ក្រៅពីរសជាតិផ្អែមឆ្ងាញ់ ល្ហុងអាចជួយកែប្រែឱ្យប្រសើរសុខភាព, ប្រព័ន្ធរំលាយអាហារ, ធ្វើឱ្យស្អាតផ្លូវពោះវៀន, បង្កើនប្រព័ន្ធអង្គបដិបក្ខ, ការពារសួត និងសន្លាក់ ហើយក៏អាចជា" អាវុធ" ប្រឆាំងមហារីកដ៏មានប្រសិទ្ធភាព។
យោងការស្រាវជ្រាវថ្មីៗបំផុតរបស់ខ្លួន ក្រុមអ្នកវិទ្យាសាស្ត្រ បានអះអាងថា ល្ហុងអាចបង្អាក់ការលូតលាស់របស់កោសិកាមហារីកដោះ, បញ្ឈប់ការរាលដាល និងធ្វើឱ្យទៅជាធម្មតាដុំជីវិតរបស់កោសិកា។
១)បង្អាក់ការរីកចម្រើនរបស់កោសិកាមហារីកដោះ
អ្នកវិទ្យាសាស្ត្រ បានស្រាវជ្រាវរុក្ខជាតិ៤ប្រភេទ ត្រូវបានទទួលទានទូទៅនៅម៉ិកស៊ិកូ ដើម្បីកំណត់លទ្ធភាពបង្អាក់ការរីកចម្រើនរបស់កោសិកាមហារីកដោះ។ ពពួកផ្លែឈើ ត្រូវបានស្រាវជ្រាវ រួមមាន ផ្លែប៊័រ ត្របែក ស្វាយ ម្នាស់ ទំពាំងបាយជូរ ប៉េងប៉ោះ និងល្ហុង ...។ នេះសុទ្ធតែជាពពួកអាហារសម្បូរ beta-carotene, phenol, អាស៊ីត gallic និងសារជាតិប្រឆាំងអុកស៊ីតកម្ម។ ពួកគេរកឃើញថា មានតែផ្លែល្ហុងមួយគត់ អាចបង្អាក់ការរីកចម្រើនរបស់កោសិកាមហារីកដោះ។
២)ប្រភព lycopene ប្រឆាំងមហារីកដ៏សម្បូរ
ពណ៌ទឹកក្រូចភ្លឺរបស់ផ្លែល្ហុង បង្ហាញពីវត្តមានរបស់សារជាតិប្រឆាំងមហារីកដ៏សែនខ្លាំង carotenoids។ ពុំត្រឹមតែ beta-carotene ប៉ុណ្ណោះទេ lycopene ក៏ត្រូវបានរកឃើញជាមួយនឹងបរិមាណដ៏ច្រើន។
ក្រុមអ្នកវិទ្យាសាស្ត្រនៅមហាវិទ្យាល័យអ៊ីលីណយ(អាមេរិក) បានចាត់ទុកថា សកម្មភាពរបស់សារជាតិប្រឆាំងអុកស៊ីតកម្មទាំងនេះ មានឥទ្ធិពលប្រឆាំងមហារីក។ ពួកគេចង្អុលបង្ហាញថា បញ្ចូល lycopene ពណ៌ទឹកក្រូចកាន់តែច្រើន គ្រោះថ្នាក់មហារីកក្រពេញប្រូស្តាតកាន់តែទាប។
បើតាមការស្រាវជ្រាវនៅប្រទេសអូស្ត្រាលី លើអ្នកជំងឺមហារីកក្រពេញប្រូស្តាត ១៣០នាក់ បង្ហាញថា បុរសដែលទទួលទានផ្លែឈើ និងបន្លែបៃតងសម្បូរសារជាតិ lycopene ច្រើន ដូចជាផ្លែល្ហុង នឹងអាចកាត់បន្ថយបាន៨២ភាគរយនៃគ្រោះថ្នាក់ដែលបណ្ដាលមកពីការរីករាលដាលនៃមហារីកក្រពេញប្រូស្តាត។
សមានកម្មពពួកប្រូតេអ៊ីនធ្វើភារកិច្ចការពារដុំគីសកំណាច
ផ្លែ និងផ្នែកមួយចំនួនលើដើមល្ហុង ដូចជាស្លឹក មានផ្ទុក Papain និង Chymopapain ជាបណ្តាអង់ហ្ស៊ីមការពារខ្លាំងក្លា ដែលអាចបង្កើតជាប្រតិកម្មងាយស្រួលក្នុងសរីរាង្គ។ វាកែប្រែឱ្យប្រសើរប្រព័ន្ធរំលាយអាហារ ដោយវិធីជួយកាច់បំបាក់ពពួកកោសិកាក្នុងអាហារទៅជាអាស៊ីតអាមីណូ ដែលសរីរាង្គបានគួបផ្សំដើម្បីបង្កើតជាប្រូតេអ៊ីនថ្មីក្នុងសរីរាង្គ។
ក្រុមអ្នកស្រាវជ្រាវ បានបង្ហាញថា សុខភាពរាងកាយ និងស្មារតីរបស់មនុស្សចំណុះទៅលើសមត្ថភាពផលិតពពួកអង់ហ្ស៊ីមដែលសរីរាង្គត្រូវការ។ ប៉ុន្តែ ពេលមានអាយុច្រើន សរីរាង្គ នឹងមិនសូវស្រូបយកអង់ហ្ស៊ីមទាំងនេះ ពីអាហារ ហើយលទ្ធផលគឺបរិមាណអាស៊ីតអាមីណូត្រូវខ្វះ។ ដោយសារបរិមាណប្រូតេអ៊ីនពិបាករំលាយច្រើនឡើងនឹងនាំដល់ការលូតលាស់របស់បាក់តេរីក្នុងផ្លូវពោះវៀន និងកាន់តែបណ្តាលឱ្យបរិមាណអាស៊ីតអាមីណូចាំបាច់សម្រាប់ សរីរាង្គត្រូវខ្វះ។
ការទទួលទានផ្លែល្ហុង ក្រោយពេលបាយ នឹងជួយកែប្រែឱ្យប្រសើរប្រព័ន្ធរំលាយអាហារ ជួយបង្ការតឹងពោះ ហើមពោះ និងពិបាករំលាយ។ វាក៏មានប្រយោជន៍បំផុតសម្រាប់បណ្តាករណីប្រើប្រាស់អង់ទីប៊ីយ៉ូទិក ព្រោះវាផ្គត់ផ្គង់ពពួកបាក់តេរីមានប្រយោជន៍ដែលបានត្រូវកម្ទេចក្នុងដំណើរការប្រឆាំងតបពពួកបាក់តេរីមានគ្រោះថ្នាក់។ ពេលប្រព័ន្ធរំលាយអាហារ ផលិតគ្រប់បាក់តេរី មានប្រយោជន៍ ប្រព័ន្ធអង្គបដិបក្ខ នឹងត្រូវបានបង្កើន និងអាចការពារសរីរាង្គ ប្រឆាំងតបផ្តាសាយនិងមហារីកល្អជាង។
ល្ហុងក៏ផ្ទុក Fibrin, សារជាតិចម្រុះ មានប្រយោជន៍មួយផ្សេង មិនរកក្នុងពពួករុក្ខជាតិជាច្រើន។ Fibrin អាចជួយបន្ថយគ្រោះថ្នាក់កកឈាមដុំៗ និងកែប្រែឱ្យប្រសើរគុណភាពកោសិកាឈាម ជួយឱ្យស្រឡះសរសៃឈាម។ Fibrin ក៏សំខាន់ណាស់ដែរ ក្នុងតួនាទីបន្ថយអប្បបរមា គ្រោះថ្នាក់ស្ទះសរសៃឈាម នៅជើង៕

No comments:
Post a Comment