
ការស្រាវជ្រាវជាច្រើន បានមើលពីឥទ្ធិពលវិជ្ជមាន លើបេះដូង និងផ្នែកដទៃទៀត នៅក្នុងខ្លួនមនុស្ស ផឹកស្រា និងភេសជ្ជៈ ដែលមានជាតិអាល់កុល ផ្សេងទៀត។ ប៉ុន្តែហានិភ័យទៅ លើសុខភាពក៏មានដែរ ដូចដែលយើងបាន ដឹងយ៉ាងច្បាស់ថា វាអាចគំរាមកំហែង ដល់អាយុជីវិតដែលរួមមាន ការគ្រោះថ្នាក់ ដោយសារការបើកបរ ក្នុងពេលស្រវឹង និងអាចញៀនជាដើម។
អត្ថប្រយោជន៍
ការផឹកស្រាក្នុង កម្រិតមធ្យមត្រូវ បានផ្សារភ្ជាប់ជាមួយ នឹងលទ្ធផលល្អ។ វេជ្ជបណ្ឌិត ស៊ូសានស្តេន ប៊ូម (Suzanne Steinbaum) ជាប្រធានផ្នែកជំងឺបេះដូង និងស្ត្រីនៅមន្ទីរពេទ្យ Lenox Hill ក្នុងទីក្រុងញូវយ៉ក និងជាអ្នកនាំពាក្យ អោយសមាគមន៍បេះដូង អាមេរិកបាននិយាយថា ស្រាជាពិសេសស្រាក្រហម ដែលមាន resverato, ប្រឆាំងនឹងអុកស៊ីតកម្ម, bioflavonoids និង polyphenols ដែលធាតុផ្សំទាំងនេះ ជួយអោយសរសៃឈាមរីក និងបន្ថយការរលាក។
លោកបាននិយាយថា ស្រាអាចជាផ្នែកមួយ នៃចំណីអាហារ ដែលផ្តល់នូវសុខភាពបេះដូង ប្រសិនបើអ្នកទទួលទាន វាដោយត្រឹមត្រូវ។ អ្នកស្រាវជ្រាវដទៃ ទៀតបានសម្គាល់ឃើញថា ប៉ុន្តែការទទួលទាន ស្រាដោយត្រឹមត្រូវអាច មានន័យថាជាការទទួលទាន ទាបជាងអ្វីដែលអ្នកគិត។
អាលីហ្សាប៊ែតកូវាស (Elizabeth Kovacs) ជាប្រធាននៃកម្មវិធីស្រាវជ្រាវ អាល់កុលក្នុងសាកល វិទ្យាល័យវេជ្ជសាស្ត្រ Loyola ក្នុងទីក្រុង ឈីកាហ្គូបានពន្យល់ថា ការទទួលស្រាកម្រិត មធ្យមចំពោះស្ត្រី គឺមួយកែវក្នុងមួយថ្ងៃ និងសម្រាប់បុរសវា គឺ២កែវក្នុងមួយថ្ងៃ។
ស្តេនប៊ូមបានចង្អុលបង្ហាញថា អ្នកគួរតែប្រុងប្រយ័ត្ន នៅពេលដែលក្នុង ការទទួលទានពីព្រោះ ការទទួលទានមួយ ឬពីរកែវនៃស្រានៅ ភោជនីយដ្ឋានអាច ជាកែវដែលធំ។
លោកបានបន្ថែមថា អត្ថប្រយោជន៍នៃស្រា ត្រូវបានដាក់កំណត់ ហើយវានឹងមានប្រយោជន៍ ប្រសិនបើអ្នកទទួលទាន វាក្នុងកម្រិតមួយទាប ដែលជួយអ្នកមិនឲ្យ ប្រើថ្នាំមួយចំនួនមិន មានបញ្ហាថ្លើម ឬលំពែង។ អ្នកជំនាញបានយល់ស្របថា មិនមានអត្ថប្រយោជន៍ នៃស្រាណាដែលជា ហេតុផលគ្រប់គ្រាន់ ដើម្បីចាប់ផ្តើមការ ទទួលទានស្រានោះទេ។
ស្តេនប៊ូមបាននិយាយថា ប្រសិនបើអ្នកមិនចេះ ទទួលទានវានោះទេ, សូមកុំចាប់ផ្តើមទទួលទាន វាដើម្បីសុខភាពអោយសោះ។ អ្នកអាចញ៉ាំអាហារ ដែលផ្តល់សុខភាពដូចជាបន្លែ, ផ្លែឈើវិញ។ អ្នកកុំទទួលទានស្រា ដើម្បីការពារបេះដូង របស់អ្នកអោយសោះ។
គុណវិបត្តិ
ស្តេនប៊ូមបានសង្កត់ធ្ងន់ថា បរិមាណតិចនៃស្រា អាចជួយបេះដូង, បរិមាណច្រើនមិនជួយ អោយប្រសើរ នោះទេ។ គាត់បានបន្ថែមថា ស្រាអាចបង្កើនកម្រិតទ្រីក្លីសេរីត, ប៉ះពាល់ដល់ជាតិខ្លាញ់ ដែលត្រូវបានរកឃើញ នៅក្នុងឈាមហើយ វាអាចនាំអោយកើន ឡើងសម្ពាធឈាមផងដែរ។
មនុស្សមួយចំនួន ទំណងជាមានបញ្ហាបេះដូង ដែលបណ្តាលអោយ មានចង្វាក់បេះដូងលោត មិនស្មើគ្នានៅពេល ដែលផឹកស្រាច្រើន ប៉ុន្តែមនុស្សមួយចំនួន អាចទទួលទាន វាក្នុងបរិមាណតិច ដោយមិនមាន បញ្ហានោះទេ។
ស្តេនប៊ូមបានសម្គាល់ឃើញថា ការទទួលទានជាតិស្រា ខ្ពស់អាចនាំអោយឡើងទម្ងន់ និងជាតិស្រាអាច ធ្វើអោយ ប៉ះពាល់ដល់តម្រងនោម និងថ្លើមផងដែរ ជាពិសេសចំពោះអ្នក ដែលកំពុងប្រើប្រាស់ ថ្នាំមួយចំនួន ដូចជាថ្នាំ statins ដើម្បីបន្ថយកូឡេស្តេរ៉ុល ឬថ្នាំបំបាត់ការឈឺចាប់ដូចជា Acetaminophen (Tylenol) ជាដើម។
បន្ថែមពីលើនេះទៅទៀត ការស្រាវជ្រាវថ្មីៗបាន ផ្សារភ្ជាប់ការទទួលទាន ជាតិស្រា គឺបង្កើនហានិភ័យ នៃជំងឺមហារីកមួយចំនួន, ជំងឺហឺត និងអាឡែស៊ី។ ស្រាក៏អាចបណ្តាល អោយមានបញ្ហាដល់ អ្នកដែលប្រើថ្នាំបន្ថយ ជាតិស្ករនៅក្នុងឈាម ដូចជា ថ្នាំអាំងស៊ុយលីន ដោយសារតែវាអាច បណ្តាលអោយជាតិស្ករ នៅក្នុងឈាមធ្លាក់ចុះ ខ្លាំងនិងធ្វើអោយគ្រោះថ្នាក់។
លទ្ធផលអាក្រក់បំផុត មួយចំនួននៃការទទួលទាន ស្រារួមមានការញៀន, ការពុល, ការខូចខាតខួរក្បាល, មានអំពើហិង្សា និងគ្រោះថ្នាក់នៅពេលបើកបរ។ លោកវេជ្ជបណ្ឌិត កូវាសបាននិយាយថា ស្រាបង្កើនឪកាស គ្រោះថ្នាក់នៅពេលបើកបរ, ប្រើអំពើហិង្សាទៅអ្នកដទៃ, ចម្លងជំងឺកាមរោគ, ការមានផ្ទៃពោះ ដោយមិនចង់ បានជាដើម។
លោកបានសម្គាល់ឃើញថា ស្រាដើរតួនាទី១/៣នៃ ការគ្រោះថ្នាក់ចរាចរណ៍ និងដោយយោងតាម មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាមេរិក បានអោយដឹងថា វាជាកត្តាមួយនៃ២/៣ ដែលបង្កអោយមាន អំពើហិង្សា។ លោកបានបន្ថែមថា វាជារឿងសំខាន់ដែល មនុស្សត្រូវបានគេ បញ្ជាក់អំពីឥទ្ធិពល របស់ស្រាលើខ្លួន របស់ពួកគេ ដូចនេះពួកគេអាចត្រូវ បានរៀបចំដើម្បីមិន ទទួលទានឬទទួលទាន ប្រកបដោយការទទួលខុសត្រូវ។ អត្ថប្រយោជន៍នៃការ ទទួលទានស្រា គឺទាបបើធៀបនឹងហានិភ័យ៕
No comments:
Post a Comment