Translate

ហាត់ប្រាណ ការពារ​ឈឺក្បាល​ប្រកាំង​


ការហាត់​ប្រាណ ក្រៅពី​ជួយ​ឲ្យ​សុខ​ភាពល្អ​ហើយ ថែមទាំង​ជួយ​កាត់បន្ថយ​ការឈឺ​ក្បាល​មួយ​ចំហៀង (​ប្រកាំង​) បាន​ផងដែរ​។​
​យោងតាម​ការស្រាវជ្រាវ​ដែល​ចុះផ្សាយ​ក្នុង​ព្រឹត្តិបត្រ Cephalagia បាន​បញ្ជាក់ថា ការហាត់​ប្រាណ​បែប​អេ​រ៉ូ​ប៊ិក ជាប្រចាំ​អាចជួយ​ការពារ​ឈឺក្បាល​ប្រកាំង (Migraine) បានល្អ ប្រហាក់ប្រហែល​នឹង​ការប្រើ​ថ្នាំ​ដែរ​។​
​អ្នកជំនាញ និង​ក្រុម​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ ហ្គ​ត​ថិ​ន​ប៊ិក​(University of Gotheburg) បាន​បញ្ជាក់ថា ការប្រើ​ថ្នាំ​ការពារ​ក​ន្ទ្រា​ក់ ការ​បន្ធូរ​ភាព​តានតឹង និង​ការហាត់​ប្រាណ សុទ្ធ​តែមាន​ផល​ប្រហាក់ប្រហែលគ្នា ក្នុងការ​កាត់បន្ថយ​ការឈឺចាប់​ដែល​កើត​ពី​ការឈឺ​ក្បាល​ប្រកាំង ហើយ​ទោះបីជា​ការប្រើ​ថ្នាំ​ល្អ​ជាង ក្នុងការ​កាត់បន្ថយ​ការឈឺចាប់ ប៉ុន្តែ​ក្រុម​អ្នកស្ម័គ្រចិត្ត​ដែល​ប្រើ​ថ្នាំ ៣៣% កើត​ផលប៉ះពាល់​ដូចជា វិលមុខ ទល់លាមក ល្ហិតល្ហៃ ឬ​កើត​ជំងឺ​សោកសៅ និង​រកឃើញថា ការហាត់​ប្រាណ​មាន​ផល​ល្អ​ខ្លាំង ចំពោះ​អ្នកជំងឺ​ឈឺក្បាល​ប្រកាំង ដែល​តែងតែ​រក​មធ្យោបាយ មិន​ប្រើ​ថ្នាំ​ក្នុងការ​ព្យាបាល​៕

No comments:

Post a Comment