ជំនួសពី ការពឹងផ្អែកលើវ៉ែនតា ដើម្បីមើលឃើញច្បាស់ ឬដោះស្រាយ ជាមួយការរំខាន ពីការពាក់វែនតា ការដោះដូរ និងថែរទាំ Contact Lense ជារៀងរាល់ថ្ងៃ តើអ្នកមិនចង់ មានសេរីភាព ដោយការស្រោចស្រង់ ការមើលឃើញ ឡើងវិញទេឬ?
នេះ ជាដំណឹងល្អ - ពេលនេះយើង អាចនិយាយពាក្យថា “ អរគុណ” ចំពោះការកែចក្ខុវិញ្ញាណ ដោយកាំរស្មីឡាស៊ែ ម្យ៉ាងហៅ ថា LASIK។ វាជាការវះកាត់ ដែលលឿន និងមានប្រសិទ្ធិភាព ផ្ដល់ទិដ្ឋភាពថ្មី នៃជីវិតសម្រាប់អ្នកពាក់វែនតា ឬ Contact Lense ។ គ្មានអ្វីដែលល្អដូចជាការដែលអាចមើលឃើញ បានច្បាស់ ដោយមិនចាំបាច់ពឹង ផ្នែកលើវែនតា ឬ Contact Lense នោះទេ។ អញ្ជឹង តើអ្វីទៅគឺជា LASIK? ខាងក្រោម គឺជាសំនួរចំលើយដែលយើងបានសួរទៅកាន់វេជ្ជបណ្ឌិតម្នាក់ នៅមជ្ឈមណ្ឌលភ្នែកផាកវេ (Parkway Eye Center or PEC) នៅមន្ទីរពេទ្យ Mount Elizabeth និងមន្ទីរពេទ្យ Gleneagles ប្រទេសសឹង្ហបុរីៈ
១- តើអ្វីទៅជាការវះកាត់ LASIK?
LASIK ជំនួសអោយពាក្យថា Laser in Situ Keratomileusis ។ ការវះកាត់ LASIK គឺជាការវះកាត់ភ្នែកដោយកាំ រស្មីឡាស៊ែ ដែលពេញនិយមបំផុត ដោយវេជ្ជបណ្ឌិត ប្រើកាំរស្មីឡាស៊ែដើម្បីកែ Cornea របស់ភ្នែក។ LASIK ចូលទៅក្នុង Cornea បន្ទាប់មកធ្វើការកែ ឬពង្រីកភាពមើលឃើញ។
LASIK អាចកែប្រែគ្រប់ស្ថានភាពភ្នែក ដូចជា ម្ញ៉ោបឆ្ងាយ ម្ញ៉ោបជិត មើលមិនច្បាស់ ដោយសារវ័យចំណាស់ និង Astigmatism ។ វាជាការវះកាត់ប្រើ រយៈពេលតែ ១៥នាទីប៉ុណ្ណោះ សម្រាប់ភ្នែកទាំងសងខាង។
២- តើការវះកាត់ឈឺដែរឬទេ? តើអ្នកជំងឺអាចមានអារម្មណ៍ថា ពិបាកអ្វីខ្លះ?
កំលុងពេលវះកាត់ អ្នកជំងឺអាចមានអារម្មណ៍ថា មានសំពាធនៅលើភ្នែក។ ត្របកភ្នែក នឹងត្រូវទាញបើក ដោយឧបករណ៍ម្យ៉ាង តែអ្នកជំងឺនៅតែអាចព្រិចភ្នែកបាន។ ការព្រិចភ្នែក នឹងមិនរំខាន ដល់ការវះកាត់នោះទេ។
៣- តើ LASIK អាចកែស្ថានភាពភ្នែកអ្វីខ្លះ?
LASIK សាកសមប្រើចំពោះ អ្នកមានបញ្ហាភ្នែកម្ញ៉ោប ពី១០០ ទៅ ១៥០០ដឺក្រេ ចំពោះអ្នកជំងឺ Astigmatism គឺរហូតដល់ ៧០០ដឺក្រេ។
អ្នកជំងឺត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ហើយមិនមាន ជំងឺភ្នែកផ្សេងៗទៀតដូចជា ជំងឺកាតារ៉ាក និងជំងឺទឹកដក់ក្នុង ភ្នែក។ ការវះកាត់នេះ មិនសាកសម ប្រើចំពោះស្ដ្រីមានផ្ទៃពោះនោះទេ។
៤- តើអ្វីជាបច្ចេកវិទ្យា ទំនើបចុងក្រោយ ចំពោះ LASIK?
Intralase Blade-Free LASIK ប្រើប្រាស់កាំរស្មីឡាស៊ែទាំងអស់ដើម្បីធ្វើ Flap និងព្យាបាលភ្នែកម្ញ៉ោប។ បើធៀបទៅនឹង Bladed LASIK ពីមុន Blade-Free LASIK អាចផ្ដល់គុណភាព និងការមើលឃើញល្អជាងមុន ហើយពុំសូវមានបញ្ហា ស្មុគស្មាញទៅលើ Flap។ នៅ PEC ក៏មានបច្ចេកវិទ្យា រក្សា ប្រស្រីភ្នែក យ៉ាងមាន ប្រសិទ្ធិភាព ដែលធ្វើ ឱ្យប្រាកដថា កាំរស្មី ឡាស៊ែត្រូវបានបាញ់ ទៅលើ Comea យ៉ាងត្រឹមត្រូវ។
៥- តើការវះកាត់ LASIK មានគុណសម្បត្ដិ យ៉ាងដូចម្ដេច បើធៀបទៅនឹង ដំណើរការវះកាត់ ភ្នែកដោយ កាំរស្មីឡាស៊ែផ្សេងៗទៀត?
LASIK មានសុវត្ថិភាព ត្រូវបានពិសោធន៍ច្បាស់លាស់ និងមានភាពត្រឹមត្រូវ។ តាមបទពិសោធន៍ បញ្ជាក់ថា វាមិនសូវមាន ការឈឺចាប់ ហើយឆាប់ជាមើលឃើញច្បាស់ (ប្រហែលជា៦ម៉ោង)។
៦- តើខ្ញុំអាចសង្ឈឹមថា ទទួលបានលទ្ធផលយ៉ាងដូចម្ដេចពី LASIK?
អ្នកមានឱកាស៩៩% មានសេរីភាពពីការប្រើប្រាស់វ៉ែនតា ឬ Contact Lenses។ វាមានឱកាស ប្រហែលជា ១% ដែលចក្ខុ វិញ្ញាណអ្នកអាចនឹងព្យាបាលមិនគ្រប់ ឬព្យាបាលជ្រុល ប៉ុន្ដែបញ្ហាទាំងនេះ អាចធ្វើការព្យាបាល បន្ថែមបាន។
៧- តើភ្នែករបស់ខ្ញុំមើលឃើញខុស ពីមុនដែរឬទេបន្ទាប់ពីធ្វើ LASIK?
អត់ទេ។ តាមពិតទៅ វាមានន័យថា អ្នកមិនចាំបាច់ ប្រើវែនតាទៀតទេ។
៨- តើលទ្ធផលទទួលបានពី LASIK នៅបន្ដរហូត ដែរឬទេ?
បានរហូត។ អ្នកជំងឺភាគច្រើន នៅមើលឃើញច្បាស់រហូត។
៩- តើឱកាសដែលភ្នែកត្រឡប់ មករកសភាពដើមវិញ (មើលមិនច្បាស់) បន្ទាប់ពីធ្វើ LASIK មានយ៉ាងដូចម្ដេចដែរ?
ករណីនេះ មិនកើតឡើងទូទៅនោះទេ តែប្រសិនបើកើតឡើង វានៅតែអាចកែ បានដោយការវះកាត់បន្ថែម។
១០- តើជាការពិតទេដែលថា អ្នកដែលធ្លាប់ វះកាត់ដោយ LASIK ពីមុន នឹងមានបញ្ហាស្មុគស្មាញច្រើន នៅពេលធ្វើការព្យាបាលជំងឺ កាតារាក នៅពេលក្រោយ?
អត់ទេ។ បញ្ហាស្មុគស្មាញតែមួយ ដែលអាចកើតឡើងនោះគឺ ពេលដែលអ្នកជំងឺ មិនអាចបង្កើត Original នោះទិន្នន័យភ្នែក មុនធ្វើ LASIK នឹងត្រូវការប្រើសម្រាប់ចេញវេជ្ជបញ្ជាប្រើ Lenses ថ្មីជំនួស Lenses ចាស់របស់អ្នកជំងឺ។ ហេតុនេះហើយ នៅ PEC តែងតែផ្ដល់នូវទិន្នន័យភ្នែករបស់ពួកគេរក្សាទុកក្នុងករណី២០ឆ្នាំក្រោយ គេប្រហែលជាត្រូវការប្រើ ប្រសិនបើពួក គេមានជំងឺកាតារ៉ាក។
សម្រាប់ពត៌មានបន្ថែមៈ
ការិយាល័យ តំណាងនៅភ្នំពេញ
០២៣ ៨៦៦ ១០៣ , ០១៥ ៨៩ ៧៥ ៧៦ , ០៧៧ ២៨ ១៨ ៩៩ ,០១២ ៥៧ ២៧ ១០
No comments:
Post a Comment