ក្រូចឆ្មារមួយផ្លែ ដែលដាក់តាមខ្លួនទៅធ្វើការ ក៏អាចជួយធ្វើឲ្យតុស្អាតល្អប្រាសចាកមេរោគទាំងពួង។
-ជូតតុធ្វើការៈ
ពុះក្រូចឆ្មារជាចំណិតៗ ហើយរោយអំបិលបន្តិចបន្តួចលើតុ បន្ទាប់ពីនោះត្រូវប្រើចំណិតក្រូចឆ្មារដុសខាត់កន្លែងដែលមានកម្អែលចេញ រួចហើយយកក្រណាត់ដែលជ្រលក់ទឹក មកជូតចេញមួយសារទៀត (មិនគួរធ្វើការសម្អាតលើកន្លែងដែលមានការប៉ះពាល់ជាមួយសារជាតិអាស៊ីដ)។
-លាងសម្អាតកំសៀវទឹកតែៈ
បន្ថែមទឹកស្អាតទៅក្នុងកំសៀវទឹកតែ ចិតសម្បកក្រូចឆ្មារ ដាក់ចូលទៅក្នុងកំសៀវ រួចហើយស្ងោរទាល់តែទឹកពុះ បិទភ្លើង ទុកចោលឲ្យបានប្រហែលមួយម៉ោង ទើបធ្វើការលាងសម្អាត ព្រោះថាអាចជួយកម្ចាត់កម្ទេចកម្ទីតែ ដែលជាប់កំសៀវមិនឲ្យសេសសល់បន្តទៀត។
-ធ្វើការសម្អាតចង្ក្រានម៉ៃក្រូវ៉េវៈ
ស្ងោរសម្បកក្រូចឆ្មារក្នុងចង្ក្រានម៉ៃក្រូវ៉េវ ដោយកម្តៅភ្លើងខ្លាំងៗឲ្យបាន ៥នាទី ដោយមិនបាច់បិទគម្រប។ បន្ទាប់ពីនោះ លើកភាជន៍ចេញ ហើយយកក្រណាត់ជ្រលក់ទឹកជូតសម្អាត នឹងអាចជួយកម្ចាត់កម្អែលចេញពីចង្ក្រានម៉ៃក្រូវ៉េវបានយ៉ាងល្អ។
-លាងសម្អាតឆ្នាំងដាំកាហ្វេៈ
ដាក់ទឹកកក អំបិល និងសម្បកក្រូចឆ្មារ ទៅក្នុងឆ្នាំងដាំកាហ្វេហើយក្រឡុកឲ្យបានប្រហែល ១នាទី ដើម្បីឲ្យរបស់លាយផ្សំទាំងនេះច្របល់បញ្ចូលគ្នាឲ្យសព្វ បន្ទាប់ពីនោះចាក់ចេញមកវិញ ហើយដុសលាងសម្អាតឆ្នាំងបានជ្រះល្អណាស់។
-រំងាប់ក្លិនធុងសំរាមៈ
ដាក់សម្បកក្រូចឆ្មារ ទៅក្នុងធុងសំរាម ក៏អាចរំងាប់ក្លិនមួយចំនួនទៅវិញដែរ៕

No comments:
Post a Comment