Translate

ក្រូចឆ្មារ​ជួយ​សម្រក​ទម្ងន់​បាន​ឆាប់​


-​ផ្លែក្រូច​ឆ្មារ ត្រូវបាន​គេ​សន្ម​ត់​ថា  មានគុណ​ភាព​ជួយ​សម្រក​ទម្ងន់​បាន​រហ័ស​ទាន់​ចិត្តល្អ​បំផុត ប្រសិនបើ​លោកអ្នក​ធ្វើតាម​គោលការណ៍​ទម្ងន់​ទាំងបី​ចំណុច​ដូចខាងក្រោម​នេះ ៖
១-​ទទួលទាន​ទឹកក្រូច​ឆ្មារ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​រាល់​ព្រឹកៈ     ​វិធី​នេះ​ជួយ​ភ្ងោ​ច​ប្រព័ន្ធ​រំលាយ​អាហារ ឲ្យ​បំពេញ​តួនាទី​កាន់តែ​ល្អប្រសើរ​ឡើង ព្រោះ​ផ្លែ​ក្រូចឆ្មារ​ប្រមូលផ្តុំ​ទៅដោយ​វីតាមីន C ច្រើន​បំផុត​។ ក្រូចឆ្មារ​មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​អាកា​រៈ​គ្រុនក្តៅ​តែប៉ុណ្ណោះ​ទេ តែបើ​តាម​លទ្ធផល​ពិសោធន៍​ពី​សាកលវិទ្យាល័យ អា​រី​ហ្សូ​ណា បាន​ណែនាំ​ថា អ្នក​ដែល​ទទួលទាន​ផ្លែឈើ និង​បន្លែ​ដែល​ពោរពេញ​ទៅដោយ​វីតាមីន C ក្នុង​បរិមាណ​ច្រើនៗ មាន​ប្រយោជន៍​ជួយ​ប្រព័ន្ធ​រំលាយ​អាហារ ព្រមទាំង​ជួយ​សម្រក​ទម្ងន់​មាន​ប្រសិទ្ធភាព​ជាង​វិធី​ដទៃ​ទៀតផង​។
​ពិសេស​ជាងនេះទៅទៀត ទឹកក្រូច​ឆ្មារ ជួយ​ឲ្យ​រាងកាយ មានលទ្ធភាព ស្រូបយក​កាល់ស្យូម​ស្តុក​ទុក នៅក្នុង​កោសិកា​ខ្លាញ់​ទៀតផង​។ លទ្ធផល​ពិសោធន៍ បានបង្ហាញ​ឲ្យ​ឃើញ​ទៀតថា កាល់ស្យូម​ដែលមាន​នៅក្នុង​កោសិកា​ខ្លាញ់​ក្នុង​បរិមាណ​កាន់តែច្រើន វា​កាន់តែ​ជួយ​ដុត​កម្លោច​សារជាតិ​ខ្លាញ់​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​។​
២-​ទទួលទាន​បន្លែ​ផ្លែឈើ​យ៉ាងហោចណាស់​ក្នុង​មួយថ្ងៃ​៥​ប្រភេទ ព្រោះ​បន្លែ​ផ្លែឈើ​គ្រប់​ប្រភេទ មាន​បរិមាណ​កា​ឡូ​រីតិ​ច​បំផុត តែ​វា​សម្បូរ​ទៅដោយ​វីតាមីន រ៉ែ​ធាតុ កាក​សរសៃ និង​សារជាតិ​អាហារ​គ្រប់គ្រាន់ ដើម្បី​ជួយ​សម្រួល​តុល្យភាព​នៃ​អ័រម៉ូន​ក្នុង​រាងកាយ ព្រមទាំង​ជួយ​ឲ្យ​ប្រព័ន្ធ​សរសៃប្រសាទ មាន​ដំណើរការ​កាន់តែ​រលូន​ទៀតផង ។​
៣-​កែសម្រួល​តុល្យភាព​នៃ​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាមៈ​
​ដោយ​ប្រើ​វិធី​ច្របាច់​ទឹកក្រូច​ឆ្មារ ទៅក្នុង​អាហារ​ទទួលទាន​រាល់ពេល ឬក៏​ប្រើ​សម្បក​ក្រូចឆ្មារ​ផ្សំ​ក្នុង​គ្រឿង​ស៊ុប ហើយ​បើ​ប្រើ​អាហារ​ប្រភេទ​សាច់​ត្រី ក៏​មិនគួរ​ភ្លេច​យក​ទឹក​ក្រូចឆ្មារ​បន្តិចបន្តួច ច្រូច​ទៅលើ​សាច់​ត្រី​ផងដែរ​។ ក្រៅពីនេះ នៅពេល​ទទួលទាន​សាច់មាន់ ក៏​អាច​ប្រើ​វិធី​នេះ​បាន​ដូចគ្នា​ផងដែរ​។ ចំណុច​ពិសេស​របស់​ក្រូចឆ្មារ​គឺជា​តិ​កាក​សរសៃ​របស់​វា​ជួយ​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ​ហើយ​ថែមទាំង​ជួយ​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​ នៅក្នុង​ឈាម​ឲ្យ​ស្រក​ចុះ​ទៀតផង​។
​បើតាម​លទ្ធផល​ពិសោធន៍​របស់ America College of nutrition បាន​រាយការណ៍​ថា កាបូ​អ៊ី​ដ្រា​ត ដែល​រកឃើញ​នៅលើ​ផ្ទៃ​សម្បក​ក្រួច​ឆ្មារ អាចជួយ​កម្ចាត់​ចំណង់​អាហារ​ថយចុះ​បាន​រហូតដល់ ៤​ម៉ោង​។ សម្បក​ក្រូចឆ្មារ គឺជា​ប្រភព​បណ្តុំ​ទៅដោយ​កាក​សរសៃ​ប្រភេទ​ល្អ​ច្រើន​បំផុត ដែល​ជួយ​ជំរុញ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​មាន​សមត្ថភាព បឺត​ស្រូបយក​សារជាតិ​ស្ករ បាន​កាន់តែ​រហ័ស ក្រោយពេល​ទទួលទាន​រួច​។​

No comments:

Post a Comment