
ជំងឺបេះដូង មានច្រើនប្រភេទ ប៉ុន្តែអ្វីដែលកើតឡើងជារឿយៗ ជាពិសេសគឺមនុស្សចាស់នោះ គឺជំងឺគាំងបេះដូង ។ តើលោកអ្នកដឹងទេថា ជំងឺគាំងបេះដូងនេះ វាបណ្តាលមកពីមូលហេតុអ្វី និងអាច ព្យាបាលដោយវិធីណា? សូមស្វែងយល់ ជាមួយនឹងព័ត៌មានយើងដូចខាងក្រោម៖
ជំងឺសរសៃឈាម បេះដូង អាទែរី (CAD) ជាមូលហេតុមួយ នាំមុខគេ ក្នុងការសម្លាប់មនុស្ស លើពិភពលោក ដែលមានចំនួន ១ភាគ៣ នៃអ្នកស្លាប់ទាំងអស់ ។ ជំងឺសរសៃឈាមបេះដូង អាទែរី កើតឡើង នៅពេលដែល កំណកជាតិខ្លាញ់ផ្ដុំគ្នា នៅក្នុងសរសៃឈាមអាទែរី របស់បេះដូង ហើយចាប់ផ្ដើម ធ្វើឱ្យចរន្ដឈាម ហូររួមត្បៀត បន្ដិចម្ដងៗ និងនាំជាមួយ នូវអាការៈដូចជាចុក ឬ ឈឺទ្រូង។
រយៈពេលយូរៗទៅ កំណកនោះ អាចកាត់ផ្ដាច់ ហើយកោសិកាឈាម មកកកផ្ដុំអាចស្ទះ នៅក្នុងរន្ធនោះ ដែលជាលទ្ធផល ធ្វើឱ្យចរន្ដឈាម មិនអាចហូរ ទៅសាច់ដុំបេះដូង ត្រូវបានបាំងយ៉ាងជិត ដែលធ្វើឱ្យ បេះដូងគាំងតែម្តង។
ការដាក់ Stent ដើម្បីការពារ ជំងឺគាំងបេះដូង
នៅពេលដែល អ្នកជំងឺបេះដូង ដែលមិនទាន់ឈានទៅដល់ ដំណាក់កាលគាំងបេះដូង នៅឡើយ ការព្យាបាល ដោយអន្ដរាគមន៍ ដូចជាការវះកាត់ ជួសជុលសរសៃ ឈាមបេះដូង អាចជួយទប់បញ្ហាបាន។
តាមរបៀបចាស់ ការវះកាត់ជួសជុល សរសៃឈាមបេះដូង គឺធ្វើដោយស៊កបញ្ចូល បំពង់តូច ទៅក្នុងសរសៃអាទែរី នៅភ្លៅ ដែលនៅជិតក្រលៀន។ តាមរយៈការប្រើកាំរស្មីX សរសៃអាទែរីដែលស្ទះនោះ ត្រូវបានរកឃើញ និងវាអាចព្យាបាល បានដោយការស៊ូកដាក់ Stent ដូចរូបខាងលើ។ ទោះជាយ៉ាងណាក៏ដោយ ការវះកាត់ជួសជុល សរសៃឈាមបេះដូង តាមរយៈសរសៃអាទែរីភ្លៅ អាចជួបកត្ដាគ្រោះថ្នាក់ ខ្លះដូចជាការហូរឈាម ក្នុងពោះ រឺក៏អាចធ្លាយសរសៃអាទែរី។ អ្នកជំងឺ ត្រូវការដេក រាបស្មើ រយៈពេល៦ម៉ោង ក្រោយពេលវះកាត់ ដើម្បីការពារ ការហូរឈាម នៅកន្លែងវះស៊កបំពង់។
បញ្ហាទាំងនេះ អាចដោះស្រាយបាន ជាមួយការប្រើសរសៃ អាទែរី តាមកដៃ
លោកវេជ្ជបណ្ឌិត Alvin Ng CheeKeong គ្រូពេទ្យពិគ្រោះយោបល់ ឯកទេសបេះដូង នៅមន្ទីរពេទ្យ Raffles បានមានប្រសាសន៍ថា “ដល់ទៅ ៨០% នៃផលវិបាក ទាក់ទងនឹងការវះកាត់ ដាក់បំពង់ ក្នុងសរសៃឈាម ទៅកាន់បេះដូង ជាធម្មតាកើតឡើង ដោយសារការដាក់បំពង់ តាមសរសៃភ្លៅ។ ការដាក់បំពង់ តាមសរសៃកដៃ គឺលុបបំបាត់ កត្ដាគ្រោះថ្នាក់ទាំងនេះ ដោយធ្វើឱ្យការវះកាត់ មាន សុវត្ថិភាព ជាងមុន និងវះកាត់តិចតួចសម្រាប់ អ្នកជំងឺ។” លោកបន្ថែមថា “ភាពងាយស្រួល ជាអត្ថប្រយោជន៍ របស់អ្នកជំងឺ ដែលពួកគេអាច ធ្វើចលនាភ្លាម ក្រោយពីវះកាត់រួច។ ការស៊កបំពង់តាមសរសៃអាទែរី នៅកដៃ គឺមានលក្ខណៈល្អ សម្រាប់អ្នកជំងឺ ដែលមិនស័ក្តិសម នឹងការវះកាត់ជួសជុល សរសៃឈាម តាមសរសៃភ្លៅ ដូចជាអ្នកជំងឺដែលធាត់”។
ការពន្យាអាយុ ក្រោយពីគាំងបេះដូងម្ដង ពេលខ្លះការព្យាបាល ដោយអន្ដរាគមន៍ អាចនឹងយឺតពេល ដូចដែលអ្នកជំងឺ ធ្លាប់ទទួលរងការគាំងបេះដូង ម្ដងរួចមកហើយ។ ទោះបីជាបានរស់រាន បន្ទាប់ពី គាំងបេះដូង ម្ដងក៏ដោយ ក៏ប៉ុន្ដែបេះដូង របស់អ្នកជំងឺ ជាទូទៅខ្សោយជាងមុន និងមិនអាចបំពេញតួនាទី បានដូចមុន នោះទេ ដែលជាហេតុនាំឱ្យ មានបញ្ហា។ ដើម្បីពន្យាអាយុ ឱ្យរស់នៅបាន ក្រោយពី ស្ថានភាព ដ៏គ្រោះថ្នាក់នេះ លោកវេជ្ជបណ្ឌិតអាចវះកាត់ ដាក់ថ្មជំនួយបេះដូង ទៅក្នុងខ្លួនអ្នកជំងឺ។
ថ្មជំនួយបេះដូង គឺជាឧបករណ៍ ដែលត្រួតពិនិត្យ និងកែតម្រូវចង្វាក់បេះដូង ដែលមិនប្រក្រតី។ វាអាចកំរិតចង្វាក់បេះដូង ដែលមិនប្រក្រតី និងអាចកែឡើងវិញ នៅចង្វាក់បេះដូង ប្រសិនជាចាំបាច់។
លោកវេជ្ជបណ្ឌិតៅបដុល bNÐitAbdul Razakjr Bin Omar គ្រួពេទ្យពិគ្រោះយោបល់ ឯកទេសបេះដូង នៅមន្ទីរពេទ្យ Raffles បានមានប្រសាសន៍ថា “អ្នកជំងឺដែលនៅក្នុងក្រុមគ្រោះថ្នាក់គួរដាក់ថ្ម ជំនួយបេះដូង។ ដោយសារអស្ថេរភាព ពីធម្មជាតិ របស់បេះដូង នៅពេលដែលវាខ្សោយ រឺក៏មានជំងឺ លោកអ្នក នឹងមិនអាច ដឹងថា នៅពេលណា ដែលចង្វាក់បេះដូង បន្ទាប់ អាច ឬមិនអាចលោត ជាធម្មតា នោះទេ។ ថ្មជំនួយបេះដូង ដែលបានដាក់ គឺដូចជាមានការធានារ៉ាប់រងអាយុជីវិត អញ្ជឹងដែរ។”
ការិយាល័យទំនាក់ទំនងមន្ទីរពេទ្យ Raffles
គ្លីនិកលីស្រីវិណា ភ្នំពេញផ្ទះលេខ 339A, ផ្លូវលេខ 163, ទួលទំពូង ក្រុងភ្នំពេញ
ទូរស័ព្ទដៃៈ 017 978 999, 012 990 988
ទូរសារៈ 023 994 686
ភ្នាក់ងារតំណាងមន្ទីរពេទ្យបរទេស Medical Care Assistant
113 Parkway Square 5th Floor, Mao Tse Toung Blvd, S/K Toul Svay Prey 1Chamkamorn, Phnom Penh, Cambodia.
ទូរស័ព្ទដៃៈ 092 899 699 / 097 766 82 66
ទូរស័ព្ទលើតុៈ 023 666 1234 ។
“ជាមួយក្រុមឯកទេសជំនាញបេះដូង, មជ្ឈមណ្ឌលបេះដូង Raffle សេផ្ដល់ជូនសេវានិងការវះកាត់យ៉ាងទូលំទូលាយ។ ភាពបន្ដធ្វើឱ្យ ប្រសើរឡើង ទាំងសេវា វេជ្ជសាស្ដ្រ និងទាំងការអនុវត្ដ បានពង្រឹង មជ្ឈមណ្ឌលបេះដូង Raffles សេជាទីកន្លែង ដ៏ប្រជាប្រិយសម្រាប់អ្នកជំងឺបេះដូង គ្រប់ប្រភេទ” នេះជាការមានប្រសាសន៍រ បស់លោកវេជ្ជបណ្ឌិត Ng Wai គ្រូពេទ្យពិគ្រោះយោបល់ឯកទេសបេះដូងនៅមន្ទីរពេទ្យ Raffles ៕


No comments:
Post a Comment