Translate

ប្រភេទ​អាហារ​មាន​ប្រយោជន៍​សម្រាប់​ស្ត្រី​

ដោយសារតែ​ស្ត្រី​មាន​រដូវ ដូចនេះ​ពួកគេ​តែងមាន​អត្រា​នៃ​ការខ្វះ​ឈាម ខ្ពស់ជាង​បើ​ធៀប​និង​បុរស​។ បរិមាណ​ជាតិ​ដែក​នៅក្នុង​ឈាមមាន​ចំនួន​តិច អាច បណ្តាល​ឲ្យ​រាងកាយ​មាន​សភាព​ហេវ​ហត់​អស់កម្លាំង​។ ការទទួល​ទាន​សាច់​ក្របី គឺជា​វិធី​ល្អ​មួយ ព្រោះថា​សាច់​ក្របី​ត្រូវបាន​គេ​វាយ​ម្លៃ​ខ្ពស់​ក្នុង​ការផ្តល់​ជាតិ​ដែក​។​
១-​ល្ហុង​
​ល្ហុង​មាន​ផ្ទុក​វីតាមីន​C ច្រើនជាង​ទ្វេដង ធៀប​នឹង​ផ្លែក្រូច​ពោធិ៍សាត់​។ បន្ទាប់ពី​បានធ្វើការ​ពិសោធន៍​ទៅលើ​ឈាម​មនុស្ស​ជាង ១៣.០០០​នាក់ ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​មហាវិទ្យាល័យ​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ សហរដ្ឋអាមេរិក បាន​រកឃើញថា ស្ត្រី​ដែលមាន​កម្រិត​វីតាមីន C នៅក្នុង​រាងកាយ​ទាប គឺ​ងាយ​នឹង​កើត​ជំងឺ​រលាក​ថង់​ប្រមាត់​។ ល្ហុង​ទំហំ​មធ្យម​មួយ​ផ្លែ គឺអាច​ផ្ទុក​វីតាមីន C បាន ១៨៨ មិ​ល្លី​ក្រាម ហើយ​នេះ​គឺជា​ប្រភព​ផ្តល់​ជីវជាតិ និង​ថាមពល​ដ៏​អស្ចារ្យ​សម្រាប់​ពួកគេ​។​
២-​សណ្តែកសៀង 
​សណ្តែកសៀង អាចជួយ​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល និង​ធ្វើ​ឲ្យ​រឹងមាំ​។ សារជាតិ អៃសូ​ហ្វ​ឡា​វុន ក្នុង​សណ្តែកសៀង គឺ​ជីវជាតិ​សំខាន់​ដែល​នាំមក​នូវ​ប្រសិទ្ធ​ភាពល្អ​បែបនេះ​។ តាម​ការណែនាំ​របស់​គ្រូពេទ្យ ការបរិភោគ​សណ្តែកសៀង​ឲ្យ​បាន​៨០​ក្រាម ជា​រៀងរាល់ថ្ងៃ នឹងមាន​ប្រយោជន៍​ល្អ​ចំពោះ​ប្រព័ន្ធ​ឆ្អឹង​ក្នុង​រាងកាយ ជាពិសេស​ឆ្អឹងខ្នង​។​
៣-​បន្លែ​បៃតង​
​អាហារ​ប្រភេទ​នេះ អាចជួយ​ទប់ទល់​នឹង​ជំងឺ​ពុក​ឆ្អឹង​ដែល​ស្ត្រី​តែងតែ​ជួបប្រទះ​នៅពេល​ពួកគេ​មាន​វ័យ​ចំណាស់​។ អ្នកវិទ្យាសាស្ត្រ​បាន​ឲ្យ​ដឹងថា ក្រៅពី​កាល់ស្យូម​និង​វីតាមីន D នោះ វីតាមីន K ក៏មាន​ប្រសិទ្ធភាព​ការពារ​ឆ្អឹង​ផងដែរ​។ ការពិសោធន៍​បង្ហាញថា ស្ត្រី​ដែល​បាន​បរិភោគ​ជីវជាតិ K ប្រមាណ​ជា ១០៩ មិ​ល្លី​ក្រាម រាល់ថ្ងៃ​នឹង​អាច​កាត់បន្ថយ​ឱកាស​កើត​ជំងឺ​ពុក​ឆ្អឹង​បាន​រហូតដល់ ៣០​ភាគរយ ធៀប​នឹង​ធម្មតា​។ វីតាមីន K គឺមាន​ច្រើន​នៅក្នុង​បន្លែ​ពណ៌​ខៀវចាស់​ដូចជា​ស្ពៃ ដើម​ផ្កា​ស្ពៃខៀវ ។​ល​។ ៕

No comments:

Post a Comment