
ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ក្នុងចំណោមអ្នកជក់បារី, មុខងាររបស់សួត អាចថយចុះ លឿនចំពោះអ្នកដែលមាន ការខ្វះវីតាមីន D ជាងអ្នកដែលមាន កម្រិតវីតាមីន D ធម្មតា។ វេជ្ជបណ្ឌិត ណេនស៊ី លេន (Nancy Lange) នៃមន្ទីរពិសោធន៍ Channing ក្នុងទីក្រុងប៊ូស្តុនបាន និយាយថា វីតាមីន Dអាចផ្តល់អោយមាន ការការពារតិចតួចក្នុងការ ប្រឆាំងនឹងការខូចខាតសួត ដែលកើតមានឡើងពីការជក់បារី។
លោកវេជ្ជបណ្ឌិតបាននិយាយថា ប្រសិនបើការស្រាវជ្រាវនេះ ត្រូវបានចម្លងចេញពី ការស្រាវជ្រាវដទៃ, ថ្នាំគ្រាប់វីតាមីន D អាចមានសក្តានុពុល ខ្ពស់ដើម្បីផ្តល់ការការពារប្រឆាំង នឹងការខូចខាត មុខងាររបស់សួត ដែលត្រូវបានបង្កឡើង ដោយការជក់បារី។ លោកបាន សង្កត់ធ្ងន់ថា ប្រសិទ្ធភាពគឺទាប និងការធ្វើអន្តរាគមន៍សំខាន់បំផុត, ទាំងមុខងារសួត និងសុខភាពរួម, គឺសម្រាប់អ្នកដែល ឈប់ជក់បារី។ ការស្រាវជ្រាវត្រូវបាន ចេញផ្សាយនៅក្នុង American Journal of Respiratory and Critical Care Medicine។
ចំពោះការស្រាវជ្រាវ, ក្រុមរបស់លេនបានមើលទៅ បុរសជនជាតិស្បែកស ជាង៦០០នាក់។ ក្នុងចំនោមបុរសទាំងអស់នោះ, អ្នកស្រាវជ្រាវបានមើល ទៅលើការផ្សារភ្ជាប់គ្នា រវាងវីតាមីន D និងមុខងាររបស់សួត។ ការតាមដានរយៈពេល២០ឆ្នាំ, អ្នកស្រាវជ្រាវបាន រកឃើញថា មុខងាររបស់សួត ក្នុងចំណោមអ្នកជក់បារី ដែលមានកម្រិតវីតាមីន D ធម្មតាគឺមានភាព យ៉ាប់យឺនតិចជាង អ្នកជក់បារីដែលមាន កម្រិតវីតាមីន D ទាប។
អ្នកស្រាវជ្រាវបានសម្គាល់ ឃើញថា ទោះជាយ៉ាងណាក៏ដោយ, វីតាមីន D មិនមានឥទ្ធិពលជាក់លាក់ លើមុខងាររបស់សួត នៅពេលដែលមើល បញ្ចូលគ្នាលើ អ្នកជក់បារី និងអ្នកមិនជក់បារី។ ការកំណត់នៃការស្រាវជ្រាវ រួមមានការគូសចំណាំ ចំនុចសំខាន់ៗរបស់វា និងការប្រែប្រួល កម្រិតវីតាមីន D។វេជ្ជបណ្ឌិត អារុណាប់ ថលវ៉ា(Arunabh Talwar) ជាប្រធាននៃកម្មវិធី ជំងឺសួតនៅ North Shore- LIJ Health System ក្នុងទីក្រុងញូវយ៉ក បាននិយាយថា នេះប្រាប់យើងថា ចំពោះអ្នកជក់បារី, ប្រសិនបើយើងអាច ការពារភាពខ្វះខាត នៃកម្រិវីតាមីន D, យើងអាចពន្យារការធ្លាក់ចុះ ចំពោះមុខងារសួតរបស់ពួកគេ។
លោកបានបន្ថែមថា ទោះបីជាអ្នករាល់គ្នា ថយចុះមុខងារ នៃសួតទៅតាមអាយុ របស់ពួកគេក៏ដោយ, ប៉ុន្តែអ្នកជក់បារីថយចុះ មុខងារសួតរបស់ពួកគេ លឿនជាងអ្នកមិន ជក់បារី។ គាត់បានបន្ថែមថា កង្វះវីតាមីន D ហាក់ដូចជាធ្វើអោយ មុខងារនេះកាន់តែអាក្រក់ទៅៗ។
លោកបាន សង្កត់ធ្ងន់ថា ការប្រើប្រាស់ថ្នាំគ្រាប់វីតាមីន D មិនជំនួសអោយការ ឈប់ជក់បារីនោះទេ។ គាត់បានសម្គាល់ឃើញថា អ្នកជក់បារីក៏កើនឡើង ហានិភ័យសម្រាប់ ការគាំងបេះដូង, ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺមហារីក។
ចំណែកឯវេជ្ជបណ្ឌិត ម៉ៃឃើល ហ៊ូលីក (Michael Holick) ជាសាស្ត្រាចារ្យខាងផ្នែកវេជ្ជសាស្ត្រ, សរីរសាស្ត្រ និងជីវរូបសាស្ត្រនៅ សាកលវិទ្យាល័យ វេជ្ជសាស្ត្រ ប៊ុស្តុនបានបន្ថែមថា វាជារឿងមួយដដែល ជាមួយនឹងការស្រាវជ្រាវ ដទៃទៀតអំពីវីតាមីន D និងមុខងាររបស់សួត។ លោកបានបង្ហាញថា ឧទាហរណ៍, កុមារដែលខ្វះវីតាមីន D ហាក់ដូចជាវិវត្តទៅ ជាការពិបាកដកដង្ហើម និងជំងឺហឺត។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា វាមិនមានការភ្ញាក់ផ្អើល ដែលថាអ្នកជក់បារីដែល ខ្វះវីតាមីន D មានមុខងារសួតថយចុះនោះទេ។ គាត់បានបន្ថែមថា ក៏មានការស្រាវជ្រាវមួយ ចំនួនដែរដែលបានបង្ហាញថា ការជក់បារីបន្ថយ កម្រិតវីតាមីន D។ ហើយថា វាអាចថា វីតាមីន D មានមុខងារក្នុងការរក្សា ជាលិកាសួតអោយ មានមុខងារល្អ៕
No comments:
Post a Comment