Translate

ស្ត្រី​ដេក​មួយ​យប់​៧​ម៉ោង គឺ​ល្អ​បំផុត​



​យោងតាម​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​មួយ​ថ្មីៗ​នេះ ដើម្បីឱ្យ​ខួរក្បាល បាន ភ្លឺស្វាង មនុស្ស​ត្រូវការ​គេង​៧​ម៉ោង​ក្នុង​មួយ​យប់ គឺ​មិនត្រូវ​គេង​ច្រើន ឬ​តិចជាង នេះ​។​

​ក្នុងការ​ស្រាវជ្រាវ Nurses' Health របស់​បណ្ឌិត​វិទ្យាសាស្ត្រ Elizabeth Devore នៅ​មន្ទីរពេទ្យ Biigham នៅ​បូ​ស្តុ​ន (​អាមេរិក​) ប្រើប្រាស់​ទិន្នន័យ​របស់ ស្ត្រី​១៥.០០០​នាក់ ដែល​ដេក​ក្នុង​មួយ​យប់​៥​ម៉ោង និង​តិចជាង​នេះ បានបង្ហាញ ឱ្យឃើញ​តួលេខ​ភ្លឺស្វាង​ទាប​ជាង​កម្រិតស្តង់ដារ បើ​ប្រៀប​នឹង​អ្នក ដេក​៧​ម៉ោង​ក្នុង​មួយ​យប់​។​

​ស្ត្រី​ដែល​ដេក​៩​ម៉ោង ឬ​ច្រើនជាង​នេះ ក៏​បង្ហាញឱ្យឃើញ​តួលេខ​ភ្លឺស្វាង​ទាប​ជាង បើ​ប្រៀប​នឹង​អ្នក​ដេក ៧​ម៉ោង​។​

​ផ្តើម​ពី​នោះ បណ្ឌិត Elizabeth Devore បានធ្វើការ​សន្និដ្ឋាន​អំពី​ទំនាក់ទំនង​រវាង​ពេលវេលា​ទទួលទានដំណេក និង​ភាពឈ្លាសវៃ​នៅ​អាយុ​មជ្ឈិមវ័យ និង​វ័យ​ចំណាស់​។ ការ​ទទួលទានដំណេក តិចជាង​៧​ម៉ោង​ក្នុង​មួយ​យប់ ធ្វើឱ្យ​កើន​គ្រោះថ្នាក់​ជំងឺ​សរសៃឈាម​បេះដូង និង​ទឹកនោមផ្អែម​។​
នៅក្នុង​កិច្ច​ពិគ្រោះ​ពិភាក្សា​ថ្មីៗ​នេះ​អំពី​ដំណេក​នៅ​បូ​ស្តុ​ន ពួក​អ្នកស្រាវជ្រាវ​នៃ​មហាវិទ្យាល័យ​កាលីហ្វ័រ​ញ៉ា Berkeley ក៏បាន​ឱ្យដឹង​ដែរ​ថា ការអនុវត្ត Scan MRI ចំពោះ​អ្នកចូលរួម​ពិសោធន៍ បង្ហាញថា ស្ថានភាព​ដេក​មិន​លក់​ធ្វើឱ្យ មនុស្ស​បាត់​ភាពឈ្លាសវៃ ទទួលទាន​មិនបាន​៕

No comments:

Post a Comment