Translate

ផឹកទឹក​ការពារ​រោគ​ទឹកនោមផ្អែម​

​ប្រធាន​ផ្នែក​មុខវិជ្ជា​រោគ​តម្រងនោម មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ខន់​កេ​ន បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ថៃ​ភាគ​ឥសាន បាន​កើតរោគ​តម្រងនោម​ច្រើនជាង​ភាគ​ផ្សេងៗ​។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​កើតរោគ​តម្រងនោម​ច្រើន​នោះ គឺ​ដោយសារតែ​ការ​ទៅ​ទិញ​ថ្នាំ​មក​ទទួលទាន​ដោយ​ខ្លួនឯង ទើប​ជាហេតុ​បង្ក​ផលប៉ះពាល់​ដល់​តម្រងនោម​។ ក្រៅពីនេះ ការទទួល​ទាន​អាហារ​មាន​រសជាតិ​ប្រៃ​ខ្លាំង ក៏​ជា​បច្ច័យ​មួយ នាំទៅរក​រោគ​ខាងលើ​ដែរ​។​

​ការពន្យល់​ប្រជាពលរដ្ឋ ឲ្យ​យល់ដឹង​អំពី​គ្រោះថ្នាក់​នៃ​រោគ​តម្រងនោម រាប់​ថា​ជា​រឿង​ពិបាក​។ ជាងនេះទៅទៀត ការព្យាបាល​រោគ​នេះ​ឲ្យ​ជា​ដាច់ ក៏​ជា​រឿង​ពិបាក​ផងដែរ​។
​ដូច្នេះហើយ​ជា​ជម្រើស​ដ៏​ល្អ​បំផុត គឺ​ជំរុញ​អ្នកជំងឺ និង​ប្រជាជន​ទូទៅ ឲ្យ​ធ្វើការ​ផ្លាស់ប្តូរ​ផ្នត់គំនិត របៀប​រស់នៅ ហាត់ប្រាណ ទទួលទាន​អាហារ​ឲ្យ​គ្រប់ ៥​ក្រុម ថែទាំ​ខ្លួន និង​អ្នកជំងឺ​។
​កត្តា​សំខាន់​មួយទៀត​នោះ គឺ​ត្រូវ​ផឹកទឹក​ស្អាត​ឲ្យ​បាន​គ្រប់គ្រាន់ តាម​តម្រូវការ​រាងកាយ ឬ​យ៉ាងតិច ៨​កែវ ក្នុង​មួយថ្ងៃ ដើម្បី​ជួយ​ការពារ​រោគ​តម្រងនោម​បាន​មួយផ្នែក​ទៀត​៕

កីឡា និង​លំ​ហាត់ប្រាណ បែបណា​ដើម្បី​ឲ្យ​អាច្រមក់​ខ្លាំង​?

ធ្លាប់មាន​ការស្រាវជ្រាវ​ដោយ​ការបញ្ចូល​គ្នា​រវាង​កម្រិត​កំពូល​នៃ​ការ​រួមភេទ​ជាមួយ​ប្រភេទ​កីឡា និង​លំ​ហាត់ប្រាណ អាច​ទទួលបាន​អត្រា​នៃ​ការ​ឈានទៅ ដល់​កម្រិត​កំពូល​ដូច​លទ្ធផល​ខាងក្រោម​។​
​ចំពោះ​អ្នក​ហាត់ប្រាណ​តាមរបៀប (​មានការ​ពន្យល់​នៅ​ខាងក្រោម​អត្ថបទ​) គឺ​សុទ្ធតែ​ទទួលបាន​នូវ​ផល​សម្រេច កម្រិត​កំពូល​នៃ​ការ​រួមភេទ ក្នុង​អត្រា ១០០ ភាគរយ​។​



-​កីឡា​វាយ​ហ្គោល មាន​អត្រា ៧៧​ភាគរយ
-​កីឡា​រំអិល​ដោយ​ពាក់​ស្បែ​ជើង​ស្គី មាន​អត្រា ៦៧​ភាគរយ
-​កីឡា​រត់ប្រណាំង​ល្បឿន​លឿន មាន​អត្រា ៥៨​ភាគរយ
-​កីឡា​រត់​យឺតៗ និង ហែល​ទឹក មាន​អត្រា ៥៥​ភាគរយ​
-​កីឡា​លើក​ទម្ងន់ និង​ដើរ​លម្ហែរ​កាយ មាន​អត្រា ៥១​ភាគរយ
-​កីឡា​វូ​ស៊ូ មាន​អត្រា ៥០​ភាគរយ
-​លំ​ហាត់ប្រាណ​យោ​ហ្គា មាន​អត្រា ៤៤​ភាគរយ
-​ក្បាច់​តៃ​ជិ មាន​អត្រា ៣០​ភាគរយ
-​លោតអន្ទាក់ មាន​អត្រា ២២​ភាគរយ​។​

វិធី​៦​យ៉ាង​សម្រាប់​ព្យាបាល​ជំងឺ​ផ្តាសាយ​ពុំ​ចាំបាច់​ប្រើ​ឱសថ​

តាម​ធម្មតា មនុស្សពេញវ័យ​ម្នាក់ៗ ក្នុង​មួយឆ្នាំ ជា​មធ្យម​អាច​ទទួលរង​ជំងឺ ផ្តាសា​យមក​បៀតបៀន​ពី ២ ទៅ ៥ ដង ហើយ​ការប្រើប្រាស់​ឱសថ​សម្រាប់​ព្យាបាល​ញឹកញាប់​ពេក ក៏​ជាការ​ប្រការ​មិនសូវ​ល្អ​ដែរ​។​
​កាលពីពេល​ថ្មីៗ​នេះ តាមរយៈ​ការ​សែត “​ឯករាជ្យ​” របស់​អង់គ្លេស បាន​ណែនាំ​វិធី ៦​យ៉ាង សម្រាប់​ព្យាបាល​ជំងឺ​ផ្តាសាយ​ដោយ​ពុំ​ចាំបាច់​ប្រើ​ឱសថ​។​

១-​ស្រូប​ចំហាយ​ក្តៅៈ
​ចំពោះ​ជំងឺ​ផ្តាសាយ​ធម្មតា គឺ​ច្រើន​តែមាន​អាកា​រៈ​កណ្តាស់ តឹង​ច្រមុះ និង​ហៀរ​សំបោរ​។ ដូចនេះ វិធី​ដ៏​ល្អ​ក្នុងការ​សម្រាល​នោះ​គឺ ត្រូវ​រក្សា​រន្ធ​ច្រមុះ​ឲ្យ​បាន​ស្អាត ហើយ​ការ​ស្រូបយក​ចំហាយ​ក្តៅ ក៏មាន​ប្រសិទ្ធភាព​ខ្ពស់​ដែរ​។ ដំបូង ត្រូវយក​កន្សែងពោះគោ​ដាក់​ត្រាំ​ក្នុង​ទឹក​ក្តៅ រួចហើយ​ស្រង់​យកមក​ដាក់​ក្បែរ​រន្ធ​ច្រមុះ និង​ស្រូបយក​ចំហាយ​ក្តៅ​។ ម្យ៉ាងទៀត​បើ​បាន​បន្តក់​ប្រេង​រុក្ខជាតិ ដូចជា​ប្រេង​ដើម​ប្រេងខ្យល់ (Eucalytus) ពី ៣ ទៅ ៤ តំណក់ គឺអាច​កាត់បន្ថយ​អាកា​រៈ ជំងឺ​ផ្តាសាយ​បាន​ធូរស្រាល​ច្រើន​។ ក្រៅពីនោះ គេ​អាច​ងូតទឹក​ក្តៅ​ឧណ្ហៗ ឬ​អង្គុយ​ងូតទឹក​ក្នុង​បន្ទប់​ដែលមាន​ចំហាយ​ក្តៅ​ក៏បាន​ដែរ ហើយ​វិធី​នេះ​មាន​ប្រសិទ្ធភាព ជាពិសេស​សម្រាប់​កុមារ​ដែលមាន​ជំងឺ​ផ្តាសាយ​។​

២-​ផឹក​ភេសជ្ជៈ​ក្តៅៈ​
​ការស្រាវជ្រាវ​បាន​រកឃើញថា ការ​ផឹកទឹក​ផ្លែឈើ​ក្តៅ អាចជួយ​សម្រាល​ដល់​អាកា​រៈ​ផ្តាសាយ​ធម្មតា និង​ផ្តាសាយធំ​បាន ជាពិសេស​ទឹក​ផ្លែឈើ​ក្តៅ និង​មាន​ជាតិ​ល្វីង​រឹតតែ​ប្រសើរ​។ ម្យ៉ាងទៀត​ក៏មាន​គ្រូពេទ្យ​ជាច្រើន​បាន​ណែនាំ​ថា ការផឹក​ទឹក​ក្តៅ​ដែលមាន​លាយ​ទឹកឃ្មុំ ខ្ញី និង​ក្រូចឆ្មារ​ស្រស់ ក៏មាន​ប្រសិទ្ធភាព​ខ្ពស់​ដែរ​។​

៣-​សម្រាក​ឲ្យ​បាន​ច្រើនៈ​
​ពេល​មាន​ជំងឺ​ផ្តាសា​យមក​បៀតបៀន​ហើយ ការឈប់​សម្រាក​ជាច្រើន​ថ្ងៃ គឺជា​វិធី​ព្យាបាល​ដ៏​ល្អប្រសើរ ពីព្រោះ​មានការ​ឈប់សម្រាក និង​សម្ងំ​ដេក​ឲ្យ​បាន​ច្រើន​ប៉ុណ្ណោះ ទើប​អាចធ្វើ​ឲ្យ​រាងកាយ​មាន​កម្លាំង​ឡើងវិញ​។ ម្យ៉ាងទៀត​ឲ្យ​តែមាន​មេរោគ​គ្រុនផ្តាសាយ​ស្ថិតក្នុង​រាងកាយ​ហើយ ទោះបីជា​បាន​បញ្ចេញ​សកម្មភាព​ប្រសើរ​ក្តី ក៏​នាំ​ឲ្យ​មាន​អន្តរាយ​ដែរ ជាពិសេស​សម្រាប់​មនុស្ស​វ័យ​ចំណាស់​តែម្តង​។​

៤-​បន្ថែម​ជីវជាតិៈ​
​មាន​ជីវជាតិ​ខ្លះ​អាចជួយ​បង្កើន​កម្លាំង​នៃ​ការ​ស៊ាំ​នឹង​ជំងឺ ដូចជា ជីវជាតិ​A (​ស៊ុតមាន់​និង​ទឹកដោះគោ​) ជីវជាតិ​E (​ផ្លែឈើ​ក្រៀម និង​គ្រាប់​ធញ្ញជាតិ​) និង​ជាតិ​សេ​លេ​នី​ញ៉ូ​ម (​ផ្លែឈើ​ក្រៀម អាហារ​សមុទ្រ និង​សាច់ជ្រូក​)​។ ម្យ៉ាងទៀត​ត្រូវ​ទទួលទាន​ខ្ទឹមស​ឲ្យ​បាន​ច្រើន ពីព្រោះ​ខ្ទឹម​សមាន​សារធាតុ​ម្យ៉ាង​អាច​ប្រឆាំងនឹង​អតិសុខុមប្រាណ​។​

៥-​ខ្ពុរមាត់ៈ​
​ការ​ខ្ពុរមាត់​គឺអាច​សម្រាល​ដល់​ការឈឺ​បំពង់ក ជា​បណ្តោះអាសន្ន​។ ចំពោះ​វិធី​ធ្វើ​គឺ​ត្រូវ​បង់អំបិល​មួយ​ចឹប ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ (​ប្រៃ​ឡ​មៗ​) ដោយ​ក្នុង​មួយថ្ងៃ​ត្រូវ​ខ្ពុរមាត់​ឲ្យ​បាន ៤ ដង​។ 

៦-​កើយ​ខ្នើយ​ខ្ពស់ៈ​
​ពេលដេក កើយ​ខ្នើយ​ខ្ពស់​ខុសពី​ធម្មតា គឺអាច​ធ្វើ​ឲ្យ​ជាតិ​សំបោរ​ខាប់​ហៀរ​ចេញមកក្រៅ​បាន​យ៉ាង​ងាយ​៕

ជ្រើសរើស​របៀប​ទទួល​ទាន​ដំណេក​ឈ្លាសវៃ​

តាម​ការស្រាវជ្រាវ​កាលពីពេល​ថ្មីៗ​នេះ ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​អះអាងថា ការ​ទទួលទានដំណេក​ច្រើន បង្ក​ជា​ឥទ្ធិពល​អសកម្ម​មិនតិច​តួច​ឡើយ​ចំពោះ​សុខភាព​។ មិនតែប៉ុណ្ណោះ ការស្រាវជ្រាវ​ទាំងនេះ នៅ​ចាត់ទុកថា អ្នក​ដេក​លើសពី​ប្រាំបី​ម៉ោង​ក្នុង​មួយថ្ងៃ ប្រឈម​នឹង​ការ​ថយ​អាយុ​។​
​បរិមាណ​សមស្រប ប្រាំពីរ​ម៉ោង​ក្នុង​មួយថ្ងៃៈ​

​អ្នកប្រាជ្ញ​ពីររូប គឺ Thomas Edison និង Nikola Tesla បាន​អះអាង​ដោយ​ម៉ឺងម៉ាត់​ថា អ្នក​ដេក​លើសពី​ប្រាំបី​ម៉ោង​ក្នុង​មួយថ្ងៃ ជា​អ្នកមាន​ជំងឺ និង​ពុំមាន​ខួរក្បាល​ច្នៃប្រឌិត​។ ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​ថ្មីៗ​នេះ បានបញ្ជាក់​ភាពត្រឹមត្រូវ​របស់​អំណះអំណាង​ខាងលើ​។​

​សាស្ត្រាចារ្យ Daniel Kripke នៅ​មហាវិទ្យាល័យ​កាលីហ្វ័រ​ញ៉ា សាន់​ឌី​យេ​ហ្គោ​(​អាមេរិក​) ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​ឈានមុខ​គេ ក្នុង​ដំណើរការ​ស្រាវជ្រាវ​អំពី​ផលវិបាក​របស់​ការ​ដេក​ច្រើន​។ លោក​បាន​ចំណាយ​កម្លាំង​យ៉ាង ច្រើន ដើម្បី​ដំណើរការ​ស្រាវជ្រាវ​មនុស្ស ១.១០០.០០០​នាក់ មាន​អាយុ​ពី​៣០-១២០​ឆ្នាំ សំដៅ​ស្វែងរក​ទំនាក់ទំនង ហេតុ​និង​ផល រវាង​ពេលវេលា​ទទួលទានដំណេក និង​អាយុ​របស់​មនុស្ស ។ លទ្ធផល​ស្រាវជ្រាវ បង្ហាញថា​៖ មួយថ្ងៃ​ត្រូវការ​ដេក​តែ ៦,៥ ម៉ោង គឺ​គ្រប់គ្រាន់ ដើម្បី​រក្សា​ឱ្យ​សរីរាង្គ​មាន​សុខភាព​មួយ​ល្អ​។ បរិមាណ​សមស្រប​បំផុត សម្រាប់​អ្នក​ចង់​អាយុ​វែង គឺ​ប្រាំពីរ​ម៉ោង​ក្នុង​មួយថ្ងៃ​។​ហើយ​អ្នក​ដែល​ដេក​"​លើស​កម្រិត​"​ប្រាំបី​ម៉ោង​ក្នុង​មួយថ្ងៃ ប្រែជា​មានការ​ប្រឈម​បាត់​បង់ជីវិត​ខ្ពស់ជាង ១២​ដង ធៀប​នឹង​អ្នក​ដេក "​គ្រប់​កម្រិត​" ប្រាំពីរ​ម៉ោង​ក្នុង​មួយថ្ងៃ​។​

អាហារ ៧ មុខ​សម្រាប់​អ្នក​បំពេញការងារ​ធ្ងន់ៗ​

នៅពេលដែល​យើង​រៀនសូត្រ​ច្រើន ឬ​មាន​ការងារ​ត្រូវបំពេញ រហូត​ទាល់តែ​មានការ​ហត់នឿយ គ្មាន​ពេល​សម្រាក​នោះ រាងកាយ​របស់​យើង នឹង​ថមថយ​កម្លាំង ហើយ​ថាមពល​រាងកាយ ក៏​ចុះខ្សោយ​ទៅតាម​នោះដែរ​។ ចង់​ដោះស្រាយ​បញ្ហា​នេះ លោកអ្នក​អាចអនុវត្ត​របបហូបចុក​ដូចខាងក្រោម​៖

១-​បរិភោគ​អាហារ​ដែលមាន​រសជាតិ​ធន់​កណ្តាល ឬ​សាប​សម្រាប់​អាហារ​ពេលព្រឹក ពីព្រោះថា​ពោះវៀន​ទើបតែ​ក្រោក​ពី​សម្រាក​ថ្មីៗ ហេតុនេះ​បើ​យើង​ចាប់ផ្តើម​ដោយ​អាហារ​មាន​រសជាតិ​ហឹរ​ខ្លាំង ឬ​រឹង​ខ្លាំង ប្រយ័ត្ន​ឆ្អល់ពោះ ហើយ​ការបំពេញ​ការងារ​កាន់​តែ​ជួប​ការលំបាក​។​

២-​ក្រោយពី​បរិភោគ​អាហារ​ថ្ងៃត្រង់​ហើយ កុំ​ភ្លេចរ​កម្នាស់ ឬ​ស្វាយ​ជូរ​មក​បរិភោគ​ដើម្បី​ឲ្យ​រាងកាយ​ស្រស់ស្រាយ​បាន​កាន់តែ​យូរ ព្រោះថា​រសជាតិ​ជូរ​មានគុណ​សម្បត្តិ​ជួយ​ដាស់​រាងកាយ ឲ្យ​រហ័សរហួន មិន​ស្ពឹក​ស្រពន់​ជាង​ធម្មតា​។​

៣-​ផឹក​កាហ្វេ​ពេល​ល្ងាច​អាច​បង្ក​ឲ្យ​ប្រសាទ​កម្រើក​រហូត ហើយ​នៅពេល​ចូល​ដំណេក គឺ​ដេក​មិន​លក់​ស៊ប់​ឡើយ​។ បើ​ការ​ដេក​មិន​លក់​នាំ​ឲ្យ​ភ្ញាក់​ឡើងមក​មុខ​ឡើង​ស្លេកស្លាំង​បាត់​ភាពស្រស់​ស្រាយ​​
៤-​ក្នុង​ជីវិត​នៃ​ការបរិភោគ​អាហារ​របស់​អ្នក​អ្វីៗ​អាច​ខ្វះ​បាន តែ​ការខ្វះ​បន្លែ និង​ផ្លែឈើ​នោះ ពិតជា​មិនអាច​បានឡើយ ព្រោះ​វីតាមីន អំបិល​រ៉ែ កាក​សរសៃ​អាហារ​មាន​ក្នុង​ចំណីអាហារ​ទាំងនេះ​ជា​របស់​ដែល​រាងកាយ​ត្រូវការ​។ ក្រៅពីនេះ វា​ថែមទាំង​ជួយ​រំងាប់​ភាព​តានតឹង​អារម្មណ៍​ដែល​ជួយ​ឲ្យ​រាងកាយ​ស្រស់ស្រាយ​។​

៥-​ស្ត្រី​យើង​ពេលខ្លះ​មានការ​ងារ​ច្រើន​ហូរហៀរ មិនមាន​ពេល​ហាត់ប្រាណ​រហូត​សារជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ូ​ល​ត្រូវ​ផ្ទុក​ច្រើន​ក្នុង​សរសៃឈាម​។ ការជួប​បញ្ហា​បែបនេះ​មិនយូរ​មិនឆាប់ បញ្ហា​បេះដូង និង​រោគ​សន្លាក់​និង​យាយី​ហើយ​។ បើ​ចង់​គេចផុត​បញ្ហា​ដ៏​អាក្រក់​នេះ អ្នក​ត្រូវ​បរិភោគ​ត្រី ដែលមាន​អូ​មេ​ហ្គា​-៣ ឲ្យ​បាន​ជាប់​ជាប្រចាំ ពីព្រោះថា សារជាតិ​អូ​មេ​ហ្គា​-៣ ជួយ​រំលាយ​ខ្លាញ់​ក្នុង​ឈាម និង​ពិសេស​ថែមទាំង នៅ​ជួយ​កាត់បន្ថយ​អា​ការៈឈឺ​ចុកចាប់ ពី​ការធ្លាក់​រដូវ​ខែ​ដែល​តែង​បង្ក​ឲ្យ​យើង​តប់ប្រមល់ និង​ខ្វាយខ្វល់​ច្រើន​ទៀតផង​។​

៦-​ពេលដែល​ធ្លាក់​រដូវ​ខែ រាងកាយ​របស់​យើង​តែង​បាត់បង់​កាល់ស្យូម និង​ធាតុដែក​យ៉ាងច្រើន​រហូត​អស់កម្លាំង កំហែង​រកតែ​បំពេញការងារ​មិនបាន​ល្អ​។ បើ​ចង់​មិន​ឲ្យ​ជួប​បញ្ហា​នេះ ស្ត្រី​យើង​គួរតែ​ទទួលទាន​អាហារ​ដែលមាន​វីតាមីន C និង​ធាតុដែក ជំនួយ​រាងកាយ​វិញ មានដូចជា​ស្លឹក​បាស់ ខាត់ណា ទឹកដោះគោ បង្គា កំពឹស ជាដើម​។​

៧-​អាហារ​ពេល​ថ្ងៃត្រង់​មិនត្រូវ​បរិភោគ​ច្រើន​នោះឡើយ ពិសេស​អាហារ​ប្រៃ​ខ្លាំង ខ្លាញ់​ច្រើន ព្រោះថា វា​នឹង​បង្ក​ឲ្យ​ខួរក្បាល​ស្ពឹក និង​ងងុយដេក​៕

អ្នកជំងឺ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​មិនត្រូវ​បំពេញបន្ថែម​កាល់​ស្យូ​ម​

ពួក​អ្នកស្រាវជ្រាវ បាន​ព្រមាន​ថា អ្នកជំងឺ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត ក្រោយពេល​បន្ថែម​កាល់ស្យូម អាចធ្វើឱ្យ​ជំងឺ​ប្រែជា​ធ្ងន់ធ្ងរ​ជាង​មុន​។​

​ទិន្នន័យ​បង្ហាញ្ញថា ការប្រើប្រាស់​គ្រាប់​ថ្នាំ​បំពេញបន្ថែម​កាល់ស្យូម​លើ​អ្នកជំងឺ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត ពុំ​ធ្វើឱ្យ​ឆ្អឹង​រឹងមាំ​ជាង​មុន​ឡើយ តែ​នៅ​ធ្វើឱ្យ​កើន​គ្រោះថ្នាក់​កើត​ជំងឺ​បេះដូង និង​បង្កលក្ខណៈ​ឱ្យ​ជំងឺមហារីក រីកចម្រើន​។​

​រាល់​ឆ្នាំ នៅ​អង់គ្លេស មាន​អ្នកជំងឺ​តិច​បំផុត ៥.០០០​នាក់ កើត​មហារីក​ក្រពេញ​ប្រូ​ស្តា​ត ព្យាបាល​អ័រម៉ូន ក្នុងនោះ​មានការ​បំពេញបន្ថែម​កា​ល់​ស្យូ​ម​។ វិធីសាស្ត្រ​នេះ រារាំង​ការផលិត​អ័រម៉ូន​បុរស ប៉ុន្តែ​វា​ក៏​ធ្វើឱ្យ​កើន​គ្រោះថ្នាក់​បាក់ឆ្អឹង​។​

​ពួក​អ្នកស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​Wake Forest Baptist Medical Center នៅ Carolina ខាងជើង​(​អាមេរិក​) បាន​ពិនិត្យមើល​ការណែនាំ​បំពេញបន្ថែម​កាល់ស្យូម និង​វីតាមីន D, ទន្ទឹម​នោះ​វាស់​ដង់ស៊ីតេ​ឆ្អឹង មុន​និង​ក្រោយ ពេល​អ្នកជំងឺ​ត្រូវ​បានឱ្យ​ព្យាបាល​អ័រម៉ូន​។ លទ្ធផល​ក្រោយពេល​អ្នកជំងឺ​ប្រើ កាល់ស្យូម​តាម​វេជ្ជបញ្ជា ឆ្អឹង​ត្រូវ "​ស្ពោត​" ទៅៗ ។​

​លោក Mridul Datta ប្រធាន​ក្រុម​ស្រាវជ្រាវ បានឱ្យដឹងថា "​ផឹក​កាល់ស្យូម ឬ​បំពេញ្ញបន្ថែម​វីតាមីន D ដើម្បី​ទប់ស្កាត់​ការថយចុះ​ដង់ស៊ីតេ​ឆ្អឹង ស្តាប់ទៅ​ហាក់​សម​ហេតុផល​ដល់​ថ្នាក់​គ្មាន​នរណា​ចោទ​ជា​សំណួរ​ថា តើ​វិធីសាស្ត្រ​នេះ​មាន​ប្រសិទ្ធភាព​ឬ​អត់​?"​។​

​លោក​បាន​បន្តថា​"​យើងខ្ញុំ​ប្រើប្រាស់​ទិន្នន័យ​ទាំងឡាយ​ដើម្បី​កំណត់​មើល​តើ​កាល់ស្យូម និង​វីតាមីន D អាច​ទប់ស្កាត់​បាតុភូត​បាក់ឆ្អឹង​ចំពោះ​អ្នកជំងឺ​ឬទេ​? ចម្លើយ​គឺ "​ទេ​" ៕