
វ៉ាស៊ីនតោនៈ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន “ស៊ិនហួ” បានចុះផ្សាយនៅ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២ថា ការសិក្សាថ្មីមួយ បានបង្ហាញបញ្ជាក់ថា ឱសថ ម៉េហ្វ័រមីន “Metformin” អាចជួយ កាត់បន្ថយរោគ ទឹកនោមផ្អែម ប្រភេទទី២ បានមួយកម្រិត ។
លោក ឌីហ្គោ អេស្ពីណូហ្សា-ប៉េរ៉ាល់តា “Diego Espinoza-Peralta” អ្នកដឹកនាំ ក្រុមអ្នក ស្រាវជ្រាវ និង ជាប្រធានវិទ្យាស្ថាន ឱសថជាតិ នៅម៉ិកស៊ីកូ បាន លើកឡើងថា “ជំងឺទឹកនោមផ្អែម ប្រភេទទី២ វាជាផ្នែកមួយនៃការ កកើតរោគមហារីក” ។
លោកបានបញ្ជាក់ថា “ការរកឃើញរបស់ក្រុមយើង បានរកឃើញ នូវឱសថ ម៉េហ្វ័រមីន អាចជួយ កាត់បន្ថយ ហានិភ័យបានធៀប នឹងអ្នកមិនបាន ទទួល យកឱសថ ប្រភេទនេះ ទៅប្រើប្រាស់” ។
សូមបញ្ជាក់ថា ឱសថ ម៉េហ្វ័រមីន ជាប្រភេទឱសថអង់ទីប៊ីយូទិក ប្រភេទ ផ្ដល់តាមមាត់ ហើយវាត្រូវ បានក្រុមអ្នក ស្រាវជ្រាវ និងសិក្សាឃើញថា អាច មានប្រសិទ្ធភាព ក្នុងការជួយកាត់ បន្ថយរោគទឹកនោមផ្អែម ប្រភេទី២ ។
លោកប្រធានវិទ្យាស្ថាន និងសហការីរបស់លោកបានលើកឡើងថា ផ្អែកតាមការ វិភាគទៅលើ គុណភាព និង ប្រសិទ្ធភាពរបស់ ឱសថខាងលើដែលវា អាចកាត់បន្ថយ ការរីករាលដាល រោគពីទឹកនោមផ្អែម ប្រភេទទី២ទៅជា ការបង្កឱ្យមាន រោគមហារីក ធ្ងន់ធ្ងរបាន ហើយអ្នកជំងឺ ទឹកនោមផ្អែម ជាង ៣២,៤០០នាក់ ដែលទទួលទាននូវឱសថ ប្រភេទនេះមិន រីករាលដាលរោគ ទៅជាមហារីកឡើយ ។
ឱសថប្រភេទនេះអាចជួយកាត់បន្ថយរោគមហារីកមួយចំនួន ក្នុងនោះមាន មហារីក ពោះវៀន និងមហារីក សុដន់ ផងដែរ ៕
No comments:
Post a Comment