Translate

វិធី​ថែទាំ​ស្បែក​មុខ​ដោយ​ចំណាយពេល​តិច​


ប្រសិនបើ​អ្នក​គ្មាន​ពេលវេលា​គ្រប់គ្រាន់  សម្រាប់​ថែទាំ​ស្បែក​មុខ​របស់​អ្នក​ទេនោះ យើង​មាន​វិធី​ណែនាំ​ដូចខាងក្រោម​៖
១)-​លាប​ឡេ​បំប៉ន​: ការ​លាប​ឡេ​បំប៉ន ចំណាយ​ពេលវេលា​ត្រឹមតែ ៥​នាទី​ប៉ុណ្ណោះ តែ​វា​ជួយផ្តល់​សារជាតិ​អាហារ ទៅ​ចិញ្ចឹម​ស្បែក​បាន​ពេញ​មួយថ្ងៃ​។ អ្នក​លាប​ឡេ​បំប៉ន និង​អ្នក​មិនបាន​លាប​ឡេ​បំប៉ន​ស្បែ​កមុខ មាន​លក្ខណៈខុស​គ្នាច្រើន​។ ដូច្នេះ​រយៈពេល​ត្រឹមតែ ៥​នាទី មិនគួរ​ឲ្យ​ខកខាន​នោះឡើយ​។​
២)-​ស្ប្រៃ​យ៍​ទឹករ៉ែ​: ប្រសិនបើ​គ្មាន​ពេល​មើលថែទាំ​ស្បែក​ទេនោះ សុំ​តែ​រយៈពេល​មួយ​នាទី​ប៉ុណ្ណោះ សម្រាប់​បាញ់​ស្ប្រៃ​យ៍​ទឹករ៉ែ ឲ្យ​សព្វ​ផ្ទៃមុខ​របស់​អ្នក​រួច​ផ្តិត​វា​ចេញ​ដោយ​ថ្នមៗ​។ វិធី​នេះ​ទោះបី​អ្នកយក​ទៅប្រើ​នៅ​កន្លែងធ្វើការ ក៏​គ្មាន​អ្នកណា​រិះគន់​ដែរ ជាពិសេស​វិធី​ងាយស្រួល​បែបនេះ អ្នក​អាច​ធ្វើបាន​ពេញ​មួយថ្ងៃ​តែម្តង​។​
៣)-​ទទួលទាន​ទឹកស្អាត​រៀងរាល់​ម៉ោង​: ប្រសិនបើ​មិនបាន​ទទួលទាន​រៀងរាល់​ម៉ោង​នោះទេ យ៉ាងហោចណាស់​ក៏បាន​មួយថ្ងៃ ពី ៦​ទៅ​៨ កែវ​ដែរ ដើម្បី​ជួយ​រក្សា​តុល្យភាព​នៃ​បរិ​មាណទឹក​ដែលរ​ត់ទៅ​ចិញ្ចឹម​រាងកាយ​។ ចំណែក​រឿង​ទឹកតែ ឬ​កាហ្វេ​វិញ​នោះ វា​មានតែ​ជួយ​ជំរុញ​ឲ្យ​ស្បែក​ឆាប់​ស្ងួត​ក្រៀម​ទៅវិញ​ទេ បើ​អ្នក​ស្រលាញ់​ស្បែក គួរ​ចៀសវាង​។​
៤)-​កុំ​ប្រើ​ដៃ​ស្ទាបអង្អែល​ស្បែ​កមុខ​: បើសិន​គេ​ប្រើ​មីក្រូ​ទស្សន៍ ពិនិត្យមើល​លើ​ដៃ​នោះ គេ​នឹង​ឃើញ​នៅលើ​បាតដៃ ពោរពេញ​ទៅដោយ​ពពួក​មេរោគ​ច្រើន​សន្ធឹកសន្ធាប់​ផ្តុំគ្នា​នៅ​ទីនោះ​។ ដូច្នេះ​អ្នក​ដែល​ចូលចិត្ត​ប្រើ​បាតដៃ ម្រាមដៃ ត្រដុស​ទៅលើ​ស្បែក​មុខ​ដោយ​គ្មាន​ការចាំបាច់​ទេនោះ វា​ស្មើនឹង​ជួយ​នាំ​រោគ (​មុន​) មុខ​ទៅលើ​ស្បែ​កមុខ​។ ប្រសិនបើ​អ្នក​នឹក​បារម្ភ​ថា ស្បែក​មុខ​ឡើង​ខ្លាញ់​ច្រើន គ្រាន់តែ​ត្រៀម​ក្រដាសអនាម័យ ទុក​ផ្តិត​នៅលើ​ផ្ទៃមុខ​ដោយ​ថ្នមៗ ក៏​អាចជួយ​បានដែរ​។​
៥)-​ធ្វើ​ចលនា​សាច់ដុំ​ផ្ទៃមុខ​: ធ្វើ​ចលនា​សាច់ដុំ​ផ្ទៃមុខ ឲ្យ​ហាប់​ណែន គ្មាន​ស្នាម​ជ្រីវជ្រួញ ជាពិសេស​ស្នាម​ជ្រួញ​នៅត្រង់​កន្ទុយភ្នែក​ទាំងសងខាង អាចធ្វើ​ដោយ​មិន​ពិបាក​។ វិធី​ណែនាំ គឺ​អង្គុយ​ដកខ្លួន​ឲ្យ​ត្រង់ រួចហើយ​ហាមាត់​ស្រែក​បញ្ចេញ​សំឡេង អា អ៊ី អេ អូ យូ ដោយ​ស្រែ​កមួយៗ ត្រង់​មួយ​ពាក្យៗ​ឲ្យ​បាន ១០ ដង​។ ខណៈពេល​ធ្វើ គួរ​ហាមាត់​ឲ្យ​អស់ រហូតដល់​មាន​អារម្មណ៍​ថា សាច់ដុំ​នៅលើ​ផ្ទៃមុខ​ធ្វើ​ចលនា​។​
៦)-​ជូត​សម្អាត​គ្រឿងសម្អាង​: គ្រឿងសម្អាង​ដែល​នៅ​សេសសល់​លើ​ផ្ទៃមុខ វា​នឹងធ្វើ​ឲ្យ​រន្ធ​រោម​លើ​ផ្ទៃមុខ​ស្ទះ​ងាយ​បំផុត​។ ផល​អាក្រក់​កើតឡើង​តាម​ក្រោយ​ទៀត​គឺ​រោគ (​មុន​) មុខ​ចាប់ផ្តើម​លេច​មក​ដូច​ផ្សិត ហើយ​ទាមទារ​ចំណាយពេល វេលា​រាប់​ខែ ទើប​ធូរស្រាល ប៉ុន្តែ​បើ​អ្នកចំណាយ​ពេលវេលា​ជូត​គ្រឿងសម្អាង​សម្អាត​ត្រឹមតែ ១​នាទី បញ្ហា​បែបនេះ​លេង​កើតមាន​ឡើងមក​រំខាន​ចិត្ត​អ្នក​ទៀតហើយ​។​
៧)-​កុំ​ភ្លេច​យក​ក្រដាស​ជូត​មុខ​តាម​ខ្លួន​: នៅពេល​ផ្ទៃមុខ​ឡើង​ជាតិ​ខ្លាញ់ ស្ត្រី​ខ្លះ​មានចិត្ត​អន្ទះសារ រហូត​ប្រញាប់ប្រញាល់ ប្រើ​គ្រឿងសម្អាង លុបបំបាត់​ដើម្បី​រក្សា​ភាព​រលើបរលោង​នៃ​ស្បែ​កមុខ ប៉ុន្តែ​វិធី​នេះ​វា​ស្មើនឹង​ការ​ផ្អាប់​វត្ថុ​ស្មោគគ្រោក​នៅលើ​ស្បែ​កមុខ​។ ទោះបី​វា​មិន​បង្ក​រោគ​(​មុន​)​ក្តី តែ​សុខភាព​ស្បែក​មុខ​របស់​អ្នក​កាន់តែ​ចុះខ្សោយ​ជារឿយៗ​។​
​ដូច្នេះ​មុនពេល​អ្នក​លាប​គ្រឿង​សម្អាត គួរប្រើ​ក្រដាសអនាម័យ ផ្តិត​ថើៗ សម្អាត​គ្រឿងសម្អាង​ចាស់ៗ​នៅលើ​ស្បែ​កមុខ​ឲ្យ​អស់​រហូតដល់​មាន​ទំនុកចិត្ត​ថា ស្បែក​ជ្រះ​ស្អាត​ហើយ ទើប​ចាប់ផ្តើម​លាប​សារជាថ្មី​។​

No comments:

Post a Comment