Translate

៧​យ៉ាង​ដែល​មនុស្ស​ស្រី​ធុញទ្រាន់​នៅលើ​គ្រែ​

៧​យ៉ាង​ដែល​មនុស្ស​ស្រី​ធុញទ្រាន់​នៅលើ​គ្រែ​


​មនុស្ស​ប្រុស​មិន​ដែល​ចង់​រួមភេទ​ដើម្បី​សង​កាលពី​ថ្ងៃ​មុន​នោះ​ទេ​។ ដើម្បី​ចៀសវាង​បញ្ហា​មួយ​នេះ​បាន យើង​បាន​រកឃើញ​នូវ​រឿង​រាវ​ទាំង ៧​ដែល​មនុស្ស​មាន​ភាព​ធុញទ្រាន់​នៅពេល​រួមភេទ​។​

១, សុំ​ការអនុញ្ញាត​
​ប្រសិនបើ​អ្នក​រស់នៅ​ជាមួយ​មនុស្ស​ស្រី​ម្នាក់​យូរ​គ្រប់គ្រាន់​នឹង​យល់ដឹង​ពី​ភាសា​កាយវិកា និង​ចលនា​របស់​នាង​ហើយ មិន​ត្រូវ​ធ្វើអោយ​ប៉ះពាល់​អារម្មណ៍​របស់​នាង​ដោយ​ការស្នើរ​សុំ​អ្វី​ឡើយ​។ គូរ​ស្នេហ៍​ដ៏​ល្អ​ម្នាក់​គួរតែ​ដឹង​ពី​របៀប​បញ្ចូល​អារម្មណ៍ និង​ដាស់​អារម្មណ៍​របស់​នាង​ដោយ​មិន​បាច់​មាន​ការសុំ​អនុញ្ញាត​អ្វី​ឡើយ​។ រឿង​ធម្មតាៗ​ដូច​ជា​ការ​សម្លឹកមើល​ខ្លាំងក្លា ឬ​ការ​ស្ទាប់អង្អែល​គឺ​ល្អ​គ្រប់គ្រាន់​សម្រាប់​ដា​ស់អារ​ម្មណ៍​ភេទ​ហើយ​។​

២, ការ​ទស្សន៍ទាយ​ទុកជាមុន​
​ប្រសិនបើ​រស់នៅ​ជាមួយគ្នា​អស់​មួយរយៈ​ហើយ វា​ពិត​ជា​បញ្ហា​មួយ​ហើយ​។ មូលហេតុ​នោះ​គឺថា រឿងរ៉ាវ​រន្ធត់ៗ​ដែល​អ្នក​ទាំង​ពីរ​រស់​នៅ​ជាមួយគ្នា​ជា​លើក​ដំបូង​នោះ​មិន​អាច​ទាយ​ទុក​បាន​មុន​ទេ​។ ប្រសិនបើ​អ្នក​ចង់​រក្សា​នូវ​កម្រិត​ស្រើបស្រាល​អោយ​ដូចដើម​រយៈពេល​យូរ អ្នក​គួរតែ​ទុក​អោយ​មាន​ភាព​ស្រស់ស្រាយ​រហូត​។​

​មិនត្រូវ​មាន​ភាពភ័យខ្លាច​ក្នុង​ការសាកល្បង​អ្វី​ថ្មីៗ​ដែល​អ្នក​ទាំង​ពីរ​ពេញចិត្ត​ហើយក៏​មិន​ត្រូវ​ឈប់​ប្រើ​ក្បាច់​ណា​ដែល​នាង​តែងតែ​ចូលចិត្ត​អោយ​អ្នក​ធ្វើ​ដែរ​។ ឧទាហរណ៍ ប្រសិនបើ​អ្នក​តែងតែ​ចំនាយ​ពេល ៥​នាទី​ដើម្បី​ធ្វើកា​របរ​បោស​អង្អែល​មុនពេល​រួមភេទ ដល់​ពេល​លើក​ក្រោយ ចូរ​ចំនាយ​ពេល​រហូតដល់ ១៥​នាទី និង​បម្រើ​អារម្មណ៍​ផ្សេងៗ​ទៀត​ដល់​នាង​ដោយ​ការពេញចិត្ត​។​

ចំនុច​ខ្លះៗ​ក្នុង​ការគ្រប់គ្រង G-spot របស់​នាង​



អស់​រយៈពេល​ច្រើន​ឆ្នាំ​ទៅ​ហើយ ដែល​សេរ (Clitoris) ត្រូវបាន​គេ​ស្គាល់​ថា​ជា​មូលហេតុ​តែមួយគត់​ក្នុង​ការឈាន​ដល់​ចំនុច​កំពូល​របស់​មនុស្ស​ស្រី​។ ទោះ​បី​ជា​មនុស្ស​ប្រុស​ជាច្រើន​អ្នកដឹង​ពី​ការភ្ញោ​ច​លើ​សេរ​ដើម្បី​ដាស់​អារម្មណ៍​ដល់​នាង​ក៏​ដោយ ក៏​មាន​រឿង​ជាច្រើន​ដែល​វា​មិន​អាច​ងាយស្រួល​ដូច​កាលពី​ឆ្នាំ ១៩៥០​ដែល​គ្រូពេទ្យ អឺ​ស ហ្គ្រា​ហ្វេន​បឺក (Dr. Ernst Grafenberg) បាន​រកឃើញ​នូវ​កន្លែង​ដ៏​អាថ៌កំបាំង​ជាច្រើន​ក្នុង​ទ្វារមាស​នោះទេ​។​

G-sport ជា​កន្លែង​មួយ​ត្រូវបាន​អ្នកជំនាញ​ខាង​រួមភេទ​មាន​ការពេញនិយម​នៅ​ឆ្នាំ ១៩៨០​។ ការភ្ញោ​ច​ទៅលើ G-spot បង្កើតបាន​ជា​ថាមពល​នៃ​ការឈាន​ដល់​ចំនុចកំពូល​ដល់​មួយ​ស្រី​ដ៏​ខ្លាំងក្លា​មួយ ហើយ​ស្ត្រី​មួយចំនួន​បែរជា​អាច​បាញ់​ទឹករំអិល​បាន​ទៀត​ផង​។​

តើ G-sport គឺជា​អ្វី​ពិតប្រាកដ​ទៅ​?
​វា​មាន​រូបរាង​ដូច​ជា​សណ្តែក ជា​ជាលិកា​ស្ពោត​របស់​ក្រពេញ​ក្រពេញ​នៅ​ជុំវិញ​បង្ហួរនោម​ដែល​វា​ដូច​គ្នា​នឹង​ក្រពេញប្រូ​ស្តាតម​នុស្ស​ប្រុស​ដែរ​។ កន្លែង​នោះ​ពេល​ប៉ះ​ទៅ​មាន​អារម្មណ៍​ថា​គ្រើមៗ​។ ដោយសារតែ G-spot ផ្ទុក​ទៅដោយ​ជាលិការ​ឡើង​រឹង ហើយ​វា​ទៅ​ជា​រីក​ធំ​នៅ​ពេល​មាន​លំហូរ​ឈាម​ទៅ​ចូល ជាពិសេស​នៅពេល​អ្នកដឹង​ពី​របៀប​គ្រប់គ្រង G-spot របស់​នាង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​
​ចំពោះ​ទីតាំង​របស់​វា​ប្រហែលជា​មាន​ប្រវែង ២,៥ ទៅ​៥​សង់ទីម៉ែត្រ​ពី​ច្រក​ខាង​ក្រៅ​របស់​ទ្វា​មាសទៅ​ខាងក្នុង ហើយ​នៅ​ជញ្ជាំង​ខាងមុខ​នៃ​ពោះ​។​

​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ស្វែងរក G-spot
​ជាដំបូង យើង​ដឹង​ហើយ​ថា G-spot ជា​កន្លែង​មួយ​ងាយ​នឹង​រកឃើញ​ជាង​គេ​នៅ​ពេល​ស្ត្រី​មាន​សម្រើប​ផ្លូវភេទ ដូច្នេះ​មិន​ត្រូវ​តក់ក្រហល់រ​កវា​ពេក​ទេ​ក្នុង​ពេល​បរ​បោស​អង្អែល​ជា​លើកដំបូង​។​

​ដើម្បី​រក​ឃើញ និង​គ្រប់គ្រង G-spot របស់​ស្ត្រី ចូរ​មើល​មុខ​របស់​នាង​ខណៈ​ពេល​ដែល​នាង​កំពុងតែ​ដេក​ផ្ងា ហើយ​សូក​ចង្អុលដៃ ឬ​ម្រាម​កណ្តាល​ក្នុង​ទ្វារមាស​អោយបាន​ជ្រៅ​តាម​តែ​អាច​ធ្វើបាន​។ បន្ទាប់មក ច្បត់​ចុង​ម្រាមដៃ​មើក​ខាងលើ​រហូត​ដល់​អ្នក​អាច​រកឃើញ​កន្លែង​ណាមួយ​ដែល​គ្រើមៗ​នៅ​ជញ្ជាំង​ទ្វារមាស​។ (​ចូរ​ប្រាកដថា ម្រាមដៃ​របស់​អ្នក​នោះ​បាន​កាត់​ក្រចក​ស្អាត និង​មិន​មាន​ប្រឡាក់​អ្វី​សោះ​នៅ​ក្នុង​ក្រចក​)​។ កន្លែង​ដែល​គ្រើមៗ​នោះ​គឺជា G-spot ហើយ​វា​ច្រើន​តែ​ធ្វើ​អោយ​មនុស្ស​ស្រី​ម្នាក់​មាន​ភាព​ភ្ញាក់ផ្អើល ឬ​សប្បាយចិត្ត​។​

​ប្រសិនបើ​អ្នក​មិន​បាន​ទទួល​នូវ​ប្រតិកម្ម​អ្វី​ទេ ចូរ​សួរ​នាង​ដោយ​កុំ​មាន​ការអៀនខ្មាស់​អំពី​អារម្មណ៍​របស់​នាង​ទៅ​។ អ្នក​ប្រហែលជា​ត្រូវការ​ប្រើ​កម្លាំង​បន្តិច​ដើម្បី​ស្វែងរក G-spot ព្រោះ​វា​ស្ថិត​នៅ​ខាងក្នុង​ជញ្ជាំង​ទ្វារមាស​ឯណោះ​។​

​ពេល​ខ្លះ​វា​ត្រូវការ​អោយ​អ្នក​ប្រើ​ដៃ​ម្ខាង​ទៀត​ដើម្បី​ទប់​នឹង​ថ្ងាស់​ខាងក្រោម​របស់​នាង ដើម្បី​អោយ​កម្លាំង​នៃ​ការច្បត់​ម្រាមដៃ​ក្នុង​ទ្វារមាស​របស់​នាង​កាន់​តែ​មាន​ប្រសិទ្ធភាព​។ ខណៈពេល​ដែល​ស្ត្រី​មួយចំនួន​អាច​ទទួលបាន​ចំនុចកំពូល​ច្រើនដង​ជាមួយនឹង​ការភ្ញោ​ចច្រើន​ដង​លើ G-spot តែ​បែរជា​មាន​អ្នកខ្លះ​មិន​ស្រួលខ្លួន និង​មិន​មាន​អារម្មណ៍​អ្វី​ទាំងអស់​នៅពេល​ភ្ញោ​ច​លើ G-spot ដូច្នេះ​ចូរ​កុំអោយ​មាន​ការ​អាក់អន់​ចិត្ត​អី​។​

​កុំ​បារម្ភ​អី មនុស្ស​ស្រី​គ្រប់​គ្នា​នឹង​អាចមាន​អ្វី​ផ្សេង​ធ្វើអោយ​នាង​មាន​អារម្មណ៍​ផ្លូវភេទ​កាន់តែ​ខ្លាំង​បាន​ក្រោយ​ពី​កន្លែង G-spot នេះ​ទៅទៀត​។​

​ប្រើ​វា​ដើម្បី​បង្កើត​អារម្មណ៍​ស្នេហា​
​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ភ្ញោ​ច​លើ G-spot គឺ​ប្រើ​ចលនា​ភ្ញោ​ចវា​ជាមួយនឹង​ការច្បត់​ម្រាមដៃ​នៅ​ខាងក្នុង​ទ្វា​រមាស​។ បុរស​មួយចំនួន​ងាយ​នឹង​ភ្ញោ​ច​លើ G-spot ណាស់​ជាមួយ​នឹង​តុក្តតា​សម្រាប់​រួមភេទ​។​

​ទោះបីជា​ស្ត្រី​ដែល​មិន​ចូលចិត្ត​អោយ​មាន​ការភ្ញោ​ចដោ​យ​ដៃ​ទៅលើ G-spot ក៏ដោយ​ក៏​ពួកគេ​ប្រហែលជា​ចូលចិត្ត​នូវ​ការភ្ញោ​ច​លើ​លិង្គ​មនុស្ស​ប្រុស​ក្នុងពេល​រួមភេទ​ដែរ​។ ដូច្នេះ​ប្រសិនបើ​លិង្គ​របស់​អ្នក​រឹង​ស្រាប់ អ្នក​គួរតែ​ធ្វើ​បែប​នេះ​ទៅ​។​

​មធ្យោបាយ​តែ​មួយគត់​ដើម្បី​ភ្ញោ​ច​ទៅលើ G-spot គឺ​ប្រើ​ក្បាច់​មនុស្ស​ប្រុស​រួមភេទ​ដោយ​ដេក​ផ្កាប់​ពី​លើ​មនុស្ស​ស្រី​ដែល​កំពុង​ដេក​ផ្ងារហើយ​ដើម្បី​ស្រួល​អាចយក​ខ្នើយមួយ​មក​កល់​ពី​លើ​ត្រគៀក​របស់​នាង​ក៏​បាន​ដែរ​។ ស្ត្រី​ក៏​អាច​រកបាន​នូវ​ការឈាន​ដល់​ចំនុច​កំពូល​របស់​ពួកគេ​ពី​ការសិក្សា​របៀប​កន្ត្រាក់​សាច់​ដុំ​អាង​ត្រគៀក​របស់​ពួកគេ​ដែរ​។​

​អាយុ និង​ការ​រួមភេទ​
​មាន​អំណះអំណាង​មួយចំនួន​ដែល​ភាព​ខ្លាំងក្លា​នៃ​ការឈាន​ដល់​ចំនុចកំពូល G-spot របស់​ស្ត្រី​គឺ​កើតឡើង​ដោយសារ​អ័រម៉ូន Estrogen​។ ស្ត្រី​វ័យក្មេង​ក្មេង​អាយុ​ក្រោម ៣០​ឆ្នាំ​ភាគច្រើន​អាច​ទទួលបាន​ចំនុច​កំពូល​ពី​ការភ្ញោ​ច​លើ​សេរ​ខ្លាំង​ជាង ដោយសារ​តែ​កម្រិត​អ័រម៉ូន Estrogen ឡើង​ខ្ពស់ កម្រាល​ទ្វា​មាស​របស់​ពួកគេ​ឡើង​ក្រាស​ដែល​អាច​មាន​ការភ្ញោ​ចបាន​ដោយ​ផ្ទាល់​ទៅលើ​សរសៃប្រសាទ G-spot​។​
​កាល​ដែល​កម្រិត​អ័រម៉ូន Estrogen ធ្លាក់ចុះ​នៅ​ពេល​ស្ត្រី​អាយុ​ដល់ ៣០​ឆ្នាំ​ហើយ​នោះ កម្រាល​របស់​ទ្វារមាស​នឹង​ទៅ​ជា​ស្តើង ហើយ​កាន់តែ​ងាយស្រួល​រកឃើញ G-spot​ទៀត​។ នេះ​គឺជា​ហេតុផល​ដែល​ស្ត្រី​ភាគច្រើន​មាន​អារម្មណ៍​ថា​ពួកគេ​ចាប់ផ្តើម​ទទួលបាន​ចំនុចកំពូល​នៅពេល​អាយុ​បាន ៣០​ឆ្នាំ​។

ហាត់ប្រាណ ការពារ​ឈឺក្បាល​ប្រកាំង​


ការហាត់​ប្រាណ ក្រៅពី​ជួយ​ឲ្យ​សុខ​ភាពល្អ​ហើយ ថែមទាំង​ជួយ​កាត់បន្ថយ​ការឈឺ​ក្បាល​មួយ​ចំហៀង (​ប្រកាំង​) បាន​ផងដែរ​។​
​យោងតាម​ការស្រាវជ្រាវ​ដែល​ចុះផ្សាយ​ក្នុង​ព្រឹត្តិបត្រ Cephalagia បាន​បញ្ជាក់ថា ការហាត់​ប្រាណ​បែប​អេ​រ៉ូ​ប៊ិក ជាប្រចាំ​អាចជួយ​ការពារ​ឈឺក្បាល​ប្រកាំង (Migraine) បានល្អ ប្រហាក់ប្រហែល​នឹង​ការប្រើ​ថ្នាំ​ដែរ​។​
​អ្នកជំនាញ និង​ក្រុម​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ ហ្គ​ត​ថិ​ន​ប៊ិក​(University of Gotheburg) បាន​បញ្ជាក់ថា ការប្រើ​ថ្នាំ​ការពារ​ក​ន្ទ្រា​ក់ ការ​បន្ធូរ​ភាព​តានតឹង និង​ការហាត់​ប្រាណ សុទ្ធ​តែមាន​ផល​ប្រហាក់ប្រហែលគ្នា ក្នុងការ​កាត់បន្ថយ​ការឈឺចាប់​ដែល​កើត​ពី​ការឈឺ​ក្បាល​ប្រកាំង ហើយ​ទោះបីជា​ការប្រើ​ថ្នាំ​ល្អ​ជាង ក្នុងការ​កាត់បន្ថយ​ការឈឺចាប់ ប៉ុន្តែ​ក្រុម​អ្នកស្ម័គ្រចិត្ត​ដែល​ប្រើ​ថ្នាំ ៣៣% កើត​ផលប៉ះពាល់​ដូចជា វិលមុខ ទល់លាមក ល្ហិតល្ហៃ ឬ​កើត​ជំងឺ​សោកសៅ និង​រកឃើញថា ការហាត់​ប្រាណ​មាន​ផល​ល្អ​ខ្លាំង ចំពោះ​អ្នកជំងឺ​ឈឺក្បាល​ប្រកាំង ដែល​តែងតែ​រក​មធ្យោបាយ មិន​ប្រើ​ថ្នាំ​ក្នុងការ​ព្យាបាល​៕

ស្ត្រី​ដេក​មួយ​យប់​៧​ម៉ោង គឺ​ល្អ​បំផុត​



​យោងតាម​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​មួយ​ថ្មីៗ​នេះ ដើម្បីឱ្យ​ខួរក្បាល បាន ភ្លឺស្វាង មនុស្ស​ត្រូវការ​គេង​៧​ម៉ោង​ក្នុង​មួយ​យប់ គឺ​មិនត្រូវ​គេង​ច្រើន ឬ​តិចជាង នេះ​។​

​ក្នុងការ​ស្រាវជ្រាវ Nurses' Health របស់​បណ្ឌិត​វិទ្យាសាស្ត្រ Elizabeth Devore នៅ​មន្ទីរពេទ្យ Biigham នៅ​បូ​ស្តុ​ន (​អាមេរិក​) ប្រើប្រាស់​ទិន្នន័យ​របស់ ស្ត្រី​១៥.០០០​នាក់ ដែល​ដេក​ក្នុង​មួយ​យប់​៥​ម៉ោង និង​តិចជាង​នេះ បានបង្ហាញ ឱ្យឃើញ​តួលេខ​ភ្លឺស្វាង​ទាប​ជាង​កម្រិតស្តង់ដារ បើ​ប្រៀប​នឹង​អ្នក ដេក​៧​ម៉ោង​ក្នុង​មួយ​យប់​។​

​ស្ត្រី​ដែល​ដេក​៩​ម៉ោង ឬ​ច្រើនជាង​នេះ ក៏​បង្ហាញឱ្យឃើញ​តួលេខ​ភ្លឺស្វាង​ទាប​ជាង បើ​ប្រៀប​នឹង​អ្នក​ដេក ៧​ម៉ោង​។​

​ផ្តើម​ពី​នោះ បណ្ឌិត Elizabeth Devore បានធ្វើការ​សន្និដ្ឋាន​អំពី​ទំនាក់ទំនង​រវាង​ពេលវេលា​ទទួលទានដំណេក និង​ភាពឈ្លាសវៃ​នៅ​អាយុ​មជ្ឈិមវ័យ និង​វ័យ​ចំណាស់​។ ការ​ទទួលទានដំណេក តិចជាង​៧​ម៉ោង​ក្នុង​មួយ​យប់ ធ្វើឱ្យ​កើន​គ្រោះថ្នាក់​ជំងឺ​សរសៃឈាម​បេះដូង និង​ទឹកនោមផ្អែម​។​
នៅក្នុង​កិច្ច​ពិគ្រោះ​ពិភាក្សា​ថ្មីៗ​នេះ​អំពី​ដំណេក​នៅ​បូ​ស្តុ​ន ពួក​អ្នកស្រាវជ្រាវ​នៃ​មហាវិទ្យាល័យ​កាលីហ្វ័រ​ញ៉ា Berkeley ក៏បាន​ឱ្យដឹង​ដែរ​ថា ការអនុវត្ត Scan MRI ចំពោះ​អ្នកចូលរួម​ពិសោធន៍ បង្ហាញថា ស្ថានភាព​ដេក​មិន​លក់​ធ្វើឱ្យ មនុស្ស​បាត់​ភាពឈ្លាសវៃ ទទួលទាន​មិនបាន​៕

ស្ត្រី​មានគភ៌ មិនត្រូវ​ទទួលទាន​ល្ហុង​ខ្ចី​

ល្ហុង​ជា​ប្រភេទ​ផ្លែឈើ​ដ៏​ល្អ​សម្រាប់​សុខភាព​ប៉ុន្តែ​ពុំមាន​ប្រយោជន៍​សម្រាប់​ស្ត្រី​ដែល​ចង់​មានកូន​។ ពិសេស​ស្ត្រី​កំពុង​មានគភ៌ ត្រូវ​ទទួលទាន​តែ​ល្ហុង​ទុំ​។​

​បើតាម​ការស្រាវជ្រាវ​មួយ​របស់​មហាវិទ្យាល័យ​ស៊ូ​សិច​របស់​អង់គ្លេស​(Sussex) បានបញ្ជាក់​ពី​ឥទ្ធិពល​គ្មាន​ប្រយោជន៍​របស់​ល្ហុង ចំពោះ​ស្ត្រី​ដែល​កំពុង​ចង់​មានកូន​។ អាហារ​នេះ​មាន​ឥទ្ធិពល​រារាំង​អ័រម៉ូន Progesterrone ធ្វើឱ្យ​រាំងស្ទះ​ដំណើរ​ការបង្ក​កំណើត​។ អាស្រ័យហេតុនេះ ការទទួល​ទាន​ផ្លែ​ល្ហុង​ជាប្រចាំ ធ្វើឱ្យ​ស្ត្រី​ពិបាក​មានគភ៌​។ ក្រៅពីនេះ សារជាតិ papain ក្នុង​ល្ហុង​ខ្ចី បំផ្លាញ​ស្រោម​កោសិកា​អំប្រ៊ីយ៉ុង អាច​នាំ​ដល់​ការ​រលូត​គភ៌​។ ដូច្នេះ​ស្ត្រី​មានគភ៌ គួរ​ចៀសវាង​ទទួលទាន​ល្ហុង​ខ្ចី ។​

​លើកលែង​ស្ត្រី​ដែល​កំពុង​ចង់បាន​កូន ល្ហុង​ផ្តល់​សារប្រយោជន៍​ដ៏​ច្រើន​ចំពោះ​សុខភាព ដូចជា​អាច​បង្ការ​ជំងឺមហារីក ប្រឆាំង​អុកស៊ីតកម្ម និង​ជំងឺ​សរសៃឈាម​បេះដូង​។ ក្រៅពីនេះ ទឹក​ល្ហុង​នៅ​អាច​ព្យាបាល​ជំងឺ​ច្របូកច្របល់​រំលាយ​អាហារ ដូចជា រាគរូស រលាក​ពោះវៀន​។​
​វេជ្ជសាស្ត្រ​បុរាណ នៅ​ប្រទេស​មួយចំនួន​លើ​ពិភពលោក បាន​វាយតម្លៃ​ខ្ពស់​ពី​ប្រសិទ្ធភាព​របស់​ផ្លែ​ល្ហុង ការរួមចំណែក​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម ហឺត ៕​

ទីតាំង​បែកញើស​បញ្ជាក់​ពី​ជំងឺ​លើ​សរីរាង្គ​

ការចេញ​ញើស​ច្រើន​នៅ​ផ្នែក​ណាមួយ​នៃ​សរីរាង្គ អាចជា​សញ្ញា​កំពុងមាន​ជំងឺ​។ ឧទាហរណ៍ៈ ចូរ​គិតដល់​ជំងឺ​ក្រពះ ប្រសិន​បែកញើស​នៅ​ដើមទ្រូង​។​

ញើស​នៅ​ថ្ងាស ៖ ថ្លើម​ក្តៅ​
ប្រសិន​ថ្ងាស​បែកញើស​យ៉ាងច្រើន​ជាប្រចាំ វេជ្ជសាស្ត្រ​ចិន​ចាត់ទុកថា នោះ​គឺ​ដោយសារ​ថ្លើម​ក្តៅ​។ វេជ្ជបណ្ឌិត​ទូន្មាន គួរ​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ​អ័រម៉ូន ក្រ​ពេញទី​រ៉ូ​អ៊ី​ដ ថា​តើ​ធម្មតា​ឬ​អត់ ព្រោះ​សភាព​បែកញើស​ថ្ងាស​ក៏​អាច​លេចឡើង​ដោយសារ​ការបញ្ចេញ​អ័រម៉ូន​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ​ហួស​កម្រិត​។​
​ដំបូន្មានៈ រក្សា​សភាព​ចិត្តគំនិត​និង​ដង្ហើម​ធម្មតា បន្ថយ​ការខឹង​សម្បា មិនត្រូវ​ផឹកស្រា ស្រា​បៀរ​។​

​ញើស​នៅ​ច្រមុះ ៖ ជំងឺ​សួត​
​ការ​បែកញើស​នៅ​ច្រមុះ​ច្រើនដង បង្ហាញថា សួត​របស់​អ្នកធ្វើ​សកម្មភាព​មិនល្អ វា​ត្រូវ​ការបង្កើន​ការសម្រួល​ខ្យល់​។ ទ្រឹស្តី​វេជ្ជសាស្ត្រ​លោកខាងលិច គឺ​នោះ​ដោយសារ​ប្រព័ន្ធ​អង្គ​បដិបក្ខ​របស់​អ្នកខ្សោយ​។​
ដំបូន្មានៈ អនុវត្ត​លំ​ហាត់​ជើង​ស្តាំ​និង​ជើងឆ្វេង គួបផ្សំ​ការដកដង្ហើម ដើម្បី​រំញោច​ការសម្រួល​ខ្យល់​របស់​សួត​។​

​ញើស​នៅ​ក ៖ អ័រម៉ូន​មិន​ប្រក្រតី​
​តាម​លក្ខណៈពិសេស​រចនា​សម្ព័ន្ធ​របស់​សរីរាង្គ ធម្មតា ក ជា​ផ្នែក​មិនសូវ​បែកញើស​។ ប្រសិន​ក​របស់​អ្នក​តែងតែ​បែកញើស ប្រាកដ​ណាស់​ថា​នោះ​ជា​សញ្ញា​របស់​ភាពមិនប្រក្រតី​នៃ​អ័រម៉ូន​។​
​ដំបូន្មានៈ គួរ​ទៅ​មន្ទីរពេទ្យ​ពិនិត្យ​អ័រម៉ូន​

ញើស​នៅ​ដើមទ្រូង ៖ ក្រពះ​រំលាយ​អាហារ​ខ្សោយ​
​ទ្រូង​និង​ចុងដង្ហើម​បែកញើស មានន័យថា ក្រពះ​ធ្វើ​សកម្មភាព​ខ្សោយ​។ ពួក​វេជ្ជបណ្ឌិត​ចាត់ទុកថា ករណីនេះ ការ​ចរាចរណ៍​ឈាម​របស់​សរីរាង្គ សឹងតែ​ទាំងអស់ គឺ​យឺត បរិមាណ​អុកស៊ីហ្សែន​ដឹកជញ្ជូន​មិន​ស្មើ​។​
ដំបូន្មាន​៖ មិនត្រូវ​ខ្វាយខ្វល់​ហួស មិន​មើល​ភាពយន្ត​រំជួល​អារម្មណ៍​។ ទទួលទាន​ខ្លាញ់​ប្រេង​និង​ចំណី​ត្រជាក់​តិចតួច​។​

ញើស​នៅ​ក្លៀក ៖ របប​ទទួលទាន​ពុំទាន់​វិទ្យាសាស្ត្រ​
​របប​ទទួលទាន​រប​ស់​អ្នក​ពុំទាន់​វិទ្យាសាស្ត្រ ជាក់ស្តែង​ដូចជា ទទួលទាន​ខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមបារាំង ច្រើនពេក និង​ពពួក​អាហារ​ផ្សេងៗ បង្ក​ក្លិន​ញើស ធ្ងន់​និង​ចេញ​ច្រើន​នៅ​ក្លៀក​។​
ដំបូន្មានៈ អ្នក​អាច​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​តាម​វិធីសាស្ត្រ​ឡា​ហ្ស៊ែ​រ សាមញ្ញ តែ​ប្រសិទ្ធភាព​។ គួរ​ទទួលទាន​សាប ទទួលទាន​ផ្លែឈើ និង​បន្លែ​ច្រើន​។​

ញើស​នៅ​ខ្នង ៖ សរីរាង្គ​ទ្រុឌទ្រោម​
​ដំបូន្មានៈ ធានា​ដំណេក​គ្រប់គ្រាន់ របប​ទទួលទាន​សម្បូ​រ​ជីវជាតិ គួរ​បំពេញបន្ថែម​គ្រឿង​សមុទ្រ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ គួរ​អង្គុយ​សមាធិ​១៥​នាទី​នៅពេល​ព្រឹក​និង​ពេលយប់​រាល់ថ្ងៃ​។​
​ញើស​នៅ​ប្រដាប់បន្តពូជ ៖ ក្រលៀន​ខ្សោយ​
​វេជ្ជសាស្ត្រ​ចិន​ចាត់ទុកថា ការចេញ​ញើស​នៅ​ប្រដាប់ភេទ បញ្ជាក់ថា ក្រលៀន​ខ្សោយ​។ ពេល​បាក់តេរី​នៅ​ប្រដាប់ភេទ​កើន វា​នឹង​ធ្វើឱ្យ​កើន​លទ្ធភាព​រលាក​ឆ្លង​និង​ធ្វើឱ្យមាន​ក្លិន​មិនល្អ​។​
ដំបូន្មាន ៖ គួរ​យកចិត្តទុកដាក់​របប​ទទួលទាន​រាល់ថ្ងៃ មិនត្រូវ​ទទួលទានរ​បស់​ត្រជាក់​។ លាង​សម្អាត​ប្រដាប់ភេទ​ដោយ​ទឹកអំបិល​ក្ដៅ​ឧ​ណ្ឌៗ​។ ទៅ​មន្ទីរពេទ្យ​ដើម្បី​ធ្វើ​វិភាគ​វេជ្ជសាស្ត្រ ៕