Translate

ទីតាំង​បែកញើស​បញ្ជាក់​ពី​ជំងឺ​លើ​សរីរាង្គ​

ការចេញ​ញើស​ច្រើន​នៅ​ផ្នែក​ណាមួយ​នៃ​សរីរាង្គ អាចជា​សញ្ញា​កំពុងមាន​ជំងឺ​។ ឧទាហរណ៍ៈ ចូរ​គិតដល់​ជំងឺ​ក្រពះ ប្រសិន​បែកញើស​នៅ​ដើមទ្រូង​។​

ញើស​នៅ​ថ្ងាស ៖ ថ្លើម​ក្តៅ​
ប្រសិន​ថ្ងាស​បែកញើស​យ៉ាងច្រើន​ជាប្រចាំ វេជ្ជសាស្ត្រ​ចិន​ចាត់ទុកថា នោះ​គឺ​ដោយសារ​ថ្លើម​ក្តៅ​។ វេជ្ជបណ្ឌិត​ទូន្មាន គួរ​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ​អ័រម៉ូន ក្រ​ពេញទី​រ៉ូ​អ៊ី​ដ ថា​តើ​ធម្មតា​ឬ​អត់ ព្រោះ​សភាព​បែកញើស​ថ្ងាស​ក៏​អាច​លេចឡើង​ដោយសារ​ការបញ្ចេញ​អ័រម៉ូន​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ​ហួស​កម្រិត​។​
​ដំបូន្មានៈ រក្សា​សភាព​ចិត្តគំនិត​និង​ដង្ហើម​ធម្មតា បន្ថយ​ការខឹង​សម្បា មិនត្រូវ​ផឹកស្រា ស្រា​បៀរ​។​

​ញើស​នៅ​ច្រមុះ ៖ ជំងឺ​សួត​
​ការ​បែកញើស​នៅ​ច្រមុះ​ច្រើនដង បង្ហាញថា សួត​របស់​អ្នកធ្វើ​សកម្មភាព​មិនល្អ វា​ត្រូវ​ការបង្កើន​ការសម្រួល​ខ្យល់​។ ទ្រឹស្តី​វេជ្ជសាស្ត្រ​លោកខាងលិច គឺ​នោះ​ដោយសារ​ប្រព័ន្ធ​អង្គ​បដិបក្ខ​របស់​អ្នកខ្សោយ​។​
ដំបូន្មានៈ អនុវត្ត​លំ​ហាត់​ជើង​ស្តាំ​និង​ជើងឆ្វេង គួបផ្សំ​ការដកដង្ហើម ដើម្បី​រំញោច​ការសម្រួល​ខ្យល់​របស់​សួត​។​

​ញើស​នៅ​ក ៖ អ័រម៉ូន​មិន​ប្រក្រតី​
​តាម​លក្ខណៈពិសេស​រចនា​សម្ព័ន្ធ​របស់​សរីរាង្គ ធម្មតា ក ជា​ផ្នែក​មិនសូវ​បែកញើស​។ ប្រសិន​ក​របស់​អ្នក​តែងតែ​បែកញើស ប្រាកដ​ណាស់​ថា​នោះ​ជា​សញ្ញា​របស់​ភាពមិនប្រក្រតី​នៃ​អ័រម៉ូន​។​
​ដំបូន្មានៈ គួរ​ទៅ​មន្ទីរពេទ្យ​ពិនិត្យ​អ័រម៉ូន​

ញើស​នៅ​ដើមទ្រូង ៖ ក្រពះ​រំលាយ​អាហារ​ខ្សោយ​
​ទ្រូង​និង​ចុងដង្ហើម​បែកញើស មានន័យថា ក្រពះ​ធ្វើ​សកម្មភាព​ខ្សោយ​។ ពួក​វេជ្ជបណ្ឌិត​ចាត់ទុកថា ករណីនេះ ការ​ចរាចរណ៍​ឈាម​របស់​សរីរាង្គ សឹងតែ​ទាំងអស់ គឺ​យឺត បរិមាណ​អុកស៊ីហ្សែន​ដឹកជញ្ជូន​មិន​ស្មើ​។​
ដំបូន្មាន​៖ មិនត្រូវ​ខ្វាយខ្វល់​ហួស មិន​មើល​ភាពយន្ត​រំជួល​អារម្មណ៍​។ ទទួលទាន​ខ្លាញ់​ប្រេង​និង​ចំណី​ត្រជាក់​តិចតួច​។​

ញើស​នៅ​ក្លៀក ៖ របប​ទទួលទាន​ពុំទាន់​វិទ្យាសាស្ត្រ​
​របប​ទទួលទាន​រប​ស់​អ្នក​ពុំទាន់​វិទ្យាសាស្ត្រ ជាក់ស្តែង​ដូចជា ទទួលទាន​ខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមបារាំង ច្រើនពេក និង​ពពួក​អាហារ​ផ្សេងៗ បង្ក​ក្លិន​ញើស ធ្ងន់​និង​ចេញ​ច្រើន​នៅ​ក្លៀក​។​
ដំបូន្មានៈ អ្នក​អាច​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​តាម​វិធីសាស្ត្រ​ឡា​ហ្ស៊ែ​រ សាមញ្ញ តែ​ប្រសិទ្ធភាព​។ គួរ​ទទួលទាន​សាប ទទួលទាន​ផ្លែឈើ និង​បន្លែ​ច្រើន​។​

ញើស​នៅ​ខ្នង ៖ សរីរាង្គ​ទ្រុឌទ្រោម​
​ដំបូន្មានៈ ធានា​ដំណេក​គ្រប់គ្រាន់ របប​ទទួលទាន​សម្បូ​រ​ជីវជាតិ គួរ​បំពេញបន្ថែម​គ្រឿង​សមុទ្រ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ គួរ​អង្គុយ​សមាធិ​១៥​នាទី​នៅពេល​ព្រឹក​និង​ពេលយប់​រាល់ថ្ងៃ​។​
​ញើស​នៅ​ប្រដាប់បន្តពូជ ៖ ក្រលៀន​ខ្សោយ​
​វេជ្ជសាស្ត្រ​ចិន​ចាត់ទុកថា ការចេញ​ញើស​នៅ​ប្រដាប់ភេទ បញ្ជាក់ថា ក្រលៀន​ខ្សោយ​។ ពេល​បាក់តេរី​នៅ​ប្រដាប់ភេទ​កើន វា​នឹង​ធ្វើឱ្យ​កើន​លទ្ធភាព​រលាក​ឆ្លង​និង​ធ្វើឱ្យមាន​ក្លិន​មិនល្អ​។​
ដំបូន្មាន ៖ គួរ​យកចិត្តទុកដាក់​របប​ទទួលទាន​រាល់ថ្ងៃ មិនត្រូវ​ទទួលទានរ​បស់​ត្រជាក់​។ លាង​សម្អាត​ប្រដាប់ភេទ​ដោយ​ទឹកអំបិល​ក្ដៅ​ឧ​ណ្ឌៗ​។ ទៅ​មន្ទីរពេទ្យ​ដើម្បី​ធ្វើ​វិភាគ​វេជ្ជសាស្ត្រ ៕

No comments:

Post a Comment