
ស្កុតឡិនៈ ក្រុមអ្នកស្រាវជ្រាវ នៅប្រទេសស្កុតឡិន និយាយថា បុរសដែលចូល ចិត្តទទួលទាន តែចាស់ ៤ ឬ៥ពែងក្នុងមួយ ថ្ងៃអាចមានគ្រោះថ្នាក់ នៃការកើតជំងឺ មហារីកក្រពេញ ប្រូស្តាត ខ្ពស់។ លោកវេជ្ជបណ្ឌិត Kashif Shafique នៃវិទ្យាស្ថានសុខភាព នៅឯមហាវិទ្យាល័យ Glasgow បានរកឃើញថា អ្នកដែលទទួលទាន តែច្រើនជាង៧ ពែងក្នុងមួយក្នុងមួយថ្ងៃ មាន គ្រោះថ្នាក់ នៃការកើតជំងឺមហារីកក្រពេញប្រូស្តាតខ្ពស់ជាងអ្នកដែលទទួលទឹកតែ ក្នុង បរិមាណ តិចល្មមក្នុងមួយថ្ងៃ។
ការសិក្សាស្រាវជ្រាវបានធ្វើការស្ទង់មតិទៅលើអ្នកស្ម័គ្របុរសចំនួន ៦០១៦នាក់ ដែលភាគ ច្រើនមានអាយុចាប់ពី ២១ដល់ ៧៥ឆ្នាំ។ អ្នកស្ម័គ្រចិត្តទាំងនោះត្រូវបានគេឲ្យបំពេញលិខិត សំណួរចំលើយអំពីទំលាប់នៃការទទួលទានតែ កាហ្វេ ជាតិអាកុល ការជក់បារីប្រចាំថ្ងៃ និង សុខភាពទូទៅរបស់ពួកគេ។
នៅក្នុងការធ្វើតេស្តនោះផងដែរ មានបុរសប្រហែល១ភាគ៥ នៃចំនួនបុរសទាំងអស់ ចូលចិត្ត ទទួលទានតែចាស់ ហើយពួកគេបានមានការកើនឡើងនៃឪកាសនៃកើតជំងឺមហារីកក្រពេញ ប្រូស្តាតដល់ទៅ ៦.៤ភាគរយ។ គួរបញ្ជាក់ដែរថា ការរកឃើញនេះត្រូវបានគេចេញផ្សាញនៅ ក្នុង សៀវភៅកំណត់ហេតុនៃរោគមហារីក និងរបបអាហារ។
No comments:
Post a Comment