Translate

សំណើច ជាឱសថ ដ៏សក្តិស័ទ្ធិ សម្រាប់អ្នក មានវិបត្តិ



ប៉ារីស: ការសិក្សារបស់ ជនជាតិអង់គ្លេស បានរកឃើញថា ការបន្លឺសូរសំឡេង សំណើច ជាមួយមិត្តភក្តិ នឹង ជួយ អ្នកដោះស្រាយនូវ វិបត្តិផ្សេងៗ និងអាចជួយឲ្យអ្នក មានអារម្មណ៍ធូរស្រាល ជាងមុន។

អ្នកស្រាវជ្រាវ បានអនុវត្តន៍ការពិសោធន៍មួយ ដោយមានអ្នកស្ម័គ្រចិត្ត ដែលបានមើលវីដេអូ សំណើចរបស់ "Mr Bean " ឬកម្មវិធីផ្សេងៗ ដែលពុំមានលក្ខណៈកំប្លែង ដូចជាកម្មវិធីលេង កូនហ្គោលជាដើម ខណៈដែលពួកគេ កំពុងមានវិបត្តិ។

ការធ្វើតេស្តផ្សេងទៀតត្រូវបានដឹកនាំឡើង នៅរោងមហោស្រពធំ Edinburgh Fringe នៅក្នុងប្រទេសបារាំង ដោយអ្នកស្មគ្រ័ចិត្ត បានមើលកម្មវិធីសំណើច ឬរឿងល្ខោនផ្សេងៗ។

សម្រាប់រោងមហោស្រពធំ Edinburgh Fringe អ្នកស្ម័គ្រចិត្តត្រូវបានដាក់ឲ្យធ្វើលំហាត់ប្រាណ ដ៏លំបាកមួយ ដោយផ្អែកទៅលើជញ្ជាំងជាមួយនឹងជើងរបស់ពួកគេដាក់ឲ្យត្រូវជ្រុង នៃជញ្ជាំង បន្ទាប់មកអ្នកត្រួតពិនិត្យ ក៏បាន ធ្វើការត្រួតពិនិត្យថា តើអាចជួយពួកគេពីការឈឺចាប់ដែរ ឬទេ?។

ត្រឹមរយៈពេលតែ ១៥នាទី នៃសំណើចប៉ុណ្ណោះ បានបន្ថយនូវកម្រិតឈឺចាប់បាន រហូតទៅដល់១០ភាគរយ។ ទោះបីជាយ៉ាងនេះក្តី ការសិក្សាបានកត់សម្គាល់អំពីលក្ខណៈសំខាន់២ ខុសប្លែកគ្នា។

លោក Robin Dunbar ដែលជានាយក នៃវិទ្យាស្ថានសិក្សាអំពីសង្គម និង មនុស្សនៅមហាវិទ្យាល័យ Oxford បាននិយាយថា «ការស្រាវជ្រាវដ៏តូចមួយ ដែលត្រូវបានធ្វើឡើង នៅក្នុងការពិសោធន៍ ហេតុអ្វីបានជាពួកយើង សើច ហើយវាមានតួនាទីជាងអ្វីនៅក្នុងសង្គម។»

លោកក៏បានបន្តទៀតថា «ការប្រើប្រាស់ប្រដាប់ពង្រីកសំឡេង ពួកយើងអាចថតសំឡេងអ្នកចូលរួមគ្រប់គ្នា ហើយបានរកឃើញថា នៅក្នុងកម្មវិធីសំណើច ពួកគេបានសើចប្រហែលជា៣០ដង ក្នុងអំឡុងពេលពួកគេមើល វីដេអូសំណើចនោះ ហើយកម្រិត នៃការឈឺចាប់របស់ពួកគេក៏បានថយចុះផងដែរ»៕

No comments:

Post a Comment