ក្រោយហត់នឿយពីការបំពេញការងារអស់រយៈពេលពេញមួយថ្ងៃមក ស្ត្រីយើងតែងជួបបញ្ហាលំបាកក្នុងការដេកលង់លក់ណាស់ ដែលបញ្ហានេះនាំឲ្យប៉ះពាល់កិច្ចការងារនៅថ្ងៃស្អែក។ តើត្រូវដោះស្រាយដូចម្តេចដើម្បីដេកឲ្យលង់លក់បានស្រួល?
១-ពាក់ស្រោមជើងមុនចូលដំណេកៈ
តាមការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវជនជាតិស្វីស គេបានរកឃើញថាការពាក់ស្រោមជើង ឬស្បែកជើងផ្ទាត់ (សម្រាប់ពាក់នៅផ្ទះ) មុនចូលដំណេកនឹងជួយឲ្យប្រអប់ជើងកក់ក្តៅ។ នៅពេលជើងកក់ក្តៅហើយ យើងក៏អាចដេកលង់លក់បានងាយ និងឆាប់រហ័ស។ ចំណែកការបានងូតទឹកក្តៅ មុនចូលដំណេក ក៏តែងតែជួយឲ្យលង់លក់បានស្រួលដូចគ្នា។ ការធ្វើបែបនេះងាយស្រួលនឹងជួយឲ្យរាងកាយសម្របសីតុណ្ហភាព វិលត្រឡប់មកប្រក្រតីវិញ ទើបធ្វើឲ្យយើងមានអារម្មណ៍ស្រួលខ្លួន។
២-សីតុណ្ហភាពក្នុងបន្ទប់កំពុងត្រជាក់ល្អៈ
សីតុណ្ហភាពក្នុងបន្ទប់ដែលល្អបំផុត សម្រាប់ជួយឲ្យដេកលង់លក់ គឺត្រជាក់ស្រួល ដោយមានម៉ាស៊ីនត្រជាក់ ឬខ្យល់ធម្មជាតិ ក៏កាន់តែប្រសើរ។ ការដេកក្នុងបន្ទប់បែបនេះ ជួយឲ្យដេកស្កប់ស្កល់ពេញៗមួយយប់។
៣-ជ្រើសរើសឈុតដេក និងសម្ភារៈដេកដ៏ល្អបំផុតៈ
បើចង់ជ្រើសរើសឈុតដេកល្អ ត្រូវគិតទៅដល់សាច់ក្រណាត់ ថ្នេរ នឹងភាពម៉ត់ចត់ក្នុងការដេរបន្ទះខ្យែរឹតកៅស៊ូ ប្រវែងរបស់ឈុតខោអាវដេកយប់ សមជាមួយខ្លួនយើង និងបរិយាកាស។ ក្រៅពីនេះ អ្វីដែលសំខាន់ កុំភ្លេចជ្រើសរើសសម្ភារៈដែលដេកជួយឲ្យយើងលង់លក់បានស្រួលផង ក្នុងនោះមិនថាជាគ្រែដេក ក្រណាត់កម្រាលពូកប្រភេទធ្វើពីកប្បាស ក្រណាត់សូត្រ ឬ សាច់ក្រណាត់ ទន់ៗ ដែលអ្នកចូលចិត្តដេកហើយបានស្រួលខ្លួន។
៤-ប្រយ័ត្នឈុតដែលងាយឆាបឆេះ
ឈុតដេកទាំងមនុស្សចាស់ និងកូនក្មេង ភាគច្រើនសុទ្ធតែគេយកប្រភេទក្រណាត់ដែលងាយឆាបឆេះភ្លើងណាស់ ដូចនេះមុននឹងទិញ ក៏ដូចជាប្រើប្រាស់គប្បីប្រយ័ត្នប្រយែង និងនៅពេលស្លៀកពាក់មិនអាចធ្វេសប្រហែសបានឡើយ៕

No comments:
Post a Comment