ពួកអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យវេជ្ជសាស្ត្រវ៉ាស៊ីនតោន អាមេរិក ទើប នឹងរកឃើញវិធីមួយ ដើម្បីជួយព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺធាត់។
ការស្រាវជ្រាវខាងលើ ត្រូវបានដំណើរការ ដោយវិធីបំបាត់ប្រសិទ្ធភាពពពួកប្រូតេអ៊ីនគោលដៅលើសត្វកណ្តុរ ធ្វើឱ្យវាប្រែជារំញោចជាមួយអាំងស៊ុយលីន និងកម្រមានលទ្ធភាពត្រូវធាត់ សូម្បីតែពេលបានស៊ីជាតិខ្លាញ់ច្រើន ។
ពួកអ្នកវិទ្យាសាស្ត្រ បានស្រាវជ្រាវលើសរីរាង្គផលិតជាតិខ្លាញ់ពីប្រភពអាហារផ្ទុកកាបូអ៊ីដ្រាត។ ដំណើរការនោះ ទាមទារត្រូវមានអង់ហ្ស៊ីមមួយប្រភេទ ហៅថាអាស៊ីតខ្លាញ់ Synthase (FA5)។ ពួកគេបានដំណើរការពិសោធន៍លើសត្វកណ្តុរគ្មាន FA 5 ក្នុងកោសិកា។ លទ្ធផលបានបង្ហាញថា ទោះបីជាវាបានស៊ីអាហារមានជាតិខ្លាញ់ច្រើនក៏ដោយ ក៏វាមិនប្រែមកជាធាត់បានឡើយ។
អ្នកដឹកនាំការស្រាវជ្រាវ លោក Irfan Lodhi បានឱ្យដឹងថា សត្វកណ្តុរគ្មាន FA 5 លើសរីរាង្គ មានសមត្ថភាពប្រឆាំងជំងឺធាត់ខ្ពស់ជាង បើប្រៀបនឹងសត្វកណ្តុរមានជាតិ FA 5 ធម្មតាលើសរីរាង្គ។ លោកក៏បានឱ្យដឹងដែរថា កណ្តុរដែលមិនធាត់ ពុំមែនព្រោះតែវាស៊ីតិចជាងកណ្តុរផ្សេងៗឡើយ តែគឺវាបានបំប្លែងជាតិខ្លាញ់ទាំងនោះ ទៅជាសណ្ឋានកម្តៅ។ ដើម្បីយល់ពីមូលហេតុ ពួកអ្នកស្រាវជ្រាវបានវិភាគកោសិកាខ្លាញ់របស់កណ្តុរ។ កណ្តុរមានជាតិខ្លាញ់ពីរប្រភេទៈ ជាតិខ្លាញ់ស និងជាតិខ្លាញ់ពណ៌ត្នោត។ ជាតិខ្លាញ់ស ជួយរក្សា ទុកថាមពលលើសនាំដល់ការធាត់ ក្នុងពេលនោះជាតិខ្លាញ់ពណ៌ត្នោត ជួយដុតបំផ្លាញកាឡូរី និងប្រឆាំងតបជំងឺធាត់៕

No comments:
Post a Comment