ការឆាប់ចេញទឹកកាម ជាបញ្ហាចំបងរបស់បុរស និងជាសំណួរឈានមុខគេ របស់បុរស
ទៀតផង។ តែទោះជាបែបណាក៏ដោយ ក៏វាមានមូលហេតុបង្កណាមួយ របៀបទប់ស្កាត់
និងវិធីព្យាបាលយ៉ាងមានប្រសិទ្ធភាពផងដែរ។

បុរសមិនថាក្មេង មិនថាចាស់ឡើយ សុទ្ធតែធ្លាប់ជួបប្រទះបញ្ហាឆាប់ចេញទឹកកាមនេះក្នុងឆាក
ជីវិតរបស់ខ្លួន គ្រាន់តែមូល ហេតុខុសៗគ្នាតែប៉ុណ្ណោះ។ ដូចនេះ ប្រការសំខាន់ត្រូវរកឱ្យឃើញ
មូលហេតុ និងសាកល្បងគ្រប់វិធីទប់ស្កាត់ការឆាប់ចេញទឹកកាម នេះ។ ការព្យាបាលត្រូវផ្អែកទាំង
ស្រុងទៅលើមូលហេតុ និងប្រភេទនៃការឆាប់ចេញទឹកកាម។

ប្រភេទ និងមូលហេតុនៃការឆាប់ចេញទឹកកាម
នៅក្នុងវិស័យវេជ្ជសាស្ដ្រ គេបានបែងចែកការឆាប់ចេញទឹកកាមជា២ប្រភេទ គឺឆាប់ចេញទឹកកាម
ប្រភេទទី១ (ឆាប់ចេញទឹកកាមពេលរួមភេទលើកដំបូង)និងឆាប់ចេញទឹកកាមប្រភេទទី២ (ឆាប់ចេញ
ទឹកកាមបន្ទាប់ពីជីវភាពរួមភេទធម្មតា)។

១- ឆាប់ចេញទឹកកាមប្រភេទទី១ ៖
ជាករណីកើតឡើងតាំងពីការរួមភេទលើកដំបូងស្ទើរតែគ្រប់ករណីច្រើនតែ បណ្ដាលមកពីកត្ដាផ្លូវ
ចិត្ដ ផ្លូវអារម្មណ៍។ តែក៏អាចមានកត្ដាផ្សេងៗទៀតផងដែរដែលបណ្ដាលឱ្យឆាប់ចេញទឹកកាម ដូច
ជាការមានអារម្មណ៍ពុះកញ្ជ្រោលខ្លាំងហួសហេតុ ការខ្លាចរអារវាងដៃគូរួមភេទការចង់យកឈ្នះ
ចាញ់ ឬទំនាក់ទំនងរវាងដៃគូរួមភេទ ការអប់រំផ្លូវភេទវិបត្ដិផ្លូវចិត្ដជាដើម។

២-ឆាប់ចេញទឹកកាមប្រភេទទី២ ៖
ជាករណីកើតមានឡើងបន្ទាប់ពីមានជីវភាពផ្លូវភេទធម្មតាស្ងៀមៗ ស្រាប់តែឆាប់ចេញទឹកកាម។
បែបនេះជាករណីច្រើនតែបណ្ដាលមកពីហេតុផលផ្លូវកាយ ឬក៏អាចមកពីហេតុផលផ្លូវចិត្ដផ្លូវអា-
រម្មណ៍ផងដែរ។សរុបមកការឆាប់ ចេញទឹកកាមប្រភេទទី២បណ្ដាលមកពីមូលហេតុជាច្រើនដូច
តទៅ៖

-ជម្ងឺរលាកបង្ហូរនោមឬជម្ងឺរលាកក្រពេញឬប្រូស្ដាត ៖ ព្រោះថាការរំខានដែលកើតចេញពី
ជម្ងឺទាំងនេះធ្វើឱ្យបុរសមិនស្រួលក្នុងចិត្ដនិងធ្វើឱ្យបុរសអាចខំបាញ់បញ្ចេញទឹកកាមបានដែរ។

- ការសេពគ្រឿងញៀន ៖ ការប្រើប្រាស់គ្រឿងញៀនមួយចំនួនដូចជាពួកកូកាអ៊ីនពួកអំហ្វេតា-
មីនជាដើម អាចជម្រុញដល់ការដាស់ឬភ្ញោចកាមារម្មណ៍និងប្រព័ន្ធប្រសាទដែលឈាន ដល់ការ
ឆាប់ចេញទឹកកាមបានដែរ។

- វិបត្ដិការឡើងរឹងនៃលិង្គលិង្គងាប់ ៖ បុរសដែល មានការពិបាកក្នុងការរក្សាលិង្គឱ្យឡើងរឹង
បានយូរគាត់តែងតែចង់ធ្វើ ការស៊កបញ្ចូលលិង្គទៅក្នុងទ្វារមាសរបស់ស្ដ្រីឱ្យបានឆាប់ ប្រយោជន៍
ខ្លាចលិង្គស្រកលែងរឹងវិញរហ័សពេក ទីបំផុតការឆាប់ចេញទឹកកាមកើតមានឡើង។

- វិបត្ដិផ្លូវចិត្ដ ឬការតានតឹងចិត្ដ ៖ ច្រើនតែ កើតឡើងពេលស្ដ្រីជាដៃគូចូលចិត្ដនិយាយអំពី
កម្លាំងផ្លូវភេទ និងរិះគន់ភាពអន់ ខ្សោយខាងផ្លូវភេទរបស់បុរសជាដៃគូថាអន់នេះអន់នោះ ខ្លួន
ចង់បាននេះចង់បាននោះ មិនបានដូចចិត្ដ។ ការចង់ឆាប់ដល់កំពូលនៃសេចក្ដីសុខផ្លូវភេទ និង
វ័យខុសគ្នារវាងដៃគូរួមភេទទាំងពីរ(បុរសចាស់ស្ដ្រីក្មេងជាដើម) ក៏ជាដើមហេតុនៃការឆាប់ចេញ
ទឹកកាមដែរ។

វិធីព្យាបាលការឆាប់ចេញទឹកកាម
១- ការព្យាបាលឆាប់ចេញទឹកកាមទាំងពីរប្រភេទ ដោយបញ្ហាផ្លូវចិត្ដផ្លូវអារម្មណ៍
ទោះជាករណីប្រភេទឆាប់ចេញទឹកកាមទី១ក្ដី ទី២ក្ដី ការព្យាបាលដែលធ្វើឡើងដោយគ្រូពេទ្យ
ជំនាញខាងផ្លូវភេទអាច ទទួលបានប្រសិទ្ធភាព រហូតដល់ទៅ៩០%ឯណោះ។ ការព្យាបាលត្រូវ
មានលក្ខណៈជាខ្នាត ឬស្ដង់ដាត្រឹមត្រូវមួយ។ជាទូទៅសូមសាកល្បងប្រើប្រាស់វិធីទប់ស្កាត់ការ
ឆាប់ចេញទឹកកាមតាមបែបធម្មជាតិសិន។ ក្រៅពីវិធីទប់ស្កាត់បែបធម្មជាតិ តាមរបៀបគ្រប់គ្រង
ញ្ញាណដែលបានរៀបរាប់នៅក្នុងទស្សនាវដ្ដី សុខភាពយើង លេខ០០៥ ខែមិថុនា ២០០៦ មក
នៅតែមិនមានប្រសិទ្ធភាព នោះមានវិធី ព្យាបាលទប់ស្កាត់ការឆាប់ចេញទឹកកាមបែបវេជ្ជសាស្ដ្រ
ឬដោយ ប្រើប្រាស់ឱសថមួយចំនួន។

- ថ្នាំរម្ងាប់អារម្មណ៍ ៖ ថ្នាំជំពូក នេះអាចជួយទប់ស្កាត់ការឆាប់ចេញទឹកកាមក្នុងកម្រិតប្រសិទ្ធភាព
តិចតួច តែប៉ុណ្ណោះ ដូចជា ប្រើប្រាស់ថ្នាំជម្ងឺសរសៃប្រសាទជាដើម ដើម្បីទទួលយកនូវឥទ្ធិពលទី២
របស់ឱសថនេះ ជាពិសេសជាតិថ្នាំទីធ្យូរីដាស្ស៊ីន។ ប៉ុន្ដែសូម ប្រុងប្រយ័ត្ន ពីព្រោះឥទ្ធិពលចម្បង
របស់វាដែលធ្វើឱ្យងុយគេង មិនសូវស្រួលប្រើឡើយ ជាទូទៅវាប្រើសម្រាប់អ្នកដែលមានជម្ងឺសរ
សៃប្រសាទ។ ដោយឡែក ថ្នាំប្រឆាំងជម្ងឺធ្លាក់ទឹកចិត្ដ ឬថប់អារម្មណ៍ ដែលប្រើសម្រាប់ប្រឆាំងនឹង
ជាតិសេរ៉ូតូនីន ក៏អាចប្រើប្រាស់ មានប្រសិទ្ធភាពខ្លះដែរ។

- ថ្នាំស្ពឹក ៖ តំបន់រ៉េផ្លិចភ្ញោច ការចេញទឹកកាម ស្ថិតនៅក្បាលលិង្គ។ អ្នកជំនាញខាងផ្លូវភេទបាន
ប្រើប្រាស់ថ្នាំស្ពឹកសម្រាប់ កាត់បន្ថយញ្ញាណ ឬភាពងាយទទួល ដូចជាថ្នាំលីដូកាអ៊ីនជាដើម។ ថ្នាំ
លីដូកាអ៊ីននេះ មានជាទឹក ឬជាស្ប្រាយបាញ់ អាចបង្កប្រតិកម្ម តបតនៅនឹងកន្លែង ឬភាពស្ពឹកស្រ-
ពន់កើតមាននៅលើស្ដ្រីជាដៃគូ។ ប្រសើរបំផុត សូមពាក់ស្រោមអនាម័យផង។

- ការចាក់ថ្នាំបញ្ចូលទៅក្នុងអង្គជាតិប្រហោងរូង ៖ វិធីនេះ ឃើញមានប្រើសម្រាប់ព្យាបាល
ការឆាប់ចេញទឹកកាមដែរ។ ប៉ុន្ដែជាទូទៅ វិធីនេះបង្កើតឡើងសម្រាប់ជួយដោះស្រាយបញ្ហាលិង្គ
ងាប់។ ការឡើងរឹងនៃលិង្គនៅតែកើតមានដដែលនៅក្រោយពេល ចេញទឹកកាម បែបនេះអនុញ្ញាត
ឱ្យបន្ដសកម្មភាពផ្លូវភេទទៅទៀតបាន។ លើសពីនេះ វាអាចជួយកាត់ផ្ដាច់បាននូវក្របខ័ណ្ឌបរាជ័យ
បាក់ទឹកចិត្ដ-បរាជ័យ។ ប៉ុន្ដែមានការពិបាកណាស់ ដោយសារតម្រូវឱ្យចាក់ថាំបញ្ចូល ហើយថែម
ទាំងគួឱ្យភ័យព្រឺព្រួចទៀតផង។

សូមបញ្ជាក់ថា ការព្យាបាលដោយថ្នាំអាចធ្វើទៅបានមែន ប៉ុន្ដែមិនមែនជាដំណោះស្រាយយូរអង្វែង
នោះទេ វាគ្រាន់តែជាការព្យាបាលសម្រន់មួយរយៈប៉ុណ្ណោះ។ លើសពីនេះទៅទៀត ការឆាប់ចេញ
ទឹកកាមអាចក្លាយជាករណីរ៉ាំរៃបានដែរ។ ដូច្នេះការព្យា បាលដោយឱសថមិនត្រូវចេះតែធ្វើឡើង
នោះទេ ត្រូវព្យាបាលតាមមូលហេតុសិន ចុងក្រោយទើបប្រើវិធីព្យាបាលដោយឱសថនេះ។

២- ការព្យាបាលឆាប់ចេញទឹកកាមប្រភេទទី២
- ការព្យាបាលជម្ងឺរលាកបង្ហូរនោម ឬជម្ងឺរលាកប្រូស្ដាត ៖ ការព្យាបាល តម្រូវឱ្យប្រើថ្នាំ
អង់ទីប៊ីយ៉ូទិក ឬថ្នាំផ្សះ ដោយ លេបជាច្រើនថ្ងៃទៅតាមប្រភេទថ្នាំ និងតាមការសម្រេចរបស់
វេជ្ជបណ្ឌិតព្យាបាល។

- បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ៖ បើលោកអ្នកជាអ្នកប្រើប្រាស់គ្រឿងញៀន គ្រាន់តែ
ឈប់សេពគ្រឿងញៀន មាន ន័យថាលោកអ្នកអាចព្យាបាលការឆាប់ចេញទឹកកាមបានហើយ។

- ការព្យាបាលលិង្គងាប់ ៖ បើករណី ឆាប់ចេញទឹកកាមបណ្ដាលមកពីលិង្គងាប់ ឬលិង្គឡើងរឹង
មិនល្អ នោះគ្រូពេទ្យនឹង ចាប់ព្យាបាលលិង្គងាប់នេះ។ សព្វថ្ងៃនេះ មានវិធីព្យាបាលលិង្គងាប់ជា
ច្រើនយ៉ាងដូចជាលេបថ្នាំស៊ីលដេណាហ្វី(វីយ៉ាក្រា) ចាក់ថ្នាំ បញ្ចូលទៅក្នុងអង្គជាតិជំនួយឱ្យលិង្គរឹង
និងការធ្វើប្រូតែលិង្គ(ការដាក់វត្ថុអ្វីមួយទៅក្នុងលិង្គ)ជាដើម៕

ដោយ៖ សង្ហារ
ប្រភព៖ ទស្សនាវដ្តី សុខភាពយើង
ប្រភព៖ ទស្សនាវដ្តី សុខភាពយើង
No comments:
Post a Comment