Translate

ចិន ជំរុញឱ្យ ប្រើប្រាស់ឱសថ D4Tដើម្បីទប់ស្កាត់ រោគអេដស៏



ប៉េកាំងៈ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១២ថា ចិនបានជំរុញ ឱ្យប្រើប្រាស់ ឱសថ D4T ដើម្បីទប់ស្កាត់ រោគអេដស៏ ។

ចិនបានសន្យាឱ្យមានការប្រើប្រាស់ឱសថទប់ស្កាត់ រោគអេដស៏ ឈ្មោះ “D4T” តាមរយៈការផ្ដល់ អនុសាសន៍ ពីអង្គការ សុខភាព ពិភពលោក តាំងពីដើម ឆ្នាំ២០០៩មកម្ល៉េះ ក្នុងគោលបំណង ដើម្បី បង្កើនការ ប្រើប្រាស់ឱសថ ទប់ស្កាត់រោគ មួយនេះ ទទួលបានប្រសិទ្ធភាព រយៈពេលវែង ។

លោក វូ ហ្ស៊ុនយូ “Wu Zunyou” ប្រធានមជ្ឈមណ្ឌលជាតិ ត្រួតពិនិត្យ និងប្រយុទ្ធប្រឆាំង មេរោគ អេដស៏ បានឱ្យដឹងថា “ក្នុងនាម ប្រទេសចិន ជាប្រទេសដែល សម្បូរ វិធីសាស្ដ្រដ៏ល្អក្នុង ការព្យាបាល រោគ នៅទូទាំងពិភព លោកនោះ ការប្រើប្រាស់ឱសថ ក្នុងការបង្ការរោគត្រូវ បានគេ លើកយក មក អនុវត្ដន៍ ហើយវាជាជំរើសដ៏ល្អ” ។

លោកស្រី ហ្ស៊ាវ យ៉ាន “Zhao Yan” អង្គការសុខភាពពិភពលោក បានផ្ដល់អនុសាសន៍ ដល់រដ្ឋាភិបាល ចិនតាំងពី ឆ្នាំ២០០៩ មកម្ល៉េះ ហើយ ប្រទេសចិន ក៏បានធ្វើការកាត់បន្ថយ រោគខាងលើនេះ តាមរយៈ ការប្រើប្រាស់ ឱសថ D4T ជាបន្ដបន្ទាប់មកដែរ ។

ហ្ស៊ាវ បានបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មានអ្នកជំងឺអេដស៏ នៅប៉េកាំង បានប្រើប្រាស់ ឱសថទប់កាត់ រោគ អេដស៏ ប្រមាណពាក់កណ្ដាល នៃអ្នកកើតរោគអេដស៏ នៅក្នុងប្រទេសចិន ។

លោកស្រីបានរំពឹងថា នៅចុងឆ្នាំ២០១៣ ប្រទេសចិននឹងឈប់ប្រើប្រាស់ឱសថ D4T ដើម្បីព្យាបាល អ្នកជំងឺអេដស៏ ទៀតហើយ ៕

No comments:

Post a Comment