឥសាន បានកើតរោគតម្រងនោមច្រើនជាងភាគផ្សេងៗ។ មូលហេតុដែលធ្វើឲ្យអ្នកកើតរោគតម្រងនោមច្រើននោះ គឺដោយសារតែការទៅទិញថ្នាំមកទទួលទានដោយខ្លួនឯង ទើបជាហេតុបង្កផលប៉ះពាល់ដល់តម្រងនោម។ ក្រៅពីនេះ ការទទួលទានអាហារមានរសជាតិប្រៃខ្លាំង ក៏ជាបច្ច័យមួយ នាំទៅរករោគខាងលើដែរ។
ការពន្យល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងអំពីគ្រោះថ្នាក់នៃរោគតម្រងនោម រាប់ថាជារឿងពិបាក។ ជាងនេះទៅទៀត ការព្យាបាលរោគនេះឲ្យជាដាច់ ក៏ជារឿងពិបាកផងដែរ។
ដូច្នេះហើយជាជម្រើសដ៏ល្អបំផុត គឺជំរុញអ្នកជំងឺ និងប្រជាជនទូទៅ ឲ្យធ្វើការផ្លាស់ប្តូរផ្នត់គំនិត របៀបរស់នៅ ហាត់ប្រាណ ទទួលទានអាហារឲ្យគ្រប់ ៥ក្រុម ថែទាំខ្លួន និងអ្នកជំងឺ។
កត្តាសំខាន់មួយទៀតនោះ គឺត្រូវផឹកទឹកស្អាតឲ្យបានគ្រប់គ្រាន់ តាមតម្រូវការរាងកាយ ឬយ៉ាងតិច ៨កែវ ក្នុងមួយថ្ងៃ ដើម្បីជួយការពាររោគតម្រងនោមបានមួយផ្នែកទៀត៕

No comments:
Post a Comment