Translate

គុណសម្បត្តិ នៃការទទួលទាន ​ទឹកសណ្តែក



ទឹកសណ្តែកត្រូវបានគេដឹងថា វាជាប្រភពវីតាមីន និងសារធាតុជួយបំរុង រាយកាយរបស់ មនុស្ស ។ មិនតែ ប៉ុណ្ណោះ មនុស្សភាគច្រើន ចូលចិត្តទទួលទានទឹកសណ្តែក ដោយសារពួក គេចង់សម្រកក្បាលពោះ ពីព្រោះ ការទទួលទានទឹកសណ្តែកដោយមិនមានដាក់ស្ករ អាច ជួយរំលាយជាតិខ្លាញ់ដែលមាននៅក្នុងរាងកាយបាន ជាពិសេសនៅត្រង់ក្បាលពោះតែម្តង។

ចំណែកឯខាងក្រោមនេះគឺជាគុណសម្បត្តិមួយចំនួនទៀត នៃការចូលចិត្តទទួលទានទឹក សណ្តែកៈ
- គ្មានជាតិស្ករច្រើនទឹកសណ្តែកមិនសូវផ្ទុកជាតិស្ករច្រើននោះទេ ដូច្នេះមនុស្សទូទៅអាច ទទូលទានវាបានជាប្រចាំថ្ងៃដើម្បីសុខភាពបានប្រសើរ
- ជួយកាត់បន្ថយជំងឺបេះដូង
- អាចការពារអាការៈអាឡាក់ស៊ីដោយករណីផ្សេងៗ
- មានសារធាតុបំរុងរាងកាយខ្ពស់ ថែមទាំងអាចជួយឲ្យរាងកាយមានថាមពល
- កាត់បន្ថយគ្រោះថ្នាក់នៃការកើតជំងឺមហារីកសុដន់
- ការទទួលទានទឹកសណ្តែកជាប្រចាំក៏អាចជួយឲ្យឆ្អឹងរឹងមាំផងដែរ

No comments:

Post a Comment