ត្រូវប្រយ័ត្នពេលដែលអ្នកមានបំណងលេបថ្នាំ ជាមួយពពួកសារជាតិរាវ ដែលពុំមែនជាទឹកស្អាត។ ភេសជ្ជៈជាទូទៅដូចខាងក្រោមនេះ អាចបង្កគ្រោះ ថ្នាក់ដល់ស្លាប់ ពេលគួបផ្សំជាមួយថ្នាំ។
១)ទឹកក្រូចថ្លុងៈ
ទឹកក្រូចថ្លុង មានឥទ្ធិពលអសកម្មជាង ៥០ ប្រភេទថ្នាំ រួមមានទាំងថ្នាំ Statin។ ដោយសារឥទ្ធិពលរបស់អម្បូរក្រូចឃ្វិច ឡើងដល់ ២៤ ម៉ោង ហេតុនេះនឹងគ្មានលទ្ធផល ប្រសិនអ្នកលេបថ្នាំ និងផឹកទឹកក្រូចថ្លុងក្នុងថ្ងៃតែមួយ។
២)ទឹកផ្លែទទឹមៈ
អង់ហ្ស៊ីមមួយប្រភេទ ត្រូវបានរកឃើញនៅក្នុងទឹកផ្លែទទឹម ដែលអាចធ្វើឱ្យថយចុះប្រសិទ្ធភាពថ្នាំព្យាបាលជំងឺលើសឈាម។
៣)ទឹកដោះគោៈ
កាល់ស្យូម មាននៅក្នុងទឹកដោះគោ ទឹកសណ្តែក ទឹកផ្លែឈើផ្ទុកទឹកដោះ អាចរារាំងប្រសិទ្ធភាពរបស់ឱសថព្យាបាលជំងឺក្រពេញទីរ៉ូអ៊ីដ។ ល្អបំផុតគឺត្រូវរង់ចាំយ៉ាងតិច ៤ម៉ោង ក្រោយពេលផឹកថ្នាំរួច ទើបទទួលទានភេសជ្ជៈសម្បូរកាល់ស្យូម។
៤)ភេសជ្ជៈមានជាតិកាហ្វេអ៊ីនៈ
ក្រុមភេសជ្ជៈនេះ រួមមាន កាហ្វេ តែបៃតង និងពពួកភេសជ្ជៈថាមពល...។ កាហ្វេអ៊ីន អាចគំរាមកំហែងធ្ងន់ធ្ងរដល់សុខភាព។ ពេលប្រើប្រាស់ រួមជាមួយពពួកឱសថមានសារជាតិរំញោចនេះ ចូរចៀសឆ្ងាយពីកាហ្វេ ពេលអ្នកកំពុងប្រើថ្នាំរារាំងភាពឃ្លាន ថ្នាំព្យាបាលហឺត និងពពួកថ្នាំរំញោច៕
ភេសជ្ជៈកីឡា
សារជាតិប៉ូតាស្យូម មាននៅក្នុងពពួកភេសជ្ជៈសម្រាប់អ្នកលេងកីឡា អាចប្រែជាគ្រោះថ្នាក់ ប្រសិនប្រើផ្សំជាមួយសមាសធាតុមួយចំនួននៃឱសថព្យាបាលជំងឺខ្សោយបេះដូង លើសឈាម។ ពុំត្រឹមតែភេសជ្ជៈកីឡាប៉ុណ្ណោះទេ អ្នកក៏ត្រូវប្រយ័ត្នជាមួយចេក ព្រោះវាជាប្រភេទផ្លែឈើសម្បូរប៉ូតាស្យូម។
ស្រា
ត្រូវចៀសឆ្ងាយការទទួលទានស្រា ពេលអ្នកកំពុងប្រើថ្នាំព្យាបាលជំងឺសរសៃប្រសាទ ផ្លូវចិត្ត។ ការគួបផ្សំនេះអាចបង្កជាជំងឺឈឺក្បាល ចង្វាក់បេះដូងញាប់ និងងាយដាច់សរសៃឈាមខួរក្បាល៕

No comments:
Post a Comment