Translate

បច្ចេកទេស កូនកាត់ នៃការរួមបញ្ចូលគ្នា ត្រឡប់ទៅ ភាពសកម្មវិញ



បច្ចេកទេសថ្មី នៃការវះកាត់ ដើម្បីរួមបញ្ចូលនូវឆ្អឹងកងខ្នង ពីរចូលគ្នា ផ្ដល់ឱកាសថ្មីមួយ ដល់អ្នកជំងឺ នូវការធ្វើចលនា យ៉ាងមានសេរីភាព !

អ្នកជំងឺ ដែលទទួលរង ការខូចខាតច្រើន នៃឆ្អឹងខ្ចី ដែលនៅចន្លោះឆ្អឹងកងខ្នង ជាទូទៅមាន ការឈឺចាប់ ខ្លាំងក្លា។ យ៉ាងណាមិញ ទំរង់ នៃដំណើរការវះកាត់ ដើម្បីរួមបញ្ចូល នូវឆ្អឹងកងខ្នង ពីរចូលគ្នា ជួយ បំបាត់ ភាពឈឺចាប់ បានកំរិតខ្លះ ប៉ុន្ដែការបំបាត់ ភាពឈឺចាប់នេះ ជាទូទៅ មានរយៈពេលខ្លីប៉ុណ្ណោះ។

បច្ចេកទេសថ្មីមួយ នៃការវះកាត់ ដើម្បីរួមបញ្ចូល នូវឆ្អឹងកងខ្នងពីរចូលគ្នា ដែលបានស្គាល់ថា ជាបច្ចេកទេសកូនកាត់ នៃការរួមបញ្ចូលឆ្អឹងខ្នង ឥឡូវផ្ដល់ឱ្យអ្នកជំងឺ បាត់នូវការឈឺចាប់ ជារៀងរហូត។ បច្ចេកទេសកូនកាត់ នៃការរួមបញ្ចូលឆ្អឹងខ្នង ជាការរកឃើញមួយ ដ៏សំខាន់សម្រាប់អ្នកជំងឺ ជាពិសេសសម្រាប់មនុស្សវ័យក្មេងៗ ដែលការព្យាបាលនឹងធ្វើឱ្យការបាត់បង់ សមត្ថភាព របស់ពួកគេ ឈានទៅរក ការរស់នៅបែបសកម្មវិញ។

បច្ចេកទេសនេះ ត្រូវដាក់ឱ្យប្រើប្រាស់ ជាសាកលនៅឆ្នាំ២០០៧ ហើយមន្ទីរពេទ្យ Raffles ជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យ ដែលប្រើប្រាស់មុនដំបូងគេ នូវបច្ចេកទេសកូនកាត់ នៃការរួមបញ្ចូលឆ្អឹងខ្នងនេះ នៅអាស៊ីប៉ាស៊ីហ្វិក។ រហូតមកដល់ពេលនេះ មានអ្នកជំងឺ៩នាក់ ទាំងបរទេស និងក្នុងស្រុក ដែលបានឆ្លងកាត់បច្ចេកទេស កូនកាត់ នៃការរួមបញ្ចូលឆ្អឹងខ្នងនេះ។

ជាមួយនឹង ការសម្រាករយៈពេលខ្លី គ្រាន់តែ៥ថ្ងៃ អ្នកជំងឺអាចវិលទៅធ្វើចលនា បានយ៉ាងពេញលេញ និងមានការឈឺចាប់ តិចជាងមុន។ បច្ចេកទេសកូនកាត់ នៃការរួមបញ្ចូលឆ្អឹងខ្នងនេះ ក៏ការពារកំរិតជាប់គ្នា នៃឆ្អឹងខ្នងពីការខូចខាត។ នេះជាការរកឃើញ ដ៏មានសារៈប្រយោជន៍ ក្នុងវិទ្យាសាស្ដ្រ ដែលការអន់ថយ នៃកំរិតកៀកគ្នា គឺមានផលប៉ះពាល់រយៈពេល យូរពីទំរង់ចាស់ នៃបច្ចេកទេសការវះកាត់ ដើម្បីរួមបញ្ចូល នូវឆ្អឹងកងខ្នងពីរចូលគ្នា។



បច្ចេកទេសកូនកាត់ នៃការរួមបញ្ចូលឆ្អឹងខ្នង មានពាក់ពន្ធ័ជាមួយ ការប្រើប្រាស់នូវផ្នែករឹងនៃដំបងមួយដើម្បីទៅព្យាបាលការខូចខាតនៃឆ្អឹងខ្ចីដែលនៅចន្លោះឆ្អឹងកងខ្នង នៅពេលដែលផ្នែក ខាងលើត្រូវបានផ្សាភ្ជាប់ ជាមួយកន្លែងដែលបត់បែន បានវាផ្ដល់ការការពារ ពីភាពជាប់កកិត នៃឆ្អឹងខ្ចីដែលនៅចន្លោះ ឆ្អឹងកងខ្នង ជាមួយឆ្អឹងខ្នង។

“ផ្នែក ដែលបត់បែន បានអាចបត់ ៥ដឺក្រេ ដែលមានប្រសិទ្ធិភាព ជាងការធ្វើ ចលនាធម្មតា។ជាមួយនឹង ការការពារបញ្ហា នៃឆ្អឹងបត់ហួសកំរិតនោះ ធ្វើឱ្យអ្នកជំងឺ មានការឈឺចាប់តិច។ សំខាន់ជាងនេះ ទៅទៀត អ្នកជំងឺអាចវិលទៅសកម្មភាពធម្មតា របស់គាត់បានយ៉ាងរហស័” នេះជាការមាន ប្រសាសន៍ របស់លោកវេជ្ជបណ្ឌិត David Wong គ្រូពេទ្យវះកាត់ និងពិគ្រោះយោបល់ ឯកទេស ផ្នែកឆ្អឹង និងសន្លាក់ នៅ មន្ទីរពេទ្យ Raffles ។

បញ្ហាឆ្អឹងបត់ហួស កំរិតរៀបរាប់អំពីស្ថានភាព ពេលដែលតំណ ធ្វើចលនា លើសពីកំរិតធម្មតា បន្ដិចប៉ុណ្ណោះ អាចបង្កឱ្យគ្មានលំនឹង។ យោងទៅ តាម លោកវេជ្ជបណ្ឌិត David Wong បានវាយតម្លៃថា ២០%នៃអ្នកជំងឺដែលឆ្លងកាត់បច្ចេកទេស ចាស់ នៃការវះកាត់បញ្ចូលរួមគ្នា ឆ្អឹងខ្នង មានហានិភ័យ ក្នុងការឈឺចាប់ បណ្ដាលមកពី ការអន់ថយ នៃកំរិតកៀកគ្នា ឬជំងឺឆ្អឹងខ្ចី ដែលនៅចន្លោះឆ្អឹង កងខ្នង នៅក្នុងរយៈពេល ១០ឆ្នាំបន្ទាប់។

“នៅពេលដែល ការរួមបញ្ចូលគ្នាចប់ ឆ្អឹងខ្នងដែលរងប៉ះពាល់ នឹងក្លាយទៅជា រឹងហើយកន្លែង ដែលខ្វះការកម្រើកដាក់សំពាធ លើកន្លែង ដែលឆ្អឹងខ្នង នៅកៀកគ្នា។ កន្លែងដែលឆ្អឹងខ្នង នៅកៀកគ្នា នឹងក្លាយជាបត់ហួសកំរិត ដើម្បីតបស្នង នៅកន្លែង ដែលខ្វះការកម្រើក ហើយនេះ បង្កឱ្យមានបញ្ហា នៅពេល ក្រោយ ” លោកវេជ្ជបណ្ឌិត David Wong បកស្រាយបន្ថែម។ ជាមួយនឹងដំណើរ ការថ្មីនេះ គ្រោះថ្នាក់ នៃកំរិតឃិត ចូលគ្នា និង ភាពរង្គើល នៃឆ្អឹងខ្នងការធ្វើចលនា មានកំហិត និងភាពឈឺចាប់ ។



ការិយាល័យទំនាក់ទំនងមន្ទីរពេទ្យ Raffles

គ្លីនិកលីស្រីវិណា ភ្នំពេញផ្ទះលេខ 339A, ផ្លូវលេខ 163, ទួលទំពូង ក្រុងភ្នំពេញ

ទូរស័ព្ទដៃៈ 017 978 999, 012 990 988

ទូរសារៈ 023 994 686

ភ្នាក់ងារ តំណាងមន្ទីរពេទ្យបរទេស Medical Care Assistant

113 Parkway Square 5th Floor, Mao Tse Toung Blvd, S/K Toul Svay Prey 1Chamkamorn, Phnom Penh, Cambodia.

ទូរស័ព្ទដៃៈ 092 899 699 / 097 766 82 66

ទូរស័ព្ទលើតុៈ 023 666 1234 ៕

No comments:

Post a Comment