Translate

ថ្លើមរបស់ លោកអ្នក ជាសរីរាង្គមួយ ដែលមិនចេះរអ៊ូរទាំ ត្អូញត្អែរ បន្តិចណាឡើយ !!



សរីរាង្គធំបំផុត នៅក្នុងរាងកាយរបស់មនុស្ស គឺថ្លើម ដែលវាមានតួនាទី សំខាន់បំផុត សម្រាប់ សុខភាព។ វាចូលរួមផ្ដល់ស្ទើរ តែគ្រប់សារធាតុគីមី ជីវសាស្ដ្រទាំងអស់ ដែលធ្វើឱ្យមាន ការលូតលាស់ ធំធាត់ ការប្រឆាំងនឹងជំងឺ ការផ្ដល់សារធាតុចិញ្ចឹម ការផ្ដល់ថាមពល និងជួយដល់ការបន្ដពូជ។

កោសិកាថ្លើម ដែលហៅថា hepatocytes ឆ្លងកាត់ប្រតិកម្មគីមី ជីវសាស្ដ្រយ៉ាងស្មុគស្មាញ រាប់ពាន់ ក្នុងរៀងរាល់វិនាទី ដើម្បីបំពេញមុខងារ ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងការប្រដេញជាតិពុលផ្សេងៗ ។ ដោយសារថ្លើមចូលរួម នៅក្នុងប្រតិកម្មគីមី ជីវសាស្ដ្រ ស្ទើរតែទាំងអស់ វាពុំមានអ្វីគួរឱ្យឆ្ងល់ទេ ដែលថា មានជំងឺផ្សេងៗជាច្រើន ដែលនឹងប៉ះពាល់ ទៅដល់ថ្លើម។

តើជំងឺអ្វីខ្លះ ដែលជាទូទៅ ធ្វើឱ្យមាន ការប៉ះពាល់ ដល់ថ្លើម ?

ជំងឺរលាកថ្លើម ដោយប្រព័ន្ធភាពស៊ាំ (Autoimmune Hepatitis) :ការរលាកថ្លើមបន្ដិចម្ដងៗ ទាក់ទិនទៅនឹង ភាពមិន ប្រក្រតី នៃប្រព័ន្ធភាពស៊ាំ របស់រាងកាយ ¬Immune System¦ ដែលបង្កើត អង្គបដិបក្ខ (Antibody) ធ្វើឱ្យកោសិកា ថ្លើមរលាក ។ រោគសញ្ញាទូទៅ រួមមាន អស់កំលាំងល្ហិតល្ហៃ មិនស្រួល ក្នុងពោះ ឈឺសន្លាក់ រមាស់ ខាន់លឿង ថ្លើមរីក (ធា្លក់អណ្ដើក) និងរោគសញ្ញាសើរស្បែក។

ជំងឺរលាកថ្លើមរ៉ាំរ៉ៃ (Chronic Hepatitis) : ការបំផ្លាញកោសិកាថ្លើមបន្ដិចម្ដងៗ ដោយការរលាក ដែលមាន រយៈពេល លើសពីប្រាំមួយខែ។ អាការៈ និងរោគសញ្ញាអាចមាន ដូចជាៈ អស់កំលាំងល្ហិតល្ហៃ ឆ្អល់ពោះផ្នែកខាងលើ អត់ឃ្លានអាហារ និងខាន់លឿង។

ជំងឺមហារីកថ្លើម (Liver Cancer) ៖ ដុំសាច់ដុះក្នុងថ្លើម ប្រភេទកាចបំផុត ដែលកើតមានជាទូទៅនោះ គឺជំងឺមហារីក កោសិកាថ្លើម (Hepatocellular Carcinoma- HCC)។ ការផ្ទុកយ៉ាងរ៉ាំរ៉ៃ នូវវីរុសរលាក ថ្លើមប្រភេទ បេ ជាពិសេសអ្នកដែល មានជំងឺរលាកថ្លើមរ៉ាំរ៉ៃ ឬជំងឺក្រិនថ្លើម គឺប្រឈមកាន់តែខ្លាំង ក្នុងការវិវត្ដ ទៅរកមហារីក កោសិកាថ្លើម (HCC)។ ការស្រាវជ្រាវថ្មីៗក៏បានបង្ហាញផងដែរថា អ្នកជំងឺ ដែលមានឆ្លងវីរុស ជំងឺរលាកថ្លើមរ៉ាំរ៉ៃ ប្រភេទ សេ ក៏ស្ថិតក្នុងគ្រោះថ្នាក់ ខ្ពស់ក្នុង ការវិវត្ដទៅកើតមាន ជំងឺមហារីកកោសិកាថ្លើមដែរ (HCC)។

ជំងឺក្រិនថ្លើម (Liver Cirrhosis) ៖ ក្រុមជំងឺថ្លើមរ៉ាំរ៉ៃមួយ ដែលក្នុងនោះ កោសិកាថ្លើមធម្មតា ត្រូវបានខូច និងជំនួសដោយ កោសិកាក្រិន ដែលធ្វើឱ្យចំនួនជាលិកាថ្លើមធម្មតាថយចុះ។ ស្ថានភាពនេះ នឹងនាំទៅរកបញ្ហាជំងឺរ៉ាំរ៉ៃ និងជំងឺមហារីកថ្លើម ដែលធ្វើឱ្យអ្នកជំងឺមានអាយុកាន់តែខ្លី។

ជំងឺខ្លាញ់រុំថ្លើម (Fatty Liver) ៖ ការកកផ្ដុំនូវកោសិកា ខ្លាញ់នៅក្នុងថ្លើម ដែលជាទូទៅកើត មានចំពោះ អ្នកជំងឺដែល ធាត់លើសទំងន់ ឬមានជំងឺទឹកនោមផ្អែម។ ការស្រាវជ្រាវថ្មីៗបង្ហាញថា អ្នកជំងឺទាំងនេះ មួយចំនួន អាចវិវត្ដទៅកើត មានជំងឺក្រិនថ្លើមប្រសិនបើមិនព្យាបាលវា។

ជំងឺរលាកថ្លើមប្រភេទ អា ៖ ការរលាកថ្លើមស្រួចស្រាវនេះ ជាទូទៅបណ្ដាលមកពី ការទទួលទាន អាហារ ឬទឹកដែលមាន ភាពក្រខ្វក់ទៅដោយកាកសំណល់បញ្ចេញចោលរបស់មនុស្ស។ រោគសញ្ញា ស្រដៀងគ្នា ទៅនឹងជំងឺផ្ដាសាយ និងមានភាព ល្ហិតល្ហៃអាចកើតមានឡើង។ ប៉ុន្ដែ ទោះបីជាយ៉ាងណា ក៏ដោយ ជំងឺនេះ កំរនឹងគំរាមកំហែង ដល់ជីវិតណាស់។

ជំងឺរលាកថ្លើមប្រភេទ បេ ៖ ជំងឺរលាកថ្លើមមួយប្រភេទ ក្នុងចំណោម ជំងឺរលាកថ្លើម ដែលមានលក្ខណៈធ្ងន់ធ្ងរបំផុត ជំងឺនេះគឺ កើតមានច្រើន ជាងជំងឺអេដស៍ (AIDS) និងងាយ ឆ្លងជាង ជំងឺអេដស៍ (AIDS )។ ជំងឺរលាកថ្លើមរ៉ាំរ៉ៃ ប្រភេទ បេ អាចនាំឱ្យកោសិកាថ្លើម ខូចខាត បាត់បង់តួនាទី ដែលហៅថា ជំងឺក្រិនថ្លើម និងអាចបណ្ដាលឱ្យមានជំងឺមហារីកថ្លើម។ បុគ្គលម្នាក់ៗ អាចការពារខ្លួន ពីជំងឺរលាកថ្លើមប្រភេទ បេ តាមរយៈការចាក់វ៉ាក់សាំង ការពារជំងឺរលាកថ្លើមប្រភេទ បេ នេះ ប្រកបដោយ ប្រសិទ្ធភាព និងសុវត្ថិភាព។ សម្រាប់អ្នកដែលបានឆ្លងជំងឺនេះហើយនោះ នៅពេលនេះ គឺមានការព្យាបាលបែបថ្មី។

ជំងឺរលាកថ្លើមប្រភេទ សេ ៖ “កត្ដាគ្រោះថ្នាក់” ដែលបានស្គាល់ជាទូទៅបំផុត សម្រាប់ការឆ្លងវីរុស ជំងឺរលាកថ្លើមប្រភេទ សេ រួមមាន ការប្រើប្រាស់ថ្នាំចាក់តាមសរសៃ ប្រវត្ដិនៃការបញ្ចូលឈាម ការលាងឈាម និងការងារថែទាំសុខភាព។ ការឆ្លងក៏អាចកើតមាន តាមរយៈការរួមភេទផងដែរ។ ការព្យាបាលថ្មី ដោយប្រើប្រាស់ឱសថ interferon បានបង្ហាញនូវ ប្រសិទ្ធភាពក្នុងការព្យាបាល ជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទ សេ។

សូមចងចាំថា ៖ ថ្លើមរបស់លោកអ្នក គឺជាសរីរាង្គដែលពុំចេះរអ៊ូរទាំត្អូញត្អែឡើយ។ ការទទួលទាន ឱសថ សុរា និង អាហារ មិនល្អលើសចំណុះអាចបំផ្លាញវាបាន។

ទោះបីជាមនុស្ស ជាច្រើន កំពុងមានជំងឺថ្លើម ឬថ្លើមមានភាពមិនប្រក្រតីក៏ដោយ ក៏ជាញឹកញាប់ ពុំមានរោគសញ្ញា អ្វីនោះទេ អាការៈជាសញ្ញាឱ្យដឹងខ្លះៗនោះអាចមាន ៖

* ស្បែក និងភ្នែកប្រែពណ៌ទៅជាលឿង

* ហើមពោះ ឬឈឺពោះខ្លាំង

* រមាស់ស្បែកជាប់មិនឈប់

* ទឹកនោមមានពណ៌តែចាស់ ឬលាមកមានពណ៌ស្លេក ៖ ឬបន្ទោបង់លាមក មានឈាម ឬសស្លេក

* ល្ហិតល្ហៃជាប្រចាំ វិលមុខ ឬអត់ឃ្លានអាហារ

គ្រូពេទ្យឯកទេស របស់យើងខ្ញុំ

នៅមន្ទីរពេទ្យ Raffle យើងខ្ញុំផ្ដល់នូវសេវាថែទាំ វេជ្ជសាស្ដ្រ យ៉ាងទូលំទូលាយ នៅក្នុងផ្នែកជំងឺក្រពះពោះវៀន និងជំងឺថ្លើម ជូនដល់បុគ្គលគ្រប់រូប។ គ្រូពេទ្យឯកទេស របស់យើងខ្ញុំ ក្នុងផ្នែកជំងឺក្រពះពោះវៀន និងជំងឺថ្លើមព្យាបាល នូវជំងឺថ្លើមជាច្រើន ប្រភេទ។ គាត់នឹងពិភាក្សា ជាមួយនឹងលោកអ្នក ព្រមទាំងចេញវេជ្ជបញ្ជាសម្រាប់ ការព្យាបាលយ៉ាងល្អបំផុត ជូនលោកអ្នក។

ការិយាល័យទំនាក់ទំនងមន្ទីរពេទ្យ Raffles

គ្លីនិកលីស្រីវិណា ភ្នំពេញ ផ្ទះលេខ 339A, ផ្លូវលេខ 163, ទួលទំពូង ក្រុងភ្នំពេញ

ទូរស័ព្ទដៃៈ 017 978 999, 012 990 988

ទូរសារៈ 023 994 686

ភ្នាក់ងារតំណាងម ន្ទីរពេទ្យបរទេស Medical Care Assistant

113 Parkway Square 5th Floor, Mao Tse Toung Blvd, S/K Toul Svay Prey 1Chamkamorn, Phnom Penh, Cambodia.

ទូរស័ព្ទដៃៈ 092 899 699 / 097 766 82 66

ទូរស័ព្ទលើតុៈ 023 666 1234

No comments:

Post a Comment