Translate

៧​យ៉ាង​ដែល​មនុស្ស​ស្រី​ធុញទ្រាន់​នៅលើ​គ្រែ​

៧​យ៉ាង​ដែល​មនុស្ស​ស្រី​ធុញទ្រាន់​នៅលើ​គ្រែ​


​មនុស្ស​ប្រុស​មិន​ដែល​ចង់​រួមភេទ​ដើម្បី​សង​កាលពី​ថ្ងៃ​មុន​នោះ​ទេ​។ ដើម្បី​ចៀសវាង​បញ្ហា​មួយ​នេះ​បាន យើង​បាន​រកឃើញ​នូវ​រឿង​រាវ​ទាំង ៧​ដែល​មនុស្ស​មាន​ភាព​ធុញទ្រាន់​នៅពេល​រួមភេទ​។​

១, សុំ​ការអនុញ្ញាត​
​ប្រសិនបើ​អ្នក​រស់នៅ​ជាមួយ​មនុស្ស​ស្រី​ម្នាក់​យូរ​គ្រប់គ្រាន់​នឹង​យល់ដឹង​ពី​ភាសា​កាយវិកា និង​ចលនា​របស់​នាង​ហើយ មិន​ត្រូវ​ធ្វើអោយ​ប៉ះពាល់​អារម្មណ៍​របស់​នាង​ដោយ​ការស្នើរ​សុំ​អ្វី​ឡើយ​។ គូរ​ស្នេហ៍​ដ៏​ល្អ​ម្នាក់​គួរតែ​ដឹង​ពី​របៀប​បញ្ចូល​អារម្មណ៍ និង​ដាស់​អារម្មណ៍​របស់​នាង​ដោយ​មិន​បាច់​មាន​ការសុំ​អនុញ្ញាត​អ្វី​ឡើយ​។ រឿង​ធម្មតាៗ​ដូច​ជា​ការ​សម្លឹកមើល​ខ្លាំងក្លា ឬ​ការ​ស្ទាប់អង្អែល​គឺ​ល្អ​គ្រប់គ្រាន់​សម្រាប់​ដា​ស់អារ​ម្មណ៍​ភេទ​ហើយ​។​

២, ការ​ទស្សន៍ទាយ​ទុកជាមុន​
​ប្រសិនបើ​រស់នៅ​ជាមួយគ្នា​អស់​មួយរយៈ​ហើយ វា​ពិត​ជា​បញ្ហា​មួយ​ហើយ​។ មូលហេតុ​នោះ​គឺថា រឿងរ៉ាវ​រន្ធត់ៗ​ដែល​អ្នក​ទាំង​ពីរ​រស់​នៅ​ជាមួយគ្នា​ជា​លើក​ដំបូង​នោះ​មិន​អាច​ទាយ​ទុក​បាន​មុន​ទេ​។ ប្រសិនបើ​អ្នក​ចង់​រក្សា​នូវ​កម្រិត​ស្រើបស្រាល​អោយ​ដូចដើម​រយៈពេល​យូរ អ្នក​គួរតែ​ទុក​អោយ​មាន​ភាព​ស្រស់ស្រាយ​រហូត​។​

​មិនត្រូវ​មាន​ភាពភ័យខ្លាច​ក្នុង​ការសាកល្បង​អ្វី​ថ្មីៗ​ដែល​អ្នក​ទាំង​ពីរ​ពេញចិត្ត​ហើយក៏​មិន​ត្រូវ​ឈប់​ប្រើ​ក្បាច់​ណា​ដែល​នាង​តែងតែ​ចូលចិត្ត​អោយ​អ្នក​ធ្វើ​ដែរ​។ ឧទាហរណ៍ ប្រសិនបើ​អ្នក​តែងតែ​ចំនាយ​ពេល ៥​នាទី​ដើម្បី​ធ្វើកា​របរ​បោស​អង្អែល​មុនពេល​រួមភេទ ដល់​ពេល​លើក​ក្រោយ ចូរ​ចំនាយ​ពេល​រហូតដល់ ១៥​នាទី និង​បម្រើ​អារម្មណ៍​ផ្សេងៗ​ទៀត​ដល់​នាង​ដោយ​ការពេញចិត្ត​។​

ចំនុច​ខ្លះៗ​ក្នុង​ការគ្រប់គ្រង G-spot របស់​នាង​



អស់​រយៈពេល​ច្រើន​ឆ្នាំ​ទៅ​ហើយ ដែល​សេរ (Clitoris) ត្រូវបាន​គេ​ស្គាល់​ថា​ជា​មូលហេតុ​តែមួយគត់​ក្នុង​ការឈាន​ដល់​ចំនុច​កំពូល​របស់​មនុស្ស​ស្រី​។ ទោះ​បី​ជា​មនុស្ស​ប្រុស​ជាច្រើន​អ្នកដឹង​ពី​ការភ្ញោ​ច​លើ​សេរ​ដើម្បី​ដាស់​អារម្មណ៍​ដល់​នាង​ក៏​ដោយ ក៏​មាន​រឿង​ជាច្រើន​ដែល​វា​មិន​អាច​ងាយស្រួល​ដូច​កាលពី​ឆ្នាំ ១៩៥០​ដែល​គ្រូពេទ្យ អឺ​ស ហ្គ្រា​ហ្វេន​បឺក (Dr. Ernst Grafenberg) បាន​រកឃើញ​នូវ​កន្លែង​ដ៏​អាថ៌កំបាំង​ជាច្រើន​ក្នុង​ទ្វារមាស​នោះទេ​។​

G-sport ជា​កន្លែង​មួយ​ត្រូវបាន​អ្នកជំនាញ​ខាង​រួមភេទ​មាន​ការពេញនិយម​នៅ​ឆ្នាំ ១៩៨០​។ ការភ្ញោ​ច​ទៅលើ G-spot បង្កើតបាន​ជា​ថាមពល​នៃ​ការឈាន​ដល់​ចំនុចកំពូល​ដល់​មួយ​ស្រី​ដ៏​ខ្លាំងក្លា​មួយ ហើយ​ស្ត្រី​មួយចំនួន​បែរជា​អាច​បាញ់​ទឹករំអិល​បាន​ទៀត​ផង​។​

​តើ G-sport គឺជា​អ្វី​ពិតប្រាកដ​ទៅ​?
​វា​មាន​រូបរាង​ដូច​ជា​សណ្តែក ជា​ជាលិកា​ស្ពោត​របស់​ក្រពេញ​ក្រពេញ​នៅ​ជុំវិញ​បង្ហួរនោម​ដែល​វា​ដូច​គ្នា​នឹង​ក្រពេញប្រូ​ស្តាតម​នុស្ស​ប្រុស​ដែរ​។ កន្លែង​នោះ​ពេល​ប៉ះ​ទៅ​មាន​អារម្មណ៍​ថា​គ្រើមៗ​។ ដោយសារតែ G-spot ផ្ទុក​ទៅដោយ​ជាលិការ​ឡើង​រឹង ហើយ​វា​ទៅ​ជា​រីក​ធំ​នៅ​ពេល​មាន​លំហូរ​ឈាម​ទៅ​ចូល ជាពិសេស​នៅពេល​អ្នកដឹង​ពី​របៀប​គ្រប់គ្រង G-spot របស់​នាង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​
​ចំពោះ​ទីតាំង​របស់​វា​ប្រហែលជា​មាន​ប្រវែង ២,៥ ទៅ​៥​សង់ទីម៉ែត្រ​ពី​ច្រក​ខាង​ក្រៅ​របស់​ទ្វា​មាសទៅ​ខាងក្នុង ហើយ​នៅ​ជញ្ជាំង​ខាងមុខ​នៃ​ពោះ​។​

​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ស្វែងរក G-spot
​ជាដំបូង យើង​ដឹង​ហើយ​ថា G-spot ជា​កន្លែង​មួយ​ងាយ​នឹង​រកឃើញ​ជាង​គេ​នៅ​ពេល​ស្ត្រី​មាន​សម្រើប​ផ្លូវភេទ ដូច្នេះ​មិន​ត្រូវ​តក់ក្រហល់រ​កវា​ពេក​ទេ​ក្នុង​ពេល​បរ​បោស​អង្អែល​ជា​លើកដំបូង​។​

​ដើម្បី​រក​ឃើញ និង​គ្រប់គ្រង G-spot របស់​ស្ត្រី ចូរ​មើល​មុខ​របស់​នាង​ខណៈ​ពេល​ដែល​នាង​កំពុងតែ​ដេក​ផ្ងា ហើយ​សូក​ចង្អុលដៃ ឬ​ម្រាម​កណ្តាល​ក្នុង​ទ្វារមាស​អោយបាន​ជ្រៅ​តាម​តែ​អាច​ធ្វើបាន​។ បន្ទាប់មក ច្បត់​ចុង​ម្រាមដៃ​មើក​ខាងលើ​រហូត​ដល់​អ្នក​អាច​រកឃើញ​កន្លែង​ណាមួយ​ដែល​គ្រើមៗ​នៅ​ជញ្ជាំង​ទ្វារមាស​។ (​ចូរ​ប្រាកដថា ម្រាមដៃ​របស់​អ្នក​នោះ​បាន​កាត់​ក្រចក​ស្អាត និង​មិន​មាន​ប្រឡាក់​អ្វី​សោះ​នៅ​ក្នុង​ក្រចក​)​។ កន្លែង​ដែល​គ្រើមៗ​នោះ​គឺជា G-spot ហើយ​វា​ច្រើន​តែ​ធ្វើ​អោយ​មនុស្ស​ស្រី​ម្នាក់​មាន​ភាព​ភ្ញាក់ផ្អើល ឬ​សប្បាយចិត្ត​។​

​ប្រសិនបើ​អ្នក​មិន​បាន​ទទួល​នូវ​ប្រតិកម្ម​អ្វី​ទេ ចូរ​សួរ​នាង​ដោយ​កុំ​មាន​ការអៀនខ្មាស់​អំពី​អារម្មណ៍​របស់​នាង​ទៅ​។ អ្នក​ប្រហែលជា​ត្រូវការ​ប្រើ​កម្លាំង​បន្តិច​ដើម្បី​ស្វែងរក G-spot ព្រោះ​វា​ស្ថិត​នៅ​ខាងក្នុង​ជញ្ជាំង​ទ្វារមាស​ឯណោះ​។​

​ពេល​ខ្លះ​វា​ត្រូវការ​អោយ​អ្នក​ប្រើ​ដៃ​ម្ខាង​ទៀត​ដើម្បី​ទប់​នឹង​ថ្ងាស់​ខាងក្រោម​របស់​នាង ដើម្បី​អោយ​កម្លាំង​នៃ​ការច្បត់​ម្រាមដៃ​ក្នុង​ទ្វារមាស​របស់​នាង​កាន់​តែ​មាន​ប្រសិទ្ធភាព​។ ខណៈពេល​ដែល​ស្ត្រី​មួយចំនួន​អាច​ទទួលបាន​ចំនុចកំពូល​ច្រើនដង​ជាមួយនឹង​ការភ្ញោ​ចច្រើន​ដង​លើ G-spot តែ​បែរជា​មាន​អ្នកខ្លះ​មិន​ស្រួលខ្លួន និង​មិន​មាន​អារម្មណ៍​អ្វី​ទាំងអស់​នៅពេល​ភ្ញោ​ច​លើ G-spot ដូច្នេះ​ចូរ​កុំអោយ​មាន​ការ​អាក់អន់​ចិត្ត​អី​។​

​កុំ​បារម្ភ​អី មនុស្ស​ស្រី​គ្រប់​គ្នា​នឹង​អាចមាន​អ្វី​ផ្សេង​ធ្វើអោយ​នាង​មាន​អារម្មណ៍​ផ្លូវភេទ​កាន់តែ​ខ្លាំង​បាន​ក្រោយ​ពី​កន្លែង G-spot នេះ​ទៅទៀត​។​

​ប្រើ​វា​ដើម្បី​បង្កើត​អារម្មណ៍​ស្នេហា​
​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ភ្ញោ​ច​លើ G-spot គឺ​ប្រើ​ចលនា​ភ្ញោ​ចវា​ជាមួយនឹង​ការច្បត់​ម្រាមដៃ​នៅ​ខាងក្នុង​ទ្វា​រមាស​។ បុរស​មួយចំនួន​ងាយ​នឹង​ភ្ញោ​ច​លើ G-spot ណាស់​ជាមួយ​នឹង​តុក្តតា​សម្រាប់​រួមភេទ​។​

​ទោះបីជា​ស្ត្រី​ដែល​មិន​ចូលចិត្ត​អោយ​មាន​ការភ្ញោ​ចដោ​យ​ដៃ​ទៅលើ G-spot ក៏ដោយ​ក៏​ពួកគេ​ប្រហែលជា​ចូលចិត្ត​នូវ​ការភ្ញោ​ច​លើ​លិង្គ​មនុស្ស​ប្រុស​ក្នុងពេល​រួមភេទ​ដែរ​។ ដូច្នេះ​ប្រសិនបើ​លិង្គ​របស់​អ្នក​រឹង​ស្រាប់ អ្នក​គួរតែ​ធ្វើ​បែប​នេះ​ទៅ​។​

​មធ្យោបាយ​តែ​មួយគត់​ដើម្បី​ភ្ញោ​ច​ទៅលើ G-spot គឺ​ប្រើ​ក្បាច់​មនុស្ស​ប្រុស​រួមភេទ​ដោយ​ដេក​ផ្កាប់​ពី​លើ​មនុស្ស​ស្រី​ដែល​កំពុង​ដេក​ផ្ងារហើយ​ដើម្បី​ស្រួល​អាចយក​ខ្នើយមួយ​មក​កល់​ពី​លើ​ត្រគៀក​របស់​នាង​ក៏​បាន​ដែរ​។ ស្ត្រី​ក៏​អាច​រកបាន​នូវ​ការឈាន​ដល់​ចំនុច​កំពូល​របស់​ពួកគេ​ពី​ការសិក្សា​របៀប​កន្ត្រាក់​សាច់​ដុំ​អាង​ត្រគៀក​របស់​ពួកគេ​ដែរ​។​

​អាយុ និង​ការ​រួមភេទ​
​មាន​អំណះអំណាង​មួយចំនួន​ដែល​ភាព​ខ្លាំងក្លា​នៃ​ការឈាន​ដល់​ចំនុចកំពូល G-spot របស់​ស្ត្រី​គឺ​កើតឡើង​ដោយសារ​អ័រម៉ូន Estrogen​។ ស្ត្រី​វ័យក្មេង​ក្មេង​អាយុ​ក្រោម ៣០​ឆ្នាំ​ភាគច្រើន​អាច​ទទួលបាន​ចំនុច​កំពូល​ពី​ការភ្ញោ​ច​លើ​សេរ​ខ្លាំង​ជាង ដោយសារ​តែ​កម្រិត​អ័រម៉ូន Estrogen ឡើង​ខ្ពស់ កម្រាល​ទ្វា​មាស​របស់​ពួកគេ​ឡើង​ក្រាស​ដែល​អាច​មាន​ការភ្ញោ​ចបាន​ដោយ​ផ្ទាល់​ទៅលើ​សរសៃប្រសាទ G-spot​។​
​កាល​ដែល​កម្រិត​អ័រម៉ូន Estrogen ធ្លាក់ចុះ​នៅ​ពេល​ស្ត្រី​អាយុ​ដល់ ៣០​ឆ្នាំ​ហើយ​នោះ កម្រាល​របស់​ទ្វារមាស​នឹង​ទៅ​ជា​ស្តើង ហើយ​កាន់តែ​ងាយស្រួល​រកឃើញ G-spot​ទៀត​។ នេះ​គឺជា​ហេតុផល​ដែល​ស្ត្រី​ភាគច្រើន​មាន​អារម្មណ៍​ថា​ពួកគេ​ចាប់ផ្តើម​ទទួលបាន​ចំនុចកំពូល​នៅពេល​អាយុ​បាន ៣០​ឆ្នាំ​។

ហាត់ប្រាណ ការពារ​ឈឺក្បាល​ប្រកាំង​


ការហាត់​ប្រាណ ក្រៅពី​ជួយ​ឲ្យ​សុខ​ភាពល្អ​ហើយ ថែមទាំង​ជួយ​កាត់បន្ថយ​ការឈឺ​ក្បាល​មួយ​ចំហៀង (​ប្រកាំង​) បាន​ផងដែរ​។​
​យោងតាម​ការស្រាវជ្រាវ​ដែល​ចុះផ្សាយ​ក្នុង​ព្រឹត្តិបត្រ Cephalagia បាន​បញ្ជាក់ថា ការហាត់​ប្រាណ​បែប​អេ​រ៉ូ​ប៊ិក ជាប្រចាំ​អាចជួយ​ការពារ​ឈឺក្បាល​ប្រកាំង (Migraine) បានល្អ ប្រហាក់ប្រហែល​នឹង​ការប្រើ​ថ្នាំ​ដែរ​។​
​អ្នកជំនាញ និង​ក្រុម​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ ហ្គ​ត​ថិ​ន​ប៊ិក​(University of Gotheburg) បាន​បញ្ជាក់ថា ការប្រើ​ថ្នាំ​ការពារ​ក​ន្ទ្រា​ក់ ការ​បន្ធូរ​ភាព​តានតឹង និង​ការហាត់​ប្រាណ សុទ្ធ​តែមាន​ផល​ប្រហាក់ប្រហែលគ្នា ក្នុងការ​កាត់បន្ថយ​ការឈឺចាប់​ដែល​កើត​ពី​ការឈឺ​ក្បាល​ប្រកាំង ហើយ​ទោះបីជា​ការប្រើ​ថ្នាំ​ល្អ​ជាង ក្នុងការ​កាត់បន្ថយ​ការឈឺចាប់ ប៉ុន្តែ​ក្រុម​អ្នកស្ម័គ្រចិត្ត​ដែល​ប្រើ​ថ្នាំ ៣៣% កើត​ផលប៉ះពាល់​ដូចជា វិលមុខ ទល់លាមក ល្ហិតល្ហៃ ឬ​កើត​ជំងឺ​សោកសៅ និង​រកឃើញថា ការហាត់​ប្រាណ​មាន​ផល​ល្អ​ខ្លាំង ចំពោះ​អ្នកជំងឺ​ឈឺក្បាល​ប្រកាំង ដែល​តែងតែ​រក​មធ្យោបាយ មិន​ប្រើ​ថ្នាំ​ក្នុងការ​ព្យាបាល​៕

ស្ត្រី​ដេក​មួយ​យប់​៧​ម៉ោង គឺ​ល្អ​បំផុត​



​យោងតាម​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​មួយ​ថ្មីៗ​នេះ ដើម្បីឱ្យ​ខួរក្បាល បាន ភ្លឺស្វាង មនុស្ស​ត្រូវការ​គេង​៧​ម៉ោង​ក្នុង​មួយ​យប់ គឺ​មិនត្រូវ​គេង​ច្រើន ឬ​តិចជាង នេះ​។​

​ក្នុងការ​ស្រាវជ្រាវ Nurses' Health របស់​បណ្ឌិត​វិទ្យាសាស្ត្រ Elizabeth Devore នៅ​មន្ទីរពេទ្យ Biigham នៅ​បូ​ស្តុ​ន (​អាមេរិក​) ប្រើប្រាស់​ទិន្នន័យ​របស់ ស្ត្រី​១៥.០០០​នាក់ ដែល​ដេក​ក្នុង​មួយ​យប់​៥​ម៉ោង និង​តិចជាង​នេះ បានបង្ហាញ ឱ្យឃើញ​តួលេខ​ភ្លឺស្វាង​ទាប​ជាង​កម្រិតស្តង់ដារ បើ​ប្រៀប​នឹង​អ្នក ដេក​៧​ម៉ោង​ក្នុង​មួយ​យប់​។​

​ស្ត្រី​ដែល​ដេក​៩​ម៉ោង ឬ​ច្រើនជាង​នេះ ក៏​បង្ហាញឱ្យឃើញ​តួលេខ​ភ្លឺស្វាង​ទាប​ជាង បើ​ប្រៀប​នឹង​អ្នក​ដេក ៧​ម៉ោង​។​

​ផ្តើម​ពី​នោះ បណ្ឌិត Elizabeth Devore បានធ្វើការ​សន្និដ្ឋាន​អំពី​ទំនាក់ទំនង​រវាង​ពេលវេលា​ទទួលទានដំណេក និង​ភាពឈ្លាសវៃ​នៅ​អាយុ​មជ្ឈិមវ័យ និង​វ័យ​ចំណាស់​។ ការ​ទទួលទានដំណេក តិចជាង​៧​ម៉ោង​ក្នុង​មួយ​យប់ ធ្វើឱ្យ​កើន​គ្រោះថ្នាក់​ជំងឺ​សរសៃឈាម​បេះដូង និង​ទឹកនោមផ្អែម​។​
នៅក្នុង​កិច្ច​ពិគ្រោះ​ពិភាក្សា​ថ្មីៗ​នេះ​អំពី​ដំណេក​នៅ​បូ​ស្តុ​ន ពួក​អ្នកស្រាវជ្រាវ​នៃ​មហាវិទ្យាល័យ​កាលីហ្វ័រ​ញ៉ា Berkeley ក៏បាន​ឱ្យដឹង​ដែរ​ថា ការអនុវត្ត Scan MRI ចំពោះ​អ្នកចូលរួម​ពិសោធន៍ បង្ហាញថា ស្ថានភាព​ដេក​មិន​លក់​ធ្វើឱ្យ មនុស្ស​បាត់​ភាពឈ្លាសវៃ ទទួលទាន​មិនបាន​៕

ស្ត្រី​មានគភ៌ មិនត្រូវ​ទទួលទាន​ល្ហុង​ខ្ចី​

​
ល្ហុង​ជា​ប្រភេទ​ផ្លែឈើ​ដ៏​ល្អ​សម្រាប់​សុខភាព​ប៉ុន្តែ​ពុំមាន​ប្រយោជន៍​សម្រាប់​ស្ត្រី​ដែល​ចង់​មានកូន​។ ពិសេស​ស្ត្រី​កំពុង​មានគភ៌ ត្រូវ​ទទួលទាន​តែ​ល្ហុង​ទុំ​។​

​បើតាម​ការស្រាវជ្រាវ​មួយ​របស់​មហាវិទ្យាល័យ​ស៊ូ​សិច​របស់​អង់គ្លេស​(Sussex) បានបញ្ជាក់​ពី​ឥទ្ធិពល​គ្មាន​ប្រយោជន៍​របស់​ល្ហុង ចំពោះ​ស្ត្រី​ដែល​កំពុង​ចង់​មានកូន​។ អាហារ​នេះ​មាន​ឥទ្ធិពល​រារាំង​អ័រម៉ូន Progesterrone ធ្វើឱ្យ​រាំងស្ទះ​ដំណើរ​ការបង្ក​កំណើត​។ អាស្រ័យហេតុនេះ ការទទួល​ទាន​ផ្លែ​ល្ហុង​ជាប្រចាំ ធ្វើឱ្យ​ស្ត្រី​ពិបាក​មានគភ៌​។ ក្រៅពីនេះ សារជាតិ papain ក្នុង​ល្ហុង​ខ្ចី បំផ្លាញ​ស្រោម​កោសិកា​អំប្រ៊ីយ៉ុង អាច​នាំ​ដល់​ការ​រលូត​គភ៌​។ ដូច្នេះ​ស្ត្រី​មានគភ៌ គួរ​ចៀសវាង​ទទួលទាន​ល្ហុង​ខ្ចី ។​

​លើកលែង​ស្ត្រី​ដែល​កំពុង​ចង់បាន​កូន ល្ហុង​ផ្តល់​សារប្រយោជន៍​ដ៏​ច្រើន​ចំពោះ​សុខភាព ដូចជា​អាច​បង្ការ​ជំងឺមហារីក ប្រឆាំង​អុកស៊ីតកម្ម និង​ជំងឺ​សរសៃឈាម​បេះដូង​។ ក្រៅពីនេះ ទឹក​ល្ហុង​នៅ​អាច​ព្យាបាល​ជំងឺ​ច្របូកច្របល់​រំលាយ​អាហារ ដូចជា រាគរូស រលាក​ពោះវៀន​។​
​វេជ្ជសាស្ត្រ​បុរាណ នៅ​ប្រទេស​មួយចំនួន​លើ​ពិភពលោក បាន​វាយតម្លៃ​ខ្ពស់​ពី​ប្រសិទ្ធភាព​របស់​ផ្លែ​ល្ហុង ការរួមចំណែក​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម ហឺត ៕​

ទីតាំង​បែកញើស​បញ្ជាក់​ពី​ជំងឺ​លើ​សរីរាង្គ​

ការចេញ​ញើស​ច្រើន​នៅ​ផ្នែក​ណាមួយ​នៃ​សរីរាង្គ អាចជា​សញ្ញា​កំពុងមាន​ជំងឺ​។ ឧទាហរណ៍ៈ ចូរ​គិតដល់​ជំងឺ​ក្រពះ ប្រសិន​បែកញើស​នៅ​ដើមទ្រូង​។​

​ញើស​នៅ​ថ្ងាស ៖ ថ្លើម​ក្តៅ​
ប្រសិន​ថ្ងាស​បែកញើស​យ៉ាងច្រើន​ជាប្រចាំ វេជ្ជសាស្ត្រ​ចិន​ចាត់ទុកថា នោះ​គឺ​ដោយសារ​ថ្លើម​ក្តៅ​។ វេជ្ជបណ្ឌិត​ទូន្មាន គួរ​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ​អ័រម៉ូន ក្រ​ពេញទី​រ៉ូ​អ៊ី​ដ ថា​តើ​ធម្មតា​ឬ​អត់ ព្រោះ​សភាព​បែកញើស​ថ្ងាស​ក៏​អាច​លេចឡើង​ដោយសារ​ការបញ្ចេញ​អ័រម៉ូន​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ​ហួស​កម្រិត​។​
​ដំបូន្មានៈ រក្សា​សភាព​ចិត្តគំនិត​និង​ដង្ហើម​ធម្មតា បន្ថយ​ការខឹង​សម្បា មិនត្រូវ​ផឹកស្រា ស្រា​បៀរ​។​

​ញើស​នៅ​ច្រមុះ ៖ ជំងឺ​សួត​
​ការ​បែកញើស​នៅ​ច្រមុះ​ច្រើនដង បង្ហាញថា សួត​របស់​អ្នកធ្វើ​សកម្មភាព​មិនល្អ វា​ត្រូវ​ការបង្កើន​ការសម្រួល​ខ្យល់​។ ទ្រឹស្តី​វេជ្ជសាស្ត្រ​លោកខាងលិច គឺ​នោះ​ដោយសារ​ប្រព័ន្ធ​អង្គ​បដិបក្ខ​របស់​អ្នកខ្សោយ​។​
ដំបូន្មានៈ អនុវត្ត​លំ​ហាត់​ជើង​ស្តាំ​និង​ជើងឆ្វេង គួបផ្សំ​ការដកដង្ហើម ដើម្បី​រំញោច​ការសម្រួល​ខ្យល់​របស់​សួត​។​

​ញើស​នៅ​ក ៖ អ័រម៉ូន​មិន​ប្រក្រតី​
​តាម​លក្ខណៈពិសេស​រចនា​សម្ព័ន្ធ​របស់​សរីរាង្គ ធម្មតា ក ជា​ផ្នែក​មិនសូវ​បែកញើស​។ ប្រសិន​ក​របស់​អ្នក​តែងតែ​បែកញើស ប្រាកដ​ណាស់​ថា​នោះ​ជា​សញ្ញា​របស់​ភាពមិនប្រក្រតី​នៃ​អ័រម៉ូន​។​
​ដំបូន្មានៈ គួរ​ទៅ​មន្ទីរពេទ្យ​ពិនិត្យ​អ័រម៉ូន​

​ញើស​នៅ​ដើមទ្រូង ៖ ក្រពះ​រំលាយ​អាហារ​ខ្សោយ​
​ទ្រូង​និង​ចុងដង្ហើម​បែកញើស មានន័យថា ក្រពះ​ធ្វើ​សកម្មភាព​ខ្សោយ​។ ពួក​វេជ្ជបណ្ឌិត​ចាត់ទុកថា ករណីនេះ ការ​ចរាចរណ៍​ឈាម​របស់​សរីរាង្គ សឹងតែ​ទាំងអស់ គឺ​យឺត បរិមាណ​អុកស៊ីហ្សែន​ដឹកជញ្ជូន​មិន​ស្មើ​។​
ដំបូន្មាន​៖ មិនត្រូវ​ខ្វាយខ្វល់​ហួស មិន​មើល​ភាពយន្ត​រំជួល​អារម្មណ៍​។ ទទួលទាន​ខ្លាញ់​ប្រេង​និង​ចំណី​ត្រជាក់​តិចតួច​។​

​ញើស​នៅ​ក្លៀក ៖ របប​ទទួលទាន​ពុំទាន់​វិទ្យាសាស្ត្រ​
​របប​ទទួលទាន​រប​ស់​អ្នក​ពុំទាន់​វិទ្យាសាស្ត្រ ជាក់ស្តែង​ដូចជា ទទួលទាន​ខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមបារាំង ច្រើនពេក និង​ពពួក​អាហារ​ផ្សេងៗ បង្ក​ក្លិន​ញើស ធ្ងន់​និង​ចេញ​ច្រើន​នៅ​ក្លៀក​។​
ដំបូន្មានៈ អ្នក​អាច​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​តាម​វិធីសាស្ត្រ​ឡា​ហ្ស៊ែ​រ សាមញ្ញ តែ​ប្រសិទ្ធភាព​។ គួរ​ទទួលទាន​សាប ទទួលទាន​ផ្លែឈើ និង​បន្លែ​ច្រើន​។​

​ញើស​នៅ​ខ្នង ៖ សរីរាង្គ​ទ្រុឌទ្រោម​
​ដំបូន្មានៈ ធានា​ដំណេក​គ្រប់គ្រាន់ របប​ទទួលទាន​សម្បូ​រ​ជីវជាតិ គួរ​បំពេញបន្ថែម​គ្រឿង​សមុទ្រ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ គួរ​អង្គុយ​សមាធិ​១៥​នាទី​នៅពេល​ព្រឹក​និង​ពេលយប់​រាល់ថ្ងៃ​។​
​ញើស​នៅ​ប្រដាប់បន្តពូជ ៖ ក្រលៀន​ខ្សោយ​
​វេជ្ជសាស្ត្រ​ចិន​ចាត់ទុកថា ការចេញ​ញើស​នៅ​ប្រដាប់ភេទ បញ្ជាក់ថា ក្រលៀន​ខ្សោយ​។ ពេល​បាក់តេរី​នៅ​ប្រដាប់ភេទ​កើន វា​នឹង​ធ្វើឱ្យ​កើន​លទ្ធភាព​រលាក​ឆ្លង​និង​ធ្វើឱ្យមាន​ក្លិន​មិនល្អ​។​
ដំបូន្មាន ៖ គួរ​យកចិត្តទុកដាក់​របប​ទទួលទាន​រាល់ថ្ងៃ មិនត្រូវ​ទទួលទានរ​បស់​ត្រជាក់​។ លាង​សម្អាត​ប្រដាប់ភេទ​ដោយ​ទឹកអំបិល​ក្ដៅ​ឧ​ណ្ឌៗ​។ ទៅ​មន្ទីរពេទ្យ​ដើម្បី​ធ្វើ​វិភាគ​វេជ្ជសាស្ត្រ ៕

ផឹកទឹក​ការពារ​រោគ​ទឹកនោមផ្អែម​

​ប្រធាន​ផ្នែក​មុខវិជ្ជា​រោគ​តម្រងនោម មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ខន់​កេ​ន បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ថៃ​ភាគ​ឥសាន បាន​កើតរោគ​តម្រងនោម​ច្រើនជាង​ភាគ​ផ្សេងៗ​។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​កើតរោគ​តម្រងនោម​ច្រើន​នោះ គឺ​ដោយសារតែ​ការ​ទៅ​ទិញ​ថ្នាំ​មក​ទទួលទាន​ដោយ​ខ្លួនឯង ទើប​ជាហេតុ​បង្ក​ផលប៉ះពាល់​ដល់​តម្រងនោម​។ ក្រៅពីនេះ ការទទួល​ទាន​អាហារ​មាន​រសជាតិ​ប្រៃ​ខ្លាំង ក៏​ជា​បច្ច័យ​មួយ នាំទៅរក​រោគ​ខាងលើ​ដែរ​។​

​ការពន្យល់​ប្រជាពលរដ្ឋ ឲ្យ​យល់ដឹង​អំពី​គ្រោះថ្នាក់​នៃ​រោគ​តម្រងនោម រាប់​ថា​ជា​រឿង​ពិបាក​។ ជាងនេះទៅទៀត ការព្យាបាល​រោគ​នេះ​ឲ្យ​ជា​ដាច់ ក៏​ជា​រឿង​ពិបាក​ផងដែរ​។
​ដូច្នេះហើយ​ជា​ជម្រើស​ដ៏​ល្អ​បំផុត គឺ​ជំរុញ​អ្នកជំងឺ និង​ប្រជាជន​ទូទៅ ឲ្យ​ធ្វើការ​ផ្លាស់ប្តូរ​ផ្នត់គំនិត របៀប​រស់នៅ ហាត់ប្រាណ ទទួលទាន​អាហារ​ឲ្យ​គ្រប់ ៥​ក្រុម ថែទាំ​ខ្លួន និង​អ្នកជំងឺ​។
​កត្តា​សំខាន់​មួយទៀត​នោះ គឺ​ត្រូវ​ផឹកទឹក​ស្អាត​ឲ្យ​បាន​គ្រប់គ្រាន់ តាម​តម្រូវការ​រាងកាយ ឬ​យ៉ាងតិច ៨​កែវ ក្នុង​មួយថ្ងៃ ដើម្បី​ជួយ​ការពារ​រោគ​តម្រងនោម​បាន​មួយផ្នែក​ទៀត​៕

កីឡា និង​លំ​ហាត់ប្រាណ បែបណា​ដើម្បី​ឲ្យ​អាច្រមក់​ខ្លាំង​?

​
ធ្លាប់មាន​ការស្រាវជ្រាវ​ដោយ​ការបញ្ចូល​គ្នា​រវាង​កម្រិត​កំពូល​នៃ​ការ​រួមភេទ​ជាមួយ​ប្រភេទ​កីឡា និង​លំ​ហាត់ប្រាណ អាច​ទទួលបាន​អត្រា​នៃ​ការ​ឈានទៅ ដល់​កម្រិត​កំពូល​ដូច​លទ្ធផល​ខាងក្រោម​។​
​ចំពោះ​អ្នក​ហាត់ប្រាណ​តាមរបៀប (​មានការ​ពន្យល់​នៅ​ខាងក្រោម​អត្ថបទ​) គឺ​សុទ្ធតែ​ទទួលបាន​នូវ​ផល​សម្រេច កម្រិត​កំពូល​នៃ​ការ​រួមភេទ ក្នុង​អត្រា ១០០ ភាគរយ​។​



-​កីឡា​វាយ​ហ្គោល មាន​អត្រា ៧៧​ភាគរយ
-​កីឡា​រំអិល​ដោយ​ពាក់​ស្បែ​ជើង​ស្គី មាន​អត្រា ៦៧​ភាគរយ
-​កីឡា​រត់ប្រណាំង​ល្បឿន​លឿន មាន​អត្រា ៥៨​ភាគរយ
-​កីឡា​រត់​យឺតៗ និង ហែល​ទឹក មាន​អត្រា ៥៥​ភាគរយ​
-​កីឡា​លើក​ទម្ងន់ និង​ដើរ​លម្ហែរ​កាយ មាន​អត្រា ៥១​ភាគរយ
-​កីឡា​វូ​ស៊ូ មាន​អត្រា ៥០​ភាគរយ
-​លំ​ហាត់ប្រាណ​យោ​ហ្គា មាន​អត្រា ៤៤​ភាគរយ
-​ក្បាច់​តៃ​ជិ មាន​អត្រា ៣០​ភាគរយ
-​លោតអន្ទាក់ មាន​អត្រា ២២​ភាគរយ​។​

វិធី​៦​យ៉ាង​សម្រាប់​ព្យាបាល​ជំងឺ​ផ្តាសាយ​ពុំ​ចាំបាច់​ប្រើ​ឱសថ​

តាម​ធម្មតា មនុស្សពេញវ័យ​ម្នាក់ៗ ក្នុង​មួយឆ្នាំ ជា​មធ្យម​អាច​ទទួលរង​ជំងឺ ផ្តាសា​យមក​បៀតបៀន​ពី ២ ទៅ ៥ ដង ហើយ​ការប្រើប្រាស់​ឱសថ​សម្រាប់​ព្យាបាល​ញឹកញាប់​ពេក ក៏​ជាការ​ប្រការ​មិនសូវ​ល្អ​ដែរ​។​
​កាលពីពេល​ថ្មីៗ​នេះ តាមរយៈ​ការ​សែត “​ឯករាជ្យ​” របស់​អង់គ្លេស បាន​ណែនាំ​វិធី ៦​យ៉ាង សម្រាប់​ព្យាបាល​ជំងឺ​ផ្តាសាយ​ដោយ​ពុំ​ចាំបាច់​ប្រើ​ឱសថ​។​

១-​ស្រូប​ចំហាយ​ក្តៅៈ
​ចំពោះ​ជំងឺ​ផ្តាសាយ​ធម្មតា គឺ​ច្រើន​តែមាន​អាកា​រៈ​កណ្តាស់ តឹង​ច្រមុះ និង​ហៀរ​សំបោរ​។ ដូចនេះ វិធី​ដ៏​ល្អ​ក្នុងការ​សម្រាល​នោះ​គឺ ត្រូវ​រក្សា​រន្ធ​ច្រមុះ​ឲ្យ​បាន​ស្អាត ហើយ​ការ​ស្រូបយក​ចំហាយ​ក្តៅ ក៏មាន​ប្រសិទ្ធភាព​ខ្ពស់​ដែរ​។ ដំបូង ត្រូវយក​កន្សែងពោះគោ​ដាក់​ត្រាំ​ក្នុង​ទឹក​ក្តៅ រួចហើយ​ស្រង់​យកមក​ដាក់​ក្បែរ​រន្ធ​ច្រមុះ និង​ស្រូបយក​ចំហាយ​ក្តៅ​។ ម្យ៉ាងទៀត​បើ​បាន​បន្តក់​ប្រេង​រុក្ខជាតិ ដូចជា​ប្រេង​ដើម​ប្រេងខ្យល់ (Eucalytus) ពី ៣ ទៅ ៤ តំណក់ គឺអាច​កាត់បន្ថយ​អាកា​រៈ ជំងឺ​ផ្តាសាយ​បាន​ធូរស្រាល​ច្រើន​។ ក្រៅពីនោះ គេ​អាច​ងូតទឹក​ក្តៅ​ឧណ្ហៗ ឬ​អង្គុយ​ងូតទឹក​ក្នុង​បន្ទប់​ដែលមាន​ចំហាយ​ក្តៅ​ក៏បាន​ដែរ ហើយ​វិធី​នេះ​មាន​ប្រសិទ្ធភាព ជាពិសេស​សម្រាប់​កុមារ​ដែលមាន​ជំងឺ​ផ្តាសាយ​។​

២-​ផឹក​ភេសជ្ជៈ​ក្តៅៈ​
​ការស្រាវជ្រាវ​បាន​រកឃើញថា ការ​ផឹកទឹក​ផ្លែឈើ​ក្តៅ អាចជួយ​សម្រាល​ដល់​អាកា​រៈ​ផ្តាសាយ​ធម្មតា និង​ផ្តាសាយធំ​បាន ជាពិសេស​ទឹក​ផ្លែឈើ​ក្តៅ និង​មាន​ជាតិ​ល្វីង​រឹតតែ​ប្រសើរ​។ ម្យ៉ាងទៀត​ក៏មាន​គ្រូពេទ្យ​ជាច្រើន​បាន​ណែនាំ​ថា ការផឹក​ទឹក​ក្តៅ​ដែលមាន​លាយ​ទឹកឃ្មុំ ខ្ញី និង​ក្រូចឆ្មារ​ស្រស់ ក៏មាន​ប្រសិទ្ធភាព​ខ្ពស់​ដែរ​។​

៣-​សម្រាក​ឲ្យ​បាន​ច្រើនៈ​
​ពេល​មាន​ជំងឺ​ផ្តាសា​យមក​បៀតបៀន​ហើយ ការឈប់​សម្រាក​ជាច្រើន​ថ្ងៃ គឺជា​វិធី​ព្យាបាល​ដ៏​ល្អប្រសើរ ពីព្រោះ​មានការ​ឈប់សម្រាក និង​សម្ងំ​ដេក​ឲ្យ​បាន​ច្រើន​ប៉ុណ្ណោះ ទើប​អាចធ្វើ​ឲ្យ​រាងកាយ​មាន​កម្លាំង​ឡើងវិញ​។ ម្យ៉ាងទៀត​ឲ្យ​តែមាន​មេរោគ​គ្រុនផ្តាសាយ​ស្ថិតក្នុង​រាងកាយ​ហើយ ទោះបីជា​បាន​បញ្ចេញ​សកម្មភាព​ប្រសើរ​ក្តី ក៏​នាំ​ឲ្យ​មាន​អន្តរាយ​ដែរ ជាពិសេស​សម្រាប់​មនុស្ស​វ័យ​ចំណាស់​តែម្តង​។​

៤-​បន្ថែម​ជីវជាតិៈ​
​មាន​ជីវជាតិ​ខ្លះ​អាចជួយ​បង្កើន​កម្លាំង​នៃ​ការ​ស៊ាំ​នឹង​ជំងឺ ដូចជា ជីវជាតិ​A (​ស៊ុតមាន់​និង​ទឹកដោះគោ​) ជីវជាតិ​E (​ផ្លែឈើ​ក្រៀម និង​គ្រាប់​ធញ្ញជាតិ​) និង​ជាតិ​សេ​លេ​នី​ញ៉ូ​ម (​ផ្លែឈើ​ក្រៀម អាហារ​សមុទ្រ និង​សាច់ជ្រូក​)​។ ម្យ៉ាងទៀត​ត្រូវ​ទទួលទាន​ខ្ទឹមស​ឲ្យ​បាន​ច្រើន ពីព្រោះ​ខ្ទឹម​សមាន​សារធាតុ​ម្យ៉ាង​អាច​ប្រឆាំងនឹង​អតិសុខុមប្រាណ​។​

៥-​ខ្ពុរមាត់ៈ​
​ការ​ខ្ពុរមាត់​គឺអាច​សម្រាល​ដល់​ការឈឺ​បំពង់ក ជា​បណ្តោះអាសន្ន​។ ចំពោះ​វិធី​ធ្វើ​គឺ​ត្រូវ​បង់អំបិល​មួយ​ចឹប ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ (​ប្រៃ​ឡ​មៗ​) ដោយ​ក្នុង​មួយថ្ងៃ​ត្រូវ​ខ្ពុរមាត់​ឲ្យ​បាន ៤ ដង​។ 

៦-​កើយ​ខ្នើយ​ខ្ពស់ៈ​
​ពេលដេក កើយ​ខ្នើយ​ខ្ពស់​ខុសពី​ធម្មតា គឺអាច​ធ្វើ​ឲ្យ​ជាតិ​សំបោរ​ខាប់​ហៀរ​ចេញមកក្រៅ​បាន​យ៉ាង​ងាយ​៕

ជ្រើសរើស​របៀប​ទទួល​ទាន​ដំណេក​ឈ្លាសវៃ​

តាម​ការស្រាវជ្រាវ​កាលពីពេល​ថ្មីៗ​នេះ ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​អះអាងថា ការ​ទទួលទានដំណេក​ច្រើន បង្ក​ជា​ឥទ្ធិពល​អសកម្ម​មិនតិច​តួច​ឡើយ​ចំពោះ​សុខភាព​។ មិនតែប៉ុណ្ណោះ ការស្រាវជ្រាវ​ទាំងនេះ នៅ​ចាត់ទុកថា អ្នក​ដេក​លើសពី​ប្រាំបី​ម៉ោង​ក្នុង​មួយថ្ងៃ ប្រឈម​នឹង​ការ​ថយ​អាយុ​។​
​បរិមាណ​សមស្រប ប្រាំពីរ​ម៉ោង​ក្នុង​មួយថ្ងៃៈ​

​អ្នកប្រាជ្ញ​ពីររូប គឺ Thomas Edison និង Nikola Tesla បាន​អះអាង​ដោយ​ម៉ឺងម៉ាត់​ថា អ្នក​ដេក​លើសពី​ប្រាំបី​ម៉ោង​ក្នុង​មួយថ្ងៃ ជា​អ្នកមាន​ជំងឺ និង​ពុំមាន​ខួរក្បាល​ច្នៃប្រឌិត​។ ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​ថ្មីៗ​នេះ បានបញ្ជាក់​ភាពត្រឹមត្រូវ​របស់​អំណះអំណាង​ខាងលើ​។​

​សាស្ត្រាចារ្យ Daniel Kripke នៅ​មហាវិទ្យាល័យ​កាលីហ្វ័រ​ញ៉ា សាន់​ឌី​យេ​ហ្គោ​(​អាមេរិក​) ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​ឈានមុខ​គេ ក្នុង​ដំណើរការ​ស្រាវជ្រាវ​អំពី​ផលវិបាក​របស់​ការ​ដេក​ច្រើន​។ លោក​បាន​ចំណាយ​កម្លាំង​យ៉ាង ច្រើន ដើម្បី​ដំណើរការ​ស្រាវជ្រាវ​មនុស្ស ១.១០០.០០០​នាក់ មាន​អាយុ​ពី​៣០-១២០​ឆ្នាំ សំដៅ​ស្វែងរក​ទំនាក់ទំនង ហេតុ​និង​ផល រវាង​ពេលវេលា​ទទួលទានដំណេក និង​អាយុ​របស់​មនុស្ស ។ លទ្ធផល​ស្រាវជ្រាវ បង្ហាញថា​៖ មួយថ្ងៃ​ត្រូវការ​ដេក​តែ ៦,៥ ម៉ោង គឺ​គ្រប់គ្រាន់ ដើម្បី​រក្សា​ឱ្យ​សរីរាង្គ​មាន​សុខភាព​មួយ​ល្អ​។ បរិមាណ​សមស្រប​បំផុត សម្រាប់​អ្នក​ចង់​អាយុ​វែង គឺ​ប្រាំពីរ​ម៉ោង​ក្នុង​មួយថ្ងៃ​។​ហើយ​អ្នក​ដែល​ដេក​"​លើស​កម្រិត​"​ប្រាំបី​ម៉ោង​ក្នុង​មួយថ្ងៃ ប្រែជា​មានការ​ប្រឈម​បាត់​បង់ជីវិត​ខ្ពស់ជាង ១២​ដង ធៀប​នឹង​អ្នក​ដេក "​គ្រប់​កម្រិត​" ប្រាំពីរ​ម៉ោង​ក្នុង​មួយថ្ងៃ​។​

អាហារ ៧ មុខ​សម្រាប់​អ្នក​បំពេញការងារ​ធ្ងន់ៗ​

នៅពេលដែល​យើង​រៀនសូត្រ​ច្រើន ឬ​មាន​ការងារ​ត្រូវបំពេញ រហូត​ទាល់តែ​មានការ​ហត់នឿយ គ្មាន​ពេល​សម្រាក​នោះ រាងកាយ​របស់​យើង នឹង​ថមថយ​កម្លាំង ហើយ​ថាមពល​រាងកាយ ក៏​ចុះខ្សោយ​ទៅតាម​នោះដែរ​។ ចង់​ដោះស្រាយ​បញ្ហា​នេះ លោកអ្នក​អាចអនុវត្ត​របបហូបចុក​ដូចខាងក្រោម​៖

១-​បរិភោគ​អាហារ​ដែលមាន​រសជាតិ​ធន់​កណ្តាល ឬ​សាប​សម្រាប់​អាហារ​ពេលព្រឹក ពីព្រោះថា​ពោះវៀន​ទើបតែ​ក្រោក​ពី​សម្រាក​ថ្មីៗ ហេតុនេះ​បើ​យើង​ចាប់ផ្តើម​ដោយ​អាហារ​មាន​រសជាតិ​ហឹរ​ខ្លាំង ឬ​រឹង​ខ្លាំង ប្រយ័ត្ន​ឆ្អល់ពោះ ហើយ​ការបំពេញ​ការងារ​កាន់​តែ​ជួប​ការលំបាក​។​

២-​ក្រោយពី​បរិភោគ​អាហារ​ថ្ងៃត្រង់​ហើយ កុំ​ភ្លេចរ​កម្នាស់ ឬ​ស្វាយ​ជូរ​មក​បរិភោគ​ដើម្បី​ឲ្យ​រាងកាយ​ស្រស់ស្រាយ​បាន​កាន់តែ​យូរ ព្រោះថា​រសជាតិ​ជូរ​មានគុណ​សម្បត្តិ​ជួយ​ដាស់​រាងកាយ ឲ្យ​រហ័សរហួន មិន​ស្ពឹក​ស្រពន់​ជាង​ធម្មតា​។​

៣-​ផឹក​កាហ្វេ​ពេល​ល្ងាច​អាច​បង្ក​ឲ្យ​ប្រសាទ​កម្រើក​រហូត ហើយ​នៅពេល​ចូល​ដំណេក គឺ​ដេក​មិន​លក់​ស៊ប់​ឡើយ​។ បើ​ការ​ដេក​មិន​លក់​នាំ​ឲ្យ​ភ្ញាក់​ឡើងមក​មុខ​ឡើង​ស្លេកស្លាំង​បាត់​ភាពស្រស់​ស្រាយ​​
៤-​ក្នុង​ជីវិត​នៃ​ការបរិភោគ​អាហារ​របស់​អ្នក​អ្វីៗ​អាច​ខ្វះ​បាន តែ​ការខ្វះ​បន្លែ និង​ផ្លែឈើ​នោះ ពិតជា​មិនអាច​បានឡើយ ព្រោះ​វីតាមីន អំបិល​រ៉ែ កាក​សរសៃ​អាហារ​មាន​ក្នុង​ចំណីអាហារ​ទាំងនេះ​ជា​របស់​ដែល​រាងកាយ​ត្រូវការ​។ ក្រៅពីនេះ វា​ថែមទាំង​ជួយ​រំងាប់​ភាព​តានតឹង​អារម្មណ៍​ដែល​ជួយ​ឲ្យ​រាងកាយ​ស្រស់ស្រាយ​។​

៥-​ស្ត្រី​យើង​ពេលខ្លះ​មានការ​ងារ​ច្រើន​ហូរហៀរ មិនមាន​ពេល​ហាត់ប្រាណ​រហូត​សារជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ូ​ល​ត្រូវ​ផ្ទុក​ច្រើន​ក្នុង​សរសៃឈាម​។ ការជួប​បញ្ហា​បែបនេះ​មិនយូរ​មិនឆាប់ បញ្ហា​បេះដូង និង​រោគ​សន្លាក់​និង​យាយី​ហើយ​។ បើ​ចង់​គេចផុត​បញ្ហា​ដ៏​អាក្រក់​នេះ អ្នក​ត្រូវ​បរិភោគ​ត្រី ដែលមាន​អូ​មេ​ហ្គា​-៣ ឲ្យ​បាន​ជាប់​ជាប្រចាំ ពីព្រោះថា សារជាតិ​អូ​មេ​ហ្គា​-៣ ជួយ​រំលាយ​ខ្លាញ់​ក្នុង​ឈាម និង​ពិសេស​ថែមទាំង នៅ​ជួយ​កាត់បន្ថយ​អា​ការៈឈឺ​ចុកចាប់ ពី​ការធ្លាក់​រដូវ​ខែ​ដែល​តែង​បង្ក​ឲ្យ​យើង​តប់ប្រមល់ និង​ខ្វាយខ្វល់​ច្រើន​ទៀតផង​។​

៦-​ពេលដែល​ធ្លាក់​រដូវ​ខែ រាងកាយ​របស់​យើង​តែង​បាត់បង់​កាល់ស្យូម និង​ធាតុដែក​យ៉ាងច្រើន​រហូត​អស់កម្លាំង កំហែង​រកតែ​បំពេញការងារ​មិនបាន​ល្អ​។ បើ​ចង់​មិន​ឲ្យ​ជួប​បញ្ហា​នេះ ស្ត្រី​យើង​គួរតែ​ទទួលទាន​អាហារ​ដែលមាន​វីតាមីន C និង​ធាតុដែក ជំនួយ​រាងកាយ​វិញ មានដូចជា​ស្លឹក​បាស់ ខាត់ណា ទឹកដោះគោ បង្គា កំពឹស ជាដើម​។​

៧-​អាហារ​ពេល​ថ្ងៃត្រង់​មិនត្រូវ​បរិភោគ​ច្រើន​នោះឡើយ ពិសេស​អាហារ​ប្រៃ​ខ្លាំង ខ្លាញ់​ច្រើន ព្រោះថា វា​នឹង​បង្ក​ឲ្យ​ខួរក្បាល​ស្ពឹក និង​ងងុយដេក​៕

អ្នកជំងឺ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​មិនត្រូវ​បំពេញបន្ថែម​កាល់​ស្យូ​ម​

ពួក​អ្នកស្រាវជ្រាវ បាន​ព្រមាន​ថា អ្នកជំងឺ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត ក្រោយពេល​បន្ថែម​កាល់ស្យូម អាចធ្វើឱ្យ​ជំងឺ​ប្រែជា​ធ្ងន់ធ្ងរ​ជាង​មុន​។​

​ទិន្នន័យ​បង្ហាញ្ញថា ការប្រើប្រាស់​គ្រាប់​ថ្នាំ​បំពេញបន្ថែម​កាល់ស្យូម​លើ​អ្នកជំងឺ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត ពុំ​ធ្វើឱ្យ​ឆ្អឹង​រឹងមាំ​ជាង​មុន​ឡើយ តែ​នៅ​ធ្វើឱ្យ​កើន​គ្រោះថ្នាក់​កើត​ជំងឺ​បេះដូង និង​បង្កលក្ខណៈ​ឱ្យ​ជំងឺមហារីក រីកចម្រើន​។​

​រាល់​ឆ្នាំ នៅ​អង់គ្លេស មាន​អ្នកជំងឺ​តិច​បំផុត ៥.០០០​នាក់ កើត​មហារីក​ក្រពេញ​ប្រូ​ស្តា​ត ព្យាបាល​អ័រម៉ូន ក្នុងនោះ​មានការ​បំពេញបន្ថែម​កា​ល់​ស្យូ​ម​។ វិធីសាស្ត្រ​នេះ រារាំង​ការផលិត​អ័រម៉ូន​បុរស ប៉ុន្តែ​វា​ក៏​ធ្វើឱ្យ​កើន​គ្រោះថ្នាក់​បាក់ឆ្អឹង​។​

​ពួក​អ្នកស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​Wake Forest Baptist Medical Center នៅ Carolina ខាងជើង​(​អាមេរិក​) បាន​ពិនិត្យមើល​ការណែនាំ​បំពេញបន្ថែម​កាល់ស្យូម និង​វីតាមីន D, ទន្ទឹម​នោះ​វាស់​ដង់ស៊ីតេ​ឆ្អឹង មុន​និង​ក្រោយ ពេល​អ្នកជំងឺ​ត្រូវ​បានឱ្យ​ព្យាបាល​អ័រម៉ូន​។ លទ្ធផល​ក្រោយពេល​អ្នកជំងឺ​ប្រើ កាល់ស្យូម​តាម​វេជ្ជបញ្ជា ឆ្អឹង​ត្រូវ "​ស្ពោត​" ទៅៗ ។​

​លោក Mridul Datta ប្រធាន​ក្រុម​ស្រាវជ្រាវ បានឱ្យដឹងថា "​ផឹក​កាល់ស្យូម ឬ​បំពេញ្ញបន្ថែម​វីតាមីន D ដើម្បី​ទប់ស្កាត់​ការថយចុះ​ដង់ស៊ីតេ​ឆ្អឹង ស្តាប់ទៅ​ហាក់​សម​ហេតុផល​ដល់​ថ្នាក់​គ្មាន​នរណា​ចោទ​ជា​សំណួរ​ថា តើ​វិធីសាស្ត្រ​នេះ​មាន​ប្រសិទ្ធភាព​ឬ​អត់​?"​។​

​លោក​បាន​បន្តថា​"​យើងខ្ញុំ​ប្រើប្រាស់​ទិន្នន័យ​ទាំងឡាយ​ដើម្បី​កំណត់​មើល​តើ​កាល់ស្យូម និង​វីតាមីន D អាច​ទប់ស្កាត់​បាតុភូត​បាក់ឆ្អឹង​ចំពោះ​អ្នកជំងឺ​ឬទេ​? ចម្លើយ​គឺ "​ទេ​" ៕

ដេក​បែបណា​ឲ្យ​លង់លក់​ស្រួល​

ក្រោយ​ហត់នឿយ​ពី​ការបំពេញ​ការងារ​អស់​រយៈពេល​ពេញ​មួយថ្ងៃ​មក ស្ត្រី​យើង​តែង​ជួប​បញ្ហាលំបាក​ក្នុងការ​ដេក​លង់លក់​ណាស់ ដែល​បញ្ហា​នេះ​នាំ​ឲ្យ​ប៉ះពាល់​កិច្ចការងារ​នៅ​ថ្ងៃស្អែក​។​ ​តើ​ត្រូវ​ដោះស្រាយ​ដូចម្តេច​ដើម្បី​ដេក​ឲ្យ​លង់​លក់បាន​ស្រួល​?

១-​ពាក់​ស្រោមជើង​មុន​ចូល​ដំណេកៈ​
​តាម​ការសិក្សា​របស់​ក្រុម​អ្នកស្រាវជ្រាវ​ជនជាតិ​ស្វី​ស គេ​បាន​រកឃើញថា​ការពាក់​ស្រោមជើង ឬ​ស្បែកជើងផ្ទាត់ (​សម្រាប់​ពាក់​នៅផ្ទះ​) មុន​ចូល​ដំណេក​នឹង​ជួយ​ឲ្យ​ប្រអប់ជើង​កក់ក្តៅ​។ នៅពេល​ជើង​កក់ក្តៅ​ហើយ យើង​ក៏​អាច​ដេក​លង់​លក់បាន​ងាយ និង​ឆាប់រហ័ស​។ ចំណែក​ការ​បាន​ងូតទឹក​ក្តៅ មុន​ចូល​ដំណេក ក៏​តែងតែ​ជួយ​ឲ្យ​លង់​លក់បាន​ស្រួល​ដូចគ្នា​។ ការធ្វើ​បែបនេះ​ងាយស្រួល​នឹង​ជួយ​ឲ្យ​រាងកាយ​សម្រប​សីតុណ្ហភាព វិល​ត្រឡប់មក​ប្រក្រតី​វិញ ទើប​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រួលខ្លួន​។​

២-​សីតុណ្ហភាព​ក្នុង​បន្ទប់​កំពុង​ត្រជាក់​ល្អៈ​
​សីតុណ្ហភាព​ក្នុង​បន្ទប់​ដែល​ល្អ​បំផុត សម្រាប់​ជួយ​ឲ្យ​ដេក​លង់លក់ គឺ​ត្រជាក់​ស្រួល ដោយមាន​ម៉ាស៊ីនត្រជាក់ ឬ​ខ្យល់​ធម្មជាតិ ក៏​កាន់តែ​ប្រសើរ​។ ការ​ដេក​ក្នុង​បន្ទប់​បែបនេះ ជួយ​ឲ្យ​ដេក​ស្កប់ស្កល់​ពេញៗ​មួយ​យប់​។​

៣-​ជ្រើសរើស​ឈុត​ដេក និង​សម្ភារៈ​ដេក​ដ៏​ល្អ​បំ​ផុ​តៈ​
​បើ​ចង់​ជ្រើសរើស​ឈុត​ដេក​ល្អ ត្រូវ​គិត​ទៅដល់​សាច់​ក្រណាត់ ថ្នេរ នឹង​ភាព​ម៉ត់ចត់​ក្នុងការ​ដេរ​បន្ទះ​ខ្យែ​រឹត​កៅស៊ូ ប្រវែង​របស់​ឈុត​ខោអាវ​ដេក​យប់ សមជា​មួយ​ខ្លួន​យើង និង​បរិយាកាស​។ ក្រៅពីនេះ អ្វីដែល​សំខាន់ កុំ​ភ្លេច​ជ្រើសរើស​សម្ភារៈ​ដែល​ដេក​ជួយ​ឲ្យ​យើង​លង់​លក់បាន​ស្រួល​ផង ក្នុងនោះ​មិន​ថា​ជា​គ្រែ​ដេក ក្រណាត់​កម្រាលពូក​ប្រភេទ​ធ្វើ​ពី​កប្បាស ក្រណាត់​សូត្រ ឬ សាច់​ក្រណាត់ ទន់ៗ ដែល​អ្នក​ចូលចិត្ត​ដេក​ហើយ​បាន​ស្រួលខ្លួន​។​

៤-​ប្រយ័ត្ន​ឈុត​ដែល​ងាយ​ឆាបឆេះ
​ឈុត​ដេក​ទាំង​មនុស្ស​ចាស់ និង​កូនក្មេង ភាគច្រើន​សុទ្ធតែ​គេ​យក​ប្រភេទ​ក្រណាត់​ដែល​ងាយ​ឆាបឆេះ​ភ្លើង​ណាស់ ដូចនេះ​មុននឹង​ទិញ ក៏ដូចជា​ប្រើប្រាស់​គប្បី​ប្រយ័ត្នប្រយែង និង​នៅពេល​ស្លៀកពាក់​មិនអាច​ធ្វេសប្រហែស​បានឡើយ​៕
​

តែ​ទឹកកក​អាចធ្វើឱ្យ​កើត​ក្រួសតម្រងនោម

​ក្រុម​ស្រាវជ្រាវ​ជនជាតិ​អាមេរិក នៅ​មជ្ឈមណ្ឌល​សុខភាព​មហាវិទ្យាល័យ Loyola បានផ្ដល់​ដំបូន្មាន​ថា តែ​ទឹកកក អាចធ្វើឱ្យ​អ្នកទទួល​ទាន​វា កើត​ក្រួស​ក្នុង​តម្រងនោម​។​
​ពួក​អ្នកវិទ្យាសាស្ត្រ បកស្រាយ​ថា ទឹក​តែមាន​ផ្ទុក Oxalate ច្រើន​ដែល​ជាតិគីមី បង្ក​ការកកើត​ក្រាម​អំបិល និង​សារជាតិ​រ៉ែ ត្រូវបាន​រកឃើញ​ក្នុង​ទឹកមូត្រ​។ ទោះបី​ក្រាម​នេះ​គ្មាន​គ្រោះថ្នាក់ តែ​មជ្ឈដ្ឋាន​វេជ្ជសាស្ត្រ​បាន​ទូន្មាន​មាន​ថា វា​អាច​កក​ទៅជា​គ្រាប់​ល្មម​ទប់ទឹក​មូត្រ មិនឱ្យ​ហូរ​ក្នុង​បំពង់​តូចៗ ពី​តម្រងនោម​ចុះមក ប្លោកនោម ។​

​សាស្ត្រ​ចា​រ្យ​ផ្នែក​មូត្រ​សាស្ត្រ John Milner ព្រមាន​ថា " ចំពោះ​អ្នកមាន ទិន្ន​នា​ការងាយ កើត​ក្រួសតម្រងនោម​នោះ តែ​ទឹកកក​ជា​ភេសជ្ជៈ​មួយ​ក្នុងចំណោម​ភេសជ្ជៈ​អាក្រក់​បំផុត​។ ក៏ដូចជា​អ្នក​រាល់គ្នា​ដែរ ខ្ញុំ​ក៏​ចូលចិត្ត​ផឹក​តែ​ទឹកកក​រដូវក្តៅ ប៉ុន្តែ​សុំ​អ្នក​កុំ​ទទួលទាន​ច្រើន​ហួសហេតុ​"​។​
​លោក Milner ទទួលស្គាល់ថា មនុស្ស​ជាច្រើន​ជ្រើសរើស​យកតែ​ទឹកកក ពេល​ធាតុអាកាស​ក្តៅស្អុះ​ស្អាប់ ដោយសារ​វា​ពុំ​សូវ​មាន​កាឡូរី និង​ឆ្ងាញ់​ជាង​ទឹក​ធម្មតា​។​

​ក្រុម​អ្នកស្រាវជ្រាវ បានឱ្យដឹងថា មិនត្រូវ​ទុកឱ្យ​បាត់បង់​ទឹក​ពី​ខ្លួន និង​គួរ​ទទួលទាន​ទឹកក្រូច​ឆ្មារ ព្រោះ​មាន Citrate ច្រើន ដែល​សារ​ជាតិគីមី​ទប់ស្កាត់​ក្រួសតម្រងនោម​រីកចម្រើន​។ ក្រៅពីនេះ គេ​នៅ​ទូន្មាន​ថា មិនត្រូវ​ទទួលទាន​អាហារ​សម្បូរ Oxalate ដូចជា​សូកូឡា បន្លែ និង​គ្រាប់​មួយចំនួន ក៏​ដូច​បន្ថយ​អំបិល និង​សាច់ ទន្ទឹម​នោះ​រក្សា​ឱ្យបាន​គ្រប់គ្រាន់​បរិមាណ​កាល់ស្យូម ដែលជា​សារជាតិ​ធ្វើឱ្យ​សរីរាង្គ​បន្ថយ​ស្រូបយក Oxalate ។​

​ផ្អែក​តាម​ការស្រាវជ្រាវ​នោះ ក្រុម​អ្នកស្រាវជ្រាវ បាន​បង្ហាញថា បុរស​ងាយ​កើត​ក្រួសតម្រងនោម​ជាង​ស្ត្រី ៤​ដង ពិសេស​គឺ​នៅ​អាយុ​លើសពី​៤០​ឆ្នាំ​។ ប៉ុន្តែ​ស្ត្រី​ដែល​អស់​រដូវ និង​បាន​កាត់​ស្បូន​ចោល ក៏មាន​ការ​ប្រឈម​កើត​ក្រួសតម្រងនោម​ខ្ពស់​ដែរ​។​

​ពួក​អ្នកវិទ្យាសាស្ត្រ មាន​ចំណាប់អារម្មណ៍​ថា តែ​ក្តៅ ក៏​ផ្ទុក Oxalate ដូច​តែ​ទឹកកក​ដែរ តែ​អ្នកផង​ច្រើនតែ​មិន​ផឹក​ច្រើន​ហួស ដូច​ផឹក​តែ​ទឹកកក ពេលដែល ស្រេកទឹក​កណ្តាល​ធាតុអាកាស​ក្តៅ​នោះឡើយ​៕

រកឃើញ​វិធី​ព្យាបាល​ជំងឺ​ធាត់​

ពួក​អ្នកស្រាវជ្រាវ​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​វ៉ាស៊ីនតោន អាមេរិក ទើប នឹង​រកឃើញ​វិធី​មួយ ដើម្បី​ជួយ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ធាត់​។​

​ការស្រាវជ្រាវ​ខាងលើ ត្រូវបាន​ដំណើរការ ដោយ​វិធី​បំបាត់​ប្រសិទ្ធភាព​ពពួក​ប្រូតេអ៊ីន​គោលដៅ​លើស​ត្វ​កណ្តុរ ធ្វើឱ្យ​វា​ប្រែជា​រំញោច​ជាមួយ​អាំង​ស៊ុយ​លីន និង​កម្រ​មានលទ្ធភាព​ត្រូវ​ធាត់ សូម្បីតែ​ពេល​បាន​ស៊ី​ជាតិ​ខ្លាញ់​ច្រើន ។​

​ពួក​អ្នកវិទ្យាសាស្ត្រ បាន​ស្រាវជ្រាវ​លើ​សរីរាង្គ​ផលិត​ជាតិ​ខ្លាញ់​ពី​ប្រភព​អាហារ​ផ្ទុក​កាបូ​អ៊ី​ដ្រា​ត​។ ដំណើរការ​នោះ ទាមទារ​ត្រូវមាន​អង់​ហ្ស៊ី​ម​មួយ​ប្រភេទ ហៅថា​អាស៊ីត​ខ្លាញ់ Synthase (FA5)​។ ពួកគេ​បាន​ដំណើរការ​ពិសោធន៍​លើ​សត្វ​កណ្តុរ​គ្មាន FA 5 ក្នុង​កោសិកា​។ លទ្ធផល​បាន​បង្ហាញថា ទោះបីជា​វា​បាន​ស៊ី​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន​ក៏ដោយ ក៏​វា​មិន​ប្រែ​មកជា​ធាត់​បានឡើយ​។​

​អ្នកដឹកនាំ​ការស្រាវជ្រាវ លោក Irfan Lodhi បានឱ្យដឹងថា សត្វ​កណ្តុរ​គ្មាន FA 5 លើ​សរីរាង្គ មាន​សមត្ថភាព​ប្រឆាំង​ជំងឺ​ធាត់​ខ្ពស់ជាង បើ​ប្រៀប​នឹង​សត្វ​កណ្តុរ​មាន​ជាតិ FA 5 ធម្មតា​លើ​សរីរាង្គ​។ លោក​ក៏បាន​ឱ្យដឹង​ដែរ​ថា កណ្តុរ​ដែល​មិន​ធាត់ ពុំមែន​ព្រោះតែ​វា​ស៊ី​តិចជាង​កណ្តុរ​ផ្សេងៗ​ឡើយ តែ​គឺ​វា​បាន​បំប្លែង​ជាតិ​ខ្លាញ់​ទាំងនោះ ទៅជា​សណ្ឋាន​កម្តៅ​។ ដើម្បី​យល់​ពី​មូលហេតុ ពួក​អ្នកស្រាវជ្រាវ​បាន​វិភាគ​កោសិកា​ខ្លាញ់​របស់​កណ្តុរ​។ កណ្តុរ​មាន​ជាតិ​ខ្លាញ់​ពីរ​ប្រ​ភេ​ទៈ ជាតិ​ខ្លាញ់​ស និង​ជាតិ​ខ្លាញ់​ពណ៌​ត្នោត​។ ជាតិ​ខ្លាញ់​ស ជួយ​រក្សា ទុក​ថាមពល​លើស​នាំ​ដល់​ការ​ធាត់ ក្នុងពេលនោះ​ជាតិ​ខ្លាញ់​ពណ៌​ត្នោត ជួយ​ដុតបំផ្លាញ​កាឡូរី និង​ប្រឆាំង​តប​ជំងឺ​ធាត់​៕

ខ្ទឹមបារាំង​ជួយ​ប៉ូវ​ឆ្អឹង​

ខ្ទឹមបារាំង ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រភព​បណ្តុំ​នូវ​កាក​សរសៃ​អាហារ វីតាមីន C និង ហ្វូ​ឡេ​ត ដែលមាន​សារសំខាន់​បំផុត ដល់​ប្រព័ន្ធ​បង្កើន​កោសិកា ផ្សេងៗ​ក្នុង​រាងកាយ​។ ប្រសិនបើ​រាងកាយ​ខ្វះ​សារជាតិ​ហ្វូ​ឡេ​ត ការលូតលាស់​ធំធាត់​នៃ​កោសិកា​ទច់​ដំណើរការ ជាពិសេស​កោសិកា​ដែល​លូតលាស់​រហ័ស ដូចជា​កោសិកា​គ្រាប់​ឈាមក្រហម ដែលជា​ប្រភព​បង្ក​រោគ​ខ្វះ​ឈាម​។
ក្រៅពីនេះ ការងារ​ពិសោធន៍​នៅ​អាមេរិក ក៏បាន​រកឃើញ​បន្ថែមទៀតថា ការទទួល​ទាន​មើម​ខ្ទឹមបារាំង ជួយ​បង្កើន​កំហាប់​របស់​ឆ្អឹង ការពារ​រោគ​ប្រហោង​ឆ្អឹង ឬ រោគ​ពុក​ឆ្អឹង​បាន​ទៀតផង​។​

តើ​ផឹក​ទឹកដូង​ពេល​ធ្លាក់​រដូវ មាន​គ្រោះថ្នាក់​ឬទេ​?

ស្ត្រី​ដែល​ចូលចិត្ត​ផឹកទឹក​ដូង ប្រហែលជា​ជួប​រឿង​មិន​សប្បាយចិត្ត បើសិន មាន​នរណាម្នាក់​ប្រាប់ថា “​ពេល​មាន​ឈាមរដូវ​កំពុង​ធ្លាក់ ហាម​ផឹក​ទឹកដូង​” ។​

​តើ​ទឹកដូង​ផ្តល់​ផល​មិនល្អ​សម្រាប់​ស្ត្រី​ដែល​កំពុង​ធ្លាក់​រដូវ​ខែ​ពិត​ឬទេ​?
​ទោះ​មែន ឬ​មិនមែន ប្រការនេះ​ធ្វើ​ឲ្យ​ស្ត្រី​ខ្លះ​ផឹក​ទឹកដូង លែង​ស្រួល បំពង់ ក ទៀតហើយ​។ តែ​តាមពិត មិន​ដូច្នេះ​ឡើយ ព្រោះ​វា​ជាការ​យល់ច្រឡំ​មួយ​យ៉ាង ធំ​។​

​តាមពិត​ទឹកដូង ក៏មាន​លក្ខណៈ​ស្រដៀង​គ្នា ជាមួយ​ទឹក​ផ្អែម ឬ​គ្រឿង ភេសជ្ជៈ​ទូទៅ​ដែរ គឺ​គ្មាន​ផល​ប៉ះទង្គិច​ណា​បន្តិច​សោះឡើយ ចំពោះ​ស្ត្រី​ដែល កំពុង​ធ្លាក់​រដូវ​ខែ​។​

​ក្រុម​អ្នកស្រាវជ្រាវ បាន​អះអាងថា ឆ្លងតាម​ការស្រាវជ្រាវ​កន្លងមក ស្ត្រី​មិន មានការ​ប៉ះទង្គិច​ណាមួយ​ទេ ក្នុង​ការផឹក​ទឹកដូង​នៅពេល​ធ្លាក់​រដូវ ហើយ​គេ​ក៏ អាច​ផឹក​បាន​ធម្មតា​ដូច​ទឹក​ដទៃទៀត​ដែរ​។​

សម្បក​ផ្លែឈើ​ណាខ្លះ​ដែលមាន​ប្រយោជន៍​ដល់​សុខភាព ?

ពេល​ទទួលទាន​ផ្លែឈើ​ដែលមាន​សម្បក យើង​ច្រើនតែ​បក​វា​ចោល ពីព្រោះ​យើង​គិតថា វា​គ្មាន​ប្រយោជន៍ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា ផ្លែឈើ​ណាខ្លះ សម្បក​របស់​វា​មានគុណ​ប្រយោជន៍​ច្រើនជាង​ក៏មានដែរ​។ តើ​ផ្លែឈើ​អ្វីខ្លះ​ដែល​យើង​មិនគួរ​មើលរំលង​។​

១-​សម្បក​ក្រូចឆ្មារ និង​ក្រូចសើចៈ​
​យើង​តែងតែ​ឮថា គ្រឿងសម្អាង ឬ​របស់​ប្រើប្រាស់​ប្រចាំថ្ងៃ ជាច្រើន​មុខ ច្រើន​តែមាន​សារធាតុ​ចម្រាញ់​ពី​សម្បក​របស់​ក្រូចឆ្មារ និង​ក្រូចសើច​។ គេ​យក​សម្បក​ក្រួច​ទាំងនោះ មក​ធ្វើជា​សមាសធាតុ​ផ្សំ គឺ​ដោយសារតែ​សម្បក​ផ្លែឈើ​ទាំងនោះ មាន​សារធាតុ​ឌី​-​ឡៃ​ម៉ូ​នី​ន (​ប្រេង​ក្រអូប​មួយ​ប្រភេទ​) ថឺ​ភេ​ន ហេស​ភើ​រី​ឌី​ន (​ថ្នាំ​ការពារ​ដំណើរ​ធ្លាក់ឈាម​ដោយ​បន្ថយ​ភាព​ស្រួយ​នៃ​សរសៃឈាម​) ឃូ ម៉ា​រី​ន​(​សារធាតុ​ទប់ស្កាត់​បាក់​តេ​រី​) និង​ខា​រ៉ូ​ទីណ​យ (​សារធាតុ​ពណ៌​លឿង​ជួយ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី​) ដែលមាន​គុណសម្បត្តិ​ល្អ​របស់​សុខភាព​។​

២-​សម្បក​ផ្លែ​ប៉ោមៈ​
​ក្រុម​អ្នកស្រាវជ្រាវ បាន​រកឃើញថា សម្បក​របស់​ផ្លែ​ប៉ោម​ក្រហម​មួយ​ផ្លែ មាន​បរិមាណ​សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី ប្រហាក់ប្រហែល​នឹង​វីតាមីន C ៨២០ មិ​ល្លី​ក្រាម ដែលមាន​ចំណែក​ជួយ​ទប់ស្កាត់​មហារីក​។​

៣-​សម្បក​ដំឡូងបារាំងៈ​
​មិនគួរ​ឲ្យ​ជឿ​សោះ​ថា ដំឡូងបារាំង ដែល​យើង​តែងតែ​បកសម្បក​វា​ចោល រហូត​នោះ សម្បូរ​ទៅដោយ​ជាតិ​សរសៃ ធាតុដែក ប៉ូ​តា​ស្យូ​ម និង​វីតាមីន B ច្រើនជាង​សាច់​វា​ទៅទៀត នៅពេល​ប្រៀបធៀប​បរិមាណ​ស្មើៗ​គ្នា​។​

ផលប្រយោជន៍​ច្រើនយ៉ាង​របស់​ប៉េងប៉ោះ​

ប៉េងប៉ោះ​ពុំ​ត្រឹម​តែមាន​ឥទ្ធិពល​ចំពោះ​រូ​បស​ម្ជ​ស្សប៉ុ​ណ្ណោះ​ទេ តែ​នៅ​ជំនួយ​សរីរាង្គ​ប្រឆាំង​តប​ជំងឺ​តម្កាត់​ជាច្រើន​។​

១-​ជំនួយ​រំលាយ​អាហា​រៈ​
​ដោយសារ​សម្បូរ rutin, beta- Carotene, វីតាមីន B និង​ជាពិសេស​បរិមាណ​វីតាមីន P ច្រើន​បំផុត​ក្នុង​បណ្តា​បន្លែ​, ហេតុនេះ​ប៉េងប៉ោះ មាន​ឥទ្ធិពល​ការពារ​សរសៃ​ឈាម​, បន្ថយ​សម្ពាធ​ឈាម​, ជំនួយ​រំលាយ​អាហារ ។​

២-​ការពារ​សរសៃឈាម​បេះដូងៈ​
​សារជាតិ lycopene ក្នុង​ប៉េងប៉ោះ ផ្ទុក​ពពួក​វីតាមីន និង​សារជាតិ​រ៉ែ មាន​ឥទ្ធិពល​ការពារ​សរសៃ​ឈាម​, ធ្វើឱ្យ​ថយចុះ​គ្រោះថ្នាក់​របស់​ជំងឺ​សរសៃឈាម​បេះដូង​។​

៣-​បង្ការ​មហារីកៈ​
​សារជាតិ lycopene នៅមាន​លទ្ធភាព​អុកស៊ីតកម្ម​ពិសេស ដែល​អាច​កម្ចាត់​ពពួក​ម៉ូលេគុល​សេរី និង​អាច​ការពារ​កោសិកា​ទប់ស្កាត់​ដំណើរការ​ប្រែប្រួល​របស់​ជំងឺមហារីក​។ ប៉េងប៉ោះ​ពុំ​ត្រឹម​តែមាន​ឥទ្ធិពល​បង្ការ ឬ​បញ្ចៀស​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ប៉ុណ្ណោះ​ទេ តែ​នៅ​អាចធ្វើឱ្យ​ថយចុះ​ការ​ប្រឈម​កើត​ជំងឺមហារីក​មួយចំនួន​ទៀត ដូចជា​មហារីក​ក្រពេញ​លំពែង មហារីក​ពោះវៀន មហារីក​បំពង់ក មហារីក​ដោះ​... ។​

៤-​ប្រឆាំង​ជរាភាពៈ​
​វីតាមីន C ក្នុង​ប៉េងប៉ោះ មាន​ឥទ្ធិពល​បំបាត់​ភាព​ស្រេក​, ជំនួយ​រំលាយ​អាហារ​, ធ្វើឱ្យ​ត្រជាក់​ឈាម​, សម្រួល​ថ្លើម , បញ្ចុះ​សម្ពាធ​ឈាម​។ អាស្រ័យ​ហេតុ​នោះ ប៉េងប៉ោះ​ជា​អាហារ​ជំនួយការ​ព្យាបាល​យ៉ាង​ល្អ​សម្រាប់​អ្នកមាន​ជំងឺលើសឈាម ឬ​ជំងឺ​តម្រងនោម​។ ទទួលទាន​ប៉េងប៉ោះ​ច្រើន​មាន​ឥទ្ធិពល​ប្រឆាំង​ជរាភាព​, ជួយ​ឱ្យ​ស្បែក​ស​ដូច​ធម្មជាតិ ។​

៥-​ល្អ​សម្រាប់​អ្នក​រលាក​តម្រងនោម​
​ក្នុង​ប៉េងប៉ោះ នៅមាន​សារជាតិ​ទឹក​ច្រើន សម្រួល​ដល់​ការ​បត់ជើងតូច ហេតុនេះ​ក៏​សមស្រប​សម្រាប់​អ្នក​រលាក​តម្រងនោម​ទទួលទាន ៕

មិន​ចង់​កើត​ផ្តាសាយ ម្នាស់​ជួយ​បាន​

ម្នាស់​ជា​ផ្លែឈើ​ដ៏​សាមញ្ញ​មួយ ហើយ​តម្លៃ​ក៏​មិន​ថ្លៃ​ដែរ ប៉ុន្តែ​បើ​និយាយ​ពី​គុណប្រយោជន៍​វិញ គឺ​មិន​ចាញ់​ផ្លែឈើ​ថ្លៃៗ​ផ្សេងទៀត​ដែរ​។​

១-​ទប់ស្កាត់​ផ្តាសាយៈ​
​វីតាមីន C
​ជា​សារធាតុ​អាហារ​ដែល​ជួយ​បង្កើន​ភាពខ្លាំង​ទៅ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ ហើយ​ម្នាស់​ក៏មាន​វីតាមីន C ខ្ពស់​បើ​ធៀប​និង​ផ្លែឈើ​ដែលមាន​វីតាមីន C ដទៃទៀត​។ ដូច្នេះ​អ្នក​ដែល​ទទួលទាន​ម្នាស់​ជាប្រចាំ ទើប​អស់​កង្វល់​រឿង​ផ្តាសាយ​។​

២-​ការពារ​រោគ​ប្រគ្រីវៈ​
​ម្នាស់​ក៏មាន​ប៉ូ​តា​ស្យូ​ម​ខ្ពស់ ជួយ​ការពារ​កុំ​ឲ្យ​កើតរោគ​ប្រគ្រីវ និង​បន្ថយ​សម្ពាធ​ឈាម​បានល្អ ដូច្នេះ​អ្នក​ដែលមាន​សម្ពាធ​ឈាម​ខ្ពស់ សូមកុំ​ភ្លេច​ទទួលទាន​ម្នាស់​។​

៣-​ការពារ​ដំបៅក្លាយៈ​
​ជាតិ​ជូរ​របស់​ម្នាស់ ជា​ឱសថ​សម្លាប់​មេរោគ ជួយ​ឲ្យ​ដំបៅ​ដែល​កំពុងតែ​ដរ​មិន​រាលដាល​ក្លាយជា​ដំបៅ​ធំ​។ 

៤-​ជួយ​រំលាយ​អាហា​រៈ​
​អង់​ហ្ស៊ី​ម​របស់​ម្នាស់ ជា​ភ្នាក់ងារ​រំលាយ​អាហារ​ដ៏​ពូកែ​មួយ​។ ប្រសិន​អ្នក​ទទួលទាន​ចំ​លើ​អាហារ​ដែល​ពិបាក​រំលាយ ដូចជា​សាច់គោ​ជាដើម អ្នក​គ្រាន់តែ​ទទួលទាន​ម្នាស់​តាម​ក្រោយ​ប្រមាណ ៣​ទៅ​៤ ចំណិត​នោះ អាកា​រៈ​ហើមពោះ នឹងមិន​មក​រំខាន​អ្នក​ឡើយ​។​