Translate

មូលហេតុ ៩យ៉ាងដែល អ្នកត្រូវដេក អោយបានច្រើន



តើការបន្ថែមម៉ោងដេក ដល់ខ្លួនធ្វើអោយជីវិត ផ្លាស់ប្តូរអ្វីខ្លះទៅ? អ្នកឯកទេសនិយាយថា វាប្រហែលជាមានច្រើន។ ការសិក្សាបានបង្ហាញ អោយឃើញថា ចន្លោះពេលរវាងការដេក បានគ្រប់គ្រាន់ និងដេកបានតិចពេក ប្រហែលជាប៉ះពាល់ ដល់សុខភាព អារម្មណ៍ ទម្ងន់ និងជីវិតផ្លូវភេទរបស់អ្នកបាន។

ប្រសិនបើអ្នកដេកពេលយប់ តិចជាង ៧ ឬ៨ម៉ោង យើងមានហេតុផល ៩យ៉ាងដែលអ្នកគួរតែបិទកុំព្យូទ័រ បិទភ្លើង និងចូលដេកអោយបាន លឿនមុនមួយម៉ោងទៅនៅពេលយប់។

១, សុខភាពកាន់តែល្អ

ការទទួលបាននូវដំណេក ពេលយប់ល្អវា នឹងជួយជម្រុញអោយ ប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងជំងឺបាន។ ប៉ុន្តែការសិក្សាក្រោយៗ ទៀតបានរកឃើញថា ការដេកបានតិចមាន ជាប់ទាក់ទងនឹង បញ្ហាធ្ងន់ធ្ងរដល់ សុខភាពមួយចំនួន ដូចជា ជំងឺបេះដូង គាំងបេះដូង ទឹកនោមផ្អែម និងធាត់ជ្រុល។

២, ជីវិតផ្លូវភេទ កាន់តែប្រសើ

ដោយយោងទៅតាម ការប្រមូលទិន្នន័យរបស់ មូលនិធិដេកថ្នាក់ជាតិ (National Sleep Foundation) បានអោយដឹងថា មានប្រជាជនរហូតដល់ ២៦% និយាយថា ជីវិតផ្លូវភេទពួកគេ ហាក់ដូចជាមាន ការពិបាកដោយសារតែ ការអស់កម្លាំង ខ្លាំងពេក។ ជាក់ស្តែងចំពោះមនុស្សប្រុស ការដែលដេកមិនបាន អាចពាក់ព័ន្ធទៅនឹងអ័រម៉ូន Testosterone ថយចុះ។

ពិតណាស់ ការដែលដេកមិន បានគ្រប់គ្រាន់អាចប៉ះពាល់ ទៅដល់ជីវិតស្នេហារ របស់អ្នកតិចតួចដែរ។

៣, មិនសូវមានការឈឺចាប់

ប្រសិនបើអ្នកមានការឈឺចាប់រ៉ាំរ៉ៃ ឬស្រួចស្រាវដោយសារ ការគ្រោះថ្នាក់ថ្មីៗ ការដេកបានគ្រប់គ្រាន់ ប្រហែលជាធ្វើអោយអ្នក មិនសូវមានអារម្មណ៍ឈឺចាប់ ខ្លាំងទេ។ ការសិក្សាជាច្រើនបាន បង្ហាញអោយឃើញ ពីទំនាក់ទំនងមួយ រវាងការដេក មិនបាន និងការឈឺចាប់។ ជាអកុសល្យ ការដែលកំពុងឈឺចាប់ អាចមានការពិបាក ដល់ការដេកដែរ។

៤, កាត់បន្ថយនូវការ ប្រឈមនឹងរបួស

ការដេកបានគ្រប់គ្រាន់ ប្រហែលជាអាចអោយ អ្នកមានសុវត្ថិភាព ប៉ុន្តែការដែលមិន បានដេកសោះអាច បណ្តាលអោយមាន មហន្តរាយធ្ងន់ធ្ងរ ជាច្រើនដូចជា គ្រោះថ្នាក់ចរាចរក្នុង ពេលបើកបរជាដើម។ វិទ្យសា្ថនវេជ្ជសាស្ត្រ (The Institute of Medicine) បានប៉ាន់ប្រមាណឃើញថា គ្រោះថ្នាក់ចរាចរ មួយក្នុងចំនោម ៥នៅសហរដ្ឋអាមេរិកកើតឡើង ដោយសារការបើកបរ ដោយភាពងងុយដេក ហើយមានគ្រោះថ្នាក់ បុកគ្នាប្រហែលជា ១លានករណីក្នុងមួយឆ្នាំ។

៥, អារម្មណ៍ល្អ

ការដេកបានគ្រប់គ្រាន់ ធានាថាអ្នកនឹងចូលចិត្តពន្លឺ ព្រះអាទិត្យដែល ចាំងមកលើខ្លួន។ ប៉ុន្តែអ្នកប្រហែលជា សម្គាល់ឃើញថា នៅពេលអស់កម្លាំង អ្នកទំនងជាមានភាព ឆេវឆាវច្រើនចំពោះ ករណីនេះទៅវិញ ប៉ុន្តែវាមិនទាំងអស់នោះទេ។ វេជ្ជបណ្ឌិត មីនឌេល និយាយថា “ការដេកមិនបាន គ្រប់គ្រាន់ប៉ះពាល់ដល់ ការសម្របសម្រួល អារម្មណ៍របស់ អ្នក។ នៅពេលអស់កម្លាំងខ្លាំង អ្នកទំនងជាខឹងនឹង ចៅហ្វាយនាយ ហូរទឹកភ្នែក ឬចាប់ផ្តើមសើច ដោយមិនបានគ្រប់គ្រងបាន”។

៦, គ្រប់គ្រងទម្ងន់បានកាន់តែល្អ

ការដេកបានគ្រប់គ្រាន់ អាចជួយអោយអ្នក ថែរក្សាទម្ងន់បានយ៉ាងល្អ ប៉ុន្តែការដែលមិនបាន ដេកបែរជាប្រឈមកាន់តែ ខ្លាំងទៅនឹងការឡើង ទម្ងន់ទៅវិញ តើហេតុអ្វីទៅ? បញ្ហាគឺឥរិយាបទមនុស្ស។ ប្រសិនបើអ្នកអស់កម្លាំងខ្លាំង អ្នកប្រហែលជាមិន សូវជាមានថាមពល គ្រប់គ្រាន់នឹងការដើរ ឬចម្អិនអាហារពេលយប់ ពេលត្រឡប់មកពីធ្វើការនោះទេ។

បញ្ហា ផ្សេងៗទៀតគឺជាដំណើរការ ធម្មតារបស់រាងកាយ។ អ័រម៉ូន Leptinsដើរតួរយ៉ាងសំខាន់មួយ ក្នុងការធ្វើអោយអ្នក មានអារម្មណ៍ថា ខ្លួនឆ្អែត។ នៅពេលអ្នកមិនបាន ដេកគ្រប់គ្រាន់ អ័រម៉ូន នេះនឹងធ្លាក់ចុះ។ ជាលទ្ធផល៖ មនុស្សដែលអស់កម្លាំង គ្រាន់តែឃ្លានជាងធម្មតា ហើយហាក់បីដូចជា ចូលចិត្តញ៉ាំអាហារ មានជាតិខ្លាញ់ និងកាឡូរីខ្ពស់ជា ពិសេសទៅវិញ។

៧, ការគិតកាន់តែច្បាស់លាស់

តើអ្នកធ្លាប់ភ្ញាក់ពីដេកក្រោយ ពីមានដេកមិនបាន នៅពេលយប់ដែរ ឬខួរក្បាលកំពុងតែ គិតអ្វីមិនចេញដែរទេ?

វេជ្ជបណ្ឌិត មីនឌេល និយាយថា “ការដែលមិនបានដេកអាច ប៉ះពាល់ដល់របៀប នៃការគិតរបស់អ្នក។ វាធ្វើអោយខូចដល់ភាពឆ្លាតវៃ ការយកចិត្តទុកដាក់ និងការសម្រេចចិត្ត របស់អ្នកបាន”។ ការសិក្សាបានរកឃើញថា មនុស្សដែលមិនបានដេកសោះ មានភាពលំបាកខ្លាំងណាស់ ក្នុងការដោះស្រាយបញ្ហា ឡូហ្សិច ឬគណិតវិទ្យាជាង មនុស្សដែលដេក បានគ្រប់គ្រាន់។ អ្នកស្រីបន្ថែមទៀតថា “ពួកគេក៏ទំនងជាធ្វើ អោយមានកំហុស ដ៏ចម្លែកៗណាស់ដែរ ដូចជា ភ្លេចសោរនៅក្នុងទូរទឹកកកជាដើម”។

៨, ការចងចាំកាន់តែប្រសើ

តើអ្នកធ្លាប់មានអារម្មណ៍ថា ភ្លេចឈឹងដែរទេ? អ្នកគួរតែបន្ទោស ដល់ការមិនបានដេកទៅ។ ការសិក្សាបានបង្ហាញ អោយឃើញថា នៅពេលយើងដេក ដំណើរការណ៍របស់ខួរក្បាល និងការចងចាំនឹង ចូលរួមជាមួយគ្នា ទាំងអស់។ ប្រសិនបើអ្នក មិនបានដេកគ្រប់គ្រាន់ទេ វាហាក់បីដូចជា ការចងចាំទាំងនោះ មិនបានរក្សាទុក នៅនឹងកន្លែងត្រឹមត្រូវទេ គឺអាចភ្លេចទៅវិញបាន។

៩, ប្រព័ន្ធភាពស៊ាំ កាន់តែខ្លាំង

ការទទួលបានដំណេក គ្រប់គ្រប់គ្រាន់ជួយ ការពារកុំអោយមាន ជំងឺផ្តាសាយ មែនទេ? ការសិក្សាជាលើកដំបូង មួយបានធ្វើតេស្ត លើគំនិតមួយនេះ។ អ្នកស្រាវជ្រាវជា ច្រើនបានតាមដាន លើមនុស្សចំនួន ១៥០នាក់ និងទម្លាប់នៃការដេក របស់ពួកគេរយៈពេល ២ សប្តាហ៍។ ក្រោយមកទៀត ពួកគេក៏តម្រូវអោយ ប្រឈមមុខនឹង វីរុសផ្តាសាយ។

អ្នកដែលបាន ដេកពេលយប់បាន ៧ម៉ោង ឬតិចជាងនេះ ទំនងជាអាចកើតជំងឺ រហូតដល់ ៣ដងឯណោះនេះ បើយើងប្រៀបធៀប ចំពោះអ្នកដេកបាន យ៉ាងហោចណាស់ ៨ម៉ោងក្នុងមួយយប់។ ការស្រាវជ្រាវជា ច្រើនទៀតត្រូវតែ កំណត់ពីទំនាក់ទំនង ពិតប្រាកដមួយ ព្រោះការសិក្សាមួយនេះ មានទ្រងទ្រាយតូច និងមានកត្តាផ្សេងៗ ទៀតជះឥទ្ធិពល ទៅលើលទ្ធផល ដែលទទួលបាន៕

No comments:

Post a Comment