Translate

មិន​ចង់​កើត​ផ្តាសាយ ម្នាស់​ជួយ​បាន​

ម្នាស់​ជា​ផ្លែឈើ​ដ៏​សាមញ្ញ​មួយ ហើយ​តម្លៃ​ក៏​មិន​ថ្លៃ​ដែរ ប៉ុន្តែ​បើ​និយាយ​ពី​គុណប្រយោជន៍​វិញ គឺ​មិន​ចាញ់​ផ្លែឈើ​ថ្លៃៗ​ផ្សេងទៀត​ដែរ​។​

១-​ទប់ស្កាត់​ផ្តាសាយៈ​
​វីតាមីន C
​ជា​សារធាតុ​អាហារ​ដែល​ជួយ​បង្កើន​ភាពខ្លាំង​ទៅ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ ហើយ​ម្នាស់​ក៏មាន​វីតាមីន C ខ្ពស់​បើ​ធៀប​និង​ផ្លែឈើ​ដែលមាន​វីតាមីន C ដទៃទៀត​។ ដូច្នេះ​អ្នក​ដែល​ទទួលទាន​ម្នាស់​ជាប្រចាំ ទើប​អស់​កង្វល់​រឿង​ផ្តាសាយ​។​

២-​ការពារ​រោគ​ប្រគ្រីវៈ​
​ម្នាស់​ក៏មាន​ប៉ូ​តា​ស្យូ​ម​ខ្ពស់ ជួយ​ការពារ​កុំ​ឲ្យ​កើតរោគ​ប្រគ្រីវ និង​បន្ថយ​សម្ពាធ​ឈាម​បានល្អ ដូច្នេះ​អ្នក​ដែលមាន​សម្ពាធ​ឈាម​ខ្ពស់ សូមកុំ​ភ្លេច​ទទួលទាន​ម្នាស់​។​

៣-​ការពារ​ដំបៅក្លាយៈ​
​ជាតិ​ជូរ​របស់​ម្នាស់ ជា​ឱសថ​សម្លាប់​មេរោគ ជួយ​ឲ្យ​ដំបៅ​ដែល​កំពុងតែ​ដរ​មិន​រាលដាល​ក្លាយជា​ដំបៅ​ធំ​។ 

៤-​ជួយ​រំលាយ​អាហា​រៈ​
​អង់​ហ្ស៊ី​ម​របស់​ម្នាស់ ជា​ភ្នាក់ងារ​រំលាយ​អាហារ​ដ៏​ពូកែ​មួយ​។ ប្រសិន​អ្នក​ទទួលទាន​ចំ​លើ​អាហារ​ដែល​ពិបាក​រំលាយ ដូចជា​សាច់គោ​ជាដើម អ្នក​គ្រាន់តែ​ទទួលទាន​ម្នាស់​តាម​ក្រោយ​ប្រមាណ ៣​ទៅ​៤ ចំណិត​នោះ អាកា​រៈ​ហើមពោះ នឹងមិន​មក​រំខាន​អ្នក​ឡើយ​។​

No comments:

Post a Comment