Translate

តើបេះដូង ច្របាច់ឈាម ប៉ុន្មានលីត្រ ក្នុងមួយនាទី ដើម្បីចិញ្ចឹម រាងកាយមនុស្ស?



ជាញឹកញាប់មនុស្សចាត់ទុក បេះដូងហាក់បីដូចជា ទីកន្លែងនៃការ រំជួលចិត្ដធំៗ មួយចំនួន។ បុគ្គលដែលរឹងប៉ឹងខ្លាំង អាចត្រូវបាន ពណ៌នាថាមានបេះដូងធំ ។ បុគ្គលដែលមាន ការខក ចិត្ដក្នុង រឿងស្នេហាអាច ត្រូវបានពណ៌នា ថាមានបេះដូងខ្ទេចខ្ទាំ ឬប្រេះ ស្រាំ។ បេះដូងគឺជាសរីរាង្គសាច់ដុំ ដែលមានសារៈសំខាន់ សំរាប់អាយុជីវិត ពីព្រោះវាសប់បាញ់ ឈាមកាត់ពេញ សារពាង្គកាយ។ ការរំជួលចិត្ដ (emotions) គឺជាផលិតផល នៃមុខងារខួរក្បាល មិនមែនមុខងារ បេះដូងនោះទេ។

វត្ថុរាវហូរកាត់បំពង់ទុយយោ តែក្នុងករណីវាត្រូវបង្ខំឱ្យ ហូរតែប៉ុណ្ណោះ។ កម្លាំងបង្ខំជាទូទៅ ត្រូវបានបង្កើតឡើងដោយ ស្នប់ ដែលបង្កើនវត្ថុរាវ នៅកន្លែងស្នប់ឱ្យខ្ពស់ជាង សម្ពាធឈាមនៅក្នុង បំពង់ទុយយោ។ ដូច្នេះវត្ថុរាវហូរ ពីស្នប់កាត់បំពង់ទុយ យោ ពីតំបន់ដែលមាន សម្ពាធខ្ពស់ទៅតំបន់ ដែលមានសម្ពាធទាបជាង។ ប្រសិនបើបង្កើត ដោយស្នប់កើនឡើង លំហូរនៃ វត្ថុរាវកាត់បំពង់ ទុយយោក៏កើនឡើង។ ប្រសិនបើបង្កើត ដោយស្នប់ថយចុះ លំហូរនៃវត្ថុរាវកាត់ បំពង់ទុយយោក៏ថយ ចុះ។

ដូចស្នប់ដែលបង្ខំទឹកឱ្យ ហូរកាត់បំពង់ទុយយោ បេះដូងធ្វើការ កន្ដ្រាក់យ៉ាងខ្លាំងដើម្បី សប់ឈាមហូរ កាត់សរសៃឈាម នៃសារពាង្គកាយ ។ នៅពេលសំរាក បេះដូងរបស់បុគ្គល ដែលមានសុខភាពល្អ ម្នាក់សប់ឈាមប្រហែលជា ៥ លីត្រ ក្នុងមួយនាទី។ សំរាប់មនុស្សភាគច្រើន បេះដូងបន្ដក្នុងល្បឿង ប្រហែលហ្នឹងសំរាប់ រយៈពេលជាង ៧៥ ឆ្នាំ, ហើយក្នុងអំឡុងរយៈកាលខ្លី នៃការធ្វើលំហាត់ប្រាណខ្លាំង បរិមាណឈាមដែលត្រូវ បានសប់បាញ់ចេញ ក្នុងមួយនាទីកើនឡើងជាច្រើនដង ។

ប្រសិនបើបេះដូងបាត់បង់ សមត្ថភាពសប់បាញ់ ចេញរបស់វា សំរាប់រយៈពេលតែ ២-៣ នាទី លំហូរឈាមកាត់ សរសៃឈាមត្រូវ ឈប់ ហើយជីវិតរបស់បុគ្គលនោះ គឺឋិតនៅក្នុងភាពគ្រោះថ្នាក់។

តាមពិតទៅ បេះដូងមួយគឺជាស្នប់ពីរ។ ចំហៀងខាងស្ដាំ នៃបេះដូងសប់បាញ់ ឈាមចេញទៅសួត ហើយត្រឡប់ទៅចំ ហៀងខាងឆ្វេងនៃបេះដូង កាត់សរសៃនៃ របត់ឈាមសួត (pulmonary circulation) ។ ចំហៀងខាង ឆ្វេងនៃបេះដូង សប់បាញ់ឈាមចេញ ទៅជាលិកាផ្សេងទៀត ទាំងអស់នៃសារពាង្គកាយ ហើយត្រឡប់ទៅ ចំហៀងខាងស្ដាំនៃ បេះដូង កាត់សរសៃ នៃរបត់ឈាមទូទៅ (systemic circulation)៕

No comments:

Post a Comment