Translate

Showing posts with label ការពិត​ដ៏​គួរអោយភ្ញាក់ផ្អើល​អំពី​ការ​រួមភេទ​. Show all posts
Showing posts with label ការពិត​ដ៏​គួរអោយភ្ញាក់ផ្អើល​អំពី​ការ​រួមភេទ​. Show all posts

ការពិត​ដ៏​គួរអោយភ្ញាក់ផ្អើល​អំពី​ការ​រួមភេទ​

​នរណាៗ​ក៏​ឆ្លងកាត់​ការ​រួមភេទ​ដែរ បន្ទាប់ពី​ពួកគេ​បាន​ដល់​ពេញវ័យ​ហើយ​។​មាន​ការពិត​ដ៏​គួរអោយភ្ញាក់ផ្អើល​ជាច្រើន​អំពី​ការ​រួមភេទ​នេះ​ដែល​អ្នក​គួរតែ​ដឹង​។​ខាងក្រោម​នេះ​គឺជា​រឿង​ហួសចិត្ត​អំពី​ការ​រួមភេទ​។​

១, ពីមួយថ្ងៃ​ទៅមួយថ្ងៃ យ៉ាងហោចណាស់​ក៏​មាន​សកម្មភាព​រួម​ភេទ​ជាង ១០០​លាន​ករណី​ដែរ​។​

២, អង្គការ​អង្កេត​មើល​សកម្មភាព​រួម​ភេទ​ពិភពលោក Durex បាន​បង្ហាញអោយឃើញថា​មនុស្ស​កំពុងតែ​រួមភេទ​៖
• ១០៣​ដង​ក្នុង​មួយឆ្នាំ ឬ​
• ១,៩៨​ដង​ក្នុង​មួយ​សប្តាហ៍ ឬ​
• ០,២៨​ដង​ក្នុង​មួយថ្ងៃ​

៣, មាន​អាហារ​ជាច្រើន​ប្រភេទ​អាច​ជួយ​បង្កើន​ដល់​ចំណង់​ផ្លូវភេទ​បាន​ដូច​ជា​៖ សាច់​សុទ្ធ គ្រាប់​ធុញ្ញ​ជាតិ ឪឡឹក គ្រាប់​ល្ពៅ ផ្លែ​អាល់​ម៉ុន ចេក ស្ត្ររ​បឺរី ស្វាយ ផ្លែ​ប័រ ម្ទេស ម្រះព្រៅ ម្រេច ស្រា​សំប៉ាញ អយ​ស្ទ័រ សូកូឡា និង​ពង​ត្រីប្រឡាក់​។​

៤, ការរួម​ភេទ​អាច​ជួយ​ដុត​កំទេច​កាឡូរី​ពី ៧០ ទៅ​១២០​កា​ឡូរី សម្រាប់​ស្ត្រី​ទម្ងន់​៥៧​គីឡូក្រាម និង ៧៧ ទៅ​១៥៥​កា​ឡូរី សម្រាប់​បុរស​ទម្ងន់ ៧៨​គីឡូក្រាម ជា​រៀងរាល់​ម៉ោង​។

៥, ជនជាតិ​អាមេរិក និង​ក្រិច​ត្រូវ​បាន​ជាប់​ចំណាត់ថ្នាក់​ជា​ប្រជាជន​មាន​ចំនួន​អ្នក​រួម​ភេទ​ច្រើន​ជាង​គេ​បំផុត ដោយ​ក្នុង​មួយឆ្នាំៗ ជនជាតិ​អាមេរិក​រួមភេទ ១២៤​ដង ហើយ​ក្រិច ១១៧​ដង​។ ចំពោះ​ប្រជាជន​ឥណ្ឌា​វិញ​ការ​រួមភេទ​របស់​ពួកគេ​មាន​តែ ៧៦​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​បុរស​ជនជាតិ​ជប៉ុន​វិញ​កាន់តែ​តិច​ជាង​នេះ​ទៅទៀត​គឺ​តែ ៣៦​ដង​ទេ​។