Translate

ការ​គេង​តិច ឬ​ច្រើន​ពេក​អាច​បណ្ដាល​ឲ្យ​ខ្សោយ​ប្រាជ្ញា

120718_20b

ក្រុង​ញូវយ៉កៈ លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ បាន​បង្ហាញ​ឲ្យ​ដឹង​ថា ស្រ្តី​ដេក​មិន​គ្រប់​គ្រាន់​អាច​បណ្តាល​ឲ្យ​មាន​ការ​ប្រឈម​មុខ​នឹង​ភាព​ ចាស់​រញី​រញ័រ​មុន​អាយុ​ និង​ជំងឺ​ខ្សោយ​បញ្ញា។
ចំណុច​មួយ​គឺ​ទាក់ទង​នឹង​ការ​ដេក​បាន​តិច​ពេក ឬច្រើន​ពេក​បាន​ធ្វើ​ឲ្យ​ខូច​ប្រព័ន្ធ​ខួរ​ក្បាល​ថយ​ចុះ​ប្រមាណ​ជា​២ឆ្នាំ។ ការ​សិក្សា​បាន​បែង​ចែក​ចំណុច​ជា​ពីរ​ផ្នែក​គឺ​មួយ​ផ្នែក​ចំពោះ​មនុស្ស​ដែល​ ដេក​មាន​ចង្វាក់​ដក​ដង្ហើម​ខុស​ប្រក្រតី​ដោយ​ពួក​គេ​នឹង​មាន​ផលពិបាក​ក្នុង ​ការ​អភិវឌ្ឍ​ការ​គិត។ ចំណែក​មួយ​ផ្នែក​ទៀត​ចំពោះ​អ្នក​ដែល​ដេក​មាន​ចង្វាក់​ដង្ហើម​ធម្មតា​តែ​ដេក ច្រើន​ពេក​ក៏​ត្រូវ​គេ​សន្និដ្ឋាន​ថា អាច​ប៉ះពាល់​ដល់​កម្រិត​នៃ​កោសិកា​ប្រាជ្ញា​ដែរ កើត​ឡើង​ច្រើន​លើ​មនុស្ស​ចាស់។
ការ​សិក្សា​ស្រាវជ្រាវ​មួយ​មាន​ទ្រង់​ទ្រាយ​ធំ​ដោយ​គេ​បាន​ប្រមូល​ទិន្នន័យ​ស្រ្តី​ចំនួន​១៥០០០​នាក់​នៅ​ឯ​មណ្ឌល​សិក្សា​ថែទាំ​សុខភាព​អាមេរិក​ (USNHS)។ ការ​សិក្សា​បាន​ផ្តោត​ទៅ​លើ​ស្រ្តី​ដែល​បាន​ដេក​៥​ម៉ោង ឬ តិច​ជាង ៩​ម៉ោង ឬ ច្រើន​ជាង​ក្នុង​មួយ​ថ្ងៃ។ ស្រ្តី​ដែល​បាន​ដេក​ច្រើន​ពេក ឬ តិច​ពេក​ប្រព័ន្ធ​ខួរ​ក្បាល​នឹង​មាន​ការ​ថយ​ចុះ​ថាមពល​បញ្ញា​២ឆ្នាំ​នេះ។ នេះ​គឺ​ជា​ការ​សិក្សា​មួយ​ដែល​បាន​ធ្វើ​បទ​បង្ហាញ​កាល​ពី​ថ្ងៃ​ចន្ទ​សម្រាប់ ​កិច្ច​ប្រជុំ​ប្រចាំ​មួយ​ឈ្មោះ​ Alzheimer's Association នៅ​ឯទីវេនកូវើរ៕ PR

No comments:

Post a Comment